Logo
ភូមិ វិទ្យា
10 months ago
តើប្រព័ន្ធផ្លូវទឹកណាមានសារៈសំខាន់សេដ្ឋកិច្ចខ្លាំងជាងបណ្តាប្រព័ន្ធទន្លេមេគង្គ និង ប្រព័ន្ធទឹកតាមឈូងសមុទ្រ ព្រោះអ្វី?
◈ ប្រព័ន្ធផ្លូវទឹកដែលមានសារៈសំខាន់សេដ្ឋកិច្ចខ្លាំងជាងគេ គឺ ប្រព័ន្ធទន្លេមេគង្គ ព្រោះវាអាចធ្វើនាវាចរណ៏បាន ផ្តល់ថាមពលអគ្គិសនី ដីល្បាប់ និង ត្រី...។
ភូមិ វិទ្យា
10 months ago
តើទន្លេនៃប្រព័ន្ធនីមួយៗមានលក្ខណៈរូបដូចគ្នាដែរឬទេ?
○ ទន្លេនៃប្រព័ន្ធនីមួយៗ មានលក្ខណៈរូបមិនដូចគ្នាទេ ដូចជា ទទឹង បណ្តាយ ខុសគ្នា។
ភូមិ វិទ្យា
10 months ago
ចូររាប់ឈ្មោះព្រែក ឬស្ទឹងតាមមាត់សមុទ្រ។
○ ស្ទឹងឬព្រែកនៅតាមមាត់សមុទ្រ មាន៖ ស្ទឹងមេទឹក ព្រែកតាតី ស្ទឹងជាយអារែង ព្រែកជីផាត ព្រែកកំពង់សោម ស្ទឹងកំពត ស្ទឹងទូកមាស។
ភូមិ វិទ្យា
10 months ago
ដៃបឹងទន្លេសាបមានស្ទឹងអ្វីខ្លះ?
ដៃបឹងទន្លេសាបមាន៖
ក. ផ្នែកខាងឆ្វេងមាន៖ ស្ទឹងស្រែង ស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។
ខ. ផ្នែកខាងស្តាំមាន៖ ស្ទឹងសេរីសោភ័ណ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ ស្ទឹងបរិបូរណ៍។
ភូមិ វិទ្យា
11 months ago
ផ្លូវទឹកណាខ្លះជាដៃទន្លេមេគង្គ? ស្ថិតនៅត្រើយខាងណា?
○ ផ្លូវទឹកដែលជាដៃទន្លេមេគង្គ មាន៖
១. នៅត្រើយខាងលិច
· ទន្លេពៅ នៅព្រំដែនឡាវ
២. នៅត្រើយខាងកើត
· ទន្លេសេកុង មានប្រភពនៅខ្ពង់រាបខ្ពស់
· ទន្លេសាន មានប្រភពនៅខ្ពង់រាបកន្ទុំ
· ទន្លេស្រែពក មានប្រភពនៅខ្ពង់រាបដាឡាក់
· ព្រែកក្រៀង និង ព្រែកកាំពី ហូរពីតំបន់ខ្ពង់រាបខាងកើត
· ព្រែកទេរ មានប្រភពនៅខ្ពង់រាបឆ្លូងលើ
· ព្រែកឆ្លូង មានប្រភពនៅខ្ពង់រាបឆ្លូងលើ
ភូមិ វិទ្យា
11 months ago
តើមានវិធីអ្វី ដើម្បីជំនះលើភាពមិនប្រក្រតីនៃអាកាសធាតុ?
○ យើងអាចដោះស្រាយបញ្ហានេះបាន ដោយអនុវត្ត​តាម​នយោបាយទឹក ជីកព្រែក ទំនប់ ប្រឡាយ ធារាសាស្ត្រ ពិសេស ទំនប់វារី​អគ្គិសនី។
ភូមិ វិទ្យា
11 months ago
ហេតុអ្វីបានជាខ្យល់មូសុងបក់ពីទិសនិរតី នាំអោយមានភ្លៀងធ្លាក់?
○ អាកាសធាតុនេះ តែងចោទជាបញ្ហាចំពោះកសិករដែរព្រោះវាមានភាពមិនប្រក្រតីមួយចំនួន ដូចជា៖ ភ្លៀងកក់ខែ កូនរដូវប្រាំង របាយទឹកភ្លៀងមិនស្មើរគ្នា ភ្លៀងមិនទៀងទាត់។
ភូមិ វិទ្យា
11 months ago
អាកាលធាតុកម្ពុជាយើងមានលក្ខណៈដូចម្តេច?
○ អាកាសធាតុប្រទេសកម្ពុជា ជាអាកាលធាតុត្រពិកមូសុង មានលក្ខណៈក្តៅហើយសើម។
ភូមិ វិទ្យា
11 months ago
តើតំបន់ណាទទួលទឹកភ្លៀងច្រើនជាងគេ?
○ តំបន់ដែលមានទឹកភ្លៀងច្រើនជាងគេ គឺ តំបន់មាត់សមុទ្រ។ កំពស់ទឹកភ្លៀងមានពី ២ ដល់ ៥ ម៉ែត្រ។
ភូមិ វិទ្យា
11 months ago
ចូរនិយាយពីរបបខ្យល់មូសុងនៅកម្ពុជា?
○ មូសុងប្រាំង (ខែវិច្ឆិកាដល់មេសា) ខ្យល់ស្ងួតបក់ពីឦសានទៅនិរតី និង មូសុងវស្សា (ឧសភា ដល់ តុលា) ខ្យល់សើមបក់ពីទិសនិរតីទៅឦសាន។
ភូមិ វិទ្យា
11 months ago
តើតំបន់អាស៊ីអាគ្នេយ៏មានអាកាសធាតុអ្វីខ្លះ?
○ អាស៊ីអាគ្នេយ៏ មានអាកាសធាតុត្រូពិក​មូសុង និង អាកាសធាតុអេក្វាទ័រ។
ភូមិ វិទ្យា
11 months ago
តើខេត្តណាខ្លះស្ថិតនៅតំបន់ខ្ពង់រាបខាងកើត និងឦសាន?
○ ខេត្តដែលស្ថិតនៅតំបន់ខ្ពង់រាបខាងកើត និង ឦសាន មាន៖
· កំពង់ចាម
· ក្រចះ
· មណ្ឌលគីរី
· រតនៈគីរី
· ស្ទឹងត្រែង
ភូមិ វិទ្យា
11 months ago
តើខ្ពង់រាបខាងជើងស្ថិតត្រង់ណា និងមានសារៈសំខាន់ដូចម្តេចខ្លះ?
○ ខ្ពង់រាបខាងជើង លាតសន្ធឹងនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និង មួយចំនួនទៀត ស្ថិតក្នុងខេត្តសៀម កំពង់ធំ ស្ទឹងត្រែង និង ក្រចេះ។ តំបន់នេះមានសារៈសំខាន់ ដូចជា៖
· ជាព្រៃរបោះ មានឈើមានតំលៃ និងសត្វព្រៃ។
· ដីក្រហម នៅខេត្តកំពង់ចាម រតនៈគីរី សំរាប់ដំណាំចំការ កៅសូ ធូរេន ម្នាស់ និង ជាកសិដ្ឋាន អាចចិញ្ចឹមសត្វស្រុកបាន។
· ជាតំបន់ទេសចរណ៍។
ភូមិ វិទ្យា
11 months ago
តើភ្នំសំខាន់ៗអ្វីខ្លះស្ថិតនៅតាមខ្ពង់រាបខាងជើង?
○ នៅតាមខ្ពង់រាប ខាងជើងមានភ្នំសំខាន់ៗ ដូចជា៖
· ភ្នំគូលែន
· ភ្នំសន្ទុក
· ភ្នំត្បែង
· ភ្នំចុងកាល
ភូមិ វិទ្យា
11 months ago
ហេតុអ្វីបានជាតំបន់ទំនាបកណ្តាលមានប្រជាជនរស់នៅច្រើន?
○ បានជាតំបន់ទំនាបកណ្តាល មានប្រជាជនរស់នៅច្រើន ព្រោះ៖
· តំបន់ទំនាបកណ្តាល ដីសំបូរជីជាតិ សំបូរទឹក សំរាប់ធ្វើស្រែចំការ
· សំបូរត្រី គមនាគមន៍ (ផ្លូវទឹក ផ្លូវគោក)
· សំបូរបឹងបួរ ព្រែក អូរ ព្រៃរនាមដែលជាជំរកត្រី
ភូមិ វិទ្យា
11 months ago
ទំនាបកណ្តាលចែកចេញជាប៉ុន្មានផ្នែក? ផ្នែកនិមួយៗមានសារៈសំខាន់ដូចម្តេច?
○ ទំនាប់កណ្តាលចែកចេញជា ពីរ ផ្នែក គឺ៖
១. ទំនាបបឹង៖ ជាកន្លែងឡូនេសា និង ស្រូវពង្រោះ
២. ទំនាបទន្លេបួនមុខ៖
· ដីដាំដំណាំបានគ្រប់ប្រភេទ មានប្រជាជនរស់នៅកកកុញ
· ធ្វើស្រូវឡើងទឹក ឬ ស្រូវពង្រោះ និង ស្រូវប្រាំង
· ឡូនេសាទ និង ចំការឈូក
ភូមិ វិទ្យា
11 months ago
តើតំបន់កូនភ្នំស្ថិតនៅត្រង់ណា? មានលក្ខណៈដូមម្តេច?
○ តំបន់កូនភ្នំ គឺ​ ស្ថិតនៅជុំវិញជួរភ្នំក្រវាញ ហើយមានរយៈកំពស់មិនលើសពី ៨០០ ម៉ែត។ តំបន់កូនភ្នំចែកជា ៥ ក្រុម គឺ៖
· តំបន់កូនភ្នំ នៅតាមមាត់សមុទ្រ
· តំបន់កូនភ្នំ នៅខាងលិច​ ខេត្តបាត់ដំបង
· តំបន់កូនភ្នំ នៅចន្លោះខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំង
· តំបន់កូនភ្នំ នៅចន្លោះខេត្តកំពង់ស្ពឺ និង កំពត
· ខ្ពង់រាប កំពង់ស្ពឺ
ភូមិ វិទ្យា
11 months ago
ជួរភ្នំក្រវាញ និង ជួរភ្នំដងរែកមានធនធានធម្មជាតិអ្វីខ្លះ?
○ ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក មានធនធានធម្មជាតិសំខាន់ៗ ដូចជា ព្រៃឈើ សត្វព្រៃ និង ប្រភពទឹក ផ្តល់ទឹកដល់ដងស្ទឹង ព្រែក ដែលនៅតាមមាត់សមុទ្រ និង ទំនាបកណ្តាល។
ភូមិ វិទ្យា
11 months ago
តើជួរភ្នំក្រវាញស្ថិតនៅត្រង់ណា? លាតសន្ធឹងពីណាដល់ណា?
○ ជូរភ្នំក្រវាញ ស្ថិតនៅភាគនិរតីនៃប្រទេស សណ្តូកតាមបណ្តោយឆ្នេរ ពីខេត្តកោះកុងដល់ខេត្តកំពត។
ភូមិ វិទ្យា
11 months ago
ទំនាបកណ្តាលកម្ពុជាមានលក្ខណៈទូទៅដូចម្តេច?
○ ទំនាបកណ្តាលកម្ពុជា ជា ទំនាបបន្តពីទំនាបថៃ សណ្តូកតាមទិសពាយព្យ​ អាគ្នេយ៍ មានបណ្តោយ ៥០០ គីឡូម៉ែតការ៉េ និង ទទឹងមធ្យម ១១០ គីឡូម៉ែតការ៉េ មានរាងវៀវកណ្តាល ហើយរីកកាន់តែធំឆ្ពោះទៅទិសខាងត្បូង។
ភូមិ វិទ្យា
11 months ago
តើជួរភ្នំក្រវាញ បានបង្កើតអោយមានឧបសគ្គដល់គមនាគមន៍ដែរឬទេ? ព្រោះអ្វី?
○ ជួរភ្នំក្រវាញពុំបានបង្កើតអោយមានឧបសគ្គដល់គមនាគមន៍ទេ ព្រោះទំនាក់ទំនងរវាងទំនាបកណ្តាល និង តំបន់មាត់សមុទ្រកម្ពុជា អាចប្រព្រឹត្តទៅបានតាមច្រកភ្នំបី គឺ ច្រកតាសី ច្រកវាលវែង និង ច្រកពេជ្រនិល។
ភូមិ វិទ្យា
11 months ago
តើប្រទេសណាខ្លះមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា (បញ្ជាក់ទិស)?
○ ប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹង៖
• ប្រទេសថៃ៖ ខាងលិច និង ខាងជើង។
• ប្រទេសវៀតណាម៖ ខាងកើត និង ខាងត្បូង។
• ប្រទេសឡាវ៖ ខាងជើង។