Logo
ដំបូន្មាន​ អប់រំ​
17 days ago
អ្នកជាគ្រូបង្រៀនមួយរូប តើអ្នកមានលក្ខណៈសម្បត្តិយ៉ាងណា និង ត្រូវមានសកម្មភាពអ្វីខ្លះ សំរាប់ការបណ្តុះបណ្តាលធនធានមនុស្ស?
◈ គ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិ និង សកម្មភាពដូចតទៅ៖
ក. លក្ខណៈសម្បត្តិ
☆ រូបសម្បត្តិ
· រូបរាងសមរម្យ
· សុខភាពល្អ
· កាយសម្បទានមាំមួន
☆ ចរិយាសម្បត្តិ
· ចំណេះដឹងទូទៅ (ទូលំទូលាយ)
· ចំណេះដឹងឯកទេសច្បាស់លាស់ មានលក្ខណៈវិទ្យាសាស្ត្រ
· គរុកោសល្យមានចំណេះដឹងគ្រប់គ្រាន់ លើវិធីសាស្រ្តបង្រៀន (គោលការណ៍សិស្ស មជ្ឈមណ្ឌល)
· សុខភាពល្អ
· កាយសម្បទានមាំមួន

ខ. សកម្មភាព
· យកចិត្តទុកដាក់សិស្ស (មានទំនាក់ទំនងល្អ ជាមួយសិស្ស គ្រួសារ សង្គម)
· បង្រៀនឱ្យបានត្រឹមត្រូវ (គោរពតាមកម្មវិធីសិក្សាឆ្លើយតបនឹងខ្លឹមសារមេរៀន មានកិច្ចតែងការបង្រៀន)
· ទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ជាតិ
· ថែរក្សា កែលំអរ
· ទប់ស្កាត់វប្បធម៌បរទេសពាលាអាវ៉ាសែ
☆ ផ្សព្វផ្សាយ
· ផ្សព្វផ្សាយវប្បធម៌ជាតិ ដល់ស្រទាប់មហាជន
· ផ្សព្វផ្សាយវប្បធម៌ជាតិ ដល់បណ្តាប្រទេសនានា
☆ អនុវត្ត
· រាល់ទង្វើ និង សកម្មភាពត្រូវស្តែងឱ្យសមស្របតាមលក្ខណៈនៃវប្បធម៌ជាតិ
ដំបូន្មាន​ អប់រំ​
27 days ago
តើអ្នកជាគ្រូបង្រៀនត្រូវមានភារកិច្ចយ៉ាងណាដើម្បីទប់ស្កាត់បញ្ហាទាំងនេះ?
◈ ស្ថិតនៅចំពោះមុខបញ្ហាទាំងនេះ គ្រូបង្រៀនត្រូវមានភារៈកិច្ច និង អាកប្បកិរិយា ដូចតទៅ៖
· ត្រូវគោរពច្បាប់សង្គមឱ្យបានភ្ជាប់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ។
· រស់នៅត្រូវមានសីលធម៌ល្អ គោរពឪពុកម្តាយ បងប្អូន គ្រូចាស់ព្រឹទ្ធាចារ្យ ដើម្បីឱ្យសក្តិសមជាកូនល្អ សិស្សល្អ។
· ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីយកចំណេះដឹងមកចិញ្ចឹមគ្រួសារ និង កសាងប្រទេសជាតិ។
· ត្រូវតែជៀសវាង​នូវអំពើអបាយមុខ (ស្រី ស្រា ល្បែងគ្រឿងញៀន...) ឱ្យបានដាច់ខាត។
ដំបូន្មាន​ អប់រំ​
1 month ago
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានយុវសិស្សមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន)។ តើបញ្ហាទាំងនេះបណ្តាលមកពីអ្វីខ្លះ?
◈ នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ យុវជនមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែងគ្រឿងញៀន...)៖
ក. បណ្តាលមកពីកត្តាគ្រួសារ៖
· គ្រួសារមានជីវភាពក្រីក្រដែលងាយអូសទាញយុវជន។
· គ្រួសារខ្លះមធ្យម រឺ មាន ប៉ុន្តែ បណ្តែតបណ្តោយអោយកូនខ្វះការអប់រំ រឺ ក៏ទំរើសកូន។
· រវល់នឹងការប្រកបមុខរបររកស៊ី រឺ រវល់ក្នុងការងារជាមន្រ្តីរាជការ ដោយមិនបានអប់រំកូន ហើយមានទស្សនៈថា “ការរកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅ គឺជាភារកិច្ចតែមួយគត់របស់គ្រួសារ” ធ្វើឱ្យយុវជនទាំងនោះ មានឱកាសគ្រប់គ្រាន់ ងាយនឹងធ្លាក់ទៅក្នុងបញ្ហាសង្គមទាំងនោះ ដូចជា ជក់គ្រឿងញៀនៅតាមផ្ទះសំណាក់ ដើរលួចឆក់ ប្លន់...។
ខ. កត្តាសាលារៀន
· ជីវភាពគ្រូមានកំរិតទាបជាងសិស្ស មិនហ៊ាននិយាយស្តីអប់រំសិស្ស និង ខ្លាចនូវអំពើហិង្សាដែលសិស្សបង្កឡើង តាមគ្រប់រូបភាព។
· សាលាមានពេលវេលាតិចតូចណាស់ ក្នុងការអប់រំ។
· សាលាមានពេលខ្លះខ្លាចឥទ្ធិពលឪពុកម្តាយសិស្ស ដែលមានបុណ្យសក្តិអំណាច តួនាទី។
គ. កត្តាសង្គម
· ការចូលរួមពីមជ្ឈដ្ឋានសង្គមនៅមានកំរិត។
· អំណាចច្បាប់នៅក្នុងសង្គមធូររលុង (ការសហការរវាងតុលាការ និង កំលាំងសមត្ថកិច្ច ពុំទាន់រលូននឹងគ្នា)។
· ការវាយលុកវប្បធម៌បរទេសយ៉ាងអនាធិបតេយ្យ ដែលធ្វើឱ្យយុវជនងាយទទួលយក និង អនុវត្តដោយល្ងិតល្ងង់គ្មានព្រំដែន។
· ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មិនបានយកចិត្តទុកដាក់ក្នុងការអប់រំយុវជន ប៉ុន្តែ បែរជាផ្សព្វផ្សាយបន្ថែមនូវអ្វីដែលអាក្រក់បន្ថែមទៀតដល់យុវជន ដូចជា ខ្សែភាពយន្តអាសអាភាស ប្លន់កាប់ចាក់ ចាប់ជំរិត ទស្សនាវដី **** ដែលប្រឈមមុខនឹងជំងឺកាមរោគ។
· ការសាបព្រោះនូវឥទ្ធិពលអាក្រក់ពីកូនអ្នកមានអំណាចបុណ្យសក្តិនិង ទឹកលុយ ច្រើនតែរួចខ្លួន។
ឃ. កត្តាបុគ្គលផ្ទាល់
· ការសេពគប់សមាសភាពមិត្តភក្តិមិនល្អ។
· ការស្វែងយល់អំពីអ្វីដែលប្លែកៗតាមរយៈការអូសទាញរបស់សំភារៈ លុយកាក់ ដោយការខ្វះការអប់រំ ក្រីក្រ។
ដំបូន្មាន​ អប់រំ​
2 months ago
គេតែងនិយាយថា “បរិស្ថានបានផ្សារភ្ជាប់ទៅនឹងជីវិតមនុស្ស” ចូរពន្យល់។
◈ គេនិយាយ “បរិស្ថានបានភ្ជាប់ទៅនឹងជីវិតមនុស្ស” ជីវិតមនុស្សរស់នៅបាន អាស្រ័យលើបរិស្ថាននៅជុំវិញខ្លួន។ អាស្រ័យហេតុនេះហើយ បានជាគេនិយាយថាបរិស្ថានបានផ្សារភ្ជាប់ទៅនឹងជីវិតមនុស្ស ដែលមានភស្តុតាង ដូចតទៅ៖
• បរិស្ថានគឺយើងទាំងអស់គ្នា និង អ្វីទាំងអស់ដែលមាននៅជុំវិញយើង ហើយអ្វីៗទាំងនោះ ជីវិតយើងមានចំណងទាក់ទងដោយផ្ទាល់ ឬ ដោយប្រយោលជាមួយវា ហើយជីវិតយើងត្រូវកាវាដោយមិនអាចខ្វះបាន។ បរិស្ថានទាំងនេះ រួមមាន បរិស្ថានធម្មជាតិ បរិស្ថានសង្គមវ​ប្បធម៌ និង បរិស្ថានមនុស្ស​។ បរិស្ថានធម្មជាតិសំដៅលើរាល់សរីរាង្គ ដែលកើតមានឡើងឯកឯង ក្រៅពីសកម្មភាពពលកម្ម ផលិតកម្មរបស់មនុស្ស គឺវាកើតឡើងដោយលក្ខណៈធម្មជាតិផ្សំបង្កើតវាឡើង ហើយវាមានមុខរួចជាស្រេច មុននឹងការកើតមានមនុស្សលើភពផែនដី។ យើងត្រូវយល់ហើយ កំណត់ចំណាំឱ្យបានច្បាស់លាស់ថា បរិស្ថានធម្មជាតិ វិវត្តតាមក្រឹត្រក្រមធម្មជាតិ វាមិនចំណុះឆន្ទៈរបស់មនុស្សឡើយ តែមនុស្សអាចស្វែងយល់បានក្រឹត្យក្រមទាំងនោះហើយ បើអនុវត្តតាមក្រឹត្យក្រមរបស់វា មនុស្សនឹងបានទទួលផលពីវា។ បើប្រព្រឹត្តផ្ទុយវិញ មនុស្សនឹងបរាជ័យ។
• បរិស្ថានសង្គមវប្បធម៌៖ កើតឡើងដោយស្នាដៃពលកម្មផលិតកម្ម និង ការចាត់តាំងប្រកបដោយការប៉ិនប្រសប់ និង ច្នៃប្រឌិតរបស់មនុស្ស ដើម្បីបម្រើឱ្យសំណូមពរ និង តម្រូវការក្នុងជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងផ្នែកស្មារតី ព្រមទាំងការគ្រប់គ្រងដឹកនាំសង្គមឆ្ពោះទៅរកការរីកចម្រើន។ រាល់សមិទ្ធិផលនានា បម្រើឱ្យជីវភាពសម្ភារៈ និង ស្មារតីមនុស្សអាចច្នៃប្រឌិតបង្កើតឡើងបាន គឺ ដោយសារបរិស្ថានធម្មជាតិ ជាអ្នកផ្តល់នូវវត្ថុធាតុដើម ហើយមនុស្សត្រូវគោរពតាមក្រឹត្យក្រមរបស់វា ដោយគួបផ្សំភាពប៉ិនប្រសប់ និង ភាពឧស្សាហ៍ព្យាយាម។ បើគ្មានបរិស្ថានធម្មជាតិទេ ម​នុស្សមិនអាចបង្កើតអ្វីបានឡើយ។
• បរិស្ថានមនុស្ស៖ មនុស្សទូទៅ ដែលបាននឹងកំពុងរស់នៅលើភពផែនដី ជាផលិតករដែលបានទាញយកបរិស្ថានធម្មជាតិ កែច្នៃឱ្យចេញជាបរិស្ថានសង្គម។
ដំបូន្មាន​ អប់រំ​
2 months ago
តើព្រះពុទ្ធសាសនា បានចូលរួមចំណែកអ្វីខ្លះ ដល់ការកសាងជីវភាពស្មារតីរស់នៅរបស់មនុស្សខ្មែរក្នុងសង្គម?
◈ ព្រះពុទ្ធសាសនា បានចូលរួមដូចជា៖
· ផ្នែកសីលធម៌រស់នៅ៖ អប់រំឱ្យស្គាល់ខុសត្រូវ ស្គាល់គុណស្គាល់ទោស ល្អ អាក្រក់ ចេះជួយគ្នា។
· ផ្នែកវប្បធម៌៖ ជួយបណ្តុះបណ្តាលអក្សរសាស្រ្ត អក្សរសិល្ប៍ ដល់កូនខ្មែរ ជួយថែរក្សាការពារទំនៀមទំលាប់ប្រពៃណី។
· ផ្នែកស្ថាបត្យកម្ម៖ បណ្តុះឆន្ទៈជាតិខ្មែរ ឱ្យបង្កើតស្នាដៃស្ថាបត្យកម្មជាច្រើន ទុកជាកេរដំណែលដល់កូនចៅ។
· ផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គម៖ ជួយកសាង ផ្លូវលំ ស្ពាន សាលារៀន មន្ទីរពេទ្យ។
· ផ្នែកសុខាភិបាល​និងបរិស្ថាន៖ ជម្រុញឱ្យកូនខ្មែរលះបង់អំពើពាលាទាំងឡាយ ក្នុងសង្គមមាន ស្រី ស្រា គ្រឿងញៀន ល្បែងស៊ីសង ការថែរក្សាសម្អាតភូមិដ្ឋាន ដាំដើមលើថែរក្សាអាណិត។
· ផ្នែកសិទ្ធិមនុស្ស៖ ឱ្យកូនខ្មែរចេះគោរព ស្រលាញ់ យោគយល់គ្នាមិនកេងប្រវ័ញ្ច។
ដំបូន្មាន​ អប់រំ​
3 months ago
ក្នុងពិធីអាពាហ៍ពិពាហ៍ ជាទំលាប់មានផ្កាស្លាបី។ តើផ្កាស្លាទាំងបីនេះតំណាងឱ្យអ្វីខ្លះ?
· ផ្កាស្លាទី ១ មានផ្កាស្លា ២១ ទង រុំស្រោបម្លូ ២១ សន្លឹក ជាផ្កាស្លាច្បង ជានិមិត្តរូបគុណទាំង ២១ របស់ឪពុក។
· ផ្កាស្លាទី ២ មានផ្កាស្លា ១២ ទងរុំស្រោបម្លូ ១២ សន្លឹក ជាផ្កាស្លាកណ្តាល ជានិមិត្តរូបគុណទាំង ១២ របស់ម្តាយ។
· ផ្កាស្លាទី ៣ មានផ្កាស្លា ៦ ទងរុំស្រោបម្លូ ៦ សន្លឹក ជាផ្កាស្លាពៅ ជានិមិត្តរូបគុណ ទាំង ៦ របស់បង។
ដំបូន្មាន​ អប់រំ​
3 months ago
តើបុណ្យភ្ជុំបិណ្ឌ គេប្រារព្ធធ្វើនៅខែណាមានអត្ថន័យដូចម្តេច?
○ បុណ្យភ្ជុំបិណ្ឌ គេប្រារព្ធធ្វើចំនួន ១៥ ថ្ងៃ គឺ ចាប់ពីថ្ងៃ ១រោជដល់ ១៥រោជ ភទ្របទ រៀងរាល់ឆ្នាំ ។ ពិធីបុណ្យនេះ មានអត្ថន័យដូចជា៖ ប្រជាជនខ្មែរប្រារព្ធធ្វើសព្វថ្ងៃនេះ ដើម្បីឧទ្ទិសផលដល់ជនជាតិខ្មែរ ឬ បុព្វការីជន ដែលបានភ្លាត់ទៅកើតជា សត្វនរក ប្រេត ហើយសត្វនរកប្រេតទាំងអស់នេះ សោយតែទុកគ្មានអ្វីស៊ីទេ ស៊ីតែខ្ទុះឈាម។ គេនិយមរើសចំថ្ងៃ រនោច ខែ ភទ្របទ ព្រោះពេលវេលានោះ ព្រះចន្ទ័ពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ។ នៅក្នុងពេលនោះហើយ ដែលយមបាលដោះលែងពួកប្រេតឱ្យមករស់នៅលាយឡំជាមួយពួកមនុស្ស ដើម្បីទទួលភោគផល ដែលសាច់ញាតិឧទ្ទិសឱ្យ។ ប្រសិនបើរយៈពេល ១៥ ថ្ងៃ ពួកប្រេតបានដើររកគ្រប់វត្តពុំឃើញមានបងប្អូនញាតិសន្តានណា ធ្វើបុណ្យបញ្ចូនកុសលទៅឱ្យទេ ពួកប្រេតនឹងអត់បាយអត់ទឹក ស្រែកឃ្លានរងទុក្ខវេទនា។ ប្រការនេះហើយ ដែលពួកប្រេតជេរផ្តាសា មកបងប្អូនញាតិសន្តានឱ្យវិនាសហិនហោចទ្រព្យសម្បត្តិ ព្រាត់ប្រាស់គ្រួសារ។
ដំបូន្មាន​ អប់រំ​
3 months ago
តើគេធ្វើបុណ្យពិសាខបូជានៅថ្ងៃខែណា? ដើម្បីអ្វី?
○ គេធ្វើបុណ្យពិសាខបូជានៅថ្ងៃ ១៥ កើត ខែ ពិសាខ។ ពិធីបុណ្យនេះប្រារព្ធឡើង ដើម្បី៖
· រំលឹកខួបថ្ងៃព្រះពុទ្ធ បានត្រាស់ដឹង គឺ ព្រះពុទ្ធបានត្រាស់ដឹងនៅថ្ងៃពុធ ១៥ កើត ខែ ពិសាខ ឆ្នាំ ច។
· រំលឹកខួបថ្ងៃព្រះពុទ្ធ បានត្រាស់ដឹង គឺព្រះពុទ្ធបានត្រាស់ដឹងនៅថ្ងៃពុធ ១៥ កើត ខែ ពិសាខ ឆ្នាំ រកា។​
· រំលឹកខួបថ្ងៃព្រះពុទ្ធ ចូលបរិនិព្វានក្នុងព្រះជន្មា ៨០ វស្សា នៅថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់។
ដំបូន្មាន​ អប់រំ​
3 months ago
ចូរអ្នកផ្តល់អត្ថន័យអំពីបុណ្យអុំទូក ​និង អកអំបុកនៅប្រទេសខ្មែរ។
○ ប្រជារាស្រ្តខ្មែរ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ថ្ងៃ គឺ ១៤ កើត ១៥ កើត និង ១ រោច ខែ កត្តិក។ ពិធីនេះ ទាក់ទងឯកសារប្រវត្តិសាស្ត្រ ដែលមានឆ្លាក់តាមសិលាប្រាសាទបាយ័ន និង បន្ទាយឆ្មារ។ ក្នុងរាជកាល ព្រះបាទ ជ័យវរ្ម័ន ទី ៧ ដែលបានធ្វើសឹកសង្គ្រាមបង្ក្រាបពួកចាមដោយទ័ពទូក ដើម្បីរំដោះក្រុងកម្ពុជា។ អត្ថន័យសំខាន់ៗ មាន៖
· នឹកគុណព្រះគង្គា ដែលបានឡើងមកស្រោចស្រពដំណាំ និង ដីល្បាប់ដ៏មានជីវជាតិ ដែលនាំឱ្យដំណាំលូតលាស់ល្អ។
· នឹកគុណដល់ពលយោធាជើងទឹក នៅពេលដែល ព្រះបាទ ជ័យវរ្ម័ន ទី ៧ ដឹកនាំកងទ័ពតាមទន្លេ ដើម្បីប្រយុទ្ធជាមួយចាម។
· នឹកគុណ និង សុំទោស ចំពោះព្រះធរណី និង ព្រះគង្គាដែលយើងបានធ្វើឱ្យកង្វក់ និង ល្អក់កករ។
· ឧទ្ធិសដល់ចង្កូមកែវ របស់ព្រះសម្មាសម្ពុទ្ធ ដែលនៅស្ថានទាំង ៤ (ត្រៃត្រឹង្ស ពិភពនាគ ស្រុកគន្ធារ និង ទន្តបុរល្លឹងរដ្ឋ)។
· និមិត្តរូបនៃអំណរសាទរ លើភោគផលដំណាំ ដូចជា ស្រូវ ដែលគេយកមកធ្វើក្នុងពិធីអកអំបុក។
ដំបូន្មាន​ អប់រំ​
3 months ago
តើព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា មានចំណុចសំខាន់អ្វីខ្លះ?
○ រូបព្រះសង្ហារមានចំណុចសំខាន់ៗ ដូចជា៖
· ពន្លឺឆព្វណ្នណរង្សី តំណាងឱ្យអារ្យធម៌ខ្មែរដ៏រុងរឿងត្រចេះត្រចង់។
· ស្វេតឆ័ត្រទាំងពីរ តំណាងឱ្យព្រះមហាក្សត្រ និង ព្រះមហាក្សត្រីយានី ជាអ្នកថែរក្សាប្រជារាស្រ្ត។
· ព្រះខ័ណ្ឌនៅក្រោមម្កុដរាជ្យនិមិត្តរូបនៃអំណាច និង ភាពយុត្តិធម៌សង្គម។
· រាជសីហ៍ទាំងពីរតំណាងឱ្យកម្លាំងទ័ព ប្រជានុរាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង្គ។
ដំបូន្មាន​ អប់រំ​
3 months ago
ចូរបង្ហាញពីពណ៌ទាំងបីរបស់ទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា?
○ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈ៖
· ពណ៌ខៀវ៖ ជានិមិត្តរូបទឹកដីដ៏ធំទូលាយ សំបូរស្តុកស្តម្ភ ដោយសម្បត្តិធម្មជាតិ និង សម្បត្តិវប្បធម៌។
· ពណ៌ក្រហម៖ តំណាងនៃសេចក្តីអង់អាចក្លាហានរបស់ជាតិខ្មែរ ក្នុងការការពារ និង កសាងមាតុភូមិ។
· ពណ៌ស៖ តំណាងនៃសម្បត្តិវប្បធម៌ កេតនភ័ណ្ឌ និង សេចក្តីរុងរឿងរបស់ជាតិខ្មែរ។
ដំបូន្មាន​ អប់រំ​
3 months ago
តើមនុស្ស​ប្រភេទណាដែលចាត់ទុកថាជាមនុស្សដែលមានវប្បធម៌ពេញលេញ?
○ មនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិ ដូចជា៖
· មានចំណេះដឹងផ្នែកវប្បធម៌ទូទៅ មុខជំនាញច្បាស់លាស់ និង ចំណេះដឹងផ្នែកបច្ចេកទេស វិទ្យាសាស្ត្រទំនើប។
· មានចំណេះដឹងខាងផ្នែកសីលធម៌ អាកប្បកិរិយា សីលធម៌ គុណធម៌ ច្បាប់ របៀបរស់នៅក្នុងសង្គម។
· មានចិត្តស្មោះត្រង់ ភក្តីភាព និង មាតុភូមិ។
· ប្រកាន់ភ្ជាប់នូវសា្មរតី សាមគ្គីភាពជាតិ អន្តរជាតិដើម្បីទទួលបានសន្តិភាព សេចក្តីសុខ។
ដំបូន្មាន​ អប់រំ​
3 months ago
តើការស្គាល់ខ្លួនឯងជាអ្វី? មានសារៈសំខាន់យ៉ាងដូចម្តេច?
○ ការស្គាល់ខ្លួនឯង គឺ ស្គាល់ពីអ្វីៗដែលខ្លួនមាន ដូចជា កម្លាំងកាយ ចំណេះដឹង ស​មត្ថភាព លទ្ធភាព ទ្រព្យធនធាន គុណធម៌ សីលធម៌ និង ចិត្តគំនិតផ្ទាល់ខ្លួន ស្វែងយល់ពីចំណុចខ្លាំង និង រាល់ចំណុចខ្សោយ យើងត្រូវចេះកែច្នៃឱ្យបានល្អ។
🎯 សារៈសំខាន់នៃការស្គាល់ខ្លួនឯង មាន៖
· ចេះធ្វើជាម្ចាស់លើខ្លួនឯង
· ចេះប្រមាណ គឺមិនមានអំនួតពេក ឬ បន្ថោកខ្លួនឯង
· មិនចង់បានអ្វីហួសពីសមត្ថភាព
· ចេះយកសមត្ថភាពផ្ទាល់ខ្លួន ទៅអភិវឌ្ឍសង្គមជាតិ
· សង្គមមានសណ្តាប់ធ្នាប់ របៀបរបបល្អ មានតម្លាភាព យុត្តិធម៌ ចេះគោរពសិទ្ធិគ្នា
ដំបូន្មាន​ អប់រំ​
3 months ago
តើការសាងផ្នួសមានអត្តន័យយ៉ាងដូចម្តេច?
○ អត្ថន័យ នៃការសាងផ្នួស៖
🎯 ការសាងផ្នួស ជា ការបួសរៀន ដើម្បីសងគុណឪពុកម្តាយ ដែលប្រជាជនខ្មែរ មានជំនឿស៊ុបទៅលើព្រះពុទ្ធសាសនា (គុណម្តាយមាន ១២ គុណឪពុកមាន ២១)។
🎯 ដំណាក់កាលទី ១ បួសជាសាមណេរ ដើម្បីសងគុណម្តាយ។
🎯 ដំណាក់កាលទី ២ បួសជាភិក្ខុ ដើម្បីសងគុណឪពុក គោលបំណងនៃការសាងបួស មាន៖
· បួសដើម្បីទទួលការអប់រំ ពីចៅអធិការវត្ត ជា គ្រូអាចារ្យខាងផ្លូវលោក និង ខាងផ្លូវធម៌
· មានចំណេះដឹងទូទៅ បំណិន ឥរិយាបថ ពិសោធន៍ចំណេះចេះរស់នៅក្នុងសង្គម
· មានចំណេះដឹងផ្នែកសីលធម៌គុណធម៌ ច្បាប់នានាទំនៀមទំលាប់ប្រពៃណីរបស់ជាតិខ្មែរ
ដំបូន្មាន​ អប់រំ​
3 months ago
តើសីលញាណ សីលធម៌ គុណធម៌ មានន័យដូចម្តេច?
​○ សីលញាណ ជា សំឡេងមួយដែលស្ថិតនៅខ្លួនយើងហើយមានមុខងារជាអ្នកសង្កេតពិនិត្យ វិនិច្ច័យ សរសើរ ដាក់ទណ្ឌកម្ម នូវរាល់អំពើដែលយើងបានប្រព្រឹត្តកន្លងមក។
• សីលធម៌ ជា ធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើ ដែលជាកុសល ឬ ជា គន្លងនៃចរិយារបស់មនុស្ស ដែលរស់នៅប្រកបដោយគុណធម៌ ដើម្បីរស់នៅសមរម្យក្នុងសង្គម ឬ ជាទ្រឹស្តីពាក្យទូន្មានទាំងឡាយណា ដឹកនាំមនុស្សទៅរកផ្លូវល្អ។
• គុណធម៌ ជា តម្លៃដ៏ល្អ ដែលស្តែងចេញតាមរយៈកាយវាចាចិត្ត និង សកម្មភាពរបស់មនុស្ស។
ដំបូន្មាន​ អប់រំ​
3 months ago
តើយើងត្រូវធ្វើដូចម្តេចដើម្បីរស់ឱ្យមានសេចក្តីថ្លៃថ្នូរ?
○ យើងត្រូវ មានសីលធម៌ គុណធម៌ រស់នៅល្អ៖
· គោរពសិទ្ធិ ច្បាប់ និង សេរីភាពអ្នកដទៃ
· ស្វះស្វែងរកមុខជំនាញ ចំណេះដឹងបច្ចេកទេសវិទ្យាសាស្រ្ត តាមការវិវត្តរបស់សង្គម ដើម្បីកសាងសមត្ថភាពខ្លួន
· ចូលរួមកសាង ការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ និង ទឹកដី
· ចូលរួមបំបាត់បាតុភាពអវិជ្ជមាន
· អភិវឌ្ឍន៍ខ្លួនឯងជានិច្ច
ដំបូន្មាន​ អប់រំ​
3 months ago
លទ្ធិប្រជាធិបតេយ្យជាអ្វី? លទ្ធិប្រជាធិបតេយ្យមានកំណើតនៅកម្ពុជានៅថ្ងៃ ខែឆ្នាំណា? នាំចូលដោយនរណា? អនុវត្តនៅឆ្នាំណា? ក្នុងរបបណា? កម្ពុជាចូលអង្គការសហប្រជាជាតិនៅថ្ងៃខែឆ្នាំណា?
○ លទ្ធិប្រជាធិបតេយ្យ ជា ទម្រង់នៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ហើយអ្វីៗដែលរដ្ឋាភិបាលធ្វើត្រូវស្របតាមច្បាប់ផង និង ស្របតាមឆន្ទៈរាស្រ្តផង។
· លទ្ធិប្រជាធិបតេយ្យ មានកំណើតនៅកម្ពុជានៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៤៦
· នាំចូលដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស
· អនុវត្តនៅកម្ពុជាក្នុងឆ្នាំ ១៩៤៧
· ក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
· ប្រទេសកម្ពុជា ចូលអង្គការសហប្រជាជាតិនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៥៥។
🎯 លទ្ធិប្រជាធិបតេយ្យ មានសារៈសំខាន់ ដូចជា៖
· ប្រជាពលរដ្ឋទទួលផល​ប្រយោជន៍ ហើយប្រទេសជាតិក៏មានការរីកចម្រើន។
· ប្រជាពលរដ្ឋអាចជ្រើសរើស និង ផ្លាស់ប្តូរអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួនដោយសន្តិវិធី មានសន្តិភាព សន្តិសុខ ស្ថិរភាពពិតប្រាកដ។
· ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពទូលំទូលាយជម្រុញឱ្យមានអភិបាលកិច្ច ឬ មានតម្លាភាព អាចទប់ស្កាត់អំពើពុករលួយ។
ដំបូន្មាន​ អប់រំ​
4 months ago
តើយុវជនត្រូវស្វែងរកការថែរក្សាជីវិតឱ្យល្អប្រសើរតាមវិធីឬលក្ខណៈអ្វីខ្លះ?
○ តាមវិធី ឬ លក្ខណៈ ដូចតទៅ៖
· ត្រូវចេះរៀបចំផែនការគ្រួសារ។
· មិនត្រូវរៀបការនៅវ័យក្មេងពេក និង ការរួមភេទ ដោយគ្មានការពិចារណា ដែលនាំឱ្យទទួលផលវិបាកធ្ងន់ធ្ងរ។
· ត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវ មុននឹងរៀបអាពាហ៍ពិពាហ៍ ព្រោះជាជម្រើស់នៃជីវិតសុភមង្គល។
· មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូន ដើម្បីធានាសុវត្ថិភាព។
· ជៀសវាង​ការមានផ្ទៃពោះញឹកញាប់ ព្រោះនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត។
· បំបាត់អំពើហិង្សាគ្រប់យ៉ាងលើស្រ្តី។
· បំប៉នចំណីអាហារដល់ស្រ្តីពេលមានផ្ទៃពោះ និង អំឡុងពេលអំបៅដោះ។
· មិនត្រូវប្រព្រឹត្តអំពើពាលាអាវាសែ ស្រីស្រាល្បែងស៊ីសង ថ្នាំញៀន ជាដើម។
· មានលំហាត់ប្រាណជាប្រចាំ។
· រក្សាអនាម័យឱ្យល្អ ហូបស្អាត ផឹកស្អាត រស់នៅប្រកបដោយអនាម័យ។
ដំបូន្មាន​ អប់រំ​
4 months ago
ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរគឺការបណ្តុះបណ្តាលនូវគំនិតឧត្តមគតិ និង អត្តសញ្ញាណជាតិខ្លួន ឱ្យដល់កូនខ្មែរ។ ចូរពន្យល់?
○ ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ គឺ ធ្វើឱ្យកូនខ្មែរយើងបានស្គាល់ពីប្រភពលក្ខណៈ និង តម្លៃពីវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិខ្មែរ បានច្បាស់លាស់ ។ ឧត្តមគតិជាតិ ជា ទឹកចិត្តដ៏ខ្ពង់ខ្ពស់ដ៏ល្អប្រពៃ ដែលផុសចេញពីបេះដូងរបស់មនុស្សម្នាក់ៗ។ អត្តសញ្ញាណជាតិ សំដៅទៅលើអ្វីៗ ដែលមានលក្ខណៈសំគាល់ ជា របស់ជាតិខ្មែរ ដូចជា ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ សំលៀកបំពាក់របៀបខ្មែរ ធម្មជាតិ សិល្បៈល្បែងប្រជាប្រិយ។ ឧត្តមគតិជាតិ និង អត្តសញ្ញាណជាតិ ឱ្យយើងស្គាល់អំពីសារៈសំខាន់នៃអត្តសញ្ញាណជាតិ ដូចជា៖
· ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិ។
· យល់ដឹងស៊ីជម្រៅ និង ចេះថែរក្សាការពារព្រលឹងជាតិឱ្យបានគង់វង្ស។
· ស្គាល់ពីអត្តចរិតពិតរបស់ជាតិ។
· មានជំហរស្រលាញ់ពេញចិត្ត និង ឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ជាតិ។
· ចេះថែរក្សាអត្តសញ្ញាណជាតិខ្មែរ។
· មានវិធានការទប់ស្កាត់នូវអ្វីដែលអសកម្ម មិនល្អចំពោះអត្តសញ្ញាណជាតិ។
ដំបូន្មាន​ អប់រំ​
4 months ago
អ្វីជាជាបេតិកភណ្ឌ័? តើអ្នកត្រូវមានអាកប្បកិរិយាបែបណាខ្លះ? ចំពោះបេតិកភណ្ឌ័ជាតិ? ហេតុអ្វី?
○ បេតិកភ័ណ្ឌ ជាទ្រព្យសម្បត្តិ ឬ ជាកេរមរតដែលមានជាប់មកពីខាងឪពុក។ បេតិកភណ្ឌ័ជាតិ ជា ទ្រព្យសម្បត្តិឬ ជាកេរមរតរបស់ជាតិ។ យើងត្រូវមានអាកប្បកិរិយាចំពោះបេតិកភណ្ឌ័ជាតិ ដូចជា៖ ថែរក្សា និង ការពារឱ្យបានគង់វង្ស ទប់ស្កាត់គ្រប់រូបភាពដែលធ្វើឱ្យប៉ះពាល់ ឬ បំផ្លិចបំផ្លាញ។ លើកស្ទួយនូវតម្លៃបេតិកភណ្ឌ័ជាតិ ខិតខំបង្កើតស្នាដៃ និង ផ្សព្វផ្សាយគ្រប់រូបភាពអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីតម្លៃបេតិបភណ្ឌ័ជាតិ បានជាយើងចាំបាច់ ត្រូវមានអាកប្បកិរិយាចំពោះបេតិកភណ្ឌ័ព្រោះ៖
· បេតិកភណ្ឌ័ជាតិ ជា ព្រលឹងជាតិ
· បេតិកភណ្ឌ័ជាតិ ជា អត្តសញ្ញាណជាតិ
ដំបូន្មាន​ អប់រំ​
4 months ago
តើពាក្យគរុនិស្សិតមានន័យដូចម្តេច? តើអ្នកត្រូវប្រកាន់អាកប្បកិរិយាបែបណាក្នុងពេលបណ្តុះបណ្តាលនៅមហាវិទ្យាល័យគរុកោសល្យ?
○ គរុ=គ្រូ=គំរូ
• និស្សិត= អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ ឬ អ្នករៀនមានកម្រិតយល់ដឹងខ្ពស់។
• គរុនិស្សិត = ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ។
• ជាអ្នករៀនមុខវិជ្ជាជីវៈផ្នែកខាងគ្រូបង្រៀន ក្នុងពេលបណ្តុះបណ្តាល យើងត្រូវប្រកាន់អាកប្បកិរិយា ដូចជា៖ យកចិត្តទុកដាក់ តាមដាន គិតសង្កេត ត្រិះរិះពិចារណាវិភាគធ្វើសំយោគ លើប្រធាន​បទនីមួយៗ ដែលលោកសាស្រ្តចារ្យដាក់ឱ្យ។
• ខិតខំប្តូរយោបល់ ផ្តល់មតិ ស្តាប់ការណែនាំរបស់គណៈគ្រប់គ្រង ខិតខំត្រង់​ត្រាប់ស្តាប់រាល់ពុទ្ធិទាំងឡាយដែលសាស្រ្តចារ្យផ្តល់ឱ្យ ដើម្បីដោះស្រាយបញ្ហាក្នុងមេរៀន ខិតខំបំពេញការងារដែលសាលាប្រគល់ឱ្យដូចជា កិច្ចការស្រាវជ្រាវ ការតាំងពិរពណ៍។
• ចេះស្វ័យវាយតម្លៃ និង កែលំអរអោយទាន់ពេលវេលាដើម្បីឱ្យក្លាយជាគរុនិស្សិតល្អ គ្រូបង្រៀនល្អទៅអនាគត។
• ខិតខំស្រាវជ្រាវដកស្រង់បទពិសោធល្អ ក្នុងការរៀន និង បង្រៀន។
ដំបូន្មាន​ អប់រំ​
4 months ago
តើហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន?
○ ពីព្រោះ៖
· ចង់ឱ្យយុវជន ជា អ្នកបន្តវេន​ពីមនុស្សចាស់ធ្វើការអភិវឌ្ឍខ្លួនជាពលរដ្ឋល្អ ដែលជាទីសង្ឃឹម និង សរសទ្រូងប្រទេសជាតិ
· អប់រំឱ្យ មានចំណេះដឹងទូលំទូលាយ អប់រំឱ្យមានសីលធម៌ល្អ និង គុណធម៌ល្អ
· អប់រំឱ្យ មានលក្ខណៈវិទ្យាសាស្ត្រ និង បច្ចេកទេសជឿនលឿន
· អប់រំឱ្យ មានការគោរពសិទ្ធិគ្នាទៅវិញទៅមក មានលក្ខណៈប្រធិបតេយ្យ
· អប់រំឱ្យ មានមនសិការខ្ពស់ចំពោះប្រទេសជាតិ
· អប់រំឱ្យ មានសាមគ្គីភាពល្អ
· អប់រំឱ្យ មានសាមគ្គីភាពល្អ
· អប់រំឱ្យមានល្បិច និង វិធីសាស្រ្តក្នុងការផ្តល់ចំណេះដឹង ដល់មនុស្សជំនាន់ក្រោយ ឱ្យក្លាយជាមនុស្សល្អ
· ខិតខំស្រាវជ្រាវចំណេះដឹងថ្មី បទពិសោធន៍​ល្អៗ សម្រាប់អ្នកក្រោយៗ
· ចេះស្វ័យអភិវឌ្ឍខ្លួនឯង ឥតឈប់ឈរ
ដំបូន្មាន​ អប់រំ​
4 months ago
ហេតុអ្វីបានជាអ្នកជ្រើសរើសមុខរបរវិជ្ជាជីវៈជាគ្រូបង្រៀន?
○ ព្រោះ គ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ ឧត្តុង្គឧត្តមហើយមានប្រយោជន៍ចំពោះជាតិមាតុភូមិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍ។
· គ្រូបង្រៀនជាវិស្វករនៃព្រលឹង
· ជាអ្នកកសាងសតិបញ្ញារបស់ជាតិ
· ជាអ្នកចង្អុលបង្ហាញ ពីសេចក្តីសុខសុវត្ថិភាពរបស់សង្គម
· ជាគ្រូពេទ្យ ព្យាបាលរោគល្ងង់ខ្លៅរបស់ប្រជាជនលើផែនដី
· ជាអ្នកចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាង និង រុងរឿងរបស់ជាតិ
· ជាបុគ្គលគួរឱ្យគោរព
· ជាឃ្លាំងសតិបញ្ញរបស់ជាតិ
ដំបូន្មាន​ អប់រំ​
4 months ago
តើសុជីវធម៌ ៦ ប្រការ មានអ្វីខ្លះ?
○ សុជីវធម៌ ៦ ប្រការ មាន៖
· ការស្តាប់ហេតុផលគួរមិនគួរ
· ការស្គាល់ឋានៈខ្លួន និង អ្នកដទៃ
· ការស្គាល់ប្រមាណជីវភាព
· ការស្គាល់កាលសម័យ
· ការស្គាល់ប្រជុំជន និង ទីប្រជុំ
· ការស្គាល់មិត្តសំឡាញ់
ដំបូន្មាន​ អប់រំ​
4 months ago
តើសារៈសំខាន់នៃអត្តសញ្ញាណជាតិរបស់ប្រទេសខ្មែរមានអ្វីខ្លះ?
○ សារៈសំខាន់នៃអត្តសញ្ញាណជាតិរបស់ប្រទេសខ្មែរ មាន៖
• ការស្គាល់ពីប្រភពលក្ខណៈ និង តម្លៃនៃព្រលឹងជាតិឱ្យបានច្បាស់លាស់ ជា ហេតុឈានទៅស្គាល់ពីអរិយធម៌ខ្មែរ និង អាចឱ្យខ្មែរមាន​មោទនភាព មនសិការជាតិខ្ពស់ ដែលជាប្រយោជន៍របស់ជាតិ និង ប្រជាជន។
• ការចេះរក្សា ការពារ អត្តសញ្ញាណជាតិរបស់ខ្លួន និង មានវិធាការការណ៍ទប់ស្កាត់នូវរាល់ភាពអសកម្ម ដែលនាំឱ្យប៉ះពាល់ដល់ជាតិ។
ដំបូន្មាន​ អប់រំ​
4 months ago
ចូររាប់ពិធីបុណ្យដែលមានលក្ខណៈចំរុះ?
○ ពិធីបុណ្យដែលមានលក្ខណៈចំរុះ មាន៖ បុណ្យចម្រើនព្រះបរិត្ត ពិធីច្រត់ព្រះនង្គ័ល ពិធីសូត្រមន្តរំដោះគ្រោះ សូត្រមន្តរំដោះកម្មផល បុណ្យភ្ជុំ ពិធីបូជាសព ពិធីដង្ហែរសព បុណ្យចូលឆ្នាំខ្មែរ។
ដំបូន្មាន​ អប់រំ​
4 months ago
ចូររាប់ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាសុទ្ធសាធ?
○ ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាសុទ្ធសាធ មាន ដូចជា បុណ្យចូលវស្សា និង ចេញវស្សា បុណ្យពិសាខបូជា មាឃបូជា កឋិនទាន បុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យឆាកមហាបង្សុកូល បុណ្យទេសនាមហាជាតក។
ដំបូន្មាន​ អប់រំ​
5 months ago
ព្រះពុទ្ធតែងបំពេញពុទ្ធកិច្ច ប៉ុន្មានប្រការជានិច្ចរាល់ថ្ងៃ?
○ ព្រះពុទ្ធតែងបំពេញពុទ្ធកិច្ច ៥​ ប្រការ ជានិច្ច មាន៖
• នៅពេលព្រឹក ទ្រង់និមន្តបិណ្ឌបាត្រ។
• នៅពេលរសៀល ទ្រង់សម្តែងធម្មទេសនាដល់សាធារណៈជន។
• នៅពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃ។
• នៅពេលកណ្តាលអធ្រាត្រ ទ្រង់ដោះស្រាយប្រស្នានៃពួកទេវទា។
• នៅពេលជិតភ្លឺ ទ្រង់ប្រមើលទតនូវសត្វលោក ដែលមានភព្វ និង ឥតភព្វ។
ដំបូន្មាន​ អប់រំ​
5 months ago
តើការប្រព្រឹត្តខុសមេបាមានប៉ុន្មានបែប? អ្វីខ្លះ?
○ ការប្រព្រឹត្តខុសមេបាមាន ៣ បែប គឺ៖
ក. មេបាចាស់ទុំ
បងប្អូនទាំងប្រាំពីរសណ្តាន ក្នុងការទាស់ទែងខ្វែងគំនិតគ្នា ហើយបើមានខុស នឹងមានគ្រួសារមួយណា មានជំងឺឈឺថ្កាត់ ក្នុងគ្រួសារមានបញ្ហា។

ខ. ខុសមេបាក្រមុំ កំលោះ៖ សំដៅលើការបំពានរបស់ក្រមុំកំលោះក្នុងផ្នែកសីលធម៌ ដូចជា ការលួចទាក់ទងគ្នាប្រព្រឹត្តខុសប្រពៃណី ដែលឪពុកម្តាយមិនបានដឹង។

គ. ខុសមេបាផ្កាប់មុខ ឬ បិទមុខ៖ សំដៅលើការ​ប្រព្រឹត្តអំពើក្បត់របស់ស្រ្តី។
ដំបូន្មាន​ អប់រំ​
6 months ago
ភ្លេងខ្មែរមានអ្វីខ្លះ? ហើយឧបករណ៍មានប៉ុន្មានជំពូក?
○ ភ្លេងខ្មែរ មានដូចជា៖
· ភ្លេងពិណពាទ្យ
· ភ្លេងខ្លែរ
· ភ្លេងគងស្គរ
· ភ្លេងអារក្ស
· ភ្លេងឆៃយុំា
· ភ្លេងក្លងធ្លាក់
· ភ្លេងស្គរយោល
· ភ្លេងប៉ីកែង

° ឧបករណ៍ភ្លេងខ្មែរ មាន ៤ ជំពូក៖
• គ្រឿងដែលមានខ្សែសំរាប់ត្រេះ ឬ កូតអោយសូរ មានសាដៀវ ទ្រ ចាប៉ី។
• គ្រឿងផ្លុំអោយកើតជាសូរ មាន ខ្លុយ ប៉ីពក ស្រឡៃ ប៉ីអ ខ្លុយយីកេ ស័ង្ក។
• គ្រឿងដាសស្បែកសំរាប់វាយ ឬ ទះ ឱ្យមានសូរ មាន ស្គរដី ទ័ព ថូន ក្លងធ្នាក់ ឆៃយុំា យីកេ សំភោរ។
• គ្រឿងដែលទង្គិចអោយកើតជាសូរ មាន រនាត រនាតឯក រនាតដែក គង់វង់ ឈឹង ឆាប រនាតថោង។