1 month ago
លំនឹកចែកចេញជាប៉ុន្មានគឺអ្វីខ្លះ?
◈ លំនឹកចែកចេញជាពីរ គឺលំនឹកទំលាប់ និងលំនឹកសុទ្ធសាធ។
· លំនឹកទំលាប់ គឺជាការនឹកផ្ទួនៗ ដើម្បីអោយចាំនូវប្រត្តិការណ៍មួយ។ ដូចនេះ វាកើតឡើងពីការស្ទួនញយៗ ក្នុងលំនឹក។
· លំនឹកសុទ្ធសាធ គឺជាការផ្តិតរូបភាព ឬ ប្រតិបត្តិការណ៍ អោយជាប់ជាប្រចាំនៅក្នុងចិត្តគំនិត ដោយមិនប្រើការស្ទួនញយៗឡើយ។

11 months ago
តើបញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមានអ្វីខ្លះ? ចូររៀបរាប់។ ចូរនិយាយពីរបៀបទុកដាក់កាកសំណល់រឹងនៅប្រទេសកម្ពុជា។
○ បញ្ហាបរិស្ថាន ដែលបណ្តាលមកពីកំណើននគរូបនីយកម្ម រួមមាន៖
• កង្វក់អាកាស ដែលបណ្តាលមកពី ផ្សែងរោងចក្រ ម៉ាស៊ីនភ្លើង ផ្សែងចេញពីរថយន្ត និង ធូលីបណ្តាលមកពីផ្លូវថ្នល់មិនបានចាក់កៅស៊ូ។
• ការរំខានដោយសូរសំឡេង ដែលចេញពីរោងចក្រ ម៉ាស៊ីនភ្លើង រថយន្ត និង ពេលមានពីធីបុណ្យ និង អាពាហ៍ពិពាហ៍។
• កាកសំណល់រាវ និង ប្រព័ន្ធលូទឹកស្អុយ ពុំទាន់មានរបៀបរាបរយ កាកសំណល់រាវចេញពីរោងចក្រ មិនបានធ្វើប្រព្រឹត្តកម្មមុនពេលបញ្ចេញចោល។ ប្រព័ន្ធលូចាស់មានភាពទ្រុឌទ្រោម។
• ការគ្រប់គ្រងកាកសំណល់នៅទីក្រុង ការទុកដាក់កាកសំណល់ ពុំទាន់មានកន្លែងបានត្រឹមត្រូវ និង មានសណ្តាប់ធ្នាប់ល្អទេ។
• បញ្ហាទឹកជំនន់ ដោយសារមានទំនប់ច្រើននៅទីក្រុងភ្នំពេញ អាចជៀសផុតពីការគំរាមកំហែងនៃទឹកជំនន់ ប៉ុន្តែ ពេលទឹកឡើងខ្លាំង វាបានធ្វើឱ្យប៉ះពាល់ដល់សំណង់ថ្មីៗ ពិសេស សំណង់អាណាធិបតេយ្យ នៅពេលមានការលើកទំនប់ដើម្បីការពារទឹកជំនន់។
• និយាយពីរបៀបទុកដាក់កាកសំណល់រឹងនៅប្រទេសកម្ពុជា៖ ប្រទេសកម្ពុជាយើង ពុំទាន់មានកន្លែងសម្រាប់ទុកដាក់សំណល់បានត្រឹមត្រូវ តាមបច្ចេកទេសវិទ្យាសាស្រ្តអ្វីទេ ហើយគេចាក់សំរាមកណ្តាលវាល ដែលជាមូលហេតុធ្វើឱ្យមានផលប៉ះពាល់ ទៅដល់បរិស្ថានយ៉ាងខ្លាំង។

ហេតុអ្វីបានជាគេថា “វិស័យទេសចរណ៍” ជាឩស្សាហកម្មគ្មានផ្សែង? តើការងារអ្វីខ្លះ ដែលប្រទេសកម្ពុជាទទួលបានពីវិស័យទេសចរណ៍?
○ បានជាគេថា “វិស័យទេសចរណ៍” ជាឩស្សាហកម្មគ្មានផ្សែងព្រោះ៖
· វាបានរួមចំណែកកសាងសេដ្ឋកិច្ចសង្គម
· បង្កើតឳកាសការងារ
· បង្កើនប្រាក់ចំណូល
· លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
· កាត់បន្ថយភាពក្រីក្រ
· ប្រាក់ចំណូលដែលបានមក ត្រូវបញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិភ្លាមៗ
· រួមចំណែក ជម្រុញផលិតផលក្នុងស្រុក
· ធ្វើឱ្យមានលំនឹងជញ្ជឹងពាណិជ្ជកម្ម។
💸 ការងារដែលប្រទេសកម្ពុជាទទួលបាន ពីវិស័យទេសចរណ៍ មាន៖
· សណ្ណាគារ ផ្ទះសំណាក់ ផ្ទះភ្ញៀវ
· ការដឹកជញ្ចូន (រថយន្ត ម៉ូតូ កង់ រទេះសេះ រទេះគោ ដំរី)
· ការផ្គត់ផ្គង់ចំណីអាហារ (ភោជនីយដ្ឋាន រមណីដ្ឋាន បាយកាហ្វេ ហាងអាហារផ្សេងៗទៀត)
· មគ្គុទេសទេសចរ
· មហាវិទ្យាល័យទេសចរណ៍ឯកជន
· លក់វត្ថុអនុស្សាវរីយ៍។

12 months ago
តើព្រៃឈើមានសារប្រយោជន៍អ្វីខ្លះ? កន្លងមកនេះ តើព្រៃឈើនៅកម្ពុជា មានលក្ខណៈដូចម្តេច? តើរដ្ឋាភិបាលមានគោលការណ៍យ៉ាងណាខ្លះក្នុងការ ការពារព្រៃឈើ?
○ សារប្រយោជន៍របស់ព្រៃឈើ មានដូចជា៖
• ជាជម្រកសត្វព្រៃ និង សត្វមច្ឆាគ្រប់ប្រភេទ
• ផ្តល់ឈើសម្រាប់ធ្វើសំណង់ ផ្ទះ តុ ទូ និង គ្រឿងសង្ហារឹមផ្សេងៗ
• ជួយរក្សាលំនឹងអាកាសធាតុ (ភ្លៀងធ្លាក់ទៀងទាត់)
• ផ្តល់ខ្យល់អាកាសបរិសុទ្ធ
• ជួយទប់ទល់ខ្យល់ព្យុះ និង ទឹកជំនន់
• ជួយការពារការហូរច្រោះដី
• ធ្វើឲ្យដីមានជីជាតិ
• ជួយទាក់ទាញទឹកភ្លៀង
• ជួយស្រូកយកឩស្ម័នអុកស៊ីសែនដល់មនុស្ស
⏰ កន្លងមកនេះព្រៃឈើនៅកម្ពុជា មានការបាត់បង់ជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភពីមួយឆ្នាំទៅ។ ព្រៃឈើ គឺ មានការថយចុះជាលំជាប់ បើគិតតាំងពីឆ្នាំ ១៩០០ ផ្ទៃដីព្រៃឈើមាន ៧៥% ប៉ុន្តែបច្ចុប្បន្នព្រៃឈើនៅតិចជាង ៤០% និង បន្តចុះថយជាលំដាប់ទៀត បើគ្មានការទប់ស្កាត់ទេនោះ។
🎯 គោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការការពារព្រៃឈើ ដោយសហការជាមួយស្ថាប័នជាតិ និង អន្តរជាតិនានា ដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានល្អ មានដូចជា៖
• បង្កើនផ្ទៃដីគម្របព្រៃឈើ ឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សហស្សវត្ស កម្ពុជាដែលបានកំណត់រក្សាគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០០៥
• បង្កើនតំបន់ការពារធម្មជាតិ (ឩទ្យានជាតិ)
• បង្កើតសហគមព្រៃឈើ (ឆ្នាំ ២០០៨ មាន ៣៦០ សហគមន៍គ្របដណ្តប់លើផ្ទៃដី ៣២៥១៣០ ហិចតា)
• បោះបង្គោលព្រំដែនព្រៃឈើ
• ការស្រាវជ្រាវ និង អភិរក្សសត្វព្រៃ
• ការដាំដើមឈើឡើងវិញ (ប្រារព្ធរុក្ខទិវាថ្ងៃទី ០៩ ខែ កក្កដា រៀងរាល់ឆ្នាំ)។

1 yr. ago
តើការផ្គត់ផ្គង់ទឹកស្អាតមានសារប្រយោជន៍យ៉ាងណាខ្លះចំពោះប្រជាជន?
○ ការផ្គត់ផ្គង់ទឹកស្អាត មានសារប្រយោជន៍ចំពោះប្រជាជន ដែលធ្វើឲ្យពួកគាត់មានសុខភាពល្អ និង មានជីវភាពធូរធារ ជាពិសេស ងាយស្រួលក្នុងការប្រើប្រាស់។

តើការផ្គត់ផ្គង់អគ្គិសនី មានអត្ថប្រយោជន៍យ៉ាងណាខ្លះ ចំពោះសេដ្ឋកិច្ចជាតិ និង សង្គម?
○ ការផ្គត់ផ្គង់អគ្គិសនី មានអត្ថប្រយោជន៍ ចំពោះសេដ្ឋកិច្ចជាតិ និង សង្គម។ វិស័យឩស្សាហកម្មអាចជឿនលឿនទៅបាន អាស្រ័យទៅលើការផ្គត់ផ្គង់ថាមពលអគ្គីសនីជាសំខាន់។ ការចុះតម្លៃនៃថាមពលអគ្គីសនីកាន់តែថោក ធ្វើឲ្យឩស្សាហកម្ម ចំណាយតិច និង ចំណេញបានច្រើន ចំណែកតម្លៃលក់នៅលើទីផ្សារក៏ថោក ធ្វើឲ្យសេដ្ឋកិច្ចប្រទេសមានភាពរីកចម្រើន។

តើកម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃខែឆ្នាំណា? តើការបានចូលនេះមានផលប្រយោជន៍យ៉ាងដូចម្តេចខ្លះ?
○ កម្ពុជា បានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី ២៨-៣០ ខែ កញ្ញា ឆ្នាំ ២០០៩។ ការបានចូលជាសមាជិកនេះ កម្ពុជាមានសារប្រយោជន៍ដូចជា៖
• កម្ពុជា ត្រូវបានលើកតម្កើងលើឆាកអន្តរជាតិ។
• កម្ពុជា អាចបោះជំហានចូលទៅកាន់ទីផ្សារពិភពលោក ដោយបង្កើនទំនាក់ទំនងទ្វេភាគី ពហុភាគីដ៏ទូលំទូលាយជាមួយបណ្តាប្រទេសនានា។
• ផ្តល់ឱកាសមាសសម្រាប់ការធ្វើពាណិជ្ជកម្ម និង វិនិយោគលើគ្រប់វិស័យ។
• មានការហូរចូលពាណិជ្ជកបរទេស ដើម្បីមកធ្វើវិនិយោគទុនកម្ពុជា។

តើការរៀបចំពិព័រណ៍ក្នុង និង ក្រៅប្រទេស មានសារប្រយោជន៍យ៉ាងណាខ្លះ ចំពោះវិស័យកសិកម្ម?
○ ការរៀបចំពិព័រណ៍ក្នុង និង ក្រៅប្រទេសមានសារប្រយោជន៍ណាស់ ចំពោះវិស័យកសិកម្ម ដោយសំដៅលើកកម្ពស់កិត្យានុភាពជាតិ ដើម្បីធ្វើឱ្យសាធារណជនទទួលស្គាល់ផលិតផលប្រើប្រាស់ក្នុងស្រុក ជំរុញឱ្យមានការកែលម្អគុណភាព និង រចនាម៉ូតផលិតផល រុញច្រានផលិតផលខ្មែរជ្រៀតចូលទៅក្នុងទីផ្សារបរទេស។

តើផលិតកម្មក្នុងវិស័យកសិកម្ម អាចបម្រើឱ្យផលប្រយោជន៍ វិស័យទេសចរណ៍ដែរឬទេ? ហេតុអ្វី?
○ ផលិតកម្មក្នុងវិស័យកសិកម្ម អាចបម្រើឱ្យផលប្រយោជន៍វិស័យទេសចរណ៍បាន ដោយសារយន្តការ និង ចលនា ភូមិមួយ ផលិតផលមួយ ដែលធ្វើឱ្យអ្នកទេសចរចង់ឃើញ ចង់ស្គាល់នូវវិធីសាស្ត្រស្នាដៃ និង ផលិតផល។

តើលោកអ្នកប្រាជ្ញគរុកោសល្យដ៏ល្បីណាខ្លះ ដែលសិក្សាស្រាវជ្រាវលើទ្រឹស្ដីបង្រៀនមុនគេ?
○ លោកអ្នកប្រាជ្ញគរុកោសល្យដ៏ល្បី ដែលសិក្សាស្រាវជ្រាវលើទ្រឹស្ដីបង្រៀនមុនគេ រួមមាន៖
1. លោក កូមិនស្គី
2. លោក ហ្សង់ហ្សាក់រូសូ
3. លោក ដេកាត
4. លោក ឡូកុង
5. លោក ប៉ូស្ដាតឡូស៊ី
6. លោក ឌិសស្កុកវ៉ូ
7. លោក អ៊ឺហូស្បា
8. លោក អ៊ូជិនស្គី
9. លោក ដេលីនស្គី
10. លោក សូមីសែបស្គី
11. លោក ដេប្រូលីបូ
12. លោក នីតូឡៃតុលស្ដយ

តើអង្គការសហប្រជាជាតិដែលគិតគូរដល់ផលប្រយោជន៍របស់កម្មករឈ្មោះអ្វី? តើអង្គការនេះមានទិសដៅយ៉ាងដូចម្តេច?
○ អង្គការសហប្រជាជាតិ ដែលគិតគូរដល់ផលប្រយោជន៍របស់កម្មករឈ្មោះ អាយឡូ (ILO) អង្គការនេះមានទិសដៅ៖
• ពេលមានការគាបសង្កត់ពីម្ចាស់រោងចក្រ ដូចជា ផ្តល់ប្រាក់ខែតិច ធ្វើការលើសពី ៨ ម៉ោងក្នុង ១ ថ្ងៃ...។
• ធានាជីវិត ពេលមានគ្រោះថ្នាក់ស្លាប់ ឬ ពិការពេលបំពេញការងារ។

បើចង់ឲ្យមនុស្សម្នាក់ ក្លាយជាពលរដ្ឋល្អ មានសមត្ថភាព និង មានប្រយោជន៍ដល់សង្គមជាតិ តើគេត្រូវយកចិត្តទុកដាក់ទៅលើអ្នកណាមុនគេ? យកចិត្តទុកដាក់បែបណាខ្លះ?
○ បើចង់ឲ្យមនុស្សម្នាក់ ក្លាយជាពលរដ្ឋល្អ មានសមត្ថភាព និង មានប្រយោជន៍ដល់សង្គមជាតិ គេត្រូវយកចិត្តទុកដាក់ទៅលើ ជាពិសេស កុមារ គឺ គិតតាំងពីមុន និង ក្រោយពេលកុមារកើត។ ការយកចិត្តទុកដាក់ជាពិសេសទៅលើកុមារ គឺ ការយកចិត្តទុកដាក់ ទាំងក្នុងជីវភាពជាក់ស្តែង ទាំងផ្នែកច្បាប់ ដើម្បីការពារថែទាំ និង បង្កលក្ខណៈឲ្យកុមារបានរីកលូតលាស់ល្អ ទទួលបានការអប់រំល្អ និង ទទួលបានការសំរាកកំសាន្តសប្បាយ ដែលមានប្រយោជន៍។ ជួយបញ្ចៀសកុមារពីគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះថ្នាក់ធម្មជាតិជំងឺតម្កាត់នានា និង អំពើហិង្សា ជាពិសេស សង្គ្រាម។

តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ ពីការដាក់បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក?
○ កម្ពុជា ទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការដាក់បញ្ជូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៖
· រក្សាបូរណភាពទឹកដី
· ពិភពលោកជួយការពារ
· ផ្តល់កំណើនសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍

តើព្រៃឈើមានគុណប្រយោជន៍ដូចម្តេចខ្លះចំពោះជីវិតមនុស្ស?
○ ព្រៃឈើមានគុណប្រយោជន៍ជាច្រើន ចំពោះជីវិតមនុស្ស ដូចជា៖
• ផ្តល់អាកាសធាតុត្រជាក់ ខ្យល់បរិសុទ្ធ ទាក់ទាញទឹកភ្លៀង
• ជា ជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិសម្រាប់ពង
• ផ្តល់ការងារដល់មនុស្ស
• ផ្តល់ឈើសំណង់ និង ធ្វើគ្រឿងប្រដាប់ផ្សេងៗ
• ផ្តល់ជីជាតិដល់កសិកម្ម
• ផ្តល់ផលបម្រើឧស្សាហកម្ម
• ទាក់ទាញទេសចរណ៍ (ជាតំបន់រម្យនីយដ្ឋានដ៏សំខាន់)
• ការពារការហូរច្រោះដី ជា របាំងខ្យល់ព្យុះ ទប់ទឹកជំនន់
• ស្រូបយកឧស្ម័នកាបូនិច បញ្ចេញអុកស៊ីសែនសម្រាប់ទ្រទ្រង់ដំណកដង្ហើមនៃជីវិតមនុស្ស និង សត្វ
• ជារនាំង ឬ របងការពារប្រទេស
• ផ្តល់ចំណីអាហារ និង ឱសថព្យាបាលរោគដល់មនុស្ស។

ចូរនិយាយពីផលប្រយោជន៍ក្រុមសាមគ្គីបង្កបង្កើនផល?
💥 ផលល្អ
• ជួយអ្នកគ្មានគោ ក្របី នង្គ័ល រនាស់..
• ជួយស្រ្តីមេម៉ាយ ចាស់ជរា ក្មេងកំព្រា (កម្លាំង)
• ជួយដកស្ទូង និង ច្រូតកាត់គ្នាទាន់ពេលវេលា
• ជួយដល់សង្គមភាព (របបកុំមុយនីស្ត)
💥 ផលអាក្រក់
• អ្នកមាន គោ ក្របី នង្គ័ល រនាស់ច្រើនជាពួកមូលដ្ឋានចាស់ ឯអ្នក ១៧ មេសា (អ្នកមូលដ្ឋានគ្មានធ្វើទេ មានតែបាតដៃទទេរ។ ដូចនេះ អ្នកចាស់បានយកប្រៀបលើអ្នកថ្មី
• មានការបែងចែកផលតាមកម្លាំងពលកម្ម គឺ ចែកជា ៣ កម្លាំងពេញ កម្លាំងមធ្យមទៀត។ កម្លាំងមធ្យោបាយ ក្មេងជំទង់ បុរស ស្រ្តីដែលបាក់កម្លាំង។ កម្លាំងខ្សោយ គឺ មនុស្សចាស់ជរា និង កូនក្មេង ដែលនៅរៀន។ យើងដឹងហើយថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនសុទ្ធតែបាក់កម្លាំងគ្មានផ្ទះសម្បែង គោក្របី..។ ដូចនេះ ការបែងចែកកម្លាំងនេះមិនយុត្តិធម៍ដល់ប្រជាជនមូលដ្ឋានថ្មី ព្រោះបានបាត់បង់សាច់ញាតិ ហើយបាត់បង់កម្លាំងថែមទៀត ទាំងទទួលផលស្រូវតិចតួច ហូបមិនគ្រប់គ្រាន់។ បើស្រ្តីមេម៉ាយ មានកូនច្រើនកាន់តែយ៉ាប់យឺនថែមទៀត។
• ដូចនេះ ក្រុមសាមគ្គីបង្កបង្កើនផលល្អខ្លះ និង ផលអាក្រក់ខ្លះ តែផលអាក្រក់ច្រើនជាងផលល្អ ជាអំពើអយុត្តិធម៍។

តើការរៀនមានប្រយោជន៍អ្វី?
○ ការរៀនមានប្រយោជន៍ ដូចជា៖
· រៀនដើម្បីអភិវឌ្ឍន៍ខ្លួនឯងផ្ទាល់ ព្រមជាមួយសង្គមជាតិផង
· យល់ច្បាស់ពីសក្តានុភាពផ្ទាល់ខ្លួន
· ការចេះច្លៃប្រឌិត និង ចេះប្រើសមត្ថភាពខ្លួន

ចូររៀបរាប់ពីផលប្រយោជន៍ព្រៃឈើ។
○ ព្រៃឈើមានផលប្រយោជន៍ ដូចតទៅ៖
· ជាជំរកត្រី និង សត្វព្រៃ
· ផ្តល់ឈើសំរាប់ប្រើប្រាស់ និង នាំចេញ
· ទាក់ទាញភ្លៀង និង រក្សាគុណភាពដី
· ការពារព្យុះ និង ទឹកជំនន់
· ជាឱសថបុរាណ
· ជាតំបន់ទេសចរណ៍
○ ព្រៃឈើមានផលប្រយោជន៍ ដូចតទៅ៖
· ជាជំរកត្រី និង សត្វព្រៃ
· ផ្តល់ឈើសំរាប់ប្រើប្រាស់ និង នាំចេញ
· ទាក់ទាញភ្លៀង និង រក្សាគុណភាពដី
· ការពារព្យុះ និង ទឹកជំនន់
· ជាឱសថបុរាណ
· ជាតំបន់ទេសចរណ៍
1 yr. ago
តើព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទីប៉ុន្មាននៃអាស៊ាន? តើប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាននៅថ្ងៃ ខែ ឆ្នាំណា? ហើយការចូលជាសមាជិកអាស៊ាននេះ មានផលប្រយោជន៍ និង ផលវិបាកអ្វីខ្លះ ដល់ប្រទេសកម្ពុជា?
○ ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអាស៊ានទី ១០ ដែលបានចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩។ ហើយការចូលជាសមាជិកនេះ បានផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ដូចខាងក្រោម៖
- មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណះងាយស្រួល រកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្មលើការនាំចេញ និង នាំចូល។
- កសាងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស។
- លែងមានការព្រួយបារម្ឌ ចំពោះការគំរាមកំហែងផ្នែកសន្តិសុខ និង លែងនៅឯកោ។
- មានសន្តិសុខ និង សេរីភាពក្នុងតំបន់ ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន និង ជាអាទិភាព ត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
- ផ្លាស់ប្តូរផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និង បច្ចេកទេសថ្មីបន្ថែមទៀត។
- មានការផ្លាស់ប្តូរផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រទេស។
- ផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និង បច្ចេកទេសថ្មីបន្ថែមទៀត។
- ទទួលបានការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍន៍អាស៊ី និង បណ្តាប្រទេសជាសមាជិក ក្នុងអត្រាការប្រាក់ទាប ហើយមានរយៈពេលយូរ។
- លេចមុខមាត់លើឆាកអន្តរជាតិ និង មានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព។
- មានការអភិវឌ្ឍខាងវិស័យផ្សេងៗដូចជា កសិកម្ម ទេសចរណ៍។ល។
- ទទួលបានផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និង កិច្ចការសេដ្ឋកិច្ច។
- ទទួលបាននូវបទពិសោធ ពីខ្លឹមសារសំខាន់ៗនៃតំបន់និយម និង សកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត។
- ចំណេញខាងនយោបាយ និង មានឱកាសស្រូបយកនូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាសមាគមអន្តរជាតិ។
☆ ប្រទេសកម្ពុជា ប្រឈមនឹងផលវិបាកមួយចំនួន ដូចជា៖
- ការខ្វះខាតធនធានមនុស្ស និង វិទ្យាសាស្ត្រ
- នាំចេញទំនិញតិចជាងការនាំចូល ហើយក្លាយជាទីផ្សាររបស់គេ។
- មិនអាចជាដៃគូប្រណាំងប្រជែងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសអាស៊ានមួយចំនួនបានឡើយ។

តើចិត្តញាណជាអ្វី? សីលញាណជាអ្វី? តើគេចែកសីលញាណជាប៉ុន្មានផ្នែក? អ្វីខ្លះ? ការស្វែងយល់ពីសីលញាណមានសារះប្រយោជន៍អ្វីខ្លះដល់យើង?
○ ចិត្តញាណ គឺជាសញ្ចោតនា ឬ អំពើដែលស្ដែងពីភាពពិតនៃចិត្ត វាគឺជាប្រធានវិស័យភាព និង ជាអ្នកវិភាគរាល់ហេតុការណ៍ដែលកើតមាន។
° សីលញាណ គឺជាវិទ្យាសាស្រ្ដដែលសិក្សាពីនិយមន័យទាំងឡាយណា ដែលប្រព្រឹត្តតែអំពើកុសល ជៀសវាងការប្រព្រឹត្តអំពើអកុសល។
☆ សីលញាណចែកចេញជា ២ ផ្នែក គឺ៖
- សីលវិនិច្ឆ័យ គឺជាបញ្ញាញាណដែលស្ថិតនៅក្នុងខួរក្បាលមនុស្ស និង ជាហេតុដែលអោយយើងអាចដឹងអំពើ និង អំពើអាក្រក់ ការយល់ដឹងពីករណីកិច្ចសិទ្ធិ ទំនួលខុសត្រូវ និង យុត្តិធម៌ជាដើម។
- សីលសញ្ចេតនា គឺជាវេទនា ដែលទាក់ទង និង វេទនារម្មណ៍។ វាតែងកើតមានជានិច្ចជាមួយសីលវិនិច្ឆ័យ អំពើកុសល ហើយតែងស្អប់ខ្ពើមអំពើអកុសល។
🔆 ការស្វែងយល់ពីសីលញាណ មានសារះប្រយោជន៍គឺ បានធ្វើអោយដឹងពីសកម្មភាពកុសល និង អកុសលនៃទង្វើរបស់ខ្លួនតាមរយះផ្លូវកាយ ផ្លូវចិត្ត និង ផ្លូវបញ្ញា។ ការវិនិច្ឆ័យអំពើកុសល និង អកុសលប្រែប្រុលទៅតាមសម័យកាល អរិយធម៌ ពេលវេលា និង តំបន់ទីកន្លែង។

ដូចម្ដេចដែលហៅថា តម្លាភាព? តើការងារប្រកបដោយតម្លាភាព ផ្ដល់ផលប្រយោជន៍ដូចម្ដេច?
○ ដែលហៅថា តម្លាភាព គឺជាការបើកចំហការស្មោះត្រង់គ្មានការលាក់លៀម ដោយបង្ករលក្ខណះអោយមានការចូលរួមដោយសុទ្ធចិត្ត និង រីករាយក្នុងទិដ្ឋភាពសង្គមនយោបាយ សេដ្ឋកិច្ច វប្បធម។ល។
° ហើយការងារប្រកបដោយតម្លាភាព ធ្វើអោយមនុស្ស និង សង្គម មានដូចជា៖
- ជំនឿទុកចិត្តគ្នា
- ទំនាក់ទំនងល្អ ការគោរពសិទ្ធិគ្នា
- ការសហការគ្នាបានល្អ
- ស្មារតីសាមគ្គីភាព
- សេចក្ដីក្លាហាន ទទូលខុសត្រូវ
- ការចេះគ្រប់គ្រងខ្លួនឯង និង ចិត្តលោភលន់
- ការយកចិត្តទុកដាក់ចំពោះខ្លួនឯង និង អ្នកដទៃ
- មនសិការជាតិ ហ៊ានលាតត្រដាងការពិត
- ការអភិវឌ្ឍឆាប់រហ័ស និង មានសន្តិភាព
- មិនមានបក្សពួកនិយម ញាតិនិយម
- មិនបំពានលើសិទ្ធិ និង ទ្រព្យសម្បត្តិអ្នកដទៃ

តើអ្វីជាសីលធម៌?
○ សីលធម៌ ជាធម៌ដែលនាំមនុស្សឆ្ពោះទៅរកអំពើដែលជាកុសល ឬ ជាគន្លងនៃចរិយារបស់មនុស្សដែល រស់នៅប្រកបដោយគុណធម៌ ដើម្បីរស់នៅសមរម្យក្នុងសង្គម ឬ ជាទ្រឹស្តីពាក្យទូន្មានទាំងឡាយណា ដឹកនាំមនុស្សទៅរកផ្លូវល្អ។

តើអ្វីជាសីលញាណ?
○ សីលញាណ គឺជាសំឡេងមួយដែលស្ថិតនៅក្នុងខ្លួនយើង ហើយមានមុខងារជាអ្នកសង្កេតពិនិត្យ សរសើរ វិនិច្ឆ័យ ដាក់ទណ្ឌកម្មនូវរាល់អំពើដែលយើងបានប្រព្រឹត្តកន្លងមក។

ដើម្បីទទួលបានជោគជ័យក្នុងការប្រលង អ្នកជាបេក្ខជនត្រូវស្គាល់ខ្លួនឯងពីអ្វីខ្លះ?
○ ដើម្បីទទួលបានជោគជ័យក្នុងការប្រលង បេក្ខជនត្រូវស្គាល់ខ្លួនឯងពី៖
• សមត្ថភាពលើមុខវិជ្ជានីមួយៗ ដែលទាក់ទងនឹងការប្រលង។
• បំប៉នបន្ថែមមុខវិជ្ជាណា ដែលដឹងថាខ្លួនឯងខ្សោយ។
• ស្គាល់ច្បាស់អំពីតួនាទី និង ភារកិច្ចជាបេក្ខជន។

អ្វីខ្លះដែលប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន?
○ ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិតេយ្យ ត្រូវមាន៖
ក. សិទ្ធិ
• បោះឆ្នោត និង ឈរឈ្មោះឱ្យគេបោះឆ្នោត
• ចូលរួម ឬ បង្កើតគណបក្សនយោបាយ
• ចូលរួម ឬ បង្កើតសមាគមន៍ផ្សេងៗ
• ទាមទារឱ្យរដ្ឋាភិបាលធ្វើតាមឆន្ទៈរបស់ខ្លួន។
ខ. កាតព្វកិច្ច
• គោរពប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និង ច្បាប់នានា
• គោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ
• ចូលរួមដឹងលឺ និង ចូលរួមចំណែកគ្រប់កិច្ចការរបស់រដ្ឋ។
គ. សា្មរតី
• អត់ធ្មត់ អនុគ្រោះ សម្របសម្រួល សហការគ្នា
• ហ៊ានបញ្ចេញមិត្ត ជជែកវែកញែករកខុសត្រូវ។
✽ ដូចនេះប្រជាជនមានតួនាទី និង ត្រូវមានសកម្មភាពចូលរួមយ៉ាងសកម្ម ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

តើលទ្ធិនេះមានសារៈសំខាន់ដូចម្តេចខ្លះ?
○ លទ្ធិនេះមានសារៈសំខាន់ ដូចជា៖
• ប្រជាពលរដ្ឋទូទៅទទួលបានផលប្រយោជន៍ ហើយប្រទេសជាតិមានការរីកចម្រើន។
• ប្រជាពលរដ្ឋអាចជ្រើសរើស និង ផ្លាស់ប្តូរអ្នកដឹកនាំតាមឆន្ទៈរបស់ខ្លួនដោយសន្តិវិធី។
• មានសន្តិភាព សន្តិសុខ ស្ថេរភាពពិតប្រាកដ។
• ប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពទូលំទូលាយ។
• ជំរុញឱ្យមានអភិបាលកិច្ចល្អ ឬ មានតម្លាភាព និង អាចទប់ស្កាត់អំពើពុករលួយ។ និយាយរួមមក លទ្ធិ ប្រជាធិបតេយ្យ មានសារៈសំខាន់ច្រើនណាស់ ដោយផ្តល់សិទ្ធិដល់ប្រជាជនពេញបរិបូរណ៌ ក្នុងការការពាផលប្រយោជន៍របស់ខ្លួន និង រដ្ឋាភិបាលត្រូវធ្វើអ្វីៗដើម្បីរាស្រ្ត ដើម្បីជាតិ។

ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ?
○ ដែលហៅថាលទ្ធិប្រជាធិបតេយ្យ គឺជា ទម្រង់នៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ហើយអ្វីៗដែលរដ្ឋាភិបាលធ្វើត្រូវស្របតាមច្បាប់ផង និង ស្របតាមឆន្ទៈរាស្រ្តផង។

តើការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិ អាស្រ័យទៅលើកត្តាប៉ុន្មានយ៉ាង អ្វីខ្លះ?
○ ការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិ អាស្រ័យទៅលើកត្តា ៤ យ៉ាង៖
• កត្តាពលកម្ម និង គំនិតច្នៃប្រឌិត សំដៅទៅការធ្វើពលកម្មរបស់មនុស្ស នាំឱ្យកើតមានគំនិតច្នៃប្រឌិត។
• កត្តាភូមិសាស្រ្ត សំដៅទៅលើទឹកដី ភ្លើង ខ្យល់ ធម្មជាតិអាកាសធាតុដែលពោល គឺ មានការសម្របខ្លួនដើម្បីរស់នៅនឹងលក្ខណៈភូមិសាស្រ្តទាំងនោះ។
• កត្តាសាសនា ជា ផ្នែកមួយនៃវប្បធម៌ (សា្មរតី និង សម្ភារៈ) ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន។
• កត្តារបបសង្គម សំដៅការគ្រប់គ្រង ដឹកនាំទៅតាមតំណាក់កាលប្រវត្តិសាស្រ្តរៀងៗខ្លួន។
☆ ដូចនេះ កត្តាទាំងបួនដែលបានរៀបរាប់ខាងលើនេះ គឺ កត្តាដែលនាំឱ្យកើតមានវប្បធម៌ អរិយធម៌របស់សង្គមមួយ ហើយវប្បធម៌ទាំងនោះមានលក្ខណៈខុសៗគ្នា។

តើមនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិដូចម្តេច?
○ មនុស្សដែលមានវប្បធម៌ពេញលេញ ត្រូវមានលក្ខណៈសម្បត្តិ ដូចតទៅ៖
• មានចំណេះដឹងផ្នែកវប្បធម៌ទូទៅ មុខជំនាញច្បាស់លាស់ និង ចំណេះដឹងផ្នែកបច្ចេកទេស វិទ្យាសាស្រ្តទំនើប។
• មានចំណេះដឹងខាងផ្នែកសីលធម៌ ផ្នែកអាកប្បកិរិយា និយាយជារួម ត្រូវមានសីលធម៌ គុណធម៌ របៀបរបបរស់នៅតាមច្បាប់ ទំនៀមទំលាប់របស់សង្គម។
• មានចិត្តស្មោះត្រង់ ភក្តីភាព និង មាតុភូមិឥតងាករេ។
• ប្រកាន់ខ្ជាប់នូវសា្មរតីសាមគ្គីភាពជាតិ អន្តរជាតិ ដើម្បីទទួលបាននូវសន្តិភាព សេចក្តីសុខ និង ការរីកចម្រើន។

ក្នុងនាមជាយុវជនល្អត្រូវមានភារកិច្ច និង អាកប្បកិរិយាដើម្បីការពារសិល្បៈវប្បធម៌ជាតិដូចម្តេចខ្លះ?
○ ក្នុងនាមជាយុវជនល្អ ត្រូវមានភារកិច្ច និង អាកប្បកិរិយាដើម្បីការពារសិល្បៈវប្បធម៌ជាតិ ដូចតទៅ៖
• ទប់ស្កាត់នូវវប្បធម៌បរទេសដែលអន់ថយ តាមគ្រប់រូបភាព។
• ថែរក្សា និង គោរពបូជាចំពោះអត្តសញ្ញាណសិល្បៈ វប្បធម៌ជាតិ។
• រួបរួមគ្នាស្រាវជ្រាវ និង ការពារសិល្បៈ វប្បធម៌ជាតិ។
• បណ្តុះនូវទឹកចិត្តស្រលាញ់សិល្បៈ វប្បធម៌ជាតិ។
• ផ្សព្វផ្សាយឱ្យបានច្រើនតាមគ្រប់រូបភាព ទាំងក្នុងប្រទេស និង ក្រៅប្រទេសទៅលើសិល្បៈ វប្បធម៌។
• គ្រប់គ្នាត្រូវតែនិយមឱ្យតម្លៃ លើស្នាដៃរបស់ជាតិខ្លួន។

តើតម្លៃពិសេសរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ណាខ្លះ?
○ តម្លៃពិសេសរបស់សិល្បៈ វប្បធម៌ជាតិ ស្ថិតនៅត្រង់៖
• ស្ថិតនៅលើសោភ័ណភាព ទឹកដៃ គំនិតច្នៃប្រឌិតដ៏កំពូលនៃទេពកោសល្យរបស់សិល្បករ។
• ស្ថិតនៅលើខ្លឹមសារ នៅលើអត្ថរស សីលធម៌ គុណធម៌ គតិធម៌ ឧបសគ្គ។
• ស្ថិតនៅត្រង់ការបង្ហាញ ពីអត្តសញ្ញាណជាតិពិតប្រាកដ។
• ស្ថិតនៅត្រង់ចំណង់ចំណូលចិត្ត និង ការគោរពបូជារបស់មហាជន។ ឧទាហរណ៍៖ ប្រាសាទ បាយ័ន មានមុខបួន តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួន តំណាងឱ្យគុណធម៌ទូទាំងប្រទេស តំណាងឱ្យឧត្តមគតិ តំណាងឱ្យគតិធម៌ ហើយត្រូវបានប្រជាជនគោរពបូជា។