តើអ្នកបើកបរគ្រប់ប្រភេទត្រូវមានឥរិយាបថនិងសុជីវធម៌ក្នុងពេលកំពុងបើកបរដូចម្តេចខ្លះ?
○ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានសីលធម៌ និង សុវធម៌ ដូចជា៖
ក. សុជីវធម៌ក្នុងការបើកបរ
• ត្រូវចេះកំណត់ល្បឿន បន្ថយល្បឿន ឱ្យបានសមស្របតាមផ្លូវនៃការកំណត់ល្បឿន
• មិនត្រូវជែងគ្នា ឬជែងចុះឡើង ឬ កាច់ចង្កេះ បង្កការលំបាកដល់អ្នកធ្វើដំណើរជាមួយ
• ត្រូវចេះមើលភ្លើងសញ្ញា នៅពេលមានគេសុំជែង មានធុរៈទៅមុន
• ត្រូវបន្ថយល្បឿននៅកន្លែងមានទឹកដក់ ឬ ភក់ជ្រាំ ដើម្បីកុំឱ្យទឹកភក់ខ្ចាត់ប្រឡាក់អ្នកដំណើរជាមួយតាមផ្លូវ
• មិនត្រូវខាកស្តោះ ឬ បោះសំរាមចេញក្រៅដែលធ្វើឱ្យមានការប៉ះពាល់ ឬ រំខានដល់អ្នកដំណើរដូចគ្នា
ខ. ឥរិយាបថក្នុងការបើកបរ
• ត្រូវអធ្យាស្រ័យ ចេះអត់ឱន អនុគ្រោះ យោគយល់គ្នាក្នុងការបើកបរ
• ត្រូវមានអារម្មណ៍ហ្នឹងនរ ស្មារតីប្រុងប្រយ័ត្ន អាកប្បកិរិយាស្ងប់ស្ងាត់ ខន្តី អត់ធន់ ចិត្តទូលាយ មិនឆេវឆាវ ក្រេវក្រោធ ចង់ឈ្នះគេឯទៀត
• ត្រូវគោរពច្បាប់ចរាចរណ៍ ដោយប្រកាន់ស្តាំ គោរពស្លាកសញ្ញា ភ្លើងសញ្ញា
• ត្រូវយល់ច្បាស់ពីស្ថានភាពផ្លូវ បន្ថយល្បឿនផ្លូវបំបែក ផ្លូវបត់ ផ្លូវកោង
• មិនត្រូវជិះ ឬ បើកបររថយន្តទន្ទឹមគ្នា បង្កើនល្បឿនហួសហេតុ និង បង្ហោះយានយន្ត
• មិនត្រូវប្រើប្រាស់គ្រឿងស្រវឹង ឬ គ្រឿងញៀនក្នុងពេលបើកបរ
• ត្រូវការពារសុវត្ថិភាពខ្លួនឯង “មួកមួយ ជីវិតមួយ”
• ត្រូវដាក់លេខទូរស័ព្ទនៅតាមរថយន្តរបស់ខ្លួន និង ត្រូវចេះទទួលយកកំហុសនិងការកែលំអពីអ្នកដទៃ
✅ ដូចនេះ ការបើកបរត្រូវមានសុជីវធម៌ល្អ ទើបផុតពីគ្រោះថ្នាក់ចរាចរណ៍ “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។

4 months ago