Logo
ចំណេះដឹង ទូទៅ
តើព្រៃឈើមានសារប្រយោជន៍អ្វីខ្លះ? កន្លងមកនេះ តើព្រៃឈើនៅកម្ពុជា មានលក្ខណៈដូចម្តេច? តើរដ្ឋាភិបាលមានគោលការណ៍យ៉ាងណាខ្លះក្នុងការ ការពារព្រៃឈើ?
○ សារប្រយោជន៍របស់ព្រៃឈើ មានដូចជា៖
• ជាជម្រកសត្វព្រៃ និង សត្វមច្ឆាគ្រប់ប្រភេទ
• ផ្តល់ឈើសម្រាប់ធ្វើសំណង់ ផ្ទះ តុ ទូ និង គ្រឿងសង្ហារឹមផ្សេងៗ
• ជួយរក្សាលំនឹងអាកាសធាតុ (ភ្លៀងធ្លាក់ទៀងទាត់)
• ផ្តល់ខ្យល់អាកាសបរិសុទ្ធ
• ជួយទប់ទល់ខ្យល់ព្យុះ និង ទឹកជំនន់
• ជួយការពារការហូរច្រោះដី
• ធ្វើឲ្យដីមានជីជាតិ
• ជួយទាក់ទាញទឹកភ្លៀង
• ជួយស្រូកយកឩស្ម័នអុកស៊ីសែនដល់មនុស្ស

⏰​ កន្លងមកនេះព្រៃឈើនៅកម្ពុជា មានការបាត់បង់ជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភពីមួយឆ្នាំទៅ។​ ព្រៃឈើ គឺ មានការថយចុះជាលំជាប់ បើគិតតាំងពីឆ្នាំ ១៩០០ ផ្ទៃដីព្រៃឈើមាន ៧៥% ប៉ុន្តែបច្ចុប្បន្នព្រៃឈើនៅតិចជាង ៤០% និង បន្តចុះថយជាលំដាប់ទៀត បើគ្មានការទប់ស្កាត់ទេនោះ។

🎯 គោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការការពារព្រៃឈើ ដោយសហការជាមួយស្ថាប័នជាតិ និង អន្តរជាតិនានា ដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានល្អ មានដូចជា៖
• បង្កើនផ្ទៃដីគម្របព្រៃឈើ ឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សហស្សវត្ស កម្ពុជាដែលបានកំណត់រក្សាគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០០៥
• បង្កើនតំបន់ការពារធម្មជាតិ (ឩទ្យានជាតិ)
• បង្កើតសហគមព្រៃឈើ (ឆ្នាំ ២០០៨ មាន ៣៦០ សហគមន៍គ្របដណ្តប់លើផ្ទៃដី ៣២៥១៣០ ហិចតា)
• បោះបង្គោលព្រំដែនព្រៃឈើ
• ការស្រាវជ្រាវ និង អភិរក្សសត្វព្រៃ
• ការដាំដើមឈើឡើងវិញ (ប្រារព្ធរុក្ខទិវាថ្ងៃទី ០៩ ខែ កក្កដា រៀងរាល់ឆ្នាំ)។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង ទូទៅ, click on at the bottom under it