Logo
អក្សរសាស្រ្ត ខ្មែរ
ដើម្បីឱ្យពិភពលោកមានសន្តិភាព ស្ថេរភាព និង អភិរឌ្ឍន៍ យូណេស្កូបានកំណត់គោលការណ៍អប់រំ សំរាប់សតវត្សទី ២១ គឺ ចតុស្តម្ភអប់រំ។ តើចតុស្តម្ភនៃការអប់រំមានប៉ុន្មាន? គឺអ្វីខ្លះ? ចូរពន្យល់ចតុស្តម្ភនីមួយៗ ឱ្យបានក្បោះក្បាយ។
○ សរសរស្តម្ភទាំង ៤ រួមមាន៖
• រៀនរស់នៅជាមួយគ្នា៖ ជាសរសរស្តម្ភដ៏រឹងមាំមួយក្នុងការអប់រំ គឺ ការអភិវឌ្ឍការយល់ដឹងដល់អ្នកដទៃដូចជាប្រវត្តិរបស់គេ ប្រពៃណី ទំនៀមទំលាប់ និង តំលៃខាងស្មារតី ដែលនឹងធ្វើឱ្យយើងអាចបង្កើតបានស្មារតីមួយដែលនាំទៅរកការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក និង អាចធ្វើការវិភាគរួមគ្នា ដើម្បីជៀសឱ្យផុតពីជំលោះតាមរយៈបំរើបំរាស់ បញ្ញា និង សន្តិវិធី។
• រៀនដើម្បីចេះដឹង៖ ជាសរសរស្តម្ភមួយទៀត គឺសមត្ថភាពអាចទទួលយកចំណេះដឹង អំពីការអប់រំមួយ ដែលមានលក្ខណៈទូទៅ ទូលំទូលាយបូកផ្សំជាមួយនឹងការសិក្សាស៊ីជំរៅ និង អនុវត្តន៍ជាក់ស្តែង។ យើងរៀនអំពីរបៀបរៀន យើងអាចទទួលបានសារៈប្រយោជន៍ ពីការអប់រំពេញមួយជីវិត។
• រៀនដើម្បីចេះធ្វើ៖ ជាសរសរស្តម្ភដ៏សំខាន់មួយទៀត គឺការស្រូបជញ្ជក់បានសមត្ថភាពពេលលេញ ដើម្បីធ្វើកិច្ចការអ្វីមួយ ដែលនាំឱ្យយើងសម្របខ្លួនទៅតាមគ្រប់ស្ថានភាព ហើយក៏ឱ្យយើងធ្វើជាក្រុមផងដែរ។ នេះជាមូលដ្ធានអប់រំដ៏សំខាន់ ពីព្រោះវាផ្តល់ឱ្យយើងនូវទិសដៅដែលអាចធ្វើឱ្យយើងដោះស្រាយបានរាល់ស្ថានភាព ដែលកើតឡើងជារៀងរាល់ថ្ងៃ ដោយបំណិ​ន។
• រៀនដើម្បីចេះរស់៖ ជាសរសរស្តម្ភចុងក្រោយនៃការអប់រំ គឺ ការស្រូបយកបញ្ញាសមត្ថភាព និង សក្តានុភាព ដូចជា ការចងចាំអំណាចសមហេតុសមផល បំរើបំរាស់ខួរក្បាលសមត្ថភាព ដែលទាក់ទងនឹងអំណោយទានរបស់ក្រុមដឹកនាំ។
5 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it