Logo
ចំណេះដឹង ទូទៅ
អ្វីខ្លះដែលប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន?
○ ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិតេយ្យ ត្រូវមាន៖
ក. សិទ្ធិ
• បោះឆ្នោត និង ឈរឈ្មោះឱ្យគេបោះឆ្នោត
• ​ចូលរួម ឬ បង្កើត​គណបក្សនយោបាយ
• ចូលរួម ឬ បង្កើត​សមាគមន៍ផ្សេងៗ
• ទាមទារឱ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរបស់ខ្លួន។

ខ. កាតព្វកិច្ច
• គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និង ច្បាប់នានា
• គោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ
• ចូលរួមដឹងលឺ និង ចូលរួមចំណែក​គ្រប់កិច្ចការរបស់រដ្ឋ។

គ. សា្មរតី
• អត់ធ្មត់ អ​នុគ្រោះ សម្របសម្រួល សហការគ្នា
• ហ៊ានបញ្ចេញមិត្ត ជជែកវែកញែករកខុសត្រូវ។

✽ ដូចនេះ​ប្រជាជនមានតួនាទី និង ត្រូវមានសកម្មភាពចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
4 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង ទូទៅ, click on at the bottom under it