តើប្រទេសកម្ពុជាយើងមានធនធានអ្វីខ្លះ? តើប្រភពធនធានរ៉ែនីមួយៗមាននៅខេត្តណាខ្លះ? តើការធ្វើអាជីកម្មរ៉ែមានផលប៉ះពាល់អ្វីខ្លះទៅបរិស្ថាន? ចូររៀបរាប់ពន្យល់។
ក. ប្រទេសកម្ពុជាយើង មានប្រភេទធនធានរ៉ែ ដូចជា៖
· មណ្ឌលប៉ៃលិន៖ នៅខេត្តប៉ៃលិន មានត្បូងមានតម្លៃដូចជា ត្បូងទទឹម កណ្តៀង និងត្បូងមានតម្លៃផ្សេងៗទៀត។
· មណ្ឌលរ៉ែកែវ៖ នៅខេត្តរតនៈគិរី មានត្បូង និង រ៉ែមាស។
· មណ្ឌលរ៉ែថ្មកែវ៖ នៅខេត្តពោសាត់ មានរ៉ែថ្មកែវពណ៌បៃតងខ្ចី ក្រហម ខ្មៅ ត្នោតចាស់ ឬ មានឆ្នូត ប្រើប្រាស់រចនាវត្ថុសិល្បៈនានា។
· មណ្ឌលថ្មកំបោរ និង ផូស្វាត៖ នៅខេត្តកំពត និង ខេត្តបាត់ដំបង។
ខ. ការធ្វើអាជីវកម្មរ៉ែ មានផលប៉ះពាល់ទៅលើបរិស្ថាន ដូចជា៖
· ធ្វើឱ្យរ៉ែត្បូងត្រូវរិចរិល ដែលមិនអាចកើតមានឡើងវិញ។
· ធ្វើឱ្យមានការបាត់បង់ផលព្រៃឈើ ដោយសារការរុករក ឈួសឆាតដីដើម្បីជីកកាយ រុករកឱ្យដល់ស្រទាប់ក្រោម។
· បង្កលំបាកដល់ការប្រើប្រាស់ដី ដោយសារដិស្រាទាប់លើមានជីជាតិត្រូវបាត់បង់គឺដីសិលា ត្រូវមកខាងលើវិញដោយសារការឈួសឆាយ។
· ដីគ្មានគម្របព្រៃឈើ ងាយរងនឹងសំណឹក ដោយសារទឹកភ្លៀងហូរច្រោះខ្សោះដីជាតិខូចគុណភាព។
· ការរ៉ែងរ៉ែ លាងរ៉ែនាំឱ្យទឹកស្ទឹង ទន្លេល្អក់ ជាហេតុធ្វើឱ្យប៉ះពាល់សុខភាពប្រជាជន និង ជិវីតសត្វរស់នៅក្នុងទឹក។
· ផ្សែងរោងចក្រ ការបាត់បង់ព្រៃឈើ ដែលជាកត្តាបង្កើតនូវឧស្ម័នពុល និង ធ្វើឱ្យសត្វព្រៃមានការភ័យខ្លាច ហើយជួនកាលអាចផ្លាស់ទីលំនៅ ទៅជ្រកក្នុងព្រៃប្រទេសជិតខាង។

3 months ago