Logo
ចំណេះដឹង ទូទៅ
ហេតុអ្វីបានជាគេថា “វិស័យទេសចរណ៍” ជាឩស្សាហកម្មគ្មានផ្សែង? តើការងារអ្វីខ្លះ ដែលប្រទេសកម្ពុជាទទួលបានពីវិស័យទេសចរណ៍?
○ បានជាគេថា “វិស័យទេសចរណ៍” ជាឩស្សាហកម្មគ្មានផ្សែងព្រោះ៖
· វាបានរួមចំណែកកសាងសេដ្ឋកិច្ចសង្គម
· បង្កើតឳកាសការងារ
· បង្កើនប្រាក់ចំណូល
· លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
· កាត់បន្ថយភាពក្រីក្រ
· ប្រាក់ចំណូលដែលបានមក ត្រូវបញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិភ្លាមៗ
· រួមចំណែក ជម្រុញផលិតផលក្នុងស្រុក
· ធ្វើឱ្យមានលំនឹងជញ្ជឹងពាណិជ្ជកម្ម។ 

💸 ការងារដែលប្រទេសកម្ពុជាទទួល​បាន ពីវិស័យទេសចរណ៍ មាន៖
· សណ្ណាគារ ផ្ទះសំណាក់ ផ្ទះភ្ញៀវ
· ការដឹកជញ្ចូន (រថយន្ត ម៉ូតូ កង់ រទេះសេះ រទេះគោ ដំរី)
· ការផ្គត់ផ្គង់ចំណីអាហារ (ភោជនីយដ្ឋាន រមណីដ្ឋាន បាយកាហ្វេ ហាងអាហារផ្សេងៗទៀត)
· មគ្គុទេសទេសចរ
· មហាវិទ្យាល័យទេសចរណ៍ឯកជន
· លក់វត្ថុអនុស្សាវរីយ៍។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង ទូទៅ, click on at the bottom under it