Logo
ចំណេះដឹង ទូទៅ
ចូរនិយាយពីផលប្រយោជន៍ក្រុមសាមគ្គីបង្កបង្កើនផល?
💥 ផលល្អ
• ជួយអ្នកគ្មានគោ ក្រ​បី នង្គ័ល រនាស់..
• ជួយស្រ្តីមេម៉ាយ ចាស់ជរា ក្មេងកំព្រា (កម្លាំង)
• ជួយ​​​​ដកស្ទូង និង ច្រូត​កាត់គ្នាទាន់ពេលវេលា
• ជួយដល់សង្គមភាព (របបកុំមុយនីស្ត)
💥​ ផលអាក្រក់
• អ្នកមាន គោ ក្របី នង្គ័ល រនាស់ច្រើនជាពួកមូលដ្ឋានចាស់ ឯអ្នក ១៧ មេសា (អ្នកមូលដ្ឋានគ្មានធ្វើ​​​​ទេ មានតែបាតដៃទទេរ។ ដូច​នេះ អ្នកចាស់បានយកប្រៀបលើអ្នកថ្មី
• មានការបែងចែកផលតាមកម្លាំងពលកម្ម​ គឺ ចែកជា ៣ កម្លាំងពេញ កម្លាំងមធ្យមទៀត។ កម្លាំងមធ្យោបាយ ក្មេងជំទង់ បុរស ស្រ្តីដែលបាក់កម្លាំង។ កម្លាំងខ្សោយ គឺ មនុស្សចាស់ជរា និង កូនក្មេង ដែលនៅរៀន។ យើងដឹងហើយថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនសុទ្ធតែបាក់កម្លាំងគ្មានផ្ទះសម្បែង គោក្របី​..។ ដូចនេះ ការបែងចែកកម្លាំងនេះមិនយុត្តិធម៍ដល់ប្រជាជនមូលដ្ឋានថ្មី ព្រោះបានបាត់បង់សាច់ញាតិ ហើយបាត់បង់កម្លាំងថែមទៀត ទាំងទទួលផលស្រូវតិចតួច ហូបមិនគ្រប់គ្រាន់។ បើស្រ្តីមេម៉ាយ មានកូនច្រើនកាន់តែយ៉ាប់យឺនថែមទៀត។
• ដូចនេះ ក្រុមសាមគ្គីបង្កបង្កើនផលល្អខ្លះ និង ផលអាក្រក់ខ្លះ តែផលអាក្រក់ច្រើនជាងផលល្អ ជាអំពើអយុត្តិធម៍។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ចំណេះដឹង ទូទៅ, click on at the bottom under it