Logo
អក្សរសាស្រ្ត ខ្មែរ
អាពាហ៍ពិពាហ៍ជាអ្វី? ដើម្បីធានាស្ថេរភាពក្នុងគ្រួសារ តើអាពាហ៍ពិពាហ៍គប្បីមានលក្ខខណ្ឌដូចម្តេចខ្លះ? ចូរឱ្យ ឧទាហរណ៍។
○ អាពាហ៍ពិពាហ៍ គឺជា កិច្ចសន្យាយ៉ាងឱឡារិក ដែលធ្វើឡើងដោយបុរសម្នាក់ និង នារីម្នាក់ប្តេជ្ញាថា នឹងរួម សង្វាសជាមួយគ្នាតាមផ្លូវច្បាប់។ អាពាហ៍ពិពាហ៍ មិនអាចមានភាគីណាមួយផ្លាស់ប្តូរ​ ដោយចិត្តឯងបានឡើយ។ អាពាហ៍ពិពាហ៍ អាច​ផ្តាច់បានលុះត្រាតែមានសាលក្រមពីតុលាការ។

ក. លក្ខខណ្ឌសំភារៈ
• បុរសស្ត្រីត្រូវមានសុខភាពល្អ ត្រូវពិនិត្យសុខភាព (ឈាម) មុនរៀបអាពាហ៍ពិពាហ៍។
• ត្រូវមានចំណេះវិជ្ជា មានសមត្ថភាពក្នុងការប្រកបការងារចិញ្ចឹមគ្រួសារ។
• ត្រូវមានធនធាន ដើម្បីផ្គត់ផ្គង់គ្រួសារ។

ខ.លក្ខខណ្ឌវេទនា
• ត្រូវមានសញ្ចេតនាចំពោះគ្នាទៅវិញទៅមក
• ចៀសវាងអាពាហ៍ពិពាហ៍ ដោយបង្ខំចិត្តដែលនាំមកនូវការលែងលះគ្នានាពេលក្រោយ។

គ. លក្ខខណ្ឌសង្គម
• ត្រូវរៀបអាពាហ៍ពិពាហ៍ តាមទំនៀមទំលាប់ប្រពៃណីសាសនា តាមការនិយមរបស់គ្រួសារទាំងសងខាង។
• ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍។

ឃ. លក្ខខណ្ឌសីលធម៌វិជ្ជាឬសីលលក្ខខណ្ឌ
• ត្រូវមានចិត្តស្មោះត្រង់នឹងគ្នា (ស្មោះមួយនិងមួយ មិនព្រួយឆ្លងអេដស៍)។
• ត្រូវគោរពសិទ្ធិបន្តពូជ សិទ្ធិសំរេចចិត្ត យោគយល់គ្នា។
• ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពគ្នាទៅវិញទៅមក។
• មិនប្រើអំពើហិស្សាដាក់គ្នា។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it