Logo
អក្សរសាស្រ្ត ខ្មែរ
ចូរនិយាយអំពីការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាពរបស់រាជរដ្ធាភិបាលកម្ពុជាបច្ចុប្បន្ន។ តើពលរដ្ធត្រូវធ្វើអ្វីខ្លះ ដើម្បីធ្វើឱ្យភូមិឃុំមានសុវត្ថិភាព?
--- ចម្លើយ​​ ---
ក. ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាពរបស់រាជរដ្ធាភិបាលកម្ពុជាបច្ចុប្បន្ន គឺ៖
• គ្មានអំពើចោរកម្ម លួច ប្លន់ ឆក់
• គ្មានក្មេងទំនើងគ្រប់ប្រភេទ
• គ្មានល្បែងស៊ីសងគ្រប់ប្រភេទ គ្មានអំពើហិស្សា និង គ្មានបទល្មើសគ្រប់ប្រភេទ
• គ្មានការជួញដូរកុមារ ពេស្យាចារ និង គ្មានការជួញដូរមនុស្ស
• គ្មានការជួញដូរគ្រឿងញៀន ចែកចាយ និង ផលិត

ខ. ដើម្បីធ្វើឱ្យភូមិ ឃុំ សង្កាត់ មានសុវត្តិភាពពលរដ្ធម្នាក់ៗ៖
• ត្រូវរាយការណ៍ ពីកន្លែងលាក់ខ្លួនរបស់ជនខិលខូច ឧ. ឧក្រិដ្ធជន
• ត្រូវហ៊ាននិយាយការពិត ពីអ្វីដែលកើតមានឡើងក្នុង​ភូមិរបស់ខ្លួន
• ត្រូវទូរស័ព្ទឱ្យកម្លាំងសមត្ថកិច្ច បានដឹងពីកន្លែងលាក់ និង លក់គ្រឿងញៀន
• ត្រូវសហការជាមួយអាជ្ញាធរដែនដី និង ប្រជាពលរដ្ធឱ្យបានល្អ
• ត្រូវគោរពច្បាប់ប្រទេសខ្លួនឱ្យបានត្រឹមត្រូវ
• ត្រូវមានភ្នាក់ងារជាអចិន្ត្រៃយ៍ ក្នុងការត្រួតពិនិត្យជាប្រចាំថ្ងៃ
👉 ដូចនេះ ដើម្បីឱ្យមានឃុំ-សង្កាត់មានសុវត្ថិភាព ប្រជាពលរដ្ធម្នាក់ៗ ត្រូវរូមគ្នាលុបបំបាត់​សកម្មភាព ដូចជា៖
• លួច ឆក់ ប្លន់ គ្រប់ប្រភេទ
• ការជួញដូរមនុស្ស និង អំពើអានាចារគ្រប់ប្រភេទ
• ក្មេងទំនើង និង អំពើហិស្សា
• ការលេងល្បែងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it