23 hours ago
តើការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានផលវិបាកអ្វីខ្លះ ចំពោះខ្លួនឯង គ្រួសារ និង សង្គមជាតិ?
○ ការប្រើប្រាស់គ្រឿងញៀន បង្កឱ្យមានផលវិបាក ដូចជា៖
ក. ចំពោះខ្លួនឯង
• ខូចសុខភាព (ទ្រុឌទ្រោម បាក់កម្លាំង...)
• កើតជម្ងឺ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរ...)
• ខាតបង់ទ្រព្យសម្បត្តិ ខាតបង់ពេលវេលា
• បាត់បង់ការងារ បាត់បង់ពេលវេលា
• បាត់បង់ទំនុកចិត្តល្អពីគ្រួសារ បាត់បង់កិត្តិយស...។
ខ. ចំពោះគ្រួសារ
• បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ
• បាត់បង់ប្រាក់កាស ខាតពេលវេលា
• បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ
• ធ្វើឱ្យគ្រួសារមានការបារម្ភ...។
គ. ចំពោះសង្គមជាតិ
• បាត់បង់ធនធានមនុស្ស
• បាត់បង់សេចក្តីថ្លៃថ្នូរ
• កើតមានភាពអាណាធិបតេយ្យ អសន្តិសុខសង្គម (ចោរកម្ម ចោរប្លន់ និង ឧក្រិដ្ធផ្សេងៗ)
• សង្គមគ្មានការរីចម្រើន
• សម្បូរក្មេងអានាថា ក្មេងពាល (ក្មេងទំនើង)
• មានការជួញដូរភេទ ជួញដូរមនុស្ស អំពើរំលោភផ្លូវភេទជាដើម។

2 days ago
តើអរិយធម៌ខ្មែរយើងទទួលឥទ្ធិពលពីអរិយធម៌ប្រទេសណាខ្លះ?
○ ខ្មែរយើងទទួលឥទ្ធិពលអរិយធម៌បរទេសជាច្រើន ដូចជា៖
១. មូលដ្ធានខ្មែរមុន គ.ស៖
• ជឿលើព្រលឹងអារក្ស អ្នកតា
• ទុកស្ត្រីជាធំ
• ផ្សាំសត្វ
• កប់ខ្មោចក្រោមថ្មដុស ក្នុងក្រឡ
• ភាសាមានអន្តរបទ...
២. មានឥទ្ធិពលពីឥណ្ឌា (ស.វ ទី ១)៖
• ទស្សនៈ រាជាធិបតេយ្យ
• សាសនា ភាសា អក្សរ អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ និង ច្បាប់ផ្សេងៗ។
៣. ឥទ្ធិពលចិន (ស.វ ទី ៣)៖
• ជំនួញ ល្ខោន ល្បាយជាតិសាសន៍
• ឥទ្ធិពលចាម-ជ្វា (ស.វ ទី ៥)
• ផ្នែកស្ថាបត្យកម្ម (សំណង់ប្រាសាទ និង ក្បាច់លំអជាដើម)
៤. ឥទ្ធិពលថៃ-វៀតណាម (ស.វ ទី ១៣)៖
• ពាក្យពេជន៍ (កំចីពាក្យ)
៥. ឥទ្ធិពលអឺរ៉ុប (ស.វ ទី ១៦)៖
• វិទ្យាសាស្ត្របច្ចេកទេស
• ទំនៀមទម្លាប់ (ចាប់ដៃ ស្លៀកពាក់)
• លទ្ធិប្រជាធិបតេយ្យ កិច្ចការដ្ធបាល...។

4 days ago
តើអរិយធម៌មានធាតុសំខាន់អ្វីខ្លះ? ចូរពន្យល់ពីធាតុនីមួយៗឱ្យបានច្បាស់លាស់។
○ អរិយធម៌ មានធាតុសំខាន់ពីរ គឺ វប្បធម៌ និង សង្គមធម៌។
☆ វប្បធម៌
• ចំណេះដឹង (ជំនឿ សាសនា វិជ្ជា វិទ្យាសាស្ត្រ)
• កំណត់ផ្សាយ (ភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ព័ត៍មាន)
• ការអនុវត្ត (ទំនៀមទំលាប់ ប្រពៃណី ការអប់រំ និង កីឡា ល្បែងកំសាន្ត ច្បាប់)
☆ សង្គមធម៌
• គ្រឿងសង្គម (ប្រដាប់ប្រដារស់នៅ ប្រដាប់តិចនិច មុខរបរ)
• របបសង្គម (សេដ្ធកិច្ច សង្គមកិច្ច នយោបាយ)
• ទម្រង់សង្គម (ស្នូលសង្គម វណ្ណៈសង្គម អង្គការសង្គម)

6 days ago
អរិយធម៌ជាអ្វី?
○ អរិយធម៌មកពីពាក្យ អរិយ + ធម៌។ អរិយ មានន័យថា ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង។ ធម៌ មានន័យថា ធាតុ ភាវៈទ្រទ្រង់។ ដូចនេះ អរិយធម៌ គឺធម៌ទាំងឡាយណា ដែលនាំទៅរកសេចក្តីសុខចម្រើន។

7 days ago
តើព្រះរាជាណាចក្រកម្ពុជាបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ នៅថ្ងៃខែឆ្នាំណា? ដើម្បីអ្វី?
○ ព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០០៩។ ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ តាមយៈនយោបាយវិមជ្ឃការ និង វិសហមជ្ឃការ។

8 days ago
នៅវត្តភ្នំក្បែរនាឡិកាធំ មានសិលចារឹកពីរផ្ទាំង និង រូបចម្លាក់នោះ។ តើសិលាចារឹកពីរផ្ទាំងនោះនិយាយពីអ្វី? ចូរបង្ហាញពីអត្ថន័យសិលាចារឹក និង រូបចម្លាក់នោះ។
○ នៅវត្តភ្នំ ក្បែរនាឡិការធំ មានសិលាចារឹកពីរផ្ទាំង និង ចម្លាក់។ សិលាចារឹកពីរផ្ទាំងនោះ មានអត្ថន័យដូចខាងក្រោម៖
° ក. សិលាចារឹក
• សិលាចារឹកជាភាសាបារាំង៖ ប្រាប់ពីសន្ធិសញ្ញា បារាំង-សៀម ចុះថ្ងៃទី ១៥ មីនា ឆ្នាំ ១៩០៧ គឺ បារាំងបានប្រគល់ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តសិរីសោភណ្ឌ មកឱ្យខ្មែរវិញ។
• សិលាចារឹកភាសារខ្មែរ ប្រាប់ពីកាលដែលព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ទទួលយកខេត្តទាំងបី ពីបារាំង ដោយមានព្រះរាជា សៀម ធ្វើជាសក្ខីភាព ឆ្នាំ ១៩០៧។
° ខ. រូបចម្លាក់
• នារីទី ១៖ កាន់ជើងពានតម្កល់ប្រាសាទព្រះវិហា (កាលនោះប្រាសាទព្រះវិហារ ស្ថិតនៅក្នុងខេត្តសៀមរាប)។
• នារីទី ២៖ កាន់ជើងពានដាក់ត្រា។
• នារទី ៣៖ កាន់ជើងពានដាក់ប្រអប់ត្រា។ នារីទី ៣ ជានិមិត្តរូបបង្ហាញពី៖
១. បារាំងថ្វាយបូរណភាពទឹកដីនៃខេត្តទាំងបី ថ្វាយដល់ព្រះមហាក្សត្រខ្មែរ
២. នារីទាំងបី បានកាន់យកខេត្តទាំងបី ថ្វាយព្រះមហាក្សត្រជាម្ចាស់ទឹកដី ម្ចាស់ដីរបស់កម្ពុជារដ្ធ ដោយទឹកមុខញញឹមញញែម អមដោយកាយវិការស្រគត់ស្រគំ ទន់ភ្លន់ក្រៃលែង។
° គ. សរុប៖ សិលាចារឹកពីរផ្ទាំង និង រូបចម្លាក់នេះធ្វើឡើងក្នុងបំណង៖
• រំឮកថ្ងៃប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាជនខ្មែរទាំងអស់ ដោយមានព្រះបាទ ស៊ីសុវត្ថិ ជាប្រមុខដឹកនាំ ជម្រុញឱ្យសៀមប្រគល់ខេត្តទាំងបី ដែលសៀមបានឈ្លានពានកាលពីឆ្នាំ ១៧៩៤ នោះ។
• រំឮកនូវកម្លាំងមហាសាមគ្គី ជាធ្លុងមួយរបស់ប្រជាពលរដ្ធខ្មែរជុំវិញព្រះមហាក្សត្រ ទាមទារឱ្យបារាំងរក្សាបូរណភាពទឹកដីខ្មែរ ដែលសៀមបានឈ្លានពានដោយឥតកេរខ្មាស។

9 days ago
ដើម្បីឲ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប តើមនុស្សត្រូវប្រតិបត្តិតាមមាគ៌ាប៉ុន្មានយ៉ាង? គឺអ្វីខ្លះ?
○ ដើម្បីឲ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប ប្រតិបត្តិតាមមាគ៌ាទាំង ៨ គឺ៖
• សម្មាទិដ្ធិ = សេចក្តីយល់ឃើញត្រូវ
• សម្មាសង្កប្បៈ = សេចក្តីត្រិះរិះត្រូវ
• សម្មាវាចា = សំដីត្រូវ
• សម្មាកម្មន្តៈ = ការងារត្រូវ
• សម្មាអាជីវៈ = ការងារត្រូវ
• សម្មាវាយាមៈ = ព្យាយាមត្រូវ
• សម្មាសតិ = ព្យាយាមត្រូវ
• សម្មាសមាធិ = សមាធិត្រូវ។

10 days ago
តើអ្នកបើបរយានគ្របប្រភេទ ត្រូវមានឥរិយាបថ និង សុជីវធម៌ក្នុងពេលកំពុងបើកបរដូចម្តេចខ្លះ?
○ អ្នកបើកយានយន្តគ្រប់ប្រភេទ ត្រូវមានឥរិយាបទ និង សុជីវធម៌ក្នុងពេលកំពុងបើកបរ៖
° ក. សុជីវធម៌
អ្នកបើកបរត្រូវមានមនសិការខ្ពស់ ក្នុងការគោរពច្បាប់ចរាចរណ៍រក្សាសេចក្តីថ្លៃថ្នូរ ដឹងទុក្ខធុរៈដល់អ្នកបើកបរដូចគ្នា និង អនុវត្តន៍វិធានដូចខាងក្រោម៖
• ត្រូវបន្ថយល្បឿននៅពេលមានម៉ូតូ ឬ យានយន្តផ្សេងទៀតធ្វើសញ្ញាសុំជែង ត្រូវអែបស្តាំ និង ទុកលទ្ធភាពឲ្យយានដែលនៅពីក្រោយមានធុរៈប្រញាប់ទៅមុន។
• នៅកន្លែងមានទឹកដក់ ឬ ភក់ជ្រាំ នៅកន្លែងដែលមានដីហុយ ឬ ដល់ទីប្រជុំជន យើងត្រូវបន្ថយល្បឿន ដើម្បីកុំអោយភក់ ឬ ទឹកខ្ទាត់ប្រឡាក់អ្នកដំណើរផ្សេងៗដែលនៅជិតនោះ។
• មិនត្រូវខាកស្តោះ ឬ បោះសម្ភារ:ផ្សេងៗ ចេញពីយានយន្ត ជាហេតុនាំឲ្យរំខាន និង ប៉ះពាល់ដល់អ្នកដំណើរដូចគ្នា។
° ខ. ឥរិយាបថ
អ្នកបើកបរត្រូវចេះអត់ឱន ឬ អនុគ្រោះចំពោះការខុសឆ្គងបន្តិចបន្តួចនៃអ្នកបើកបរដូចគ្នា៖
• បើមានការប៉ះទង្គិចគ្នាបន្តិចបន្តួច យើងត្រូវដោះស្រាយដោយសន្តិវិធី កុំប្រើអំពើហឹង្សាដាក់គ្នា។
• ទោះបីយើង បើកបរស្ថិតនៅក្នុងសភាពត្រូវច្បាប់ក៏ដោយ ក៏យើងត្រូវមានការយោគយល់គ្នា ឬ អនុគ្រោះចំពោះអ្នកបើកបរ ដែលបំពានច្បាប់ ឬ ដោយសារយានយន្តមានលក្ខណៈមិនប្រក្រតី។ យើងត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា ស្ងប់ស្ងៀមរាក់ទាក់ យើងមិនត្រូវតបដោយកំហឹងវិញទេ។

12 days ago
ពិធីបុណ្យចូលឆ្នាំខ្មែរមានកម្មវិធីឆ្លងភ្នំខ្សាច់។ ចូរបង្ហាញអត្ថន័យនៃភ្នំខ្យាច់។
○ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយៈពេល ៣ ថ្ងៃ។ ក្នុងពិធីនោះ មានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនាគឺ ពិធីពូនភ្នំខ្សាច់ ជាកិច្ចបង្ហើយបុណ្យ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ៖
• ភ្នំខ្សាច់ តំណាងឲ្យមហាបពិត្រនៃលោកធាតុប្រចាំប្រទេសឥណ្ឌា គឺ មានកំពូលប្រាំដែលភ្នំកណ្តាលតំណាងឲ្យភ្នំ ព្រះសុមេរុ និង កំពូលបួនទៀតតំណាងឲ្យទ្វីបទាំងបួនជាសត្តបរិព័ទ្ធ ព័ទ្ធជាបរិវារជុំវិញភ្នំព្រះសុមេរុ។
• ការពូនភ្នំខ្សាច់ជាការកសាង “វាលុកចេតិយ” ដែលតំណាងឲ្យ “ព្រះចូឡាមណីចេតីយ” ដែលជាចេតសម្រាប់តម្កល់ព្រះកេសា ស្នៀតព្រះកេសា និងព្រះចង្កូមកែវរបស់ព្រះពុទ្ធនៅឯឋានត្រៃត្រឹង្ស។
• តាមធម្មទេសនាអំពី “អនិសង្សវាលុកចេតិយ” បានចែងថា “បើចង់រួចកម្មពៀរ គប្បីសាងវាលុកចេតិយ គឺ ធ្វើបុណ្យឆ្លងហើយ នឹងរួចកម្មពៀរនោះហោង”។
• ការពូនភ្នំខ្សាច់ ឬ កសាងវាលុកចេតិយ អាចរំដោះនូវកម្មពៀរទាំងឡាយ ដែលគេបានសាងកន្លងមកដោយទូទាត់នឹងចំនួនគ្រាប់ខ្សាច់ ដែលមានច្រើនរាប់មិនអស់នេះ។ ពូនភ្នំខ្សាច់ និង ឆ្លងភ្នំខ្សាច់ផ្តាច់កម្មពៀរ។
• មានគ្រួសារខ្លះមានជំនឿថា ការពូនភ្នំខ្សាច់គឺជាពិធីរំដោះកម្មពៀរ។
• មានគេដើរប្រទក្សិណ៣ជុំ និង អធិដ្ធាន ដើម្បីរំដោះកម្មពៀរ និង លាងបាប។
• នៅថ្ងៃបង្ហើយ (ថ្ងៃឡើងស័ក) គេនាំគ្នាឆ្លងភ្នំខ្សាច់ ដោយធ្វើពិធីផ្សឹកវាលុកចេតិយភ្នំខ្សាច់ ធម្មតាវិញ ដើម្បីយកខ្សាច់ប្រើការ។

14 days ago
ចូរប្រៀបធៀបពិធីបុណ្យពិសាខបូជា និង បុណ្យមាឃបូជា។
○ ពិធីបុណ្យពិសាខបូជា និង ពិធីបុណ្យមាឃបូជា៖
° ក. មាឃបូជា គឺជាពិធីបុណ្យក្នុងខែមាឃ។ ឈ្មោះបុណ្យនេះសម្រាប់ពុទ្ធសាសនា។ ធ្វើក្នុងថ្ងៃពេញបូណ៌មី ខែមាឃ រំលឹកដល់សាវកសន្និបាត “ការប្រជុំសាវក” នៃព្រះសម្មាសម្ពុទ្ធដែលហៅថា “ចាតុរង្គសន្និបាត” គឺ៖
• ថ្ងៃនោះព្រះចន្ទចរចូលដល់មាឃនក្សត្រ(ថ្ងៃពេលបូណ៌មី ខែមាឃ)។
• ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់។
• ព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គ ឥតបានកំណត់ព្រះបរមសាស្តាប់ក៏ស្រាប់មកប្រជុំក្នុងតំណាក់កាលព្រះបរមសាស្ត្រា។
• ព្រះភិក្ខុសង្ឃទាំងអស់នោះ សុទ្ធតែជាព្រះអរហន្ត។
☆ ការប្រជុំអង្គបួននេះ ក្នុងពុទ្ធសម័យមានតែម្តងគត់ក្នុងវេលា ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងឱវាទបាតិមោក្ខ។ ពួកពុទ្ធមា មកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា៖ ថ្ងៃមាឃបូជា ធ្វើមាឃបូជា បុណ្យមាឃបូជា។
☆ បុណ្យមាឃបូជាធ្វើឡើងរំឮកដល់ជំនាន់ព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់អាយុសង្ខារនៅចំពោះមុខមារថា ចាប់តាំងពីថ្ងៃនេះតទៅទៅ ៣ ខែ ទៀតតថាគតបរិនិព្វាហើយ។ មានសេចក្តី អស្ចារ្យរហូតដល់មានការកក្រើករំពើកញាប់ញ័រ ប្រថពីដើម។ ទ្រង់ដាក់អាយុសង្ខារនៅថ្ងៃអាទិត្យពេលបូណ៌រមី ១៥ កើត ខែមាឃ ឆ្នាំម្សាញ់ និង រំឮកដល់កាលដែលព្រះអង្គទ្រង់ធ្វើចាតុរង្គសន្និបាត សំដែងឱវាទបាតិមោក្ខចំពោះភិក្ខុក្នុងវត្តវេឡុវ័ន។
° ខ.ពិសាខបូជា ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់ សម្រាប់រំឮកដល់ពុទ្ធសមណគោតមបរគ្រូ នាថ្ងៃ ១៥ កើតពេញបូណ៌មី ខែវិសាខដែលពុទ្ធសាសនិក រួមមាន ព្រះសង្ឃ គ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហោកុសលដ៏ប្រសើរ។ ការប្រារព្ធពិធី បុណ្យវិសាខបូជានេះនាថ្ងៃទី ១៥ កើត ពេលបូណ៌មី ខែវិសាខ អាស្រ័យដោយលោកអ្នកប្រាជ្ញ ខាងព្រះពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិ ថា ជាមង្គលភិលក្ខិកាលគឺជាថ្ងៃមហោមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖
• ទ្រង់ប្រសូត្រចាកឧទរព្រះមាតា៖ ក្នុងសួនលុម្ពិនី ត្រង់ព្រំប្រទល់នៃ នគរកបិលពស្តុ និងនគរទេវទហៈ ក្រោមដើម សាលព្រឹក្សមូយដើម នាថ្ងៃសុក្រ ទី ១៥ កើត ខែវិសាខ ឆ្នាំច ៦២៣ ឆ្នាំ មុន គ.ស។
• ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ៖ ក្នុងព្រះជន្មាយុ ៣៥ ព្រះវស្សា នៅថ្ងៃពុធ ១៥ កើតខែវិសាខ ឆ្នាំរកា ៥៨៨ ឆ្នាំ មុន គ.ស ក្រោមដើមពោធិព្រឹក្សក្បែរស្ទឹងនេរញ្ជរា ហើយទ្រង់ក៏មានព្រះនាមជា ព្រះពុទ្ធ រហូតមកដល់សព្វថ្ងៃនេះ។
• ទ្រង់រំលត់ខន្ធចូលទៅកាន់ព្រះបរិនិព្វាន៖ ក្នុងព្រះជន្មាយុ ៨០ ព្រះវស្សានៅថ្ងៃអង្គារ ១៥ កើតខែវិសាខ ឆ្នាំរកា ៥៤៣ ឆ្នាំ មុន គ.ស ក្រោមដើមសាលព្រឹក្សទាំងគូខាងលិចក្រុងកុសិនារា គឺកុសិនគរ ឬ កស្សិ ដែលស្ថិតនៅចម្ងាយ ៩ គីឡូម៉ែត្រ ពីក្រុងគោរក្ខបូរ នៅប៉ែកឧត្តរនៃប្រទេសឥណ្ឌា។ តាំងពីពេលនោះមកព្រះពុទ្ធសាសនាត្រូវបានប្រកាសជាផ្លូវការ។
☆ សម្តេចព្រះបរមសាស្ត្រាចារ្យរបស់យើង ទ្រង់ប្រសូត្រត្រាស់ដឹង និង ចូលបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេលបូណ៌មី ខែវិសាខ ទាំងអស់ គឺប្លែកតែឆ្នាំតែប៉ុណ្ណោះ។

15 days ago
តើកូនប្រុសកូនស្រីត្រូវមានវិន័យ និង ឥរិយាបថដូចម្តេចខ្លះក្នុងគ្រូសារ?
○ កូនប្រុសកូនស្រីត្រូវមានវិន័យ និង ឥរិយាបថក្នុងគ្រួសារ ដូចតទៅ៖
• គោរពតាមដំបូន្មានមាតាបិតា
• មានភាពស្មោះត្រង់យុត្តិធម៌
• មិនប្រព្រឹត្តិអំពើពាលាអាវាសែ ដែលនាំឲ្យអាប់អោនកិត្តិយសគ្រួសារ ខ្លួនឯង និង សង្គមជាតិ
• មិនបង្កលក្ខណៈណាមួយ ដែលធ្វើអោយឪពុកម្តាយពិបាកចិត្ត
• ចេះជួយបំពេញការងារនៅក្នុងគ្រួសារ
• ស្រលាញ់ដឹងគុណមាតាបិតា និង អ្នកដែលធ្វើល្អចំពោះខ្លួនយើង
• ស្វ័យសិក្សា..

16 days ago
តើការប៉ះទង្គិចរវាងអរិយធម៌ខ្មែរ និង វប្បធម៌បរទេសបានផ្តល់ផលវិបាកអ្វីខ្លះដល់អរិយធម៌ខ្មែរ? ចូរពន្យល់។
○ ការប៉ះទង្គិចគ្នាមានផលពីរយ៉ាង គឺ៖
ក. ផលល្អ៖
ធ្វើអោយមានការរីកចំរើន ពេលណាដែលខ្មែរយើងចេះច្នៃប្រឌិតអោយស្របតាមចំណង់ចំណូលចិត្ត និង ព្រលឹងរបស់ខ្មែរ។
ខ. ផលអាក្រក់៖
ធ្វើអោយអរិយធម៍ខ្មែរធ្លាក់ចុះ កាលណាយើងមិនស្គាល់ខ្លួនយើងច្បាស់ ឬ យើងយកអរិយធម៌របស់គេមកទាំងស្រុង ដោយគ្មានការកែសំរួលអោយមានលក្ខណៈជាខ្មែរ។

18 days ago
តើមានវិធានការដូចម្តេចខ្លះដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក?
○ ដើម្បីទប់ស្កាត់ ឬ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺ៖
• អប់រំពលរដ្ធអោយយល់ពីគ្រោះថ្នាក់ចរាចរណ៍។
• ផាកពិន័យដល់អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ អោយបានត្រឹមត្រូវ និង តាមនិតិវិធីច្បាប់។
• ដាក់ទណ្ឌកម្មដល់មន្ត្រីប៉ូលីស ដែលប្រព្រឹត្តអំពើពុករលួយ។
• បង្រៀនច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ធ ដោយមិនគិតថ្លៃ។

19 days ago
ក្នុងចំណោមគ្រោះថ្នាក់ទាំងអស់នោះ តើគ្រោះថ្នាក់បណ្តាលមកពីកត្តាណាមួយ ដែលច្រើនកើតមានញឹកញាប់ជាងគេបំផុត?
○ គឺ កត្តាមនុស្ស។
○ គឺ កត្តាមនុស្ស។
20 days ago
តើកត្តាអ្វីខ្លះដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក?
○ កត្តាដែលបណ្តាលអោយ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់ គឺ៖
• កត្តាមនុស្ស
• កត្តាផ្លូវថ្នល់
• កត្តាយានយន្ត

21 days ago
ដូចម្តេចដែលហៅថា អំពើប្រល័យពូជសាសន៍?
○ អំពើប្រល័យពូជសាសន៍ជាការសំលាប់ ឬ ធ្វើអោយខូចខាត បាត់បង់ដោយចេតនា បំផ្លាញទាំងស្រុង ឬ មួយផ្នែកនៃក្រុមជាតិសាសន៍ ឬ សាសនាណាមួយ។

22 days ago
តើអង្គជំនុំជម្រះវិសាមញធ្វើការរបៀបណាខ្លះ?
○ តុលាការមានពីរកំរិត ឬ ពីរថ្នាក់ គឺ សាលាដំបូង និង តុលាការកំពូល។
• សាលាដំបូងមានចៅក្រម ៥ រូប៖ ៣ រូបជាចៅក្រមកម្ពុជា និង ២ រូបជាចៅក្រមអន្តរជាតិ។
• តុលាការកំពូលមានចៅក្រម ៧ រូប៖ ៤ រូបជាចៅក្រមកម្ពុជា និង ៣ រូបជាចៅក្រមអន្តរជាតិ។

23 days ago
តើចៅក្រមត្រូវតែងតាំងឡើងយ៉ាងដូចម្តេចខ្លះ?
○ ចៅក្រមអន្តរជាតិមួយចំនួន ត្រូវបានជ្រើសតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលមានចំនួន ៧ រូប ជូនរាជរដា្ធភិបាលកម្ពុជា ហើយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងធ្វើការជ្រើសរើសចំនួន ៥ រូបក្នុងចំណោម ៧ រូប អោយទៅបំរើការនៅក្នុងតុលាការទាំងពីរថ្នាក់។ ឧត្តមនៃក្រុមប្រឹក្សានៃអង្គចៅក្រម នឹងទទួលខុសត្រូវក្នុងការតែងតាំង ចៅក្រមកម្ពុជាចំនួន ៧ រូប ក្នុងចំណោមអ្នកដែលមានសមត្ថភាពធ្វើជាចៅក្រមកម្ពុជា។
☆ ចៅក្រមទាំងនោះ ត្រូវតែមានអត្តចរិកស្លូតបូត សុភាពរាបសា មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់។ ពួកគេ ត្រូវតែមានភាពឯករាជ្យម្ចាស់ការ និង មានទំនួលខុសត្រូវខ្ពស់ ចំពោះការងាររបស់ខ្លួន។ ចៅក្រមទាំងអស់ នឹងទទួលការបណ្តុះបណ្តាលជំនាញនៅសាលាភូមិន្ទចៅក្រម។

24 days ago
តើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមណាខ្លះដែលត្រូវបានធ្វើការកាត់ក្តីរួចហើយ?
○ នៅឆ្នាំ ១៩៧៩ មានការកាត់សេចក្តីអំពើប្រល័យពូជសាសន៍នៅទីក្រុងភ្នំពេញ ដែលគេស្គាល់ថា ជា តុលាការប្រជាជនបដិវត្តន៍។ តុលាការនេះ បានកាត់ទោសលោក អៀង សារី និង លោក ប៉ុល ពត ហើយបានរកឃើញថា ពួកគេទាំងពីរ ជាប់ពិរុទ្ធខាងឧក្រិដ្ធប្រល័យពូជសាសន៍ ប៉ុន្តែ អ្នកទាំងពីរមិនមានវត្តមាននៅចំពោះមុខតុលាការទេ ហើយក៏មិនបានទទួលទោសពីកំហុសដែលខ្លួនបានប្រព្រឹត្តនោះដែរ។
° នៅឆ្នាំ ១៩៩៦ ព្រះមហាក្សត្រ បានប្រទានការអនុគ្រោះទោសចំពោះ លោក អៀង សារី ដែលបានទទួលការប្រកាសទោស នៅពេលដែលតុលាការប្រជាជនបដិរត្តន៍ បានកាត់ទោសគាត់ពីបទប្រល័យពូជសាសន៍។
° នៅឆ្នាំ ១៩៩៧ ពួកខ្មែរក្រហមខ្លួនឯងផ្ទាល់ បានកាត់ទោស ប៉ុល ពត ពីបទឧក្រិដ្ឌដែលគាត់បានប្រព្រឹត្ត ក្នុងរង្វង់អង្គការរបស់គេក្រោយឆ្នាំ ១៩៧៩។

25 days ago
តើអគ្គមគ្គុទេសខ្មែររូបណា ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារពីការរំលោភបំពានរបស់ថៃ? ហើយតុលាការក្រុងឡាអេបញ្ជាឲ្យថៃប្រគល់មកខ្មែរវិញនៅថ្ងៃខែឆ្នាំណា?
○ អគ្គមគ្គុទេស ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារប្រាសាទព្រះវិហារ ពីការរំលោភបំពានរបស់ថៃ គឺព្រះបាទ នរោត្តម សីហនុវរ្ម័ន។ តុលាការក្រុងឡាអេ បញ្ជេឲ្យថៃប្រគើមកខ្មែរវិញនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦៣។

26 days ago
អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ ហើយកំពុងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ តើអ្នកមានកាតព្វកិច្ចត្រូវធ្វើដូចម្តេចខ្លះ?
○ អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ ហើយកំពុងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ អ្នកទាំងនោះមានកាតព្វកិច្ច ដូចតទៅ៖
• គោរពច្បាប់សង្គម
• គោរពសិទ្ធិមនុស្ស
• បង់ពន្ធជូនរដ្ធ
• ចូលរួមក្នុងការកសាងជាតិ
• ចូលរួមការពារជាតិ

27 days ago
តើបុណ្យវិសាខបូជាគេប្រារព្ធនៅថ្ងៃណា? ហេតុអ្វីបានជារាជរដ្ធាភិបាលសំរេចយកថ្ងៃវិសាខបូជាជាថ្ងៃបុណ្យជាតិ?
○ បុណ្យវិសាខបូជាតែងតែប្រារព្ធធ្វើនៅថ្ងៃទី ៥ កើត ពេញបូរណ៌មី ខែពិសាខ។
° បានជារាជរដ្ធាភិបាលកម្ពុជា សំរេចយកថ្ងៃបុណ្យវិសាខបូជាជាថ្ងៃបុណ្យជាតិ ព្រោះប្រជាពលរដ្ធកម្ពុជាប្រមាណ ៩០% ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ធ (មាត្រា ៤៣ នៃរដ្ធធម្មនុញ្ញ)។

28 days ago
តើ អ.ស.ប មានឈ្មោះពេញដូចម្តេច? ហើយស្ថាប័ននេះ មានតួនាទីសំខាន់អ្វីខ្លះ?
☆ តើផ្នែកណានៃ អ.ស.ប ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក?
☆ តើការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍អ្វីខ្លះ?
○ អ.ស.ប មានឈ្មោះពេញថា អង្គការសហប្រជាជាតិ។ ស្ថាប័ននេះ មានតួនាទី៖
• ស្វែងរក និង ថែរក្សាខ្ជាប់ខ្ជួននូវសន្តិភាពពិភពលោក
• ពង្រីកទំនាក់ទំនងជាតិនានា
• រួមកម្លាំងសហប្រតិបត្តិការអន្តរជាតិ
• រៀបចំស្ថាប័នឯកទេស សំរាប់សហប្រតិបត្តិការអន្តរជាតិ ឲ្យបានសំរេចដូចបំណង
☆ ផ្នែកនៃអង្គការសហប្រជាជាតិ ដែលបានសំរេចបញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក គឺ អង្គការ យូណេស្កូ
☆ ការដាក់បញ្ជូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក មានផលប្រយោជន៍ ដូចជា៖
• អង្គរការសហប្រជាជាតិជួយការពារ និង ជួសជុលឡើងវិញ
• អាចធ្វើឲ្យទេសចរណ៍ចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកឲ្យ
• លើកតំកើងកេរ្តិ៍ឈ្មោះប្រទេសខ្មែរ ឲ្យកាន់តែល្បីល្បាញ
• លើកស្ទួយស្ថាបត្យាកម្ម ដែលជាស្នាដៃឯករបស់ខ្មែរ ក្នុងចំណោមស្ថាបត្យកម្មពិភពលោក
• ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរឲ្យល្បីរន្ទឺ
• បង្កើតការងារដល់ប្រជាពលរដ្ធ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរទាំងឡាយ
• បង្កើនចំណូលរដ្ធតាមរយៈទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែង

29 days ago
ជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌប្រារព្ធឡើងដើម្បីគោលបំណងអ្វី?
○ ជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌប្រារព្ធឡើងដើម្បីរំលឹកវិញ្ញាណក័្ខន្ធ និង ឧទ្ទិសផលបុណ្យដល់ជីដូនជីតា ម្តាយឪពុក មីងមា ដែលបានស្លាប់ទៅ ឲ្យកើតនៅឋានដ៏សមគួ។

30 days ago
នៅក្នុងលទ្ធិពុទ្ធសាសនា “រតនត្រៃ” ឬ “កែវទាំងបី” ចូរបកស្រាយពីទំនាក់ទំនងរវាងកែវទាំងបី។
○ នៅក្នុងលទ្ធិពុទ្ធសាសនា “រតនត្រៃ ឬ “កែវទាំងបី” មាន៖ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
° ទំនាក់ទំនងរវាងកែវទាំងបី៖
• ព្រះពុទ្ធជាបរមគ្រូ ព្រះធម៌ជាពាក្យប្រៀនប្រដៅ និង ព្រះសង្ឃជាអ្នករក្សាធម៌។
• បើគ្មានព្រះពុទ្ធ ក៏គ្មានព្រះធម៌។
• បើគ្មានព្រះសង្ឃ ព្រះពុទ្ធ ព្រះធម៌ ក៏ត្រូវសាបសូន្យដែរ។
• ហេតុនេះ ពុទ្ធសាសនិកជន បានតំកល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាកែវទាំងបីដែលជាទីពឹង និង ជាទីពុំនាក់។

1 month ago
បរិស្ថានជាអ្វី? សព្វថ្ងៃនេះមនុស្សបានបង្កឲ្យមានការខូចខាតបរិស្ថានសង្គម បរិស្ថានធម្មជាតិដោយគេបានធ្វើអ្វីខ្លះ? ចូរពន្យល់។
○ បរិស្ថាន ជា អ្វីៗដែលនៅជុំវិញខ្លួនយើង។ សព្វថ្ងៃនេះមនុស្សបានធ្វើឲ្យខូចបរិស្ថាន ដូចជា៖
ក. បរិស្ថានសង្គម
• បង្កជម្លោះ
• បង្កើតសង្គ្រម
• សាងឧក្រិដ្ធកម្ម៖ លួច ប្លន់ កាប់សម្លាប់ បាញ់ប្រហារ
• សាបព្រោះអំពើពុករលួយ
• ផលិតគ្រឿងញៀន
• បង្កើតនូវវប្បធម៌ពាលាអាវ៉ាសែ។
ខ. ខូចបរិស្ថានធម្មជាតិ
• បំផ្លាញព្រៃឈើ
• សំលាប់សត្វព្រៃ
• គាស់រំលើងព្រៃធម្មជាតិឲ្យក្លាយទៅជាវាលរហោឋាន
• ប្រមូលគ្នាសង់លំនៅស្ថានតំបន់ប្រព័ន្ធផ្លូវទឹក
• ចោលកាកសំណល់ក្នុងទឹក
• នាវា កាណូត តូច ធំ បង្ហូរប្រេង បង្ហៀរកាកសំណល់ទៅក្នុងទឹក ធ្វើឲ្យស្លាប់មច្ឆាជាតិ។

ក្នុងចំនោមបុណ្យបែបព្រះពុទ្ធសាសនាមានបុណ្យមួយគេប្រារព្ធឡើងដើម្បីឧទ្ធិសកុសលដល់ញាតិទាំង ៧ សន្តាន។ បុណ្យនេះមានឈ្មោះអ្វី? មានរយៈពេលប៉ុន្មានថ្ងៃ? ពីថ្ងៃណាដល់ថ្ងៃណា? ញាតិទាំង ៧ សន្តានមានន័យដូចម្តេច?
○ ក្នុងចំណោមបុណ្យបែបព្រះពុទ្ធសាសនា មានបុណ្យមួយគេប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង ៧ សន្តាន។ បុណ្យនេះមានឈ្មោះ បុណ្យភ្ជំបិណ្ឌ។ មានរយៈពេល ១៥ ថ្ងៃ។ ចាប់ពីថ្ងៃ ១ រោជ ខែ ភទ្របទ ដល់ ១៥ រោជ ខែ ភទ្របទ។
° ញាតិទាំង ៧ សន្តាន មាន៖
• ថ្នាក់ជីដូន ជីតាទួត
• ថ្នាក់ជីដូន ជីតា
• ថ្នាក់ម្តាយឪពុក
• ថ្នាក់ខ្លួនឯង
• ថ្នាក់កូន
• ថ្នាក់ចៅ
• ថ្នាក់ចៅទួត

តើអ្នកយល់ថាសីលធម៌ និង ប្រពៃណីផ្សេងៗរបស់ខ្មែរមានលក្ខណៈកសាងអភិវឌ្ឃសង្គមដែរឬទេ? ចូរពន្យល់។
○ សីលធម៌ និង ប្រពៃណីផ្សេងៗរបស់ខ្មែរមានលក្ខណៈកសាង និង អភិវឌ្ឃ៍សង្គម។
ក. សីលធម៌
• ធ្វើឲ្យគ្រួសារចេះយោគយល់គ្នា
• ធ្វើឲ្យមនុស្សចេះអត់អោនឲ្យគ្នា
• អនុគ្រោះគ្នា
• គ្មានជម្លោះ ឬ សង្គ្រាម
• គ្មានអំពើរហឹង្សា
• ទទួលបានសន្តិភាព
ខ. ប្រពៃណី
• បុណ្យផ្សេងៗ ជាមធ្យោបាយក្នុងការកសាងរចនាសម្ព័ន្ធសង្គម
• បុណ្យបញ្ជាក់ពីសាមគ្គីភាព
• ចេះរក្សាវប្បធម៌
• ធ្វើឲ្យសង្គមមានសន្តិភាព
• មានសន្តិភាពនាំឲ្យមានការអភិវឌ្ឃសង្គម

តើលក្ខណៈនៃភាវៈ “អនិច្ចំ ទុក្ខំ អនត្តា” មានន័យយ៉ាងដូចម្តេច? ចូរពន្យល់។
○ ពាក្យ “អនិច្ចំ ទុក្ខំ អនត្តា” ជាពាក្យដែលគេប្រើប្រាស់សំរាប់បញ្ជាក់លក្ខណៈនៃភាវៈទូទៅ និង ជាទស្សនៈមូលដ្ធានទ្រទ្រង់លទ្ធិពុទ្ធនិយម ហើយជាខ្លឹមសារធ្វើអោយលទ្ធិពុទ្ធនិយមមានតម្លៃផ្ទាល់ខ្លួនលើលទ្ធិដទៃទៀត។
• អនិច្ចំ៖ សេចក្តីមិនទៀង ព្រោះមានការប្រែប្រួលជាធម្មតា (កើត ចាស់ វិនាសមិនទៀងទាត់)។
• ទុក្ខំ៖ ជាទុក្ខ ឬ នាំមកនូវទុក្ខ ព្រោះមានការព្រួយលំបាក មិនចេះអស់ មិនចេះហើយ ឲ្យតែមានរូប និង នាម គឺតែងតែមានទុក្ខជានិច្ច។
• អនត្តា៖ មិនមែនជារបស់ខ្លួន (ព្រោះមិនស្តាប់បង្គាប់ខ្លួន មិនលុះក្នុងអំណាចចិត្ត ឬ មិនមានខ្លឹមសារ) រូប វេទនា សញ្ញា វិញ្ញាណ សុទ្ធតែមិនមែនជារបស់ខ្លួន។

តាមប្រពៃណីខ្មែរ តើការសំពះមានប៉ុន្មានបែប? ចូររៀបរាប់ និង ពន្យល់។
○ តាមប្រពៃណីខ្មែរ ការសំពះមានប្រាំបែប៖
• សំពះត្រឹមដើមទ្រូង៖ ចំពោះអ្នកមានវ័យ និង ឋានៈទាបជាង។
• សំពះត្រឹមបបូរមាត់៖ ចំពោះអ្នកមានវ័យ និង ឋានៈខ្ពង់ជាង។
• សំពះត្រឹមចុងច្រមុះ៖ ចំពោះឪពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ។
• សំពះត្រឹមប្រជុំចិញ្ចើម៖ ចំពោះស្តេច។
• សំពះត្រឹមថ្ងាស៖ ចំពោះព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ។