Logo
ចំណេះដឹង ទូទៅ
តើចិត្តញាណជាអ្វី? សីលញាណជាអ្វី? តើគេចែកសីលញាណជាប៉ុន្មានផ្នែក? អ្វីខ្លះ? ការស្វែងយល់ពីសីលញាណមានសារះប្រយោជន៍អ្វីខ្លះដល់យើង?
○ ចិត្តញាណ​ គឺជាសញ្ចោតនា ឬ អំពើដែលស្ដែងពីភាពពិតនៃចិត្ត វាគឺជាប្រធានវិស័យភាព និង​ ជាអ្នកវិភាគរាល់ហេតុការណ៍ដែលកើតមាន។
° សីលញាណ គឺជាវិទ្យាសាស្រ្ដដែលសិក្សាពីនិយមន័យ​ទាំងឡាយណា ដែលប្រព្រឹត្តតែអំពើកុសល ជៀស​វាងការប្រព្រឹត្តអំពើអកុសល។
☆ សីលញាណចែកចេញជា ២​ ផ្នែក គឺ៖
- សីលវិនិច្ឆ័យ គឺជាបញ្ញាញាណដែលស្ថិតនៅក្នុងខួរក្បាលមនុស្ស និង ជាហេតុដែលអោយយើងអាចដឹងអំពើ និង អំពើអាក្រក់ ការយល់ដឹងពីករណីកិច្ចសិទ្ធិ ទំនួលខុសត្រូវ​ និង យុត្តិធម៌​ជាដើម។
- សីលសញ្ចេតនា គឺជាវេទនា ដែលទាក់ទង និង វេទនារម្មណ៍។ វាតែងកើតមានជានិច្ចជាមួយសីលវិនិច្ឆ័យ អំពើកុសល ហើយតែងស្អប់ខ្ពើមអំពើអកុសល​។
🔆 ការស្វែងយល់ពីសីលញាណ មានសារះប្រយោជន៍គឺ បានធ្វើអោយដឹងពីសកម្មភាពកុសល និង អកុសលនៃទង្វើរបស់ខ្លួនតាមរយះផ្លូវកាយ​ ផ្លូវចិត្ត និង ផ្លូវបញ្ញា។ ការវិនិច្ឆ័យអំពើកុសល និង អកុសលប្រែប្រុលទៅតាមសម័យកាល អរិយធម៌​ ពេលវេលា និង តំបន់ទីកន្លែង​។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង ទូទៅ, click on at the bottom under it