តើបញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមានអ្វីខ្លះ? ចូររៀបរាប់។ ចូរនិយាយពីរបៀបទុកដាក់កាកសំណល់រឹងនៅប្រទេសកម្ពុជា។
○ បញ្ហាបរិស្ថាន ដែលបណ្តាលមកពីកំណើននគរូបនីយកម្ម រួមមាន៖
• កង្វក់អាកាស ដែលបណ្តាលមកពី ផ្សែងរោងចក្រ ម៉ាស៊ីនភ្លើង ផ្សែងចេញពីរថយន្ត និង ធូលីបណ្តាលមកពីផ្លូវថ្នល់មិនបានចាក់កៅស៊ូ។
• ការរំខានដោយសូរសំឡេង ដែលចេញពីរោងចក្រ ម៉ាស៊ីនភ្លើង រថយន្ត និង ពេលមានពីធីបុណ្យ និង អាពាហ៍ពិពាហ៍។
• កាកសំណល់រាវ និង ប្រព័ន្ធលូទឹកស្អុយ ពុំទាន់មានរបៀបរាបរយ កាកសំណល់រាវចេញពីរោងចក្រ មិនបានធ្វើប្រព្រឹត្តកម្មមុនពេលបញ្ចេញចោល។ ប្រព័ន្ធលូចាស់មានភាពទ្រុឌទ្រោម។
• ការគ្រប់គ្រងកាកសំណល់នៅទីក្រុង ការទុកដាក់កាកសំណល់ ពុំទាន់មានកន្លែងបានត្រឹមត្រូវ និង មានសណ្តាប់ធ្នាប់ល្អទេ។
• បញ្ហាទឹកជំនន់ ដោយសារមានទំនប់ច្រើននៅទីក្រុងភ្នំពេញ អាចជៀសផុតពីការគំរាមកំហែងនៃទឹកជំនន់ ប៉ុន្តែ ពេលទឹកឡើងខ្លាំង វាបានធ្វើឱ្យប៉ះពាល់ដល់សំណង់ថ្មីៗ ពិសេស សំណង់អាណាធិបតេយ្យ នៅពេលមានការលើកទំនប់ដើម្បីការពារទឹកជំនន់។
• និយាយពីរបៀបទុកដាក់កាកសំណល់រឹងនៅប្រទេសកម្ពុជា៖ ប្រទេសកម្ពុជាយើង ពុំទាន់មានកន្លែងសម្រាប់ទុកដាក់សំណល់បានត្រឹមត្រូវ តាមបច្ចេកទេសវិទ្យាសាស្រ្តអ្វីទេ ហើយគេចាក់សំរាមកណ្តាលវាល ដែលជាមូលហេតុធ្វើឱ្យមានផលប៉ះពាល់ ទៅដល់បរិស្ថានយ៉ាងខ្លាំង។

11 months ago