Logo
ភូមិ វិទ្យា
4 days ago
ហេតុអ្វីបានជាប្រទេសកម្ពុជាសំបូរសត្វព្រៃ និង មច្ឆជាតិ?
◈ បានជាប្រទេសកម្ពុជាសំបូរសត្វព្រៃ និង មច្ឆជាតិព្រោះ៖
♧ ចំពោះសត្វព្រៃ៖
ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិច មានលក្ខណៈក្តៅហើយសើម បង្កអោយមានព្រៃយ៉ាងច្រើនដែលជាជំរកសត្វព្រៃគ្រប់ប្រភេទ។
♤ ចំពោះមច្ឆជាតិ៖
បឹងទន្លេសាបជាអាងមួយយ៉ាងធំ និង មានទន្លេ ព្រែក ស្ទឹងជាច្រើនហូរចាក់ទៅក្នុងបឹងនេះ ហើយនៅជុំវិញបឹងទន្លេសាបមានព្រៃរនាម ដែលជាជុំរកសំរាប់ត្រីពង និង ជាប្រភេទសត្វល្អិតដែលជាចំនីត្រីយ៉ាងសំខាន់។
ភូមិ វិទ្យា
19 days ago
ចូររៀបរាប់ពីផលប្រយោជន៍ព្រៃឈើ។
◈ ព្រៃឈើ មានផលប្រយោជន៍ ដូចជា៖
· ជាជំរកត្រី និង សត្វព្រៃ
· ផ្តល់ឈើសំរាប់ប្រើប្រាស់ និង នាំចេញ
· ទាក់ទាញភ្លៀង និង រក្សាគុណភាពដី
· ការពារព្យុះ និង ទឹកជំនន់
· ជាឱសថបុរាណ
· ជាតំបន់ទេសចរណ៍
ភូមិ វិទ្យា
29 days ago
ចូរប្រៀបធៀបព្រៃលិចទឹក និង ព្រៃតំបន់ខ្ពស់។
◈ ការ​ប្រៀបធៀបព្រៃលិចទឹក និង ព្រៃតំបន់ខ្ពស់៖
ក. ព្រៃលិចទឹក
· ជាព្រៃដែលមាននៅតាមមាត់បឹង ឬ សមុទ្រនៅជុំវិញបឹងទន្លេសាប ទំនាបទាបៗក្នុងខេត្តកោះកុង មានដើមកោកាង ដើមចាក ដើមតាអោន ដើមស្មាច់ ជាដើម ពុំមានដើមឈើធំៗទេ។ ព្រៃទាំងនេះ ជាជំរកត្រីយ៉ាងសំខាន់។
ខ. ព្រៃតំបន់ខ្ពស់មាន
· ព្រៃរបោះដែលមានដើមឈើធំៗ ដុះមិនសូវញឹក ហើយមានស្មៅ និង ស្បូវដុះពីក្រោម មានច្រើននៅខ្ពង់រាបខាងជើង និង ខ្ពង់រាបមណ្ឌលគីរី។
· ព្រៃស្តុក មានដើមឈើធំៗ ដុះប្រជ្រៀតគ្នាយ៉ាងញឹក ហើយមានបណ្ណង្គជាតិ រពាក់ ផ្តៅ វល្លិ៍នៅពីក្រោម។ ព្រៃនេះ សំបូរមាននៅតាមជួរភ្នំក្រវាញ ជួរភ្នំដងរែក និង ខ្ពង់រាបរតនគីរី។
ភូមិ វិទ្យា
1 month ago
តើប្រព័ន្ធផ្លូវទឹកតំបន់ឆ្នេរ មានប្រភពនៅឯណា? មានលក្ខណៈយ៉ាងដូចម្តេច?
◈ ផ្លូវទឹកនៅតំបន់ឆ្នេរ មានប្រភពនៅជួរភ្នំក្រវាញ ជាផ្លូវទឹកខ្លីៗ ទឹកហូរខ្លាំងនៅរដូវរស្សា ហើយនៅរដូវប្រាំងមានផ្លូវទឹកខ្លះរីងស្ងួត។
ភូមិ វិទ្យា
2 months ago
តើក្នុងប្រព័ន្ធទន្លេសាបមានផ្លូវទឹកណាខ្លះ? ហើយបំរើតំបន់ណាខ្លះ?
◈ ក្នុងប្រព័ន្ធទន្លេសាប មានផ្លូវទឹក ទន្លេសាប បឹងទន្លេសាប និង ដៃរបស់វា ហើយបំរើតំបន់ទំនាបកណ្តាល។
ភូមិ វិទ្យា
2 months ago
តើក្នុងប្រព័ន្ធទន្លេមេគង្គមានផ្លូវទឹកណាខ្លះ?
◈ ក្នុងប្រព័ន្ធទន្លេមេគង្គ មានតួទន្លេមេគង្គ ទន្លេបាសាក់ និង ដៃរបស់វា។
ភូមិ វិទ្យា
3 months ago
តើប្រព័ន្ធផ្លូវទឹកណាមានសារៈសំខាន់សេដ្ឋកិច្ចខ្លាំងជាងបណ្តាប្រព័ន្ធទន្លេមេគង្គ និង ប្រព័ន្ធទឹកតាមឈូងសមុទ្រ ព្រោះអ្វី?
◈ ប្រព័ន្ធផ្លូវទឹកដែលមានសារៈសំខាន់សេដ្ឋកិច្ចខ្លាំងជាងគេ គឺ ប្រព័ន្ធទន្លេមេគង្គ ព្រោះវាអាចធ្វើនាវាចរណ៏បាន ផ្តល់ថាមពលអគ្គិសនី ដីល្បាប់ និង ត្រី...។
ភូមិ វិទ្យា
3 months ago
តើទន្លេនៃប្រព័ន្ធនីមួយៗមានលក្ខណៈរូបដូចគ្នាដែរឬទេ?
○ ទន្លេនៃប្រព័ន្ធនីមួយៗ មានលក្ខណៈរូបមិនដូចគ្នាទេ ដូចជា ទទឹង បណ្តាយ ខុសគ្នា។
ភូមិ វិទ្យា
3 months ago
ចូររាប់ឈ្មោះព្រែក ឬស្ទឹងតាមមាត់សមុទ្រ។
○ ស្ទឹងឬព្រែកនៅតាមមាត់សមុទ្រ មាន៖ ស្ទឹងមេទឹក ព្រែកតាតី ស្ទឹងជាយអារែង ព្រែកជីផាត ព្រែកកំពង់សោម ស្ទឹងកំពត ស្ទឹងទូកមាស។
ភូមិ វិទ្យា
3 months ago
ដៃបឹងទន្លេសាបមានស្ទឹងអ្វីខ្លះ?
ដៃបឹងទន្លេសាបមាន៖
ក. ផ្នែកខាងឆ្វេងមាន៖ ស្ទឹងស្រែង ស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងជីក្រែង ស្ទឹងស្ទោង ស្ទឹងសែន។
ខ. ផ្នែកខាងស្តាំមាន៖ ស្ទឹងសេរីសោភ័ណ ស្ទឹងមង្គលបុរី ស្ទឹងសង្កែ ស្ទឹងមោង (ដូនទ្រី) ស្ទឹងស្វាយដូនកែវ ស្ទឹងពោធិ៍សាត់ ស្ទឹងបរិបូរណ៍។
ភូមិ វិទ្យា
3 months ago
ផ្លូវទឹកណាខ្លះជាដៃទន្លេមេគង្គ? ស្ថិតនៅត្រើយខាងណា?
○ ផ្លូវទឹកដែលជាដៃទន្លេមេគង្គ មាន៖
១. នៅត្រើយខាងលិច
· ទន្លេពៅ នៅព្រំដែនឡាវ
២. នៅត្រើយខាងកើត
· ទន្លេសេកុង មានប្រភពនៅខ្ពង់រាបខ្ពស់
· ទន្លេសាន មានប្រភពនៅខ្ពង់រាបកន្ទុំ
· ទន្លេស្រែពក មានប្រភពនៅខ្ពង់រាបដាឡាក់
· ព្រែកក្រៀង និង ព្រែកកាំពី ហូរពីតំបន់ខ្ពង់រាបខាងកើត
· ព្រែកទេរ មានប្រភពនៅខ្ពង់រាបឆ្លូងលើ
· ព្រែកឆ្លូង មានប្រភពនៅខ្ពង់រាបឆ្លូងលើ
ភូមិ វិទ្យា
3 months ago
តើមានវិធីអ្វី ដើម្បីជំនះលើភាពមិនប្រក្រតីនៃអាកាសធាតុ?
○ យើងអាចដោះស្រាយបញ្ហានេះបាន ដោយអនុវត្ត​តាម​នយោបាយទឹក ជីកព្រែក ទំនប់ ប្រឡាយ ធារាសាស្ត្រ ពិសេស ទំនប់វារី​អគ្គិសនី។
ភូមិ វិទ្យា
3 months ago
ហេតុអ្វីបានជាខ្យល់មូសុងបក់ពីទិសនិរតី នាំអោយមានភ្លៀងធ្លាក់?
○ អាកាសធាតុនេះ តែងចោទជាបញ្ហាចំពោះកសិករដែរព្រោះវាមានភាពមិនប្រក្រតីមួយចំនួន ដូចជា៖ ភ្លៀងកក់ខែ កូនរដូវប្រាំង របាយទឹកភ្លៀងមិនស្មើរគ្នា ភ្លៀងមិនទៀងទាត់។
ភូមិ វិទ្យា
3 months ago
អាកាលធាតុកម្ពុជាយើងមានលក្ខណៈដូចម្តេច?
○ អាកាសធាតុប្រទេសកម្ពុជា ជាអាកាលធាតុត្រពិកមូសុង មានលក្ខណៈក្តៅហើយសើម។
ភូមិ វិទ្យា
3 months ago
តើតំបន់ណាទទួលទឹកភ្លៀងច្រើនជាងគេ?
○ តំបន់ដែលមានទឹកភ្លៀងច្រើនជាងគេ គឺ តំបន់មាត់សមុទ្រ។ កំពស់ទឹកភ្លៀងមានពី ២ ដល់ ៥ ម៉ែត្រ។
ភូមិ វិទ្យា
3 months ago
ចូរនិយាយពីរបបខ្យល់មូសុងនៅកម្ពុជា?
○ មូសុងប្រាំង (ខែវិច្ឆិកាដល់មេសា) ខ្យល់ស្ងួតបក់ពីឦសានទៅនិរតី និង មូសុងវស្សា (ឧសភា ដល់ តុលា) ខ្យល់សើមបក់ពីទិសនិរតីទៅឦសាន។
ភូមិ វិទ្យា
4 months ago
តើតំបន់អាស៊ីអាគ្នេយ៏មានអាកាសធាតុអ្វីខ្លះ?
○ អាស៊ីអាគ្នេយ៏ មានអាកាសធាតុត្រូពិក​មូសុង និង អាកាសធាតុអេក្វាទ័រ។
ភូមិ វិទ្យា
4 months ago
តើខេត្តណាខ្លះស្ថិតនៅតំបន់ខ្ពង់រាបខាងកើត និងឦសាន?
○ ខេត្តដែលស្ថិតនៅតំបន់ខ្ពង់រាបខាងកើត និង ឦសាន មាន៖
· កំពង់ចាម
· ក្រចះ
· មណ្ឌលគីរី
· រតនៈគីរី
· ស្ទឹងត្រែង
ភូមិ វិទ្យា
4 months ago
តើខ្ពង់រាបខាងជើងស្ថិតត្រង់ណា និងមានសារៈសំខាន់ដូចម្តេចខ្លះ?
○ ខ្ពង់រាបខាងជើង លាតសន្ធឹងនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និង មួយចំនួនទៀត ស្ថិតក្នុងខេត្តសៀម កំពង់ធំ ស្ទឹងត្រែង និង ក្រចេះ។ តំបន់នេះមានសារៈសំខាន់ ដូចជា៖
· ជាព្រៃរបោះ មានឈើមានតំលៃ និងសត្វព្រៃ។
· ដីក្រហម នៅខេត្តកំពង់ចាម រតនៈគីរី សំរាប់ដំណាំចំការ កៅសូ ធូរេន ម្នាស់ និង ជាកសិដ្ឋាន អាចចិញ្ចឹមសត្វស្រុកបាន។
· ជាតំបន់ទេសចរណ៍។
ភូមិ វិទ្យា
4 months ago
តើភ្នំសំខាន់ៗអ្វីខ្លះស្ថិតនៅតាមខ្ពង់រាបខាងជើង?
○ នៅតាមខ្ពង់រាប ខាងជើងមានភ្នំសំខាន់ៗ ដូចជា៖
· ភ្នំគូលែន
· ភ្នំសន្ទុក
· ភ្នំត្បែង
· ភ្នំចុងកាល
ភូមិ វិទ្យា
4 months ago
ហេតុអ្វីបានជាតំបន់ទំនាបកណ្តាលមានប្រជាជនរស់នៅច្រើន?
○ បានជាតំបន់ទំនាបកណ្តាល មានប្រជាជនរស់នៅច្រើន ព្រោះ៖
· តំបន់ទំនាបកណ្តាល ដីសំបូរជីជាតិ សំបូរទឹក សំរាប់ធ្វើស្រែចំការ
· សំបូរត្រី គមនាគមន៍ (ផ្លូវទឹក ផ្លូវគោក)
· សំបូរបឹងបួរ ព្រែក អូរ ព្រៃរនាមដែលជាជំរកត្រី
ភូមិ វិទ្យា
4 months ago
ទំនាបកណ្តាលចែកចេញជាប៉ុន្មានផ្នែក? ផ្នែកនិមួយៗមានសារៈសំខាន់ដូចម្តេច?
○ ទំនាប់កណ្តាលចែកចេញជា ពីរ ផ្នែក គឺ៖
១. ទំនាបបឹង៖ ជាកន្លែងឡូនេសា និង ស្រូវពង្រោះ
២. ទំនាបទន្លេបួនមុខ៖
· ដីដាំដំណាំបានគ្រប់ប្រភេទ មានប្រជាជនរស់នៅកកកុញ
· ធ្វើស្រូវឡើងទឹក ឬ ស្រូវពង្រោះ និង ស្រូវប្រាំង
· ឡូនេសាទ និង ចំការឈូក
ភូមិ វិទ្យា
4 months ago
តើតំបន់កូនភ្នំស្ថិតនៅត្រង់ណា? មានលក្ខណៈដូមម្តេច?
○ តំបន់កូនភ្នំ គឺ​ ស្ថិតនៅជុំវិញជួរភ្នំក្រវាញ ហើយមានរយៈកំពស់មិនលើសពី ៨០០ ម៉ែត។ តំបន់កូនភ្នំចែកជា ៥ ក្រុម គឺ៖
· តំបន់កូនភ្នំ នៅតាមមាត់សមុទ្រ
· តំបន់កូនភ្នំ នៅខាងលិច​ ខេត្តបាត់ដំបង
· តំបន់កូនភ្នំ នៅចន្លោះខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំង
· តំបន់កូនភ្នំ នៅចន្លោះខេត្តកំពង់ស្ពឺ និង កំពត
· ខ្ពង់រាប កំពង់ស្ពឺ
ភូមិ វិទ្យា
4 months ago
ជួរភ្នំក្រវាញ និង ជួរភ្នំដងរែកមានធនធានធម្មជាតិអ្វីខ្លះ?
○ ជួរភ្នំក្រវាញ និង ជួរភ្នំដងរែក មានធនធានធម្មជាតិសំខាន់ៗ ដូចជា ព្រៃឈើ សត្វព្រៃ និង ប្រភពទឹក ផ្តល់ទឹកដល់ដងស្ទឹង ព្រែក ដែលនៅតាមមាត់សមុទ្រ និង ទំនាបកណ្តាល។
ភូមិ វិទ្យា
4 months ago
តើជួរភ្នំក្រវាញស្ថិតនៅត្រង់ណា? លាតសន្ធឹងពីណាដល់ណា?
○ ជូរភ្នំក្រវាញ ស្ថិតនៅភាគនិរតីនៃប្រទេស សណ្តូកតាមបណ្តោយឆ្នេរ ពីខេត្តកោះកុងដល់ខេត្តកំពត។
ភូមិ វិទ្យា
4 months ago
ទំនាបកណ្តាលកម្ពុជាមានលក្ខណៈទូទៅដូចម្តេច?
○ ទំនាបកណ្តាលកម្ពុជា ជា ទំនាបបន្តពីទំនាបថៃ សណ្តូកតាមទិសពាយព្យ​ អាគ្នេយ៍ មានបណ្តោយ ៥០០ គីឡូម៉ែតការ៉េ និង ទទឹងមធ្យម ១១០ គីឡូម៉ែតការ៉េ មានរាងវៀវកណ្តាល ហើយរីកកាន់តែធំឆ្ពោះទៅទិសខាងត្បូង។
ភូមិ វិទ្យា
4 months ago
តើជួរភ្នំក្រវាញ បានបង្កើតអោយមានឧបសគ្គដល់គមនាគមន៍ដែរឬទេ? ព្រោះអ្វី?
○ ជួរភ្នំក្រវាញពុំបានបង្កើតអោយមានឧបសគ្គដល់គមនាគមន៍ទេ ព្រោះទំនាក់ទំនងរវាងទំនាបកណ្តាល និង តំបន់មាត់សមុទ្រកម្ពុជា អាចប្រព្រឹត្តទៅបានតាមច្រកភ្នំបី គឺ ច្រកតាសី ច្រកវាលវែង និង ច្រកពេជ្រនិល។
ភូមិ វិទ្យា
4 months ago
តើប្រទេសណាខ្លះមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា (បញ្ជាក់ទិស)?
○ ប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹង៖
• ប្រទេសថៃ៖ ខាងលិច និង ខាងជើង។
• ប្រទេសវៀតណាម៖ ខាងកើត និង ខាងត្បូង។
• ប្រទេសឡាវ៖ ខាងជើង។