Logo
អក្សរសាស្រ្ត ខ្មែរ
តើត្រូវធ្វើដូចម្តេចដើម្បីកសាងមិត្តភាពជាមួយអ្នកដទៃបានយូរអង្វែង?
○ ដើម្បីកសាងមិត្តភាព បានយូរអង្វែងជាមួយអ្នកដទៃលុះត្រាតែភាគីទាំងសងខាង មានអាកប្បកិរិយាចិត្តគំនិតស្របគ្នា និង ស្គាល់តម្លៃគ្នាទៅវិញទៅមក។ បុគ្គលអាត្មានិយម ឬ មានគំនិតបោកប្រាស់អ្នកដទៃ មិនអាចថែរក្សាចំណងមិត្តភាព បានយូរអង្វែងឡើយ។ លក្ខណៈរួមមួយចំនួនខាងក្រោមនេះ បានបង្ហាញពីចំណងមិត្តភាព ដែលអាចស្ថិតស្ថេរយូរអង្វែងបាន៖
• ការគោរព៖ ការផ្តល់កិត្តិយស ទទួលស្គាល់លក្ខណៈដោយឡែកនៃបុគ្គលភាពនីមួយៗ។
• ការទទួលខុសត្រូវ៖ ចេះបែងចែកគុណ និង ទោស។
• ការយោគយល់៖ ទទួលស្គាល់តម្រូវការដោយឡែករបស់មិត្ត ទទួលស្គាល់មតិយោបល់ គំនិតរបស់មិត្ត និងចេះសំរបសំរួលអារម្មណ៍គ្នាទៅវិញទៅមក។
• ពលីកម្ម៖ ការលះបង់កំលាំងកាយកំលាំងចិត្ត ដើម្បីប្រយោជន៍សងខាង។
• ការយកចិត្តទុកដាក់៖ ការចេះព្រួយបារម្ម ផ្តោតអារម្មណ៍តម្រូវការមិត្ត ចេះឈឺឆ្អាលចំពោះគ្នាទៅវិញទៅមក។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from អក្សរសាស្រ្ត ខ្មែរ, click on at the bottom under it