9 days ago
ដើម្បីអភិរក្សធនធានរ៉ែ តើត្រូវប្រើមធ្យោបាយអ្វីខ្លះ? ចូររកឧទាហរណ៍បញ្ជាក់។
◈ ដើម្បីអភិរក្សធនធានរ៉ែ គឺត្រូវ៖
- រកធនធានដទៃទៀតមកជំនួស
- កំនែច្នៃជាថ្មី
- កាត់បន្ថយការប្រើប្រាស់ និង ប្រើប្រាស់ដោយសន្សំសំចៃ។
✨ ឧទាហរណ៍៖ គំនររថយន្តចាស់ៗ សំបកកំប៉ុងធ្វើពីលោហៈអាចយកមកកែច្នៃថ្មី ជាសម្ភារៈប្រើប្រាស់ផ្សេងៗឡើងវិញ។

27 days ago
ហេតុអ្វីបានជាគេត្រូវអភិរក្សធនធានរ៉ែ?
◈ បានជាគេត្រូវអភិរក្សធនធានរ៉ែ ព្រោះរ៉ែជាធនធានធម្មជាតិមិនកើតឡើងវិញ។ រ៉ែកើតឡើងយឺតៗបំផុត ដោយប្រើពេលរាប់លានឆ្នាំ ដើម្បីបង្កើតពំនូករ៉ែក្នុងសំបកផែនដី។

2 months ago
តើការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន និង សង្គម?
ក. បរិស្ថាន
- បំពុលបរិយាកាស ទឹកលើផ្ទៃដី និង ទឹកក្នុងដី
- ការបោះបង់ដីចោល ការបំផ្លាញដីស្រទាប់មានជីជាតិ និង ធ្វើអោយខូចខាតផ្ទៃដីជាអចិន្រ្តៃយ៍។
- សំណល់រឹង
- សំណល់ធាតុវិទ្យុសកម្ម
- កំណើនកំដៅ
- ភ្លៀងអាស៊ីត
ខ. សង្គម
- ការស្រុតដី៖ បំផ្លាញអគារ ផ្លូវថ្នល់ និង ដីកសិកម្ម
- រំខានដោយសូរស័ព្ទ៖ ដោយការដាក់អោយផ្ទុះ និង ការដឹកជញ្ជូន។
- គ្រោះថ្នាក់សុខភាពមនុស្ស សត្វ និង រុក្ខជាតិ
- គ្រោះថ្នាក់ការងារ
- ការហៀបំពង់ប្រេង

ចូររាប់ឈ្មោះមណ្ឌល់រ៉ែសំខាន់ៗនៅកម្ពុជា មណ្ឌលទាំងនោះមានកំណប់រ៉ែអ្វីខ្លះ?
◈ មណ្ឌលរ៉ែសំខាន់ៗនៅកម្ពុជា មានប្រាំគឺ៖
· មណ្ឌលប៉ៃលិន៖ ត្បូងទទឹម និង កណ្តៀង
· មណ្ឌលកែវ (រតនគិរី) រ៉ែដែក (នៅភ្នំដែក) មាស (កប់ក្នុងដីល្បាប់) និង សំណប៉ាហាំង (នៅជុំវិញភ្នំជី និង ភ្នំលឿង)
· មណ្ឌលកំពត និង បាត់ដំបង៖ ថ្មកំបោរ និង ផូស្វាត
· មណ្ឌលពោធិ៍សាត់៖ ថ្មកែវ (ភ្នំតាសាយ) សំរាប់រចនាជាវត្ថុសិល្បៈ។

3 months ago
តើលោហៈ ត្បូងមានតម្លៃ និង ថ្មរចនា មាននៅតំបន់ណាខ្លះនៃប្រទេសកម្ពុជា?
◈ រ៉ែលោហៈ ត្បូងមានតម្លៃ និងថ្មរចនាមាននៅក្នុងតំបន់៖
- បៃលិន មានត្បូងកណ្តៀង ទទឹម និង ពេជ្រខ្មែរ ដែលត្រូវទទួលរងការធ្វើអាជីរកម្មយ៉ាងធ្ងន់ធ្ងរ
- ខេត្តរតនគិរី មានពេជ្រខ្មែរ មាស និង ត្បូងកណ្តៀង គេជីយកតែក្នុងរដូវប្រាំងក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ។
- ថ្មកែវ នៅខេត្តពោធិ៍សាត់ សម្រាប់ផលិតគ្រឿងចម្លាក់ខ្មែរ។

តើគេជីកថ្មកំបោរ និង ដូឡូមីតសម្រាប់ធ្វើអ្វី? ហើយរ៉ែផូស្វាតសម្រាប់ធ្វើអ្វី?
◈ គេជីកថ្មកំបោរ និង ដូឡូមីត នៅខេត្តកំពតសម្រាប់យកទៅប្រើប្រាស់ក្នុងឧស្សាហកម្មស៊ីម៉ង់។ ចំណែករ៉ែផូស្វាត នៅខេត្តបាត់ដំបង និង កំពត គេជីកយកទៅធ្វើជីផូស្វាត។

4 months ago
តើកំណប់រ៉ែនៅកម្ពុជា និង រ៉ែសំណង់មាននៅតំបន់ណាខ្លះនៃប្រទេស?
◈ រ៉ែឧស្សាហកម្ម និង រ៉ែសំណង់មានៅក្នុងតំបន់មួយចំនួន ដូចជា៖
- បាសាល់ នៅកំពង់ចាម និង ស្នួល (ខេត្តក្រចេះ)
- ក្រានីត នៅភ្នំបាសិត និង នៅកំពង់ឆ្នាំង
- ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និង កំពត
- រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ
- ក្វាត នៅតាកែវនិងកែប
- ម៉ាប នៅស្ទឹងត្រែង

ចូរប្រៀបធៀបរ៉ែលោហៈ និង រ៉ែអលោហៈដោយរកឧទាហរណ៍មកបញ្ជាក់?
◈ ប្រៀបធៀបរ៉ែលោហៈ និង រ៉ែអលោហៈ៖
• រ៉ែលោហៈ ជារូបធាតុមានលក្ខណៈពិសេស មានផ្លេកលោហៈ ហើយចំលងកំដៅ និង អគ្គិសនីបានល្អ ដូចជា ដែក (Fe) ទង់ដែង (Cu) ប្រាក់ (Ag) មាស (Au) សំណ (Pb) អាលុយមីញ៉ូម (AI)។
• រ៉ែអលោហៈ ជារូបធាតុដែលគ្មានផ្លេកលោហៈ ហើយចំលងកំដៅ និង អគ្គិសនីខ្សោយ គេមិនអាចផែ ឬ ហូតជាលួសបានទេ។ ប្រភេទរ៉ែអលោហៈ រួមមាន ក្លរ (Cl) ផូស្វាត (Po3) ស្ពានធ័រ (S) កាបូន (C) ជាដើម។

តើការជីកយករ៉ែមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។
◈ ការជីកយករ៉ែមាន ៤ ប្រភេទ គឺ៖
១. ការជីកយកដោយចំហ៖ នៅពេលដែលកំណប់រ៉ែស្ថិតនៅក្បែរផ្ទៃដីខាងលើ គេចូកយកដី និង ស្រទាប់ខាងលើរ៉ែចេញ រួចទើបគេជីកយករ៉ែជាក្រោយ។ វិធីយករ៉ែរបៀបនេះ មានតម្លៃថោក តែវាធ្វើអោយមានការបំផ្លិចបំផ្លាញបរិស្ថានយ៉ាងខ្លាំង។
២. ការចូកយកដោយផ្ទាល់៖ នៅពេលដែលរ៉ែស្ថិតនៅលើផ្ទៃដី គេគ្រាន់តែជីកយកតែម្តង ឬ ដាក់ជាតិផ្ទុះបំបែក។ គេប្រើវិធីនេះ ដើម្បីជីកយកថ្មសម្រាប់សង់អាគារ និង ផ្លូវថ្នល់។
៣. ការជីកយករ៉ែផ្តេក៖ នៅពេលកំណប់រ៉ែលាតសន្ធឹងតាមខ្សែដេក គេជីកអណ្តូងរ៉ែដេក ដើម្បីយករ៉ែ។
៤. ការជីកយករ៉ែបញ្ឈរ៖ គេជីកយករ៉ែបញ្ឃរជ្រៅចូលក្នុងជម្រៅផែនដី បន្ធាប់មកគេជីករូងផ្តេកជាច្រើន នៅជម្រៅខុសៗគ្នា ដើម្បីយករ៉ែ។

5 months ago
ដើម្បីទាញយករ៉ែមកប្រើប្រាស់ គេប្រើវិធីអ្វីខ្លះ?
◈ ដើម្បីទាញយករ៉ែ គេប្រើវិធី ២ យ៉ាង គឺ៖
· ការបូមរយករ៉ែ គឺជាវិធីទាញយករ៉ែលើផ្ទៃដីដូចជាៈ ខ្សាច់ ក្រួស និង កំណប់រ៉ែផ្សេងទៀត ដែលនៅបាតទន្លេ ឬ សមុទ្រ ដោយប្រើប្រដាប់ចូកពិសេសម៉្យាង។
· ការជីកយករ៉ែ មានបួនប្រភេទ៖ ការជីកយកដោយចំហ ការចូកយកដោយផ្ទាល់ ការជីកយករ៉ែផ្តេក និង ការជីកយករ៉ែបញ្ឈរ។

តើការប្រើប្រាស់រ៉ែមានលក្ខណៈដូចគ្នាឬទេ? ហើយក្រុមប្រទេសណាប្រើប្រាស់រ៉ែច្រើនជាងគេ?
◈ ការប្រើប្រាស់រ៉ែ មានលក្ខណៈខុសប្លែកគ្នាទៅតាមប្រទេសនីមួយៗ និង អាស្រ័យលើលក្ខណៈរបស់វា។ ប្រទេសអភិវឌ្ឃ ប្រើប្រាស់រ៉ែយ៉ាងច្រើនលើសលប់។

6 months ago
តើរបាយកំណប់រ៉ែនៅលើផែនដីស្មើរគ្នាឬទេ? ព្រោះអ្វី?
○ របាយកំណប់រ៉ែនៅផែនដីពុំស្មើរគ្នាទេ ព្រោះគេសង្គេតឃើញប្រទេសខ្លះសម្បូរកំណប់រ៉ែ ហើយប្រទេសខ្លះទៀត ពុំសូវមានកំណប់រ៉ែទាល់តែសោះ។

តើរ៉ែត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ?
○ រ៉ែ ត្រូវបានគេប្រើប្រាស់សម្រាប់ផលិតរបស់នានាជាច្រើន នៅក្នុងប្រទេសដែលពឹងផ្អែកលើឧស្សាហកម្ម ដូចជា ផ្លូវគមនាគមន៍ រថយន្ត កុំព្យូទ័រ ជីកសិកម្ម។

ចូរនិយាយពីកំណកំណើតរ៉ែពីសិលាប្រែកំណើត?
○ នៅពេលមានការផ្លាស់ប្តូរសម្ពាធ សីតុណ្ហភាព សិលានឹង ទទួលរងនូវលំនាំប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះ រួមមាន កាល់ស៊ីតកាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និង ថក។

ដូចម្តេចហៅថា វ៉ែន?
○ វ៉ែន គឺជា ស្នាមតួចមួយ ឬ បន្ទះរ៉ែមួយដែលខុសពីរ៉ែនៅជុំវិញសិលា។ សូលុយស្យុងទឹកក្តៅ និង លោហៈតែងតែហូរកាត់ស្នាមបាក់បែកនៃសិលា។

លោហៈសុទ្ធដែលកកើតបានជាក្រាមពីសូលុយស្យុងទឹកក្តៅក្នុងផែនដីកើតឡើងពីអ្វី?
○ កើតឡើងពីវ៉ែន។
○ កើតឡើងពីវ៉ែន។
6 months ago
តើរ៉ែកើតពីសូលុយស្យុងមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។
○ រ៉ែ កើតពីសូលុយស្យុង មានពីរប្រភេទ គឺ៖
· រ៉ែ កកើតឡើងពីរំហួតសូលុយស្យុង៖ រ៉ែ ខ្លះកើតឡើងនៅពេលរំហួតនៃសូលុយស្យុង។ ឧទាហរណ៍៖ ពំនូករ៉ែហាលីត ម្នាងសិលា និង កាល់ស៊ីត។
· រ៉ែ កកើតឡើងពីសូលុយស្យុងទឹកក្តៅ៖ នៅក្នុងជម្រៅផែនដី ម៉ាក់ម៉ាអាចធ្វើឲ្យទឹកឡើងកម្ពៅ នៅសីតុណ្ហភាពយ៉ាងខ្ពស់ ហើយអង្គធាតុ និង សមាសធាតុដែលកកើតបានរ៉ែ រលាយក្នុងទឹកក្តៅនោះ។ នៅពេលដែលសូលុយស្យុងទឹក ចាប់ផ្តើមត្រជាក់ អង្គធាតុ និង សមាសធាតុទាំងនោះ ស្ថិតនៅក្នុងសូលុយស្យុង ហើយក៏បានជាក្រាមរ៉ែ។

តើរ៉ែមានកំណកំណើតដូចម្តេចខ្លះ?
○ រ៉ែ មានកំណើតពី៖
· រ៉ែ បានពីម៉ាក់ម៉ានិងកំអែភ្នំភ្លើង៖ រ៉ែកើតឡើងពីម៉ាក់ម៉ាក្តៅ ហើយចុះត្រជាក់នៅក្នុងជម្រៅផែនដី ឬ កកើតឡើងពីកំអែភ្នំភ្លើងកករឹងលើផ្ទៃផែនដី។
· រ៉ែ បានពីសូលុយស្យុង៖ នៅពេលដែលអង្គធាតុ និង សមាសធាតុដែលរលាយនៅក្នុងទឹក ចេញជាសូលុយស្យុងមួយ កំណក្រោមបានកកើតឡើង។
· រ៉ែ បានពីសិលាប្រៃកំណើត៖ ការផ្លាស់ប្តូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនាំប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះ រួមមាន៖ កាលស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និង ថក។

តើអ្នកវិទ្យាសាស្ត្រកំណត់ភាពរឹងនៃរ៉ែដោយមាត្រដ្ឋានអ្វី? កំណត់យកសំណាកនៃភាពរឹងប៉ុន្មាន? លើរ៉ែអ្វីខ្លះ? ចូររៀបរាប់។
○ ភាពរឹងនៃរ៉ែកំណត់ដោយមាត្រដ្ឋានម៉ូស (Moh Hardness Scale)។ ការកំណត់យកសំណាកនៃភាពរឹងពី ១ ដល់ ១០ គឺ៖
១. ថក (Talc) ជារ៉ែទន់ជាងគែអាចឆ្កូតក្រចក
២. ម្នាងសិលា (Gypsum) ងាយឆ្កូតនឹងក្រចក
៣. កាល់ស៊ីត (Calcite) អាចឆ្កូតកាក់ទង់ដែង
៤. ភ្លុយអរីត (Fluorite) ងាយឆ្កូតកាំបិតដែកថែប
៥. អាប៉ាទិត (Apatite) អាចឆ្កូតកាំបិតដែកថែប
៦. ផែលស្ប៉ាត (Feldspar) មិនអាចឆ្កូតកាំបិត ដែកថែប តែអាចឆ្កូតនឹងកញ្ជក់បង្អួច
៧. ក្វាត (Quartz) អាចឆ្កូតដែកថែបនឹងកញ្ចក់រឹង
៨. ពេជ្រពណ៍លឿង (Topaz) អាចឆ្កូតក្វាត
៩. កូរានដិម (Corundum) អាចឆ្កូតពេជ្រពណ៍លឿង
១០. ពេជ្រ ជារ៉ែដែលរឹងជាងគេ អាឆឆ្កូតគ្រប់សារធាតុទាំងអស់បាន។

ហេតុអ្វីបានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿនម្លេះ?
○ បានជាអាជីវកម្មទាញយករ៉ែធម្មជាតិពីសំបកផែនដីកំពុងមានសំទុះលឿន ព្រោះនៅលើពិភពលោកតម្រូវការរ៉ែកាន់តែកើនឡើងជាលំដាប់ នៅពេលមនុស្សកើន ហើយតម្រូវការប្រើប្រាស់របស់បុគ្គលម្នាក់ៗ កើនឡើងដែរ។

តើរ៉ែជាអ្វី? ហេតុអ្វីបានជាគេថារ៉ែជាធនធានមិនកើតឡើងវិញ?
○ រ៉ែ គឺជា អង្គធាតុអសរីរាង្គ ដែលកើតឡើងដោយធម្មជាតិក្នុងសំបងផែនដី។ ន័យម៉្យាងទៀតថា រ៉ែ គឺជាសារធាតុគីមីធម្មជាតិ មាននៅក្នុងដី ឬ ក្នុងសិលា។
បានជាគេថា រ៉ែជា ធនធានមិនកើតឡើងវិញ ព្រោះវាកើតឡើងយ៉ាងយឺតបំផុត ក្នុងរយៈពេលរាប់លានឆ្នាំ ហើយមានបរិមាណកំណត់ វាពុំអាចកើតឡើងវិញបាន នៅពេលដែលគេបានយកវាទៅប្រើប្រាស់អស់។