Logo
ចំណេះដឹង ទូទៅ
តើព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទីប៉ុន្មាននៃអាស៊ាន? តើប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាននៅថ្ងៃ ខែ ឆ្នាំណា? ហើយការចូលជាសមាជិកអាស៊ាននេះ មានផលប្រយោជន៍ និង ផលវិបាកអ្វីខ្លះ ដល់ប្រទេសកម្ពុជា?
○ ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអាស៊ានទី ១០ ដែលបានចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩។ ហើយការចូលជាសមាជិកនេះ បានផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ដូចខាងក្រោម៖
- មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណះងាយស្រួល រកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្មលើការនាំចេញ និង នាំចូល។
- កសាងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស។
- លែងមានការ​ព្រួយបារម្ឌ ចំពោះការគំរាមកំហែងផ្នែកសន្តិសុខ និង លែងនៅឯកោ។
- មានសន្តិសុខ និង សេរីភាពក្នុងតំបន់ ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន និង ជាអាទិភាព ត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
- ផ្លាស់ប្តូរផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និង បច្ចេកទេសថ្មីបន្ថែមទៀត។
- មានការផ្លាស់ប្តូរផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រទេស។
- ផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និង បច្ចេកទេសថ្មីបន្ថែមទៀត។
- ទទួលបានការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍន៍អាស៊ី និង បណ្តាប្រទេសជាសមាជិក ក្នុងអត្រាការប្រាក់ទាប ហើយមានរយៈពេលយូរ។
- លេចមុខមាត់លើឆាកអន្តរជាតិ និង មានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព។
- មានការអភិវឌ្ឍខាងវិស័យផ្សេងៗដូចជា កសិកម្ម ទេសចរណ៍។ល។
- ទទួលបានផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និង កិច្ចការសេដ្ឋកិច្ច។
- ទទួលបាននូវបទពិសោធ ពីខ្លឹមសារសំខាន់ៗនៃតំបន់និយម និង សកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត។
- ចំណេញខាងនយោបាយ និង មានឱកាសស្រូបយកនូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាសមាគមអន្តរជាតិ។
☆ ប្រទេសកម្ពុជា ប្រឈមនឹងផលវិបាកមួយចំនួន ដូចជា៖
- ការខ្វះខាតធនធានមនុស្ស និង វិទ្យាសាស្ត្រ
- នាំចេញទំនិញតិចជាងការនាំចូល ហើយក្លាយជាទីផ្សាររបស់គេ។
- មិនអាចជាដៃគូប្រណាំងប្រជែងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសអាស៊ានមួយចំនួនបានឡើយ។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង ទូទៅ, click on at the bottom under it