Logo
អក្សរសាស្រ្ត ខ្មែរ
មង្គលទី១៥គឺជាការបរិច្ចាគទាន។ តើទានមានប៉ុន្មាន? ចូរពន្យល់។
○ ការធ្វើទានមាន ពីរ​ យ៉ាង គឺ៖
ក. អាមិយទាន
· បិណ្ឌិតបាត៖ គ្រឿងបរិភោគ មានស្បៀងអាហារទទួលទាន
· ស្បង់ចីវរ៖ គ្រឿងដណ្តប់សំរាប់បិទបាំងកាយមានសំលៀកបំពាក់
· សេនាសន៖ គ្រឿងស្នាក់អាស្រ័យ មានទីជំរក គ្រឿងសង្ហារឹម
· គិលានភេសជ្ជ៖ ថ្នាំសង្កូវសំរាប់ព្យាបាលរោគ និងទឹកដោះគោ ទឹកផ្លែឈើ
ខ. ធម្មទាន
· សំដែងធម៌ទេសនា៖ ដើម្បីអប់រំទូន្មានឱ្យស្គាល់ខុសត្រូវ ស្គាល់បុណ្យបាប
· វិបស្សសនាធុរៈ៖ ធ្វើកម្មដ្ធាន អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្ចង់អារម្មណ៍
· រក្សាសីល៖ អប់រំមនុស្សឱ្យប្រព្រឹត្តនូវអំពើល្អ មានសីល សមាធិ បញ្ញា
· ផ្តល់ពុទ្ធិ៖ ចំណោះដឹង ផ្តល់គំនិត ផ្តល់យោបល់ និង ផ្តល់មធ្យោបាយ ជា គន្លឹះសំរាប់ដោះស្រាយបញ្ហា ឬ ល្បិចទូទៅ
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it