Logo
ធនធាន រ៉ែ
តើអ្នកវិទ្យាសាស្ត្រកំណត់ភាពរឹងនៃរ៉ែដោយមាត្រដ្ឋានអ្វី? កំណត់យកសំណាកនៃភាពរឹងប៉ុន្មាន? លើរ៉ែអ្វីខ្លះ? ចូររៀបរាប់។
○ ភាពរឹងនៃរ៉ែកំណត់ដោយមាត្រដ្ឋានម៉ូស (Moh Hardness Scale)។ ការកំណត់យកសំណាកនៃភាពរឹងពី ១ ដល់ ១០ គឺ៖
១. ថក (Talc) ជារ៉ែទន់ជាងគែអាចឆ្កូតក្រចក
២. ម្នាងសិលា (Gypsum) ងាយឆ្កូតនឹងក្រចក
៣. កាល់ស៊ីត (Calcite) អាចឆ្កូតកាក់ទង់ដែង
៤. ភ្លុយអរីត (Fluorite) ងាយឆ្កូតកាំបិតដែកថែប
៥. អាប៉ាទិត (Apatite) អាចឆ្កូតកាំបិតដែកថែប
៦. ផែលស្ប៉ាត (Feldspar) មិនអាចឆ្កូតកាំបិត ដែកថែប តែអាចឆ្កូតនឹងកញ្ជក់បង្អួច
៧. ក្វាត (Quartz) អាចឆ្កូតដែកថែប​នឹងកញ្ចក់រឹង
៨. ពេជ្រពណ៍លឿង (Topaz) អាចឆ្កូតក្វាត
៩. កូរានដិម (Corundum) អាចឆ្កូតពេជ្រពណ៍លឿង
១០. ពេជ្រ ជារ៉ែដែលរឹងជាងគេ អាឆឆ្កូតគ្រប់សារធាតុទាំងអស់បាន។
1 month ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ធនធាន រ៉ែ, click on at the bottom under it