Logo
អក្សរសាស្រ្ត ខ្មែរ
តើថ្ងៃទី ១៤ ខែកុម្ភៈ ប្រជាជននៅលើពិភពលោកប្រារព្វពិធីបុណ្យអ្វី?
ក. តើបុណ្យនោះមានន័យដូចម្តេច?
ខ. ចូរបង្ហាញពីប្រវត្តិបុណ្យនេះ?
គ. មូលហេតុអ្វីបានជារាជរដ្ធាភិបាលខ្មែរយើងតែងរំលឹកដល់យុវជនឱ្យមានការប្រុងប្រយ័ត្នពេលថ្ងៃនោះជិតមកដល់?
ឃ. តើសេចក្តីក្រើនរំលឹកនោះមានអត្ថប្រយោជន៍ដូចម្តេចខ្លះ?
--- ចម្លើយ​​ ---​
ថ្ងៃទី ១៤ ខែ កុម្ភៈ ប្រជាជននៅលើពិភពលោក ប្រារព្ធបុណ្យនៃសេចក្តីស្រឡាញ់។
ក. បុណ្យមានន័យថា ជាការបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះ ឪពុកម្តាយ ជីដូនជីតា មិត្តភក្តិ ឬអាណាព្យាបាល ភរិយានិងជាថ្ងៃដែលមនុស្សគ្រប់រូបសម្តែងនូវទឹកចិត្តភក្តីភាព ចំពោះអ្នកដែលជាទីស្រឡាញ់របស់ខ្លួន។
ខ. ប្រវត្តិនៃបុណ្យនៃសេចក្តីស្រឡាញ់
នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២៦៩ នៃគ្រិស្តសករាជ មានជនជាតិរ៉ូម៉ាំងម្នាក់ឈ្មោះវ៉ាឡង់ទីន គាត់បានបាត់បង់ជីវិត ដោយសារការប្រឆាំងដាច់ខាត មិនលះបង់គ្រិស្តសាសនា។ បន្ទាប់មកគេបានយកថ្ងៃ ១៤ ខែ កុម្ភៈ គឺជា​ ថ្ងៃគោរពវិញ្ញាណក្ខ័ន្ធរបស់លោក វ៉ាឡង់ទីន ដែលជាលោកអាចារ្យនៃគ្រិស្តសាសនា រស់នៅទីក្រុងរ៉ូម នៅក្នុង ស.វ ទី ៣ នៃ គ.ស។ នៅគ្រអាចារងដែរ លោកអាចារ្យ វ៉ាឡង់ទីន គឺជាអ្នកផ្សំ និង រៀបអាពាហ៍ពិពាហ៍ឱ្យក្មេងប្រុស ដែលមិនចង់ធ្វើជាទាហាន ដើម្បីបំរើជាតិ។ ដោយមូលហេតុអស់ទាំងនេះហើយ ទើបលោក វ៉ាឡង់ទីន បានសំរេចចិត្តធ្វើជាអាចារ្ យដើម្បីរៀបចំពីធីរៀបការជាសំងាត់ ឱ្យក្មេងកំលោះទាំងអស់នោះ។ លុះក្រោយមក ការលូចលាក់រៀបអាពាហ៍ពិពាហ៍បែបនេះ ត្រូវបានអាជ្ញាធរនៅទីតាំងដឹង ហើយក៏ចាប់ខ្លួនលោក វ៉ាឡង់ទីន ទៅដាក់គុករហូតដល់ស្លាប់នាថ្ងៃទី ១៤ ខែ កុម្ភៈ។ ក្រោយមក នៅរៀងរាល់ថ្ងៃទី ១៤ ខែ កុម្ភៈ គេបានរៀបចំឧទ្ទិសទិវានៃសេចក្តិស្រលាញ់សម្រាប់មនុស្សគ្រប់រូប​ ដើម្បីផ្ញើពាក្យកាព្យ និង ជូនបាចផ្កា ដល់មនុស្សជាទីស្រលាញ់ សម្រាប់មនុស្សគ្រប់រូប។
គ. បានជារាជរដ្ធាភិបាលខ្មែរយើង តែងតែរំលឹកដល់យុវជនឱ្យមានការប្រុងប្រយ័ត្ន ពេលថ្ងៃនោះជិតមកដល់ ព្រោះ៖
· មានយុវជនមួយចំនួនប្រព្រឹត្តអំពើមិនគប្បី ប៉ះពាល់ប្រពៃណី ទំនៀមទំលាប់ល្អរបស់ជាតិយើង។
· កុំឱ្យយុវជនយល់ច្រលំ ចំពោះថ្ងៃបុណ្យនេះ ហើយទៅ​ប្រព្រឹត្តអំពើមិនល្អផ្សេងៗ។
· ចង់បង្ហាញយុវជនទាំងអស់ថា បុណ្យនេះ មិនមែនជាបុណ្យប្រពៃណីជាតិខ្មែរទេ។
· កុំឱ្យយុវជនខ្មែរយកថ្ងៃបុណ្យនេះ ទៅ​ប្រព្រឹត្តអំពើពាលាអាវាសែ នាំឱ្យបាត់បង់តម្លៃ និង សេចក្តីថ្លៃថ្នូររបស់ជាតិ។
ឃ. ក្រើនរំលឹក អត្ថប្រយោជន៍នៃសេចក្តីស្រលាញ់៖
· ទប់ស្កាត់យុវជនមួយចំនួន ដែលយកថ្ងៃបុណ្យនេះប្រើក្នុងទំនាក់ទំនងផ្លូវភេទ ដែលជាទង្វើរខុសឆ្គង។
· រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី ល្អផូរផង់របស់ជាតិខ្មែរ។
· ធ្វើឱ្យយុវជនខ្មែរចេះភ្ញាក់រលឹករយល់ច្បាស់ ពីអត្ថន័យរបស់បុណ្យនៃសេចក្តិស្រលាញ់មនុស្សជាតិទូទៅ តាមរយៈ ការចូលលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it