22 hours ago
តើសៀមបានធ្វើអន្តរាគមន៍ដូចម្តេចខ្លះនៅក្នុងរាជវង្សខ្មែរ?
○ កងទ័ពសៀម ជាមួយកងទ័ពព្រះបាទ ធម្មរាជា បានទៅឡោមព័ទ្ធបន្ទាយព្រះ ស្រីរាជា ហើយបង្ខំឲ្យព្រះអង្គរចរចារ ព្រមចងស្ពានមេត្រី។ ស្តេចទាំង ៣ អង្គក៏លើករេពលមកឧដុង្គ ហើយក៏យាងព្រះ ស្រីសុរិយោទ័យ មកឧដុង្គដែរ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។ ក្នុងនាមជាចៅក្រម ស្តេចសៀមបានសម្រេចយកព្រះ ស្រីរាជា និង ព្រះ ស្រីសុរយោទ័យ ទៅគង់នៅឯអយុធ្យាប្រទេសសៀម។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ។ ព្រះបាទ ធម្មរាជា ក៏ឡើងសោយរាជជាក្សត្រនៅកម្ពុជានៅឆ្នាំ ១៤៨៦ មានរាជធានីចតុមុខ។

2 days ago
តើខ្មែរចាប់ផ្តើមពឹងបរទេស ដើម្បីអំណាចដំបូងនៅឆ្នាំណា? ដោយស្តេចអង្គណា? ដណ្តើមអំណាចពីអ្នកណា?
○ ខ្មែរចាប់ផ្តើមពឹងបរទេស ដើម្បីអំណាចដំបូងនៅឆ្នាំ ១៤៨៥ ដោយព្រះបាទ ធម្មរាជា ដើម្បីដណ្តើមអំណាចឲ្យបានពីព្រះបាទ ស្រីរាជា និង ព្រះស្រីសុរិយោទ័យ រួចទ្រង់ឡើងសោយរាជ្យជាម្ចាស់នគរតែម្នាក់ឯង។

4 days ago
តើនៅឆ្នាំ ១៤៧៥ គ.ស ប្រទេសខ្មែរចែកចេញជាប៉ុន្មាន? អ្វីខ្លះ? ការបែកបាក់គ្នានេះ បានផ្តល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរនៅសម័យនោះ?
○ នៅឆ្នាំ ១៤៧៥ គ.ស ប្រទេសខ្មែរចែកចេញជា ៣ អាណាចក្រ៖
• អាណាចក្រខាងជើង មានរាជធានីនៅកំពង់សៀម គ្រប់គ្រងដោយ ព្រះស្រីរាជា។
• អាណាចក្រខាងកើត មានរាជធានីនៅស្រីសន្ធ គ្រប់គ្រងដោយ ព្រះស្រីសុរិយោទ័យ។
• អាណាចក្រខាងលិច មានរាជធានីនៅចតុមុខ គ្រប់គ្រងដោយ ព្រះធម្មរាជា។
☆ ការបែកកបាក់នេះ បានផ្តល់ផលវិបាកអាក្រក់ដល់សង្គមខ្មែរ ដូចជា កើតមានភាពអសន្តិសុខ ចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត តែងតែរំខានដល់សង្គម និង ការកសាងសេដ្ឋកិច្ចជាតិ។

6 days ago
ចូរនិយាយអំពីអំពើក្បត់របស់ព្រះបាទស្រីសុរិយោទ័យ?
○ ព្រះបាទ ស្រីសុរិយោទ័យ ត្រូវបានតែងតាំងជាអ្នកប្រមូលស្បៀងឧបត្ថមសមរភូមិមុខ កាលព្រះបាទ ស្រីរាជា រំដោះខេត្តភាគខាងលិច។ តែទ្រង់មានគំនិតក្បត់ ហើយគេចខ្លួនពីរាជធានីចតុមុខ ទៅបំបះបំបោលប្រជារាស្រ្ត នៅត្រើយខាងកើតទន្លេធំ (ទន្លេមេគង្គ)។ ក្សត្រអង្គនេះ បានបង្កទ័ពវាយដណ្តើមយកខេត្តជាច្រើន មកត្រួតត្រាមានខេត្ត ស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ ស្វាយទាប។ បន្ទាប់មក ទ័ពរបស់ព្រះបាទ ស្រីសុរិយោទ័យ បានទន្រ្ទានយកខេត្តភាគខាងជើងខ្លះទៀត ដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្តាទឹកដី ដែលកងទ័ពព្រះបាទ ស្រីសុរិយោទ័យ ទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយ ដែលមានឈ្មោះថាអាណាចក្រខ្មែរខាងកើតដែលមានរាជធានី ស្រីសឈរ។ ពេលបានកាន់កាប់ទឹកដីមួយភាគធំហើយ ព្រះបាទ ស្រីសុរិយោទ័យ បានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទ ស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។

7 days ago
តើហេតុអ្វីបានជាការរំដោះទឹកដីខ្មែរភាគខាងលិចពីសៀមមិនបានជោគជ័យ?
○ ការរំដោះទឹកដីខ្មែរភាគខាងលិចមិនបានជោគជ័យ ព្រោះនៅពេលដែលព្រះបាទស្រីរាជា កំពុងវាយរំដោះខេត្តនៅភាគខាងលិច ព្រះបាទឧទ័យរាជា បានក្បត់រាជសម្បត្តិ ហើយគ្រប់គ្រងដែនដីភាគខាងកើត។ ទន្ទឹមនឹងនោះ ព្រះបាទធម្មរាជា បានគ្រប់គ្រងដែនដីនៅភាគកណ្តាល (ខាងភ្នំពេញ)។ ចំណែកព្រះបាទស្រីរាជា បានលើកកងទ័ពមកវិញ ដោយបោះបង់ចោលខេត្តទាំងអស់នោះ ហើយគ្រប់គ្រងទឹកដីនៅភាគខាងជើង។

8 days ago
នៅឆ្នាំណា ដែលព្រះបាទស្រីរាជាចាប់ផ្តើមរំដោះទឹកដីភាគខាងលិចពីសៀម? បានជោគជ័យឬទេ? ព្រោះអ្វី? ហើយវាបានផ្តល់អត្ថន័យជាប្រវត្តិសាស្រ្ត ដល់ខ្មែរជំនាន់ក្រោយដូចម្តេចដែរ?
○ ឆ្នាំ ១៤៧៥ ការរំដោះនេះ មិនបានជោគជ័យទេ ព្រោះដោយសារមានវិបត្តិរាជវង្សកើតឡើង ហើយវាបានផ្តល់អត្ថន័យជាប្រវត្តិសាស្រ្ត ដូចជា៖
• ឲ្យចេះស្តាយស្រណោះទឹកដី ដែលបានបាត់បង់កន្លងទៅ។
• ស្វែងយល់ពីវីរភាពរបស់ព្រះបាទ ស្រីរាជា និង លើកតម្កើងស្មារតីព្រះអង្គ ដែលតែងតែចិញ្ចឹមចិត្តដឹកនាំប្រទេសជាតិឲ្យថ្កុំថ្កើងរុងរឿង។
• ពញាក់ស្មារតីកូនខ្មែរជំនាន់ក្រោយ ឲ្យចេះស្រង់បទពិសោធន៍ប្រវត្តិសាស្រ្ត ពីវិបត្តិរាជវង្សខ្មែរដែលធ្វើឲ្យផលប្រយោជន៍ជាតិរលាយអស់។

9 days ago
តើក្សត្រអង្គណា មានគំនិតរំដោះទឹកដីខ្មែរ ភាគខាងលិចពីប្រទេសសៀម? មូលហេតុអ្វី?
○ ព្រះបាទស្រីរាជា ជាអ្នករំដោះទឹកដីខ្មែរ នៅភាគខាងលិចជាទឹកដីខ្មែរ ព្រះអង្គមានមនសិការជាតិខ្ពស់ចេះស្តាយស្រណោះទឹកដីប៉ែកខាងលិច ដែលបានបាត់បង់ ដោយសារសៀមរឹបអូសលេបត្របាក់យកទៅ។

10 days ago
តើព្រះបាទស្រីរាជា សោយរាជឆ្នាំណា? ហេតុអ្វី បានជាទ្រង់បានឡើងសោយរាជ្យ? មាននាមសម្រាប់រាជ្យដូចម្តេច?
○ ព្រះបាទស្រីរាជា ឡើងសោយរាជ្យនៅឆ្នាំ ១៤៦៩។ ទ្រង់ឡើងសោយរាជ្យ ដោយសារតែព្រះស្រីសុរិយោទ័យ ដែលជាបុត្រនារាយណ៍រាជានៅវ័យក្មេងពេក ពួកនាម៉ឺន មន្រ្តីសូមយាងព្រះសី្ររាជា ឲ្យឡើងសោយរាជ្យស្នង ព្រះជេដ្ឋាតែម្តង។ ទ្រង់មាននាម សម្រាប់រាជ្យថា ព្រះរាជឱង្ការព្រះស្រីរាជារាមាធិបតី ធម្មិកវរត្តោ បរមមហាចក្រពត្រាធិរាជ ព្រះបរមនាថ មហាបពិត្រ។

12 days ago
តើព្រះបាទ ពញាយ៉ាត ទ្រង់សុគតនៅឆ្នាំណា? រាជបុត្រអង្គណា ជាអ្នកស្នងរាជ្យបន្ត? នៅឆ្នាំណា?
○ ទ្រង់សុគតនៅឆ្នាំ ១៤៦៦ គ.ស ដោយជរារោគ ក្នុងព្រះជន្មាយុ ៧០ វស្សា។ ព្រះនារាយណ៍រាជា សោយរាជ្យបន្តពីបិតាបានតែ ៥.៦ វស្សា ពីឆ្នាំ ១៤៦៣-១៤៦៩ គ.ស ទ្រង់ប្រឈួនក៏សោយទីវង្គតទៅ។

14 days ago
ព្រះបាទពញាយ៉ាតមានបុត្រប៉ុន្មានអង្ក? អ្វីខ្លះ?
○ ព្រះបាទពញាយ៉ាតមានបុត្រ ៣ អង្គ គឺ៖
១. នារាយណ៍រាជា រាជបុត្រអ្នកម្នាងទេវី (ខ្លះថាបុត្រអ្នកម្នាងសៀម ស្រងៀម ឬ ស៊ី សាងាម)
២. ស្រីរាជា រាជបុត្រអ្នកម្នាង បទុមកេសរ (ខ្លះថាបុត្រអ្នកម្នាងចាន់ ឬ ច័ន្ទ)
៣. ធម្មរាជា រាជបុត្រអ្នកម្នាង សៀម ស្រងៀមស៊ីសាងាម។

15 days ago
តើទន្លេ៤មុខ មុនការកសាងរាជធានីចតុមុខ មានឈ្មោះថាដូចម្តេច? ហើយក្រោយពីកសាងរាជធានីរួច តើមានឈ្មោះថាដូចម្តេច? ហើយរាជធានីរបស់ព្រះបាទពញ្ញាយ៉ាតពេលនោះមានឈ្មោះថាដូចម្តេច?
○ ឈ្មោះថាទន្លេ ច្រាបឈាម។ ក្រោយការកសាងរាជធានីរួចគេហៅថា ទន្លេ ៤ មុខ ដែលប្រសព្វដោយទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។ រាជាធានីរបស់ព្រះបាទ ពញាយ៉ាត ក្រោយពីសាងសង់រួច ទ្រង់ប្រទាននាមព្រះនគរថា «ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតីសិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ»។

16 days ago
ចូរនិយាយពីទ្រឹស្តីថ្មី នៃការផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកភាគកណ្តាលប្រទេស (លោក ម៉ាយឃើ វិឃីរី)?
○ បានជាក្សត្រខ្មែរ ធ្វើការផ្លាស់ប្តូររាជធានីពីក្រុងអង្គរ មកភាគកណ្តាលប្រទេសព្រោះ នៅពេលនោះប្រទេសចិនបានអនុវត្តន៍នយោបាយ លើវិស័យពាណិជ្ជកម្មយ៉ាងខ្លាំង នៅតាមកំពង់ផែអាស៊ីអាគ្នេយ៍។ ពេលនោះ អង្គរនៅឆ្ងាយពីសមុទ្រ មិនអាចធ្វើជំនួញបាន ព្រោះការធ្វើជំនួញស្ថិតនៅតាមតំបន់មាត់សមុទ្រ។ ដូចនេះ កម្ពុជាក៏ផ្លាស់ប្តូររាជធានីពីអង្គរ មកតាំងនៅទន្លេរចតុមុខ ដែលជាកន្លែងប្រសព្វគ្នា ៤ មុខ នឹងជាទីប្រជុំនៃអ្នកធ្វើពាណិជ្ជកម្មតាមដងទន្លេមេគង្គ ចុះទៅសមុទ្រចិន ឬ ក៏ឡើងមកចតុមុខវិញ។ ស្របពេលនោះ កម្ពុជាមានបញ្ហាផ្សេងៗផង ក៏ធ្វើការផ្លាស់ប្តូរពីអង្គរមកចតុមុខ ព្រោះពេលនោះ គឺជាសម័យធ្វើពាណិជ្ជកម្មជាមួយចិន ឥណ្ឌា និង ពួកអឺរ៉ុប (ដូចជាបច្ចុប្បន្ននេះ កម្ពុជាត្រូវតែចូលជាសមាជិកនៃសមាគមន៍អាស៊ានអញ្ចឹងដែរ)។
° ហេតុផលសេដ្ឋកិច្ច គឺពង្រឹងការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក ហើយការផ្លាស់ប្តូរទីតាំង ពីមជ្ឈមណ្ឌលកណ្តាលរបស់កម្ពុជា គឺជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ចិន ជាមួយអាស៊ីអាគ្នេយ៍ ជាពិសេសអាស៊ីអាគ្នេយ៍ដីគោក។ កម្ពុជាត្រូវរកតំបន់ផ្លូវទឹកដែលជាប់ជាមួយសមុទ្រ ដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសនេះឯង ព្រោះសម័យកាលនេះ គេធ្វើពាណិជ្ជកម្មតាមសមុទ្រ និង ទន្លេរធំជាមួយប្រទេសចិន អឺរ៉ុប ឥណ្ឌា និង អាស៊ីមួយចំនួន។ កំពង់ផែធំៗពេលនោះ គឺ អយុធ្យា និង ម៉ាឡាកា។

18 days ago
តើមន្រ្តីរាជការមានសិទ្ធិទទួលបៀវត្ស មូលដ្ឋានតែក្នុងលក្ខខណ្ឌណាខ្លះ?
○ មន្ត្រីរាជការមានសិទ្ធិទទួលបៀវត្សមូលដ្ឋាន តែក្នុងលក្ខខណ្ឌ ដូចខាងក្រោម៖
• កំពុងបំពេញសកម្មភាពការងារ។
• កំពុងផ្លាស់ប្តូរកន្លែងធ្វើការនៅក្នុង ឬ ក្រៅប្រទេស។
• កំពុងធ្វើដំណើរទៅកាន់មុខតំណែង ឬ កំពុងវិលត្រលប់មកវិញ។
• កំពុងបំពេញកម្មសិក្សាវិជ្ជាជីវៈ ឬ បច្ចេកទេសតាមតម្រូវការរបស់រដ្ឋ។
• កំពុងបំពេញកម្មសិក្សាជាដំបូង ដើម្បីតាំងសប់ក្នុងក្របខណ្ឌ។

19 days ago
តើលទ្ធប្រជាធិបតេយ្យត្រូវបែងចែកជាប៉ុន្មាន?
○ លទ្ធិប្រជាធិបតេយ្យត្រូវបែងចែកជា ៣ បែប ដូចជា៖
° ក. ប្រជាធិបតេយ្យបែបប្រធានាធបតីនិយម៖ ប្រជាធិបតេយ្យប្រភេទនេះ ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកផ្សេងៗពីគ្នា មួយ គឺបោះឆ្នោតជ្រើសរើសសភា ឲ្យបង្កើតជាក្រុមនីតិបញ្ញាតិ្តសម្រាប់តាក់តែង និង អនុម័តច្បាប់។ មួយទៀត គឺបោះឆ្នោតជ្រើសរើសប្រធានាធបតី ឲ្យបង្កើតរដ្ឋាភិបាល និង ធ្វើជាប្រមុខរដ្ឋសម្រាប់ប្រតិបត្តិតាមច្បាប់របស់សភា។ រដ្ឋាភិបាលជាប្រមុខរដ្ឋផង ជាអ្នកតំណាងប្រទេសជាតិផង ហើយរបបនេះគ្មាននាយករដ្ឋមន្រ្តីទេ។ ក្នុងរបបនេះ អំណាចនីតិបញ្ញត្តិ និង អំណាចនីតិប្រតិបត្តិនៅដាច់ពីគ្នា។
° ខ. ប្រជាធិបតេយ្យបែបសភានិយម៖ ប្រជាធិបតេយ្យប្រភេទនេះ ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិតែមួយលើក ដើម្បីជ្រើសរើសសមាជិកសភា។ ហើយសមាជិកសភា ក្នុងគណបក្សដែលឈ្នះត្រូវជ្រើសរើស នាយករដ្ឋមន្រ្តីឲ្យបង្កើតរដ្ឋាភិបាល និង ធ្វើជាប្រមុខរាជរដ្ឋាភិបាល។ ក្នុងអំណាចនេះ គ្មានប្រធានាធិបតីទេ ហើយអំណាចនីតិបញ្ញាត្តិ និង អំណាចនីតិប្រតិបត្តិ មិននៅដាច់ពីគ្នា ដូចប្រជាធិបតេយ្យបែបប្រធានាធិបតីនិយមទេ។
° គ. ប្រជាធិបតេយ្យបែបចំរុះ៖ ប្រជាធិបតេយ្យប្រភេទនេះ ប្រជាពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកផ្សេងៗពីគ្នា ដូចប្រជាធិបតេយ្យបែបប្រធានាធិបតីនិយមដែរ។ លើកទីមួយ គឺបោះឆ្នោតជ្រើសរើសសភា ហើយសមាជិកសភាក្នុងបក្សដែលឈ្នះ គឺត្រូវជ្រើសរើសជានាយករដ្ឋមន្រ្តីឲ្យបង្កើតរដ្ឋាភិបាល និង ធ្វើជាប្រមុខរាជរដ្ឋាភិបាល។ លើកទីពីរ គឺបោះឆ្នោតជ្រើសរើសប្រធានាធិបតីតំណាងប្រទេសជាតិទាំងមូល។ ក្នុងរបបនេះ មានទាំងនាយករដ្ឋមន្រ្តី និង ប្រធានាធិបតី។
☆ ដូចនេះ ប្រជាធិបតេយ្យទាមទារឲ្យមនុស្ស មានអត្តចរិតល្អពោល គឺចេះអត់អោន ចេះថ្លឹងថ្លែង ចំពោះសេចក្តីត្រូវការនៃក្រុមនានា តាមរយៈការចរចារ ការពិភាក្សា ការអត់អោន អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក គឺជាការចាំបាច់សម្រាប់ដំណើរការល្អរបស់ប្រជាធិតេយ្យ។

20 days ago
ប័ណ្ណនិងសៀវភៅការងារជនបរទេស ត្រូវបានចេញឲ្យគ្រប់ជនបរទេសដែលមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ។ តើដើម្បីបានសៀវភៅការងារ ជនបរទេសត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
○ ជនបរទេសត្រូវបំពេញលក្ខខណ្ឌ ដូចជា៖
• ត្រូវមានប័ណ្ណការងារជាមុន សម្រាប់ប្រកបមុខរបរនៅកម្ពុជា ចំពោះនិយោជក
• ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ
• មានប័ណ្ណស្នាក់នៅត្រឹមត្រូវ
• កាយសម្បទាល្អ សមស្របនឹងវិជ្ជាជីវៈរបស់ខ្លួន
• គ្មានកើតជំងឺឆ្លង
• ប័ណ្ណការងារអាចប្រើការបានរយៈពេល ១ ឆ្នាំ ហើយអាចពន្យាស្មើនឹងរយៈពេលកំណត់ក្នុងប័ណ្ណស្នាក់នៅ។

21 days ago
តើមុខងារបេសកម្មការទូតមានអ្វីខ្លះ?
○ មុខងារបេសកកម្មការទូតមាន ៤ ដូចជា៖
១. មុខងារដំណាង៖ បេសកម្មការទូតជាតំណាងឲ្យរដ្ឋរបស់ខ្លួនប្រចាំនៅរដ្ឋដាក់ទូត។ ហើយមុខងារតំណាង បង្កើតឡើងដើម្បីផ្តល់នូវអត្ថប្រយោជន៍គ្នាទៅវិញទៅមក លើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ និង វិស័យមួយចំនួនទៀត ដែលសម្រួលដល់ប្រទេសទាំងពីរ។
២. មុខងារការពារ៖ មុខងារនេះ ការពារផល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និង ប្រទេសរបស់ខ្លួននៅក្នុងរដ្ឋម្ចាស់ផ្ទះតាមរយៈការចរចាគ្នា។
៣. មុខងារផ្តល់ព័ត៌មាន៖ គឺដើម្បីស្វែងរកនូវមធ្យោបាយស្របច្បាប់ទាំងអស់ អំពីលក្ខខណ្ឌ និង ការរីកចម្រើនរបស់រដ្ឋម្ចាស់ផ្ទះ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាលរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយ និង ឃោសនា។
៤. មុខងារកុងស៊ុល៖ គឺជាមុខងារចំបងដែលតម្រូវឲ្យស្ថានបេសកម្ម មានសិទ្ធិអាចផ្តល់ទិដ្ឋាការ (លិខិតឆ្លងដែន) ដល់ប្រជាពលរដ្ឋរបស់ខ្លួនប្រើប្រាស់ (ករណីពួកគេមានបញ្ហាក្នុងរដ្ឋម្ចាស់ផ្ទះ)។ ហើយម្យ៉ាងទៀត ក៏អាចរៀបចំបែបបទអន្តោប្រវេសន៍ សម្រាប់ប្រជាពលរដ្ឋនៃរដ្ឋម្ចាស់ ក្នុងករណីធ្វើដំណើរទៅរដ្ឋដាក់ទូត ឬ ក្នុងទិសដៅរក្សាសន្តិសុខ ឬ ជ្រៀសវាងពីការដេញចាប់ពីសំណាក់រដ្ឋម្ចាស់ផ្ទះ (ក្នុងករណីរដ្ឋប្រហារ ឬ បដិវត្តនានា)។

22 days ago
តើគោលការណ៍សំខាន់ៗនៃការគ្រប់គ្រងអេកូទេសចរណ៍មានអ្វីខ្លះ?
○ គោលការណ៍សំខាន់ៗនៃ ការគ្រប់គ្រងអេកូទេសចរណ៍ មានដូចជា៖
• ការកំណត់តំបន់សកម្មភាព ដែលទាក់ទងនឹងការផ្សាភ្ជាប់ជាមួយទេសចរណ៍ តាមរយៈការប្រើបច្ចេកវិទ្យាថ្មីៗ។
• ការរៀបរៀងទិន្នន័យ និង ព័ត៌មានទាក់ទងទៅនឹងតំបន់ទេសចរណ៍ ដែលមានប្រយោជន៍សម្រាប់ភ្ញៀវទេសចរណ៍ ដើម្បីយល់ដឹងពីតំបន់ទេសចរណ៍ឲ្យកាន់តែច្បាស់។
• ធ្វើការត្រួតពិនិត្យ និង គិតគូរពីលទ្ធភាពនៃការផ្ទុកភ្ញៀវទេសចរណ៍ក្នុងតំបន់នីមួយៗ ដោយអាស្រ័យលើលក្ខណៈធម្មជាតិនៃតំបន់នោះ។
• ជំរុញ និង អភិវឌ្ឍន៍តំបន់ទេសចរណ៍ដែលមានលក្ខណៈប្រហាក់ប្រហែល និង តំបន់ទេសចរណ៍ដែលសំបូរភ្ញៀវទេសចរណ៍ ដើម្បីកាត់បន្ថយភ្ញៀវទេសចរណ៍ដ៏ច្រើន នៅតំបន់ទេសចរណ៍ដែលមានភ្ញៀវច្រើន។
• ការអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះជនល្មើសដែលប្រព្រឹត្តអំពើខុសច្បាប់ ដូចជា ការកាប់បំផ្លាញព្រៃឈើ ការសំលាប់សត្វព្រៃក្នុងតំបន់ដែលហាមឃាត់។
• ត្រួតពិនិត្យលើការសាងសង់សំណង់ផ្សេងៗ ក្នុងបរិវេណតំបន់ទេសចរណ៍ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ដ៏ល្អនៅតំបន់ ជាពិសេស គឺ បរិស្ថានល្អ (ការត្រួតពិនិត្យកាកសំណល់ផ្សេងៗ)។ ដើម្បីឲ្យមានការរីកចម្រើន និង ឆ្ពោះទៅរកនិរន្តភាពលើបរិស្ថាន គឺ មានការកំណត់គោលនយោបាយមួយចំនួន ដែលមានទាក់ទងនឹងសកម្មភាពអភិវឌ្ឍន៍ទាំងនោះ ដោយមានការបែងចែកជាបីជំហាន៖
+ ជំហានទី ១៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន គឺជា ការទាញយកចំណូលរូបិយប័ណ្ណបរទេសឲ្យបានច្រើន។ ការអភិវឌ្ឍន៍ផលិតផល និង សេវាកម្មទេសចរណ៍ ហើយនិង ការរៀបចំផែនការថវិការក្នុងការចំណាយ ពីលើការកែលំអតំបន់ទេសចរណ៍ និង បរិស្ថាន នឹងធ្វើឲ្យការពង្រឹងផ្នែកឧស្សាហកម្មទេសចរណ៍បានរឹងមាំ ។ មួយវិញទៀត ត្រូវផ្តល់ការការពារសុវត្ថិភាព ទាំងអាយុជីវីត និង ទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរណ៍។ ជាពិសេស ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង ពីសារៈប្រយោជន៍នៃការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ដើម្បីបង្កើនការចូលរួមពីសំណាក់មហាជន ក្នុងសកម្មភាពអភិវឌ្ឍន៍វិស័យទេសចរណ៍។
+ ជំហានទី ២៖ បង្កើននូវចំណូលដល់ប្រជាពលរដ្ឋផ្ទាល់ ដែលរស់នៅតំបន់នោះ ដោយចំណាយលើការកែលំអក្នុងការអភិវឌ្ឍន៍ និង ការពារទេសភាពធម្មជាតិ។
+ ជំហានទី ៣៖ រក្សានូវអត្តសញ្ញាណរបស់ជាតិ ឬ របស់សហគមន៍ដែលមានស្រាប់នៅទីនោះ ដោយការអភិរក្សលើវប្បធម៌ ធនធានធម្មជាតិ និង បរិស្ថាន។

23 days ago
ឲ្យនិយមន័យបេសកម្មការទូត?
○ បេសកម្មការទូត គឺជា ស្ថានទូតតំណាងផ្លូវការរបស់ប្រទេសមួយ ប្រចាំនៅរដ្ឋធានីមួយផ្សេងៗទៀត។ អ្នកដឹកនាំបេសកម្មការទូត ឬ រដ្ឋទូតគេឲ្យឈ្មោះថា ប្រមុខបេសកម្មការទូត (ករណីពុំត្រូវបានដឹកនាំដោយប្រមុខបេសកម្មការទូត គេហៅបានត្រឹម ស្ថានតំណាង ប៉ុណ្ណោះ)។

24 days ago
ដូចម្តេចដែលហៅថា ច្បាប់ការទូត?
○ ច្បាប់ការទូត គឺ ជាស្ថានទូតតំណាងផ្លូវការរបស់ប្រទេសមួយ ប្រចាំនៅរដ្ឋធានីនៅប្រទេស ១ ផ្សេងទៀត។

25 days ago
តើតំបន់អេកូទេសចរណ៍នៅប្រទេសកម្ពុជា ត្រូវបានចែកចំណាត់ថ្នាក់ តំបន់ការពារធម្មជាតិជាប៉ុន្មានក្រុម? អ្វីខ្លះ?
○ តំបន់អេកូទេសចរណ៍នៅប្រទេសកម្ពុជា ត្រូវបានចែកចំណាក់ថ្នាក់ តំបន់ការពារធម្មជាតិ ជា ៤ ក្រុមធំៗ ដូចជា៖
• ចំណាក់ថ្នាក់ឧទ្យានជាតិ មានចំនួន ៧ កន្លែង គឺ គិរីរម្យ បូកគោ រាម កែប វិរៈជ័យ ភ្នំគូលែន និង បុទុមសាគរ ដែលមានផ្ទៃដីសរុបចំនួន ៨៧១,២៥០ ហិកតា។
• ចំណាត់ថ្នាក់តំបន់ដែនជំរកសត្វព្រៃ មានចំនួន ១០ កន្លែង គឺ ភ្នំឱរាល់ ភ្នំសំកុស ពាមក្រសោប ករនាមដុនសំក គូលេន-ព្រហ្មទេព បឹងពេរ លំផាត់ ភ្នំព្រេច ស្នូល និង ភ្នំណាមលៀវ ដែលមានផ្ទៃដីសរុប ២,០៥០,០០ ហិកតា។
• ចំណាត់ថ្នាក់តំបន់ការពារទេសភាព បី កន្លែង គឺ តំបន់អង្គរវត្ត បន្ទាយឆ្មារ និង តំបន់ជាប់ព្រំប្រទល់ខេត្តព្រះវិហារ មានផ្ទៃដីសរុបចំនួន ៩៧,០០០ ហិកតា។
• ចំណាត់ថ្នាក់តំបន់ប្រើប្រាស់ច្រើនយ៉ាង មាន ៣ កន្លែង គឺ នៅដងពែងក្នុងខេត្តកោះកុង សំឡូត និង បឹងទន្លេសាបដែលមានផ្ទៃដីសរុប ៤០៣,៩៥០ ហិកតា។

26 days ago
តើសមាសភាពនៃរាជរដ្ឋាភិបាលមានអ្នកណាខ្លះ?
○ សមាសភាពនៃរាជរដ្ឋាភិបាល មានដូចជា៖
• នាយករដ្ឋមន្រ្តី
• ឧបនាយករដ្ឋមន្រ្តី
• ទេសរដ្ឋមន្រ្តី
• រដ្ឋមន្ត្រី
• និង រដ្ឋលេខាធិការ
○ សមាសភាពនៃរាជរដ្ឋាភិបាល មានដូចជា៖
• នាយករដ្ឋមន្រ្តី
• ឧបនាយករដ្ឋមន្រ្តី
• ទេសរដ្ឋមន្រ្តី
• រដ្ឋមន្ត្រី
• និង រដ្ឋលេខាធិការ
27 days ago
តើត្រូវពឹងទៅលើលក្ខណៈវិនិច្ឆ័យណាខ្លះ ដែលគេចាត់ទុកយើងជាគ្រូចំណាន?
○ គ្រូចំណានត្រូវវិនិច្ឆ័យលើចំណុច ដូចជា៖
• លក្ខណៈសម្បត្តិ អាកប្បកិរិយា សីលធម៌ គុណធម៌ យុត្តិធម៌ ខន្តី ព្យាយាម
• កម្រិតវប្បធម៌ទូលំទូលាយ
• មានចំណេះដឹងវិទ្យាសាស្រ្ត
• មានគំនិតប្រកបដោយការច្នៃប្រឌិត
• វិធីសាស្រ្តល្អ កិច្ចតែងការបង្រៀន កំណត់វត្ថុបំណងច្បាស់លាស់
• មានមនសិការវិជ្ជាជីវៈខ្ពស់
• មានសម្ភារៈក្នុងការបង្រៀនគ្រប់គ្រាន់
• មានប្រជាធិបតេយ្យក្នុងខ្លួន
• មានការស្រាវជ្រាវពីអ្វីដែលថ្មី
• ចេះជួយកែលម្អ និង វាយតម្លៃលទ្ធផលការសិក្សាដល់សិស្ស
• មានទំនាក់ទំនងល្អជាមួយអ្នករួមការងារ

28 days ago
ក្រោយពីការបណ្តុះបណ្តាលគរុកោសល្យរួចហើយ តើគរុសិស្ស ឬ គរុនិស្សិត មានភារកិច្ចអ្វីខ្លះត្រូវបំពេញជាគ្រូល្អ?
○ ក្រោយពីទទួលការបណ្តុះបណ្តាល គរុកោសល្យរួចហើយ ភារកិច្ចដែលគ្រូល្អត្រូវបំពេញ មានដូចជា៖
• បណ្តុះបណ្តាលឲ្យមានចំណេះដឹងទូលំទូលាយ
• ត្រូវបង្ហាត់បង្រៀនសិស្សតាមគរុកោសល្យ
• ត្រូវបង្ហាត់បង្រៀនសិស្សឲ្យទទួលបានចំណេះដឹង ក្លាយជាសរសេរទ្រូងរបស់ប្រទេសជាតិ
• បង្ហាត់បង្រៀនសិស្សផ្នែកទ្រឹស្តី ហើយអនុវត្តន៍ជាក់ស្តែង
• ត្រូវមានមនសិកាក្នុងការងារ
• ត្រូវមានព្រហ្មវិហារធម៌ សីលធម៌ និង គុណធម៌
• ត្រូវមានទំនាក់ទំនងល្អជាមួយភ្នាក់ងារសង្គម នីយកម្មដទៃទៀត
• ត្រូវតែគោរពច្បាប់សង្គម ត្រូវរស់នៅប្រកបដោយសាមគ្គីភាព...។

29 days ago
នគរបាលមិនចាត់ការបណ្តឹងប្រជាពលរដ្ឋ តើមានទោសដែរឬទេ?
○ នគរបាលមិនបានចាត់ការបណ្តឹងប្រជាពលរដ្ឋមានទោស។ ព្រោះថានគរបាល គ្មានសិទ្ធិតំកល់បណ្តឹងទុកដោយមិនចាត់ការបានទេ ទោះបីមានការសម្រុះសម្រួលព្រមព្រៀងគ្នាហើយក៏ដោយ នគរបាលត្រូវទៅធ្វើកំណត់ហេតុបញ្ជូនទៅព្រះរាជអាជ្ញា ជាដរាប។ បើមិនធ្វើដូចនេះទេ នគរបាលត្រូវមានទោសតាមមាត្រា ២២ និង ៥៧ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។

30 days ago
តើច្បាប់ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និង កិច្ចការពារជនរងគ្រោះ បាននិយាយពីវិធានការទប់ស្កាត់ និង ការការពារជនរងគ្រោះយ៉ាងដូចម្តេចខ្លះ?
○ ច្បាប់ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និង កិច្ចការពារជនរងគ្រោះ បាននិយាយពីវិធានការទប់ស្កាត់ និង ការការពារជនរងគ្រោះ ដូចជា៖
• អន្តរាគមន៍បន្ទាន់៖ ឃាត់ ទុកអាវុធ បង្វែរជនមុខសញ្ញា ឬ ជនរងគ្រោះ ផ្តល់ជំនួយសមស្រប ពន្យល់អប់រំពីការបញ្ឈប់អំពើហឹង្សា។
• សេចក្តីសម្រេចរដ្ឋបាល៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវចេញសេចក្តីសម្រេចរដ្ឋបាល ក្នុងការការពារជនរងគ្រោះពីអំពើហឹង្សា ជនរងគ្រោះមានសិទ្ធិស្នើសុំធ្វើអន្តរគមន៍។
• ដីការការពារ៖ ជនរងគ្រោះអាចស្នើរសុំដីការការពារខ្លួនពីតុលាការខេត្ត ក្រុង ដីការរយៈពេល ២ ខែ និង ៦ ខែ និង ជាសិទ្ធិតុលាការ។

1 month ago
មូលហេតុអ្វីខ្លះ ដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារនៃសង្គមកម្ពុជា នៅពេលបច្ចុប្បន្ន?
○ មូលហេតុដែលនាំឲ្យមានអំពើហិង្សា ក្នុងគ្រួសារនៃសង្គមកម្ពុជា នៅពេលបច្ចុប្បន្ន រួមមាន៖
• ការមិនយល់ចិត្តគ្នា ឬ ការមិនចេះយោគយល់គ្នា បង្កឲ្យមានភាពអនាធិបតេយ្យក្នុងគ្រួសារ កើតមានអំពើហិង្សាក្នុងគ្រួសារជារឿយៗ ដែលនាំឲ្យបាត់បង់សុជីវធម៌ក្នុងការរស់នៅមិនចុះសំរុងនឹងគ្នា បណ្តាលឲ្យរាំងស្ទះក្នុងការអភិវឌ្ឍន៍សង្គម។ (ក្រសួងកិច្ចការនារី ២០០៩)
• ភាពមិនស្មោះត្រង់៖ ដៃគូទាំងសងខាងមានម្ខាងក្បត់ស្នេហាម្ខាងទៀត ឬ ក៏ការលាក់បាំងទ្រព្យសម្បត្តិរួមជាកត្តាមួយ បង្កើតជាជំលោះក្នុងគ្រួសារ។
• វប្បធម៌នៃសង្គ្រាម៖ មនុស្សមានការកែប្រែអត្តចរិត ពីស្លូតបូត មានសីលធម៌ សាសនាក្នុងសង្គម ប្រែក្លាយជាមនុស្សឃោរឃៅ ទៅតាមការប្រព្រឹត្តនៃអតីតកាលក្នុងសង្គ្រាម។ វាជាហេតុនៃការចម្លងពីវប្បធម៌អាក្រក់ ដែលបានឆ្លងកាត់ និង បានឃើញដោយផ្ទាល់ ឬ តាមប្រព័ន្ធផ្សព្វផ្សាយ ដោយយកមកធ្វើតំរាប់តាម ឬ បន្តនៃការប្រព្រឹត្តអំពើអាក្រក់ដែលធ្លាប់ធ្វើ យកមកអនុវត្តក្នុងគ្រួសារ ដូចជា ការជេរប្រមាថ ការវាយដំ ឬ ការធ្វើទារុណកម្ម។
• អំណាច៖ ក្នុងគ្រួសារស្វាមីភរិយា ចង់បានអំណាចគ្រប់គ្រងទៅលើដៃគូរបស់ខ្លួន បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ដែលជាហេតុនៃការបង្កើតជាទំនាស់។ បញ្ហានេះ ជាបុព្វហេតុនៃការផ្សព្វផ្សាយពីយេនឌ័រ ដើម្បីធ្វើការងារក្រៅផ្ទះ ការសម្រេចចិត្ត និង ការទំនាក់ទំនងជាមួយមនុស្សដទៃក្នុងសង្គម។ ប៉ុន្តែ នៅតែមានបុរសមួយចំនួនមានគំនិតបុរាណ មិនមានការយល់ស្របនូវទស្សនៈយេនឌ័រ ដោយគិតថា ស្រ្តីជាភេទទន់ខ្សោយ គ្មានសិទ្ធិក្នុងការសម្រេចចិត្ត និង ការនិយាយស្តីអ្វីទេ ដែលគាត់ជាធំក្នុងលក្ខខណ្ឌជាមេគ្រួសារ។
• ភាពមិនស្មើគ្នានៃបំណែងចែកការងារ៖ សព្វថ្ងៃ បុរស ស្រ្តី មានមុខរបរ និង ការងារក្នុងសង្គមដូចគ្នា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ តែស្រ្តីនៅតែមានភារៈធ្ងន់ទៅលើកិច្ចការងារផ្ទះ និង ការមើលថែទាំកូនបន្ទាប់ពីធ្វើការ។ នេះជាបន្ទុកស្រ្តីតាំងពីបុរាណ។ បញ្ហានេះ ធ្វើឲ្យស្រ្តីមានអារម្មណ៍មិនល្អ ចំពោះអាកប្បកិរិយាស្វាមីរបស់គាត់ ហើយវាជំរុញឲ្យមានជំលោះក្នុងគ្រួសារកើតឡើង។
• ភាពក្រីក្រ៖ គ្រួសារមួយមិនអាចមានសុភមង្គលនោះទេ ប្រសិនបើ គ្រួសារមិនមានការផ្គត់ផ្គង់តម្រូវការមូលដ្ឋាន មិនបានត្រឹមត្រូវ ឬ ខ្វះខាត។ គ្រួសារបែបនេះ អាចកើតមានអំពើហិង្សាជាញឹកញាប់ ដោយគាត់សំលឹងឃើញគ្រួសារដទៃ មានទ្រព្យសម្បត្តិច្រើន និង សម្ភារៈទំនើបៗប្រើប្រាស់។ ម្យ៉ាងទៀត នៅពេលគ្រួសារគាត់មានការជំពាក់បំណុល ការប្រាក់ច្រើន ធ្វើឲ្យគាត់មានអារម្មណ៍មួម៉ៅ មិនឃើញប្រាក់ដែលគាត់រកពីការធ្វើការ។
• កូនមិនស្តាប់ដំបូន្មាន៖ បញ្ហានេះ កើតឡើងភាគច្រើនក្នុងគ្រួសារដែលមានភាពលំអៀងនៃក្តីស្រលាញ់កូន ឬ ការមិនអាចអប់រំកូនបាន។ គ្រួសារនឹងមានទំនាស់កើតឡើង ដោយគូស្វាមីភរិយាមានការបន្ទោសគ្នាទៅវិញទៅមក ឬ ការវាយដំទៅលើភរិយា និង កូន ចំពោះការមិនចេះថែទាំកូន ឬ បណ្តោយឲ្យកូនដើរផ្លូវខុស ដែលខុសក្រមសីលធម៌ប្រពៃណីក្នុងសង្គម និង ច្បាប់។
• ការប្រើប្រាស់គ្រឿងស្រវឹង៖ បុគ្គលសេពគ្រឿងស្រវឹងមានអារម្មណ៍ក្លាហាន មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន នាំឲ្យគាត់និយាយស្តីមានលក្ខណៈច្រំដែល និង មានអំនួតខ្លួនឯង ដែលបង្កើតជាអំពើហិង្សាក្នុងគ្រួសារដោយសារការខ្វះការអត់ធ្មត់។
• ចំណង់ផ្លូវភេទ៖ បុរសគិតថា ភរិយាដែលគាត់រៀបការត្រូវផ្តល់សេវនកិច្ចនៅពេលដែលគាត់ត្រូវការ។ នេះជាការរំលោភ បំពានផ្លូវភេទ និង ផ្លូវចិត្តចំពោះស្រ្តីជាភរិយានៅពេលគាត់មិនព្រម ដោយអំពើហិង្សាទៅលើគាត់ជាផ្លូវកាយ។
• ចំណេះដឹងនូវមានកម្រិតទាប៖ ជីវីតគ្រួសារមានបញ្ហាកើតឡើង ដែលពាក្យចាស់តែងពោលថា ចានក្នុងរាវគង់តែរណ្តំគ្នា មានតិច ឬ ច្រើនក្នុងគ្រួសារ តែគាត់មិនអាចដោះស្រាយបាន ដោយបញ្ហាតូចទៅជារឿងធំ បង្កើតជាជំលោះនៃការវាយដំ និង ការជេរប្រមាថក្នុងការដោះស្រាយ។
• ច្បាប់អំពើហិង្សាក្នុងគ្រួសារមានភាពធូររលុង៖ អំពើហិង្សាក្នុងគ្រួសារ គេតែងតែចាត់ទុកជារឿងធម្មតាក្នុងគ្រួសារ សម្រាប់អាជ្ញាធរប៉ូលីសដែលកើតឡើង។ ដើម្បីដោះស្រាយបញ្ហាក្នុងគ្រួសារ ជាពិសេស វាជារឿងបុគ្គល និង គ្រួសាររបស់គេដែលអ្នកដទៃមិនមានសិទ្ធិក្នុងការជួយ ឬ ដាក់ទោស ឬ ទណ្ឌកម្មទៅលើបុគ្គលប្រព្រឹត្តនោះទេ។ អ្នកប្រព្រឹត្តអំពើហិង្សាតែងពោលថា គ្រួសារអាញ់ជារឿងរបស់អាញ់ នេះជាពាក្យមិនឲ្យអ្នកដទៃមកជ្រៀតជ្រែកបញ្ហាក្នុងគ្រួសាររបស់គាត់។ ម្យ៉ាងទៀត ច្បាប់នៃការបង្រ្កាបអំពើហិង្សាក្នុងគ្រួសារ មិនទាន់មានការអនុវត្តឲ្យមានប្រសិទ្ធភាពនៅឡើយទេ សម្រាប់ការដាក់ទោសជនល្មើសលដោយការចាប់ខ្លួន និង ការបង់ផាកពិន័យ និង ធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវសម្រាប់ជនរងគ្រោះ នាំឲ្យជនបង្កអំពើហិង្សានូវតែបន្តធ្វើបាបជនរងគ្រោះ (ខាធី ហ្សីមម័រម៉េន ១៩៩៧)។

តើផលប្រយោជន៍បានមកពីវិស័យទេសចរណ៍មានប៉ុន្មាន? អ្វីខ្លះ?
○ ផលប្រយោជន៍បានមកពីវិស័យទេសចរណ៍មានពីរ គឺ៖
ក. ផលប្រយោជន៍នៃទេសចរណ៍អន្តរជាតិ៖
• បង្កើតចំណូល និង ការផ្លាស់ប្តូរជាមួយបរទេស។
• បង្កើតអាជីពដោយផ្ទាល់ ជាមួយក្រុមហ៊ុនទេសចរណ៍ និង ដោយប្រយោល ក្នុងបណ្តាផ្នែកក្រុមហ៊ុនផ្គត់ផ្គង់សេវាវិភាគទានដល់ចំណូលរដ្ឋ។
• ជួយទទួលខុសត្រូវលើហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដោយគមនាគមន៍ទាំងមូល។
• ជំរុញការពង្រីកមែងធាងសេដ្ឋកិច្ចផ្សេងៗទៀត ដូចជា វិស័យោកសិកម្ម សិប្បកម្ម ជលផល...។ល។
• ជួយរក្សាប្រពៃណី វប្បធម៌ និង អត្តសញ្ញាណជាតិ។
• ធ្វើឲ្យល្អប្រសើរនូវកម្រិតជីវភាពរស់នៅរបស់សង្គម។
• ពង្រីកអត្ថន័យនៃមោទនភាព លើកេរ្តិ៍តំណែលជាវប្បធម៌របស់ជាតិ។
• ជួយអភិវឌ្ឍន៍ និង រក្សានូវបណ្តាវប្បធម៌។
• ជួយបង្ហាញ និង ទទួលខុសត្រូវអភិរក្សលើតំបន់បុរាណវិទ្យា និង ប្រវិត្តិសាស្រ្ត។
• ជួយបង្ហាញ និង ទទួលខុសត្រូវអភិរក្សលើតំបន់ធម្មជាតិ និង ជីវីតសត្វព្រៃ។
• ផ្តល់នូវឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។
• ជួយបង្កើនគុណភាពបរិស្ថាននៃតំបន់នោះ។
• ជួយបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងស្រុក។
ខ. ផលប្រយោជន៍នៃទេសចរណ៍ក្នុងស្រុក៖
• ផ្តល់នូវសម្បទានលើកទឹកចិត្ត ការអប់រំ និង ការលំហែ កំសាន្ត ព្រមទាំងបណ្តាសកម្មភាពដទៃទៀត សម្រាប់ប្រជាពលរដ្ឋ បូកបញ្ចូលទាំងយុវវ័យ និង បុគ្គលិកដែលចូលនិវត្តន៍។
• ផ្តល់ប្រាក់ចំណូលចូលរដ្ឋ។
• អភិវឌ្ឍន៍លើការយល់ដឹង និង ការស្វែងយល់អំពីវប្បធម៌ជាតិ និង កេរ្តិ៍ដំណែលបរិស្ថាន ព្រមទាំង ពង្រឹងអត្ថន័យលើអត្តសញ្ញាណជាតិ។
• ជួយអភិវឌ្ឍន៍លើការយល់ដឹង និង គោរពវប្បធម៌តំបន់ផ្សេងៗគ្នា។
• ធ្វើការបែងចែកចំណូលបន្តពីទីក្រុង តំបន់ជនបទ និង បែងចែកបន្ថែមទៅតំបន់ដាច់ស្រយាល។

តើគណៈកម្មការមួយដែល រួមយោបល់ក្នុងការតែងតាំងសប់នៃកម្មសិក្សាការីមានសមាសភាពដូចម្តេចខ្លះ?
○ គណៈកម្មការមួយដែលរួមយោបល់ ក្នុងការតែងតាំងសប់នៃកម្មសិក្សាការីមានសមាសភាព ដូចជា៖
• ប្រធានស្ថាប័ន ឬ តំណាងប្រធានជាប្រធាន
• ប្រធានអង្គភាពដែលគ្រប់គ្រង ឬ តំណាងជាសមាជិក
• ប្រធានការិយាល័យបុគ្គលិក ឬ តំណាងជាសមាជិក
• អ្នករាជការមួយរូបដែលមានក្របខណ្ឌជាមួយគ្នា ជាសមាជិក

តើតម្រូវការយេនឌ័រជាយុទ្ធសាស្រ្តអ្វីខ្លះ?
○ តម្រូវការយេនឌ័រជាយុទ្ធសាស្រ្តទាក់ទងនឹង ឋានៈតួនាទីរបស់ស្រ្តី និង ទំនាក់ទំនងរបស់ស្រ្តីនៅក្នុងសង្គម។ តម្រូវការយេនឌ័រជាយុទ្ធសាស្រ្ត ទាក់ទងទៅនឹងការជ្រើសរើស ដើម្បីគ្រប់គ្រងធនធាន និង ផលប្រយោជន៍ផ្សេងៗ ឬ ទាក់ទងទៅនឹងការរៀបចំឡើងវិញនូវសមាសភាពការអភិវឌ្ឍន៍ភូមិ ដើម្បីបញ្ចូលបុរស និង ស្រ្តីឲ្យមានចំនួនស្មើ។ ដើម្បីដោះស្រាយតម្រូវការផ្លាស់ប្តូរ ដោយធ្វើអន្តរាគមន៍ឲ្យបានសមស្រប។
☆ ដំណោះស្រាយយេនឌ័រជាយុទ្ធសាស្រ្ត និង ការកែលំអរតួនាទីរបស់ស្រ្តីឲ្យប្រសើរឡើង ដែលអាចសម្រេចបានតាមរយៈ៖
• ការបង្កើត និង ការកែប្រែគោលនយោបាយសម្រាប់កែលំអរឋានៈ និង តួនាទីរបស់ស្រ្តី។
• លុបបំបាត់ការរើសអើង ប្រឆាំងស្រ្តី និង កុមារី។
• កំណត់គោលការសមធម៌ សមភាពយេនឌ័រដែលអាចជួយដល់ស្រ្តី និង កុមារីឲ្យមានឱកាសស្មើនឹងបុរស និង កុមារាក្នុងការទទួលការងារ ការបណ្តុះបណ្តាល ការអប់រំ ការធ្វើសេចក្តីសម្រេចបានប្រាក់បៀវត្សស្មើគ្នាចំពោះការងារ ដូចគ្នានឹងសិទ្ធិកាន់កាប់ដីធ្លី ទ្រព្យសម្បត្តិ សិទ្ធិសេរីភាពក្នុងការជ្រើសរើស ការផ្តល់កំណើតកូន សិទ្ធិគ្រងគ្រងលើធនធាន ផលកំរៃ និង ការចូលរួមដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។
• កាត់បន្ថយភាពទន់ខ្សោយ ដែលទោទន់ទៅរកអំពើហិង្សា និង ការកេងប្រវ័ញ្ច។
• ធ្វើឲ្យមានសន្តិសុខផ្នែក សេដ្ឋកិច្ច ឯករាជ្យភាព ការផ្តល់ជំរើស និង ឱកាស។
• ការចែករំលែកភារកិច្ច ទទួលខុសត្រូវសម្រាប់ការងារមិនបានកំរៃ។
• ស្រ្តីត្រូវមានសេចក្តីទុកចិត្តលើខ្លួនឯងកាន់តែខ្លាំង
• បង្កើនអំណាចផ្នែកនយោបាយ និង ការចូលរួមក្នុងការធ្វើសេចក្តីសម្រេច។
• អង្គការស្រ្តីកាន់តែលេចធ្លោ និង មានប្រសិទ្ធិភាពកាន់តែច្រើនឡើង។
• បង្កើនការយល់ដឹងសាធារណៈស្តីពីបញ្ហាស្រ្តី និង សារៈសំខាន់ក្នុងការចូលរួម ជាតំណាងអ្នកបោះឆ្នោតរបស់ស្រ្តី។

សុច្ចនាករសេដ្ឋកិច្ច និង សង្គមកិច្ចដែលត្រូវបានជ្រើសរើសយកមកសិក្សា សម្រាប់ធ្វើគោលនយោបាយប្រជាជនមានអ្វីខ្លះ?
○ សុច្ចនាករសេដ្ឋកិច្ច និង សង្គមកិច្ចដែលត្រូវបានជ្រើសរើសយកមកសិក្សា សម្រាប់ធ្វើគោលនយោបាយប្រជាជន មានដចជា៖
• ផលិតផលក្នុងស្រុកសរុប (ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់)
• អត្រាកំណើនប្រចាំឆ្នាំនៃផលិតផលក្នុងស្រុកសរុប
• ចំណែកនៃផលិតផលក្នុងស្រុកសរុបនៃការបែងចែកតាមផ្នែក (%) កសិកម្ម ឧស្សាហកម្ម និង សេវាកម្ម
• ការបែងចែកការងារតាមផ្នែក៖ កសិកម្ម ឧស្សាហកម្ម និង សេវាកម្ម
• ជំរឿនប្រជាជន
• កំណើនប្រជាជនប្រចាំឆ្នាំ
• ប្រជាជនក្នុងតំបន់ជនបទ
• ចំណាត់ថ្នាក់ក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស
• សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស
• ការចុះឈ្មោះចូលរៀននៅបឋមសិក្សា (ជា % នៃចំនួនប្រជាជន អាយុពី ៦-១១ ឆ្នាំ)
• ការចុះឈ្មោះចូលរៀននៅមធ្យមសិក្សា (ជា % នៃចំនួនប្រជាជនអាយុ ១២-១៧ ឆ្នាំ)
• អត្រាអក្ខរជនវ័យចំណាស់
• អត្រាមរណៈរបស់ទារក (ក្នុងចំនួន ១០០០ នាក់ កំណើត)
• សមាមាត្រមរណៈរបស់មាតា (ក្នុងចំនួន ១០០,០០០ នាក់ កំណើត)
• អាយុកាលរស់នៅក្នុងឆ្នាំណាមួយ
• កុមារអាយុក្រោម ៥ ឆ្នាំ ខ្វះទំងន់ (%)
• ការទទួលបានការប្រើប្រាស់សម្រាប់បរិភោគ (%)
• ប្រជាជនរស់នៅក្រោមខ្សែរបន្ទាត់នៃភាពក្រីក្រ (%)
• កង្វះអាហាររូបត្ថម្ភ ដោយខ្វះថាមពលប្រូតេអ៊ីននៃកុមារពីអាយុ ៦ ខែ ដល់ ៥៩ ខែ (%)
• សន្ទស្សន៍អភិវឌ្ឍន៍យេនឌ័រ
• គំលាតរវាងអនក្ខរជនប្រុស និង ស្រី (%)
• ចំនួនមនុស្សធៀបនឹងវេជ្ជបណ្ឌិតម្នាក់
• ចំនួនលមនុស្សធៀបនឹងភ្នាក់ងារសុខាភិបាល