Logo
អក្សរសាស្រ្ត ខ្មែរ
នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេបែងចែកអំណាចយ៉ាងដូចម្តេចខ្លះ? អំណាចនីមួយៗ មានប្រៀបអំណាចដទៃទៀតដូចម្តេចខ្លះ?
○ ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចជា បី សំខាន់ គឺ៖
• អំណាចនីតិបញ្ញតិ្ត៖ តំណាងឱ្យរដ្ធសភា និង ព្រឹទ្ធសភាមានតួនាទីកសាងច្បាប់។
• អំណាចនីតិប្រតិបត្តិ៖ តំណាងឱ្យរដ្ធាភិបាល មានតួនាទីអនុវត្ត ការពារអំណាច។
• អំណាចតុលាការ៖ តំណាងឱ្យសាលាជម្រះក្តី មានតួនាទីរកយុត្តិធម៌ជួនសង្គម។

អំណាចនីមួយៗមានប្រៀបលើគ្នា ដូចតទៅ៖
🎯 សភាមានអំណាចលើរដ្ធាភិបាល
• សភាមានអំណាច៖ អនុម័តលើការតែងតាំងគណៈរដ្ធមន្រ្តី ដែលប្រមុខរដ្ធាភិបាលបានស្នើរឡើង។
• សភាជាអ្នកសម្រេចគម្រោងថវិកា ចំណាយដែលរដ្ធាភិបាល​បាន​ដាក់ស្នើរ។
• សភាមានអំណាចដកហូត បុណ្យសក្តិមន្រ្តីណាដែលប្រព្រឹត្តខុស (សមាជិករដ្ធាភិបាល)។

🎯 សភាមានប្រៀបលើតុលាការ
ឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ មានអំណាចប្រកាសបដិសេធច្បាប់ ឬ សេចក្តីព្រាងច្បាប់ដែលខ្វះធម្មនុញ្ញភាព។

🎯 រដ្ធាភិបាលមានប្រៀបលើតុលាការ
• រដ្ធាភិបាលមានសិទ្ធិអំណាចលើកលែងទោស ឬ សម្រាលទោសឱ្យទណ្ឌិត។
• រដ្ធាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមណាដែលប្រព្រឹត្តបទល្មើស។

🎯 តុលាការមានប្រៀបលើរដ្ធាភិបាល
តុលាការមានអំណាចចោទប្រកាន់និងវិនិច្ឆ័យទោសចំពោះសមាជិក ឬប្រមុខរដ្ធាភិបាលដែលប្រព្រឹត្តខុសច្បាប់។

🎯 តុលាការមានប្រៀបលើសភា
តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ឆ័យទោសចំពោះសមាជិកសភាណាដែលប្រព្រឹត្តបទល្មើស។

✅ ដូចនេះ អំណាចទាំងបីដាច់ដោយឡែកពី​គ្នា ហើយមានប្រៀបលើគ្នាទៅវិញទៅមក ពិសេសមានទំនាក់ទំនង និង ត្រួតពិនិត្យគ្នាទៅវិញទៅមក តាមទិសដៅតែមួយ គឺ បំរើជាតិ និង ប្រជាជន។
16 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it