Logo
អក្សរសាស្រ្ត ខ្មែរ
តើរាជធានី​ភ្នំពេញមានប៉ុន្មាន​ខណ្ឌ? អ្វីខ្លះ?​
○រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ គឺ ​មាន​ខណ្ឌ ២ ដែល​ទើប​បង្កើត​ថ្មី កាលពីខែមករា​កន្លងទៅ គឺ ខណ្ឌបឹងកេងកង និង ខណ្ឌកំបូល។ ខណ្ឌថ្មីទាំង ២ នោះ បាន​កាត់​សង្កាត់​មួយចំនួន​ពី​ខណ្ឌផ្សេងៗ ពោល គឺ ​ខណ្ឌបឹងកេងកង កាត់​ ៧ សង្កាត់ ​ពី​ខណ្ឌចំការមន ចំណែក​ឯ​ខណ្ឌកំបូល កាត់​យក​ ៦ សង្កាត់​ពី​ខណ្ឌពោធិសែនជ័យ និង ១ សង្កាត់​ ពី​ខណ្ឌដង្កោ។ សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ របស់​រាជធានី​ភ្នំពេញ រួម​មាន​ដូចខាងក្រោម៖
1. ខណ្ឌ ចំការមន ចែកចេញជា ៥ សង្កាត់៖ សង្កាត់ទន្លេបាសាក់ សង្កាត់ទួលទំពូងទី ១ សង្កាត់ទួលទំពូងទី ២ សង្កាត់បឹងត្របែក និង​ សង្កាត់ផ្សារដើមថ្កូវ។
2. ខណ្ឌ ដូនពេញ ចែកចេញ​ជា ១១ សង្កាត់៖ សង្កាត់ផ្សារថ្មីទី ១ សង្កាត់ផ្សារថ្មីទី ២ សង្កាត់ផ្សារថ្មីទី ៣ សង្កាត់បឹងរាំង សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់ផ្សារចាស់ សង្កាត់ស្រះចក និង សង្កាត់វត្ដភ្នំ។
3. ខណ្ឌ ៧មករា ចែកចេញ​ជា ៨ សង្កាត់៖ សង្កាត់អូរឫស្សីទី ១ សង្កាត់អូរឫស្សីទី ២ សង្កាត់អូរឫស្សីទី ៣ សង្កាត់អូរឫស្សីទី ៤ សង្កាត់មនោរម្យ សង្កាត់មិត្ដភាព សង្កាត់វាលវង់ និង សង្កាត់បឹងព្រលឹត។
4. ខណ្ឌ ទួលគោក ចែកចេញ​ជា ១០ សង្កាត់៖ សង្កាត់ផ្សារដេប៉ូទី ១ សង្កាត់ផ្សារដេប៉ូទី ២ សង្កាត់ផ្សារដេប៉ូទី ៣ សង្កាត់ទឹកល្អក់ទី ១ សង្កាត់ទឹកល្អក់ទី ២ សង្កាត់ទឹកល្អក់ទី ៣ សង្កាត់បឹងកក់ទី ១ សង្កាត់បឹងកក់ទី ២ សង្កាត់ផ្សារដើមគរ និង សង្កាត់បឹងសាឡាង។
5. ខណ្ឌ ដង្កោ ចែកចេញ​ជា ១២ សង្កាត់៖ សង្កាត់ដង្កោ សង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ព្រៃស សង្កាត់ក្រាំងពង្រ សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់គងនយ សង្កាត់ព្រែកកំពឹស សង្កាត់រលួស សង្កាត់ស្ពានថ្ម និង សង្កាត់ទៀន។
6. ខណ្ឌ មានជ័យ ចែកចេញ​ជា ៧ សង្កាត់៖ សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់ស្ទឹងមានជ័យទី ១ សង្កាត់ស្ទឹងមានជ័យទី ២ សង្កាត់ស្ទឹងមានជ័យទី ៣ សង្កាត់បឹងទំពុនទី ១ និង សង្កាត់បឹងទំពុនទី ២។
7. ខណ្ឌ ឫស្សីកែវ ចែកចេញ​ជា ៧ សង្កាត់៖ សង្កាត់ស្វាយប៉ាក សង្កាត់គីឡូម៉ែត្រលេខ ៦ សង្កាត់ឫស្សីកែវ សង្កាត់ច្រាំងចំរេះទី ១ សង្កាត់ច្រាំងចំរេះទី ២ សង្កាត់ទួលសង្កែទី១ និង សង្កាត់ទួលសង្កែទី ២។
8​. ខណ្ឌ សែនសុខ ចែកចេញជា ៦ សង្កាត់៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា សង្កាត់ឃ្មួញ សង្កាត់ក្រាំងធ្នង់ សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាំង។
9. ខណ្ឌ ពោធិ៍សែនជ័យ ចែកចេញជា ៧ សង្កាត់៖ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់ចោមចៅទី ១ សង្កាត់ចោមចៅទី ២ សង្កាត់ចោមចៅទី ៣ សង្កាត់កាកាបទី ១ និង សង្កាត់កាកាបទី ២។
10. ខណ្ឌ ច្បារអំពៅ ចែកចេញជា ៨ សង្កាត់៖ សង្កាត់ច្បារអំពៅទី ១ សង្កាត់ច្បារអំពៅទី ២ សង្កាត់និរោធ សង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និង សង្កាត់ព្រែកថ្មី។
11. ខណ្ឌ ជ្រោយចង្វារ ចែកចេញជា ៥ សង្កាត់៖ សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក សង្កាត់កោះដាច់ និង សង្កាត់បាក់ខែង។
12. ខណ្ឌ ព្រែកព្នៅ ចែកចេញជា ៥ សង្កាត់៖ សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង សង្កាត់គោករកា និង សង្កាត់ពន្សាំង។
13. ខណ្ឌ បឹងកេងកង (ទើប​បង្កើតថ្មី) ចែកចេញ ជា ៧ សង្កាត់៖ ​សង្កាត់​បឹងកេងកេង ១ សង្កាត់​បឹងកេងកេង ២ សង្កាត់​បឹងកេងកេង ៣ សង្កាត់​អូរឡាំពិក សង្កាត់​ទំនប់ទឹក សង្កាត់​ទួលស្វាយព្រៃ ១ និង ​សង្កាត់​ទួលស្វាយព្រៃ ២។
14. ខណ្ឌ កំបូល (ទើបបង្កើតថ្មី) ចែកចេញជា ៧ សង្កាត់៖ សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឱឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើងឆេះ​រទេះ សង្កាត់​បឹងធំ និង​ សង្កាត់​ប្រទះឡាង។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it