Logo
អក្សរសាស្រ្ត ខ្មែរ
តើកូនល្អ មិត្តល្អ សិស្សល្អ និង ពលរដ្ធល្អ មានលក្ខណៈសម្បត្តិដូចម្តេចខ្លះ?
ក. លក្ខណៈសម្បតិ្តមិត្តល្អ
· អប់ខ្លួនឱ្យបានល្អ ធ្វើជាគំរូដល់មិត្តភក្តិ
· មានទំនាក់ទំនងល្អជាមួយមិត្តភក្តិ ទាំងក្នុង និង ក្រៅថ្នាក់
· ចេះដាស់តឿន មិត្តភក្តិដែលគេច ឬ បោះបង់ការសិក្សា
· មានចិត្តអំណត់រាល់ភាពមិនល្អ ឬ បាតុភាពមិនល្អ
· មិនរើសអើង ចំពោះមិត្តភក្តិ
ខ. កូនល្អ
· ជាកូនដែលមានអត្តចរិកស្លួតបូត សុភាពរាបសា ទន់ភ្លន់
· ស្តាប់ដំបូន្មានឪពុកម្តាយ ចាស់ទុំ ចាស់ព្រឹទ្ធាចរ្យ ព្រះសង្ឃ
· ស្រលាញ់ពលកម្ម អនាម័យ ការពារបរិស្ថាន
· ចូលចិត្តអប់រំកាយ កីឡា ដើម្បីសុខភាព
· ចេះសន្សំសំចៃថវិកា និង ថែរក្សាសម្ភារ
· ចេះជួយរក្សាកិត្តិយលគ្រួសារ
គ. សិស្សល្អ
· មានសេចក្តីព្យាយាមរៀនសូត្រ
· គោរពបទបញ្ជាផ្ទៃក្នុងសាលា
· មានស្មារតីស្រាវជ្រាវ
· ចូលរួមសកម្មភាពសង្គម
· មិនបង្កការលំបាកដល់សាលា
· ជួយថែរក្សាបរិស្ថានសាលា
ឃ. ពលរដ្ធល្អ
· អត្តចរិកឬកពារ
· សីលធម៌រស់នៅល្អ
· ចេះគោរពច្បាប់ និង អនុវត្តច្បាប់
· មិនបង្កការលំបាកដល់សង្គម
· ចូលរួមអភិវឌ្ឃន៍សហគមន៍
· គោរពសិទ្ធិអ្នកដទៃ
· ថែរក្សាសិទ្ធិអ្នកដទៃ
· ថែរក្សាសម្បត្តិសាធារណៈ
· មានមោទភាព ចំពោះសង្គមជាតិ
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it