Logo
សេដ្ឋ កិច្ច
6 days ago
ចូររៀបរាប់អំពីប្រភពចំណូលថវិកាជាតិ?
○ ការរៀបរាប់ពីប្រភពចំណូលថវិកាជាតិ មានដូចជា៖
ក. ចំណូលសារពើពន្ធ
· ពន្ធគយ (ទំនិញនាំចូល...)
· ពន្ធដារ (អាជីវកម្មក្នុងស្រុក...)
ខ. ចំណូលមិនមែនសារពើពន្ធ
· ការជួលទ្រព្យសម្បត្តិរដ្ឋ
· សួយសា
· VISA
សេដ្ឋ កិច្ច
14 days ago
តើប្រព័ន្ធសេដ្ឋកិច្ចមានប៉ុន្មាន? ចូររៀបរាប់។
○ ប្រព័ន្ធសេដ្ឋកិច្ចមានបី សេដ្ឋកិច្ចទីផ្សារសេរី សេដ្ឋកិច្ចបញ្ជារ ឬ សេដ្ឋកិច្ចផែនការ និង សេដ្ឋកិច្ចចម្រុះ។
🎯 សេដ្ឋកិច្ចទីផ្សារសេរី៖ កម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំ ស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជារូបវន្តបុគ្គល និង នីតិបុគ្គល។ ដោយឡែក យន្តការគ្រប់គ្រង និង សម្របសម្រួលផ្នែកទាំងស្រុងលើយន្តការទីផ្សារ ដែលតាងទ្រឹស្តីក្លាស្សិក ហៅថា ជា សេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង។ ប្រព័ន្ធសេដ្ឋកិច្ចនេះ សេចក្តីសម្រេចចិត្តក្នុងការបែងចែកធនធាន គឺជា សេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ច ជាការពិតសេរីភាពនេះ អាស្រ័យទៅនឹងសេចក្តីត្រូវការ និង ការផ្គត់ផ្គង់ក្នុងសង្គមសេដ្ឋកិច្ច។ ពីព្រោះ មុននឹងផលិតរបស់អ្វីមួយ ភ្នាក់ងារសេដ្ឋកិច្ចដែលជាផលិតករ ត្រូវសិក្សាសេចក្តីត្រូវការរបស់អតិថិជន ឬ អ្នកប្រើប្រាស់។ ករណីនេះ សកម្មភាពផលិតកម្ម ការផ្លាស់ប្តូរ ការប្រើប្រាស់ទំនិញ និង សេវាជាទូទៅត្រូវមានសេរីភាពបរិបូរណ៍។ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចនេះ ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន និង ប្រឹងប្រែងធ្វើឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើងតាមរយៈការប្រកួតប្រជែង។

🎯 សេដ្ឋកិច្ចបញ្ជារ៖ រដ្ឋមានកម្មសិទ្ធិលើធនធាន និង កត្តាផលិតស្ទើរតែទាំងអស់ ឯយន្តការគ្រប់គ្រង និង សម្របសម្រួលផ្អែកលើមូលដ្ឋានផែនការរបស់រដ្ឋ មានន័យថា ដំណើរផលិតកម្មស្ថិតនៅក្រោមការការពាររបស់រដ្ឋស្ទើរតែទាំងអស់។ ដំណោះស្រាយធំៗ ទាក់ទងទៅនឹងផលិតកម្ម ការគ្រប់គ្រង ការបែងចែកធនធានផ្សេងៗ ត្រូវស្ថិតនៅក្រោមការកំណត់របស់រដ្ឋ។ សហគ្រាសជាកម្មសិទ្ធិរបស់រដ្ឋ ដូច្នេះ សកម្មភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចទាំងក្នុងផលិតកម្ម ការបែងចែក ព្រមទាំងការផ្លាស់ប្តូរទំនិញ និង សេវាស្ថិតនៅក្រោមការត្រួតពិនិត្យ នឹងត្រូវអនុវត្តតាមផែនការរបស់រដ្ឋ។ និយាយរួម ផែនការផលិតកម្មរបស់សហគ្រាសនីមួយៗត្រូវចាត់ចែង ត្រួតពិនិត្យ និង អនុវត្តតាមផែនការរបស់រដ្ឋ ដែលមានក្រុមប្រឹក្សាផែនការជាតំណាង ហើយជាទូទៅ ផែនការទាំងនេះ ជា អ្នកកំណត់ចំពោះសហគ្រាសទីមួយៗ ពីបរិមាណគុណភាព បរិមាណគុណផល និង តើត្រូវផលិតអ្វី? ផលិតដូចម្តេច? សម្រាប់នរណា? ចំនួនប៉ុន្មាន? ក្នុងថ្លៃប៉ុន្មាន? ដូច្នេះ សមាមាត្របរិមាណផលិតកម្មរវាងទំនិញវិនិយោគ និង ទំនិញប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ ត្រូវបានគ្រប់គ្រង និង កំណត់ដោយផែនការរដ្ឋ។

🎯 សេដ្ឋកិច្ចចម្រុះ៖ យន្តការរដ្ឋ និង យន្តការទីផ្សារមានតួនាទីសំខាន់ៗ ដូចគ្នា ក្នុងដំណោះស្រាយបញ្ហាថាផលិតអ្វី? ផលិតដូចម្តេច? ផលិតសម្រាប់នរណា? ក្នុងការអនុវត្តកន្លងមក ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ច្រើនស្ថិតនៅចន្លោះ ជា សេដ្ឋកិច្ចចម្រុះបែបទីផ្សារ ឬ សេដ្ឋកិច្ចចម្រុះបែបសេដ្ឋកិច្ចបញ្ជារ។ ឧទាហរណ៍ សេដ្ឋកិច្ចសហរដ្ឋអាមេរិក ជា សេដ្ឋកិច្ចចម្រុះបែបទីផ្សារ ពីព្រោះថា នៅក្នុងសកម្មភាពសេដ្ឋកិច្ចជាច្រើន ផ្នែកឯកជនដើរតួសំខាន់ ហើយសកម្មភាពមួយចំនួនទៀត ដំណើរការដោយរដ្ឋខ្លួនឯង តាមរយៈការអនុវត្តបទបញ្ញតិផ្សេងៗ ការយកពន្ធ និង ការឧបត្ថម្ភជាដើម ជាងនេះទៀត រដ្ឋមានតួនាទីសកម្មក្នុងការប្រើប្រាស់ឧបករណ៍ម៉ាក្រូសេដ្ឋកិច្ច ដែលមាននៅក្នុងដៃសម្រាប់សម្របសម្រួលក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចជា គោលនយោបាយសារពើពន្ធ សម្រាប់រក្សារស្ថេរភាពនៃការផ្គត់ផ្គង់ និង ជម្រុញកំណើនសេដ្ឋកិច្ចព្រមទាំងផ្គត់ផ្គង់ទំនិញ និង សេវាសាធារណៈ ជាពិសេសទំនិញ និង សេវាដែលអវត្តមាននៅក្នុងទីផ្សារ។ តាមរយៈនេះ ការធ្វើអន្តរាគមន៍របស់រដ្ឋអាចកែសម្រួល និង បំពេញចន្លោះខ្វះខាតនូវយន្តការទីផ្សារ និង ដើម្បីផ្ទេរសកម្មភាពទាំងនេះ ឱ្យក្លាយជាសកម្មភាពមានប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។ សេដ្ឋកិច្ចអតីតសហភាពសូវៀត និង បណ្តាប្រទេសនៅអឺរ៉ុបខាងកើត មានលក្ខណៈជាសេដ្ឋកិច្ចចម្រុះដែរ តែបែបសេដ្ឋកិច្ចផែនការ។ ក្នុងករណីនេះ ពិតមែនតែអ្វីៗ (ទាំងកម្មសិទ្ធធនធានសេដ្ឋកិច្ច ការរៀបចំផែនការ ការអនុវត្តន៍ និង ការត្រួតពិនិត្យ) ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់រដ្ឋ ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង សេដ្ឋកិច្ចចម្រុះបែបបញ្ជារនេះ ជៀសមិនផុតពីការប្រើប្រាស់យន្តការទីផ្សារនោះទេ ពោល គឺ នៅតែមានសេសសល់កម្មសិទ្ធឯកជនលើធនធានសេដ្ឋកិច្ចមួយចំនួន។ បច្ចុប្បន្ន កូរ៉េខាងជើង និង ប្រទេសគុយបា អាចចាត់ថា ជា សេដ្ឋកិច្ចចម្រុះបែបបញ្ជារ។
សេដ្ឋ កិច្ច
21 days ago
តើមីក្រូសេដ្ឋកិច្ច និង ម៉ាក្រូសេដ្ឋកិច្ចខុសគ្នាដូចម្តេច?
○ រវាងមីក្រូសេដ្ឋកិច្ច និង ម៉ាក្រូសេដ្ឋកិច្ច ខុសគ្នា​ត្រង់​អថេរដែលត្រូវសិក្សា។
💥 មីក្រូសេដ្ឋកិច្ចសិក្សាថ្លៃដើមទាប ថ្លៃអង្ករ ធៀបនឹងថ្លៃទំនិញផ្សេងទៀត។
✨ ចំណែកម៉ាក្រូសេដ្ឋកិច្ច សិក្សាពីកិរិតថ្លៃមធ្យម ដែលគណនាដោយរាប់បញ្ចូលគ្រប់ទំនិញ និង សេវាប្រើទាំងអស់នៃភាពខុសគ្នាមួយទៀត គឺ ការសន្មតិ។
💥 ក្នុងការសិក្សាមីក្រូសេដ្ឋកិច្ច គេឱ្យប្រាក់ចំណូលរបស់ខ្លួន ដើម្បីទិញទំនិញផ្សេងៗ។
✨ ចំណែ​កឯ ការសិក្សាម៉ាក្រូសេដ្ឋកិច្ចវិញ កម្រិតនៃប្រាក់ចំណូលសរុប ឬ ចំណាយ​ គឺ ស្ថិតនៅក្រោមអថេរសំខាន់ៗ ដែលត្រូវសិក្សា។ ក្រៅពីនេះ មីក្រូសេដ្ឋ និង ម៉ាក្រូសេដ្ឋកិច្ចសិក្សាអំពីទិដ្ឋភាពសេដ្ឋកិច្ចផ្សេងៗគ្នា។ ការសិក្សាអំពីទីផ្សារទំនិញ ឬ ទីផ្សារពលកម្មតែមួយប្រភេទ ជា ការសិក្សាក្នុងកម្រិតមីក្រូសេដ្ឋកិច្ច។
សេដ្ឋ កិច្ច
29 days ago
តើការរៀបចំដំណើរការថវិកាជាតិធ្វើឡើងយ៉ាងដូចម្តេច?
○ ដំណើរការរៀបចំថវិកាជាតិ គឺ៖
· ខែ ៣-៦៖ រំលឹកពិនិត្យថវិកា និង គោលនយោបាយអភិវឌ្ឍន៍ជាតិ។
· ខែ ៧-៩៖ ធ្វើផែនការពីក្រសួង ឬ ស្ថាប័ន។
· ខែ ១០-១២៖ អនុម័តក្នុងចំណោមក្រសួង-ស្ថាប័ន អនុម័តទៅរដ្ឋមន្រ្តី។
· ខែ ១២៖ អនុម័តទៅរដ្ឋសភា និង ព្រឹទ្ធសភា។
សេដ្ឋ កិច្ច
1 month ago
តើមីក្រូសេដ្ឋកិច្ចជាអ្វី?
○ មីក្រូសេដ្ឋកិច្ច គឺជា ការសិក្សាអំពីឥរិយាបទ និង ការធ្វើសេចក្តីសំរេចចិត្តរបស់បុគ្គលម្នាក់ៗ ឬ ក្រុមគ្រួសារនីមួយៗ។
សេដ្ឋ កិច្ច
1 month ago
តើម៉ាក្រូសេដ្ឋកិច្ចជាអ្វី?
○ ម៉ាក្រូសេដ្ឋកិច្ច គឺជា ការសិក្សាទាំងមូលដែលពិនិត្យមើលអំពីផលិតកម្មភាព មានការងារធ្វើ (អនីកម្មភាព) ការប្រើប្រាស់ និង ការវិនិយោគ កម្រិតថ្លៃជាទូទៅ “អតិផរណា” តម្រូវការ និង ការផ្គត់ផ្គង់សរុប។
សេដ្ឋ កិច្ច
2 months ago
តើថវិកាមានតួនាទីអ្វីខ្លះ?
○ ថវិកាមានតួនាទីមួយចំនួន ដូចជា តួនាទីផ្គត់ផ្គង់ធនធាន ដោយកំណត់តាមអាទិភាព តួនាទីបែងចែកដោយផ្ទេរធនធាន តាមមធ្យោបាយចំណូល និង ចំណាយ និង តួនាទីស្ថេរភាពភាវូបនីយកម្មនៃម៉ាក្រូសេដ្ឋកិច្ច ដែលរក្សាឱ្យបានតុល្យភាពជាមូលដ្ឋានទាំងឡាយ។
សេដ្ឋ កិច្ច
2 months ago
ដូចម្តេចដែលហៅថាថវិកាជាតិ?
○ មានលក្ខណៈជាក់លាក់ ពីព្រោះថវិកាត្រូវបានរដ្ឋសភាអនុម័ត ហើយឆ្លុះបញ្ចាំងកម្មវិធីនយោបាយរបស់រដ្ឋ។ ថវិកាជាឧបករណ៍ ហិរញ្ញវត្ថុរបស់រដ្ឋឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ច ព្រោះថាថវិកាវិវឌ្ឍន៍ថ្នាក់ឡើងចុះៗតាមសេដ្ឋកិច្ច ហើយក៏មានឥទ្ធិពលទៅលើសេដ្ឋកិច្ចវិញផងដែរ។ ដូច្នេះ ថវិកាមិនមែនត្រឹមតែជាឯកសារសម្រាប់កត់ត្រារបៀបគណនេយ្យនោះទេ។ ថវិកាបេសកម្មមួយ ច្បាស់លាស់ គឺ ធ្វើវិចារណៈកម្មក្នុងការអនុវត្ត និង ការប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុ ដែលទទួលបាន បើចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និង ចំណូលមូលធន។ ថវិការដ្ឋាភិបាល គឺជា ការប៉ាន់ស្មាននូវចំណូល និង ចំណាយរបស់រដ្ឋរាប់ឆ្នាំ បន្ទាប់ដែលឧទិសភាព ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅចំពោះមុខសភា ឬ អង្គការនីតិបញ្ញត្តិដើម្បីសុំការអនុម័ត។ ថវិកា ជា ឧបករណ៍មួយដ៏ចាំបាច់ សម្រាប់ឱ្យរដ្ឋដឹកនាំនយោបាយសេដ្ឋ និង ហិរញ្ញវត្ថុបានត្រឹមត្រូវ និង ញ៉ាំងឱ្យរដ្ឋក្ដាប់ជាប់នូវការប្រព្រឹត្តទៅ និង អនុវត្តកម្មវិធីនយោបាយបានខ្ជាប់ខ្ជួន។
សេដ្ឋ កិច្ច
2 months ago
តើដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពអ្វីខ្លះ?
○ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗ​ ដូចជា៖
• ប្រសិទ្ធភាពនៃការគ្រប់គ្រង និង កៀងគរចំណូ​ល
• ការធ្វើវិចារណកម្មចំណាយ គឺ បែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និង ការវិនិយោគសាធារណៈ​ឱ្យបានសមស្រប។ • គោលនយោបាយសារពើពន្ធរបស់ប្រទេសមួយ គួរមានគោលដៅជាគោលការណ៍ចំនួន ៤ គឺ៖ ការបែងចែកធនធាន  ស្ថេរភាវូបនីយកម្ម កិច្ចកំណើ​ន និង ការចែកចាយនៃប្រាក់ចំណូលទ្រព្យសម្បត្តិឱ្យបានស្មើរគ្នា។ តាមរយៈពន្ធ និង ចំណាយសាធារណៈ រដ្ឋាភិបាលដើរតួនាទីសំខាន់ ក្នុងការបែងចែកបណ្តាធនធានសេដ្ឋកិច្ច ជំរុញ និង មិនជំរុញ ខ្សែរសង្វាក់ផលិតកម្មឱ្យកើន ឬ មិនកើនឡើង។ ពន្ធចំណាយសាធារណៈ និង សកម្មភាពរបស់រដ្ឋាភិបាលបន្ទាប់មក និង កំណត់សមាមាត្រផលិតផលជាតិសរុប ឬ ផលិតផលក្នុងស្រុកសរុបដែលបង្កើតឡើងដោយវិស័យសាធារណៈ។
សេដ្ឋ កិច្ច
2 months ago
តើអ្វីទៅហៅថាគោលនយោបាយសារពើពន្ធ?
○ សំដៅលើការយកពន្ធ និង វិធីរកចំណូ​លផ្សេងៗទៀតរបស់រដ្ឋ និង ចំណាយដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និង សមធម៌។
សេដ្ឋ កិច្ច
2 months ago
ដូចម្តេចដែលហៅថាហិរញ្ញវត្ថុសាធារណៈ?
○ ជាសកម្មភាព និង មធ្យោបាយផ្សេងៗរបស់រដ្ឋ ក្នុងដំណើរការគៀងគររកចំណូល និង ការទូទាត់លើចំណាយរបស់ខ្លួន។ ពោល គឺ លើកកំពស់ប្រសិទ្ធិភាពចំណូលចំណាយ ហើយចំណូលប្រកបដោយវាចារណកម្ម រួមចំណែកធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន មានការវិវឌ្ឍន៍ប្រកបដោយចីរភាព និង សមធម៌ដោយមានផលប៉ះពាល់តិចតួច លើសកម្មភាពសេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មភាព និង វិធានការហិរញ្ញវត្ថុសាធារណៈ ការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ និង ពន្ធអាករការគ្រប់គ្រងចំណូលចំណាយសាធារណៈ ការរៀបចំប្រាក់បៀវត្សន៍ សម្រាប់មន្ត្រីរាជការ ការគ្រប់គ្រងរតនាគារ ការលទ្ធកម្ម ការគ្រប់គ្រងកំចីក្នុង និង ក្រៅប្រទេស ការធានារ៉ាប់រង ការសន្សំក្នុងស្រុក ការរៀបចំមូលនិធិចូលនិវត្សន៍ និង ការលើកទឹកចិត្តវិនិយោគទុនជាដើម។
សេដ្ឋ កិច្ច
3 months ago
តើប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចអ្វី?
○ ប្រទេសកម្ពុជាប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ជាផ្លូវការតាំងពីឆ្នាំ ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣។ កម្ពុជាបានបើកឱ្យមានកម្មសិទ្ធឯកជន និង ធ្វើឯកជនភាវូបនីយកម្ម បង្វែរអ្វីៗរបស់រដ្ឋជារបស់ឯកជន សហគ្រាសជាច្រើន ឱ្យឯកជនកាន់កាប់វិញ។ ទន្ទឹមគ្នានោះ រដ្ឋអនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មក្នុង និង ក្រៅប្រទេស និង ការវិនិយោគទុនក្រៅប្រទេសផងដែរ។ សេដ្ឋកិច្ចទីផ្សារសេរី មានន័យថា កម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំ ដែលស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជានីតិបុគ្គល និង រូបវន្តបុគ្គល។ ដោយឡែកយន្តការគ្រប់គ្រង និង សម្របសម្រួលផ្នែកទាំងស្រុង លើយន្តការទីផ្សារដែលតាមទ្រឹស្តី Classic ហៅវាជាសេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង។ ក្នុងប្រព័ន្ធសេដ្ឋកិច្ចនៃសេដ្ឋកិច្ច សម្រេចចិត្តក្នុងការបែងចែក ធនធានជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ។ សេរីភាពនេះ អាស្រ័យលើតំរូវការ និង ការផ្គត់ផ្គង់។ មានន័យថា សកម្មភាពផលិកម្ម ការដោះដូរ និង ការប្រើប្រាស់ទំនិញ និង សេវាជាទូទៅត្រូវមានសេរីភាពបរិបូរណ៍។ ក្នុងក្របខ័ណ្ណសេដ្ឋកិច្ចទីផ្សារសេរី ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន នឹងប្រឹងប្រែងធ្វើឱ្យស្ថានភាពអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរតាមរយៈការប្រកួតប្រជែង។ និយាយរួម សមាសភាគយន្តការមាន ៥ គឺ៖ កម្មសិទ្ធឯកជន សេរីភាពក្នុងការជ្រើសរើសអត្ថប្រយោជន៍បុគ្គល ការប្រកួតប្រជែង និង ប្រព័ន្ធបង្កើតថ្លៃ។
សេដ្ឋ កិច្ច
3 months ago
តើត្រូវធ្វើដូចម្តេចដើម្បីឲ្យផលិតផលស្រូវកើនឡើង?
○ ដើម្បីឲ្យផលិតផលស្រូវកើនឡើង គឺ៖
• ដោះស្រាយបញ្ហាគ្រប់គ្រងដីធ្លី។
• ដោះស្រាយបញ្ហាទឹក (ប្រព័ន្ធធារាសាស្រ្ត ប្រឡាយទឹក ស្រោចស្រព...)។
• ការប្រើប្រាស់បច្ចេកទេសកសិកម្ម (គ្រឿងយន្តកសិកម្ម ប្រពលវប្បកម្ម...)។
• ការជ្រើសរើសពូជស្រូវ ប្រើប្រាស់ជី និង ថ្នាំសម្លាប់សត្វល្អិត។
• ការកសាងផ្លូវគមនាគមន៍ជនបទ។
• បង្កើតទីតាំង សម្រាប់ពិគ្រោះយោបល់ បណ្តុះបណ្តាលបញ្ហាពាក់ព័ន្ធកសិកម្ម។
• ជំរុញការផ្តល់ឥណទានដែលមានការប្រាក់ទាប។
• ការរៀបចំទីផ្សារស្រូវ សម្រាប់បង្កលក្ខណៈងាយស្រួលដល់កសិករលក់ផលិតផលរបស់ខ្លួន។
សេដ្ឋ កិច្ច
3 months ago
តើអតិផរណាបណ្តាលមកពីអ្វី?
○ មូលហេតុដែលនាំឲ្យមានអតិផរណា គឺ៖
• តម្រូវការកើនឡើង (Demand Full)៖ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលជាការពន្យល់តាមបែបបុរាណនៃអតិផរណា ដែលគេស្គាល់ថាជាការពន្យល់តាមតម្រូវការកើនឡើង យោងទៅតាមនេះគឺមានន័យថា ការចំណាយទៅលើផលិតផលនៅក្នុងសេដ្ឋកិច្ចដែលអ្នកទិញ ព្យាយាមដើម្បីទិញជ្រើនជាងដែលសេដ្ឋកិច្ចផលិតបាន។
• ឱនភាពថវិការបស់រដ្ឋ (Government Deficit)៖ គឺជាមូលហេតុសំខាន់ជាងគេនៃអតិផរណា គឺឱនភាពថវិកាដែលបង្កឡើងដោយរដ្ឋាភិបាល។ ឱនភាពថវិការបស់រដ្ឋាភិបាលអាចជាវិភាគទានមួយ ចំពោះអតិផរណាពិសេសប្រសិនបើ ធនាគារកណ្តាលបង្កើនការផ្គត់ផ្គង់រូបិយវត្ថុ ដើម្បីរក្សាអត្រាការប្រាក់ឲ្យនៅទាប (Interest Rate Down)។ ប្រសិនបើ រដ្ឋាភិបាលមិនព្រមបង្វិលប្រាក់ ដើម្បីសងបំណុលគេ ចំនួនអ្នកខ្ចីមានការកើនឡើង ដែលនាំឲ្យអត្រាការប្រាក់កើនឡើងដែរ។
• ថ្លៃដើមកើនឡើង (Cost- Push)៖ គឺបណ្ដាលមកពីក្រុមនៃកម្លាំងពលកម្ម និង ដោយសារការកើនឡើងនូវតម្លៃធាតុចូល (Input price) ផ្សេងៗរបស់អ្នកផលិត។ ឧទាហរណ៍៖ ករណីនេះកើតឡើងនៅពេលដែលសហជីពកម្មករជាតិ បានឈ្នះការទាមទារតម្លើងប្រាក់បៀរវត្ស ករណីនេះ បង្ខំឲ្យអ្នកផលិតតម្លើងថ្លៃផលិតផលចំពោះអ្នកប្រើប្រាស់ ដើម្បីសម្រួលដល់ថ្លៃដើមកម្លាំងពលកម្ម។
• ការទាមទារតម្លើងប្រាក់ឈ្នួល (Wage-Price Spiral)៖ ទោះជាយ៉ាងណាក៏ដោយ ក៏មានការពន្យល់មួយចំនួនទៀត និយាយថា គ្មានក្រុមណាមួយដែលត្រូវស្ដីបន្ទោសចំពោះអតិផរណានោះទេ យោងទៅតាមអ្វីដែលគេបាននិយាយមកនេះ មានការកើនឡើង ដែលមាននិរន្តរភាពផ្ទាល់នៃប្រាក់បៀរវត្តន៍ និង តម្លៃដែលពិបាកបញ្ឈប់នៅពេលដែលអតិផរណា បានចាប់ផ្ដើមឡើង។
• ការបោះពុម្ពលុយលើស (Excessive Monetary Growth)៖ គឺជាការកើនឡើងនៃតម្លៃរូបិយវត្ថុហួសប្រមាណ នៅពេលដែលការផ្គត់ផ្គង់រូបិយវត្ថុកើនឡើងឆាប់រហ័ស ជាងការកើឡើងនៅពេលផលិតផលជាតិសរុបពិត។
សេដ្ឋ កិច្ច
3 months ago
តើអតិផរណាត្រូវបានកាត់បន្ថយតាមមធ្យោបាយណាខ្លះ?
○ វិធីសាស្រ្តប្រើប្រាស់ ដើម្បីកាត់បន្ថយអតិផរណា មាន៖
• កែលំអរប្រព័ន្ធពន្ធ
• បង្កើនចំណូល
• ទប់ស្កាត់ឥណទាន
• លើកទឹកចិត្តចំពោះការសន្សំ
• ជំរុញផលិតកម្ម
• បង្កើតទំនិញថ្មី ដែលអាចជំនួសទំនិញមួយចំនួន
• ជំរុញឲ្យមានការប្រកួតប្រជែងរវាងកសិករ
• ឥទ្ធិពលចិត្តសាស្រ្ត
សេដ្ឋ កិច្ច
3 months ago
តើវិស័យសំខាន់ៗ ៤ ដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំងក្នុងតំបន់មានអ្វីខ្លះ?
○ កម្ពុជាមានវិស័យសំខាន់ៗចំនួន ៤ ដែលកំពុងតែរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យក្លាយជា​ (កូនខ្លាសេដ្ឋកិច្ច) នៅក្នុងតំបន់អាស៊ាន។ វិស័យសំខាន់ៗដែលជាឆ្អឹងកងសេដ្ឋកិច្ចទាំងបួននោះ មានដូចជា៖
• វិស័យទេសចរណ៍
• វិស័យកសិកម្ម
• ឧស្សាហកម្ម
• វិស័យសំណង់ និង អចលនទ្រព្យ
✽ ក្រៅពីវិស័យទាំង ៤ ខាងលើ ក៏នៅមានផងដែរនូវធាតុផ្សំសំខាន់ៗផ្សេងទៀត ដែលធ្វើឲ្យកម្ពុជារឹងមាំក្នុងការឈានទៅរក កំណើនសេដ្ឋកិច្ចខ្លាំងក្លានៅក្នុងតំបន់។ កម្ពុជាអាចនឹងក្លាយជាកូនខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ដោយសារតែកម្ពុជាមានកំណែទម្រង់រឹតបន្តឹងលើប្រព័ន្ធច្បាប់ ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថានអាជីវកម្មមានភាពល្អប្រសើរ ជាពិសេស កម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ ៧%។ ការកំណត់ភាពរីកចម្រើននៃកំណើនសេដ្ឋកិច្ចនេះ ផ្អែកលើកត្តាសំខាន់ៗ ដូចជា ស្ថិរភាពនយោបាយ និង បរិស្ថានអាជីវកម្ម មានលក្ខណៈប្រសើរជាងកាលពីឆ្នាំកន្លងមក ដែលធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត។ ការផ្សព្វផ្សាយព័ត៌មាន ពីឱកាសវិនិយោគមានភាពទូលាយ ចំពោះវិនិយោគិនបរទេស និង សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ជាចំណុចសំខាន់ល្អមួយផងដែរសម្រាប់កម្ពុជា។ ជាពិសេសជាងនេះទៅទៀត វិនិយោគបរទេសកាន់តែមើលឃើញពីការបើកទូលាយ សម្រាប់ការវិនិយោគ ដោយមាននីតិវិធីច្បាប់រឹងមាំជាងឆ្នាំមុនៗ និង មានការអភិវឌ្ឍធនធានមនុស្ស ដែលមានកម្លាំងស្នូលយុវជនវ័យក្មេងជាច្រើន។ ចំណុចទាំងអស់នេះហើយ ដែលធ្វើឲ្យវិនិយោគបរទេសកំពុងតែងាកមករក ការបណ្តាក់ទុននៅប្រទេសកម្ពុជា ជាច្រើន។ យ៉ាងណាក៏ដោយ បើទោះបី មានចំណុចវិជ្ជមានទាំងអស់នេះក្តី ក៏យើងនៅតែសម្តែងក្តីបារម្ភខ្លះៗ ទៅលើកត្តាបរិស្ថានសេដ្ឋកិច្ចក្នុងតំបន់ កត្តានយោបាយ និង កត្តាបរិស្ថានសេដ្ឋកិច្ចពិភពលោកផងដែរ។
សេដ្ឋ កិច្ច
3 months ago
ហេតុអ្វីមូលធននិយមជារបបសេដ្ឋកិច្ចដែលល្អជាងគេ?
○ មូលធននិយម សំដៅទៅដល់សិទ្ធិសេដ្ឋកិច្ចក្នុងការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ដោយមិនមានការហាមឃាត់ ឬ លូកដៃពីរដ្ឋាភិបាលឡើយ ដ៏រាបណាសកម្មភាពនោះមិនខុសច្បាប់ ឬ ផ្ទុយពីសីលធម៌សង្គម។ រីឯកុំមុយនីស្ត និង សង្គមនិយមសំដៅទៅដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ហើយមនុស្សត្រូវតែធ្វើតាមជាដាច់ខាត មិនថាគំនិតនោះល្អ ឬ អាក្រក់ទេ ចំណែកឯទ្រព្យសម្បត្តិផ្ទាល់ខ្លួនក៏យើងគ្មានសិទ្ធិក្នុងការកាន់កាប់ដែរ។ ការរីកចម្រើនរបស់ពិភពលោកយើងរហូតដល់សព្វថ្ងៃនេះ អាចកើតឡើងបាន ដោយសារតែការអនុវត្តរបបមូលធននិយមរបស់ប្រទេសជាច្រើននៅលើពិភពលោក។ ផ្ទុយទៅវិញរបបកុំមុយនីស្ត និង សង្គមនិយម បានធ្វើឲ្យប្រទេសជាច្រើនរងទុក្ខវេទនា និង ស្លាប់អស់មនុស្សជាង ១០០ លាននាក់ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ កាលពីទសវត្ស ១៩៧០។ សេដ្ឋកិច្ចមូលធននិយម ពិតជាបានជួយដល់មនុស្សគ្រប់គ្នាមែន មិនថាអ្នកមាន ឬ អ្នកក្រ ហើយសម្រាប់អ្នករកស៊ីកាន់តែចូលចិត្តសេដ្ឋកិច្ចប្រភេទនេះ ព្រោះវាផ្ដល់ផលទៅឲ្យអ្នកដែលខំប្រឹងប្រែងខ្លាំងជាងគេ។ ខាងក្រោមនេះ គឺជា ហេតុផលមួយចំនួនដែលគាំទ្រសេដ្ឋកិច្ចបែបមូលធននិយម៖
• សេរីភាព៖ ចំណុចសំខាន់បំផុតរបស់សេរីភាព គឺ ការជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយមូលធននិយមផ្ដល់មនុស្សនូវសេរីភាពនេះ ក្នុងការចូលរួមក្នុងទីផ្សារលក់ ឬ ទិញទៅតាមការចង់បានរបស់ខ្លួន។ នៅក្នុងរបបកុំមុយនីស្តការសម្រេចចិត្តគ្រប់បែបយ៉ាងធ្វើដោយរដ្ឋាភិបាល ដូចជា តើមនុស្សគ្រប់គ្នាត្រូវស្លៀកពាក់បែបណា រស់នៅផ្ទះដូចម្ដេច ឬ បរិភោគប៉ុណ្ណា ត្រូវមានកូនប៉ុន្មានអ្នក…?

• ធ្វើឲ្យមានការសហការគ្នា៖ ឧទាហរណ៍ថា អ្នកចង់ជួលសិស្សដែលទំនេរនៅក្រៅម៉ោងសិក្សា មកជួយធ្វើការក្នុងហាងរបស់អ្នក។ ដោយសារតែគាត់ជាសិស្ស និង មិនមានបទពិសោធន៍ក្នុងការងារ អ្នកក៏សាកសួរគាត់ថា ប្រសិនបើធ្វើការឲ្យអ្នក គាត់នឹងបានប្រាក់ម៉ោងតិចជាងអ្នកមានបទពិសោធន៍។ នៅពេលនិយាយគ្នារួច អ្នកទាំងពីរក៏ឯកភាពគ្នា ហើយពេញចិត្តនឹងការសម្រេចចិត្តរៀងៗខ្លួន។ ចំណែកឯនៅក្នុងសេដ្ឋកិច្ចដែលធ្វើការសម្រេចចិត្តដោយរដ្ឋាភិបាល ដូចជា កុំមុយនីស្ត ឬ សង្គមនិយម ពួកគេជាអ្នកកំណត់តម្លៃម៉ោងធ្វើការស្មើៗគ្នា ដោយមិនគិតពីសមត្ថភាព ឬ បទពិសោធន៍របស់បុគ្គលម្នាក់ៗឡើយ និយាយរួម គឺ គេចង់បានសមភាពសូម្បីតែការហៅគ្នាក៏ត្រូវប្រើពាក្យសមមិត្តដែរ មិនមានអ្នកណាធំតូចឡើយ។ ដោយសារតែហេតុនេះហើយ អ្នក និង សិស្សម្នាក់នោះមិនទទួលបានផលចំណេញទាំងអស់គ្នា ព្រោះអ្នកមិនចង់ជួលគាត់ក្នុងតម្លៃលើសពីសមត្ថភាព រីឯគាត់ក៏មិនបានទទួលប្រាក់បន្ថែម និង បទពិសោធន៍ក្នុងការងារ។ ចុងបញ្ចប់អ្នកទាំងពីរ គឺ សុទ្ធតែជាអ្នកខាត។

• សុទិដ្ឋិនិយម៖ របបមូលធននិយមផ្ដោតលើឱកាស ឬ គំនិត ដើម្បីផលិតនូវអ្វីដែលថ្មី អាចផ្ដល់ជាប្រយោន៍ដល់មនុស្សជាតិបាន។ ផ្ទុយទៅវិញ នៅក្នុងការឃោសនារបស់ពួកកុំមុយនីស្ត គឺ ផ្ដោតែលើចំណុចអវិជ្ជមាន ឬ ភាពខ្វះខាតធនធានរបស់ពិភពលោក ឲ្យទៅអ្នករស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ដូចជា កាលពីដើមពួកគេតែងតែទាយទុកថា នាពេលអនាគតមនុស្សនឹងជួបភាពអត់ឃ្លាន ខ្វះខាតស្បៀងជាដើម (ហើយវិធីដោះស្រាយរបស់គេ គឺ បំបាត់ចោលមនុស្ស ឬ កំណត់ចំនួនមនុស្សដែលត្រូវកើត) ផ្ទុយទៅវិញ ការរីកចម្រើនខាងវិស័យកសិកម្មទូទាំងពិភពលោក បានធ្វើឲ្យកសិករដាំដំណាំច្រើនជាង ដោយប្រើដីតិចជាងមុន ហើយអាចផ្គត់ផ្គង់តម្រូវការរបស់ពិភពលោកបាន។ នេះក៏ដោយសារការផ្ដល់សិទ្ធិ​ សេរីភាពដល់មនុស្សក្នុងកាសម្រេចចិត្តធ្វើអ្វីដែលខ្លួនចេះ និង បញ្ចេញនូវគំនិតរបស់ខ្លួន យកមកបម្រើដល់សង្គមវិញ។

• ជឿជាក់លើមនុស្សម្នាក់ៗ៖ មូលធននិយមជឿជាក់ថា មនុស្សទូទៅអាចសម្រេចចិត្តបានល្អបំផុតសម្រាប់ខ្លួនឯង ដោយមិនចាំបាច់មានការលូកដៃពីរដ្ឋាភិបាលឡើយ។ ចំណែកឯកុំមុយនីស្ត ឬ សង្គមនិយម ពួកគេគិតថា មានតែរដ្ឋាភិបាលទេទើបអាចសម្រេចចិត្តត្រូវ ដោយមិនបានគិតថារបស់មួយប្រភេទមិនអាចបម្រើតម្រូវការមនុស្សផ្សេងៗគ្នាឡើយ។

• លើកតម្កើងអ្នកដែលមានគំនិតល្អៗ៖ នៅក្នុងប្រព័ន្ធមូលធននិយម គេចូលចិត្តលើកតម្កើង និង ផ្ដល់ផលតបស្នងវិញដល់អ្នកដែលបានបង្កើតអ្វីថ្មី ឬ មានគំនិតល្អណាមួយដែលអាចជួយដោះស្រាយដល់ការរស់នៅរបស់មនុស្សបាន។ ដោយសារហេតុនេះហើយ ទើបយើងឃើញថា នៅក្នុងប្រទេសសេរី ដូចជា អាមេរិចជាដើម អ្នកដែលបង្កើតបាននូវអ្វីដែលមានប្រយោជន៍នឹងក្លាយទៅជាអ្នកមាន ហើយបានជំរុញឲ្យមនុស្សជាច្រើនខិតខំស្វែងរកនូវរបស់ថ្មី ព្រោះគេដឹងថា បើខ្លួនអាចធ្វើអោយគំនិតនោះដំណើរការ គេប្រាកដជានឹងទទួលបានផលតបស្នងវិញមិនខាន។ រីឯកុំមុយនីស្ត ឬ សង្គមនិយម ពួកគេចូលចិត្តសមភាពជាង មិនថាអ្នកចេះ ពូកែ ឬ ប្រឹងធ្វើការប៉ុណ្ណាទេ អ្នកនៅតែទទួលបានលទ្ធផលស្មើរគ្នាដូចនឹងគេឯងដែរ។ ដោយសារហេតុផលនេះហើយ ទើបយើងឃើញថាប្រទេសដែលកាន់របបកុំមុយនីស្តមុន ឬ ក្រោយគង់តែដួលរលំដោយឯកឯង ឬ ដោយសារតែការបដិវត្តន៍របស់ប្រជាជនខ្លួន។
សេដ្ឋ កិច្ច
3 months ago
តើកម្ពុជាមានវិស័យណាខ្លះដែលជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន?
​​○ វិស័យដែលជួយឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន មានដូចជា៖
• វិស័យកសិកម្ម៖ ប្រទេស​កម្ពុជា ជា ប្រទេសកសិកម្ម មានប្រជាជនប្រហែល ៨៥% ជា កសិករ ដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយជីវជាតិ ស​ម្បូរប្រភពទឹកសម្រាប់ស្រោចស្រព​ និង អាកាសធាតុក្តៅ ហើយសើម ដែលអំណោយផលដល់ការបង្ករបង្កើនផលស្ទើគ្រប់ប្រភេទ​។ ម៉្យាងវិញទៀត កម្ពុជាក៏បានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះ ថែទាំ និង មានការជួយជ្រោមជ្រែងលើការរកទីផ្សារឲ្យកសិករផងដែរ។ ដំណាំដែលមានភាពល្បីល្បាញ និង ធ្វើការនាំចេញទៅបរទេស មានដូចជា ស្រូវ អង្ករ ម្រេច ដំណាំហូបផ្លែ កៅស៊ូជាដើម។ វិស័យមួយនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍសេដ្ឋកិច្ចជនបទ។

• វិស័យទេសចរណ៍៖ ប្រទេសកម្ពុជា សម្បូរទៅដោយរម​ណីដ្ឋានទេសចរណ៍ គួរជាទីទាក់ទាញភ្ញៀទេសចរណ៍ជាតិ និង អន្តរជាតិជាច្រើន ដូចជា រមណីយដ្ឋានបែបប្រវត្តិសាស្រ្ត បែបធម្មជាតិ បែបកែច្នៃ និង ទីកន្លែងសក្ការៈបូជា ផ្សេងៗទៀត ដែលមានពាសពេញផ្ទៃប្រទេស។ កំណើនភ្ញៀវទេសចរណ៍ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានការយកចិត្តដាក់ពីរដ្ឋាភិបាល ការចូលរួមរបស់ប្រជាជ​ន អង្គការនានា និង អ្នកពាក់ព័ន្ធផ្សេងៗទៀត។ ដោយសារកត្តាខាងលើនេះហើយ នាំឲ្យប្រទេសកម្ពុជាយើង ទទួលបានផលប្រយោជន៍ជាច្រើន ដូចជា ទទួលបានចំណូលពីការលក់នូវផលិតផលផ្សេងៗ ការបង់ពន្ធ ការផ្សព្វផ្សាយពីទំនៀមទម្លាប់ខ្មែរ ការកោតសសើរ ទំនាក់ទំនង់ជាលក្ខណៈអន្តរជាតិ ការទទួលស្គាល់នៅលើឆាកអន្តរជាតិ។ល។

• វិស័យកាត់ដេរ និង វាយនភ័ណ្ឌ៖ ចាប់តាំងពីពេលដែលប្រទេសកម្ពុជា​យើងងាកមកអនុវត្តសេដ្ឋកិច្ចតាមបែបទីផ្សារសេរីរួចមក ​​​មានវិនិយោគទុនបរទេសជាច្រើនបានសម្លឹងមើលឃើញពីសក្កានុពល និង ភាពអំណោយផល​របស់កម្ពុជា។ វិស័យកាត់ដេរ មានការរីកចម្រើនខ្លាំងឡើង នៅពេលដែលកម្ពុជាគោរពតាម លក្ខខណ្ឌផ្សេងៗរបស់ប្រទេសបញ្ជាទិញ មានដូចជាសហរដ្ឋអាមេរិក បណ្តា​ប្រទេសក្នុងសហគមន៍អ៊ឺរ៉ុបជាដើម។ វិស័យទាំងនេះ បានផ្តល់ជាការងារដល់កម្មកររាប់ម៉ឺននាក់ ហើយក្នុងនោះភាគច្រើនជាស្រ្តីដែលមកពីជនបទ។ មិនត្រឹមតែប៉ុណ្ណោះទេ វាបានជួយជម្រុញការនាំចេញរបស់កម្ពុជាយើងឲ្យមានការកើនឡើង ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើង មានការរីកចម្រើនមួយផ្នែកធំផងដែរ។

• វិស័យសំណង់៖ មកដល់ពេលនេះ វាជាវិស័យដ៏សំខាន់មួយនៃសេដ្ឋកិច្ច  កម្ពុជាដែលគ្របដណ្តប់ ២៧% នៃវិស័យឧហ្សាហ៍កម្ម និង ៣៣% នៃការវិនិ  យោគក្នុងវិស័យឧស្សាហ៍កម្ម។ ក្នុងអំឡុងពេលឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៨​ សកម្មភាពសាងសង់បានកើកឡើងក្នុងអត្រាកំណើនជាប្រចាំមធម្យ ១៥% ខណៈពេលដែលការវិនិយោគក្នុងវិស័យសំណង់នេះ មានចំនួនសរុប ១.៨ ពាន់លានដុល្លារអាមេរិក។ ​រហូតមកដល់បច្ចុប្បន្ននេះ យើងឃើញមានអាគារ​ខ្ពស់ៗ​ បុរីទំនើបៗ ផ្សារទំនើបៗ​ នៅទីក្រុងភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀត មាន​ការកសាងយ៉ាងផុសផុល ដែលវាបានចូលរួ​មចំណែកដ៏សំខាន់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន។
សេដ្ឋ កិច្ច
3 months ago
តើការវិនិយោគផ្ទាល់ពីបរទេសផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?
○ ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺ នាំឲ្យមានកំណើនការងារ និង សេដ្ឋកិច្ច ព្រោះថា ការវិនិយោគផ្ទាល់ពីបរទេសបានបង្កើតឲ្យមាន៖
• ប្រភពធនធានសំខាន់ៗជាច្រើន ដូចជា៖ ធនធានហិរញ្ញាវត្ថុ ធនធានមនុស្ស នាំចូលបច្ចេកវិទ្យាថ្មី ទំនើបៗ។
• ផលិតផលដែលមានលក្ខណៈប្រកួតប្រជែង គុណភាពខ្ពស់​ទំនើបៗទាន់សម័យ មានបរិមាណច្រើនគ្រប់គ្រាន់ទាន់ពេលសម្រាប់ប្រើប្រាស់ក្នុងស្រុក និង នាំចេញទៅបរទេស។
• រក្សាបានតុល្យភាព ជញ្ជីងពាណិជ្ជកម្ម ដែលនាំឲ្យមានស្ថេរភាពអត្រាប្តូរប្រាក់ លុបបំបាត់ពីកម្ចីបរទេស រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុង​ការអភិវឌ្ឍប្រទេស។
• ប្រជាជនសម្បូរការងារធ្វើ ដែលទទួលបានការទូទាត់
ក្នុងកម្រិតល្អប្រសើរ។
• ការបន្ថយអត្រាអតិផរណា។
• បង្ករភាពងាយស្រួលដល់សហគ្រិន ស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ អត្រាការប្រាក់ទាប ស្របពេលដែលប្រទេសមានភាពរីកចម្រើន ប្រជាជនមានការងារសមរម្យ នាំឲ្យមានតម្រូវការ​ជាច្រើនកើនឡើង។
☆ ដូច្នេះ ការបើកអាជីវកម្ម ប្រាកដជា ទទួលបានការគ្រាំទ្រជាមិនខាន។
សេដ្ឋ កិច្ច
4 months ago
តើរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និង ធុនមធ្យមអ្វីខ្លះ?
○ រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និង ធុនមធ្យម ដូចជា៖
• លើកទឹកចិត្តដល់ការរីកលូលាស់ផ្នែកសហគ្រាសខ្នាតតូច និង មធ្យម ជាពិសេស តាមរយៈការផ្តល់ឥណទានរយៈពេលមធ្យម និង រយៈពេលវែង។
• ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ។
• កាត់បន្ថយបែបបទនៃការចុះបញ្ជី និង ការរៀបចំដំណើរការក្រុមហ៊ុន។
• សម្រួលដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគ្រស្មាញ មានដូចជា អាជ្ញាប័ណ្ណ និង លិខិតអនុញ្ញាតផ្សេងៗ។
• ផ្តល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួន ក្នុងរយៈពេលសម្របសម្រួលមួយ។
• ជំរុញស័ម្ពន្ធភាពរវាងសហគ្រាសខ្នាតតូច និង ខ្នាតមធ្យម ជាមួយឧស្សាហកម្មធុនធំ។
• ជំរុញបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឧស្សាហកម្មធុនតូច និង មធ្យម តាមរយៈការលើកកម្ពស់ផលិតភាព និង ការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម។
• បង្កើតវិទ្យាស្ថានស្តង់ដារជាតិ ដែលនឹងជួយធានាឲ្យមានគុណភាពផលិតផលក្នុងប្រទេស អាចឆ្លើយតបបានទៅនឹងស្តង់ដារក្នុងតំបន់ និង អន្តរជាតិ។
• បង្កើតមន្ទីរពិសោធន៍ផ្នែករូបវិទ្យា គីមី មីក្រូជីវ មេកានិច និង ការធ្វើតេស្ត ដែលអាចកំណត់បានលើគុណភាព និង លក្ខណៈវិនិច្ឆ័យរបស់ផលិតផល។
• ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញា ដែលរារាំងដល់ការលួចចម្លងខុសច្បាប់ ក្នុងការរិះរក និង ប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ព្រមទាំងផលិតផលថ្មី។
• ជំរុញដល់ការបណ្តុះបណ្តាលមុខវិជ្ជាជំនាញទាំងក្នុង និង ក្រៅប្រទេស។
• បង្កើតចលនាភូមិមួយ ផលិតផលមួយ។
• ពង្រឹងប្រព័ន្ធច្បាប់ ដោយច្បាប់រោងចក្រ ច្បាប់ឧស្សាហកម្ម ច្បាប់តក្កកម្មឧស្សាហកម្ម ច្បាប់សុវត្តិភាពឧស្សាហកម្ម ច្បាប់រង្វាស់រង្វាល់។ល។
សេដ្ឋ កិច្ច
4 months ago
តើប្រទេសកម្ពុជាក្លាយជាសមាជិកអាស៊ាន និង អង្គការពាណិជ្ជកម្មពិភពលោកនៅពេលណា? តើសមាជិកភាពរបស់កម្ពុជាទាំងនេះ អាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេស និង ប្រជាជនកម្ពុជា?
○ ប្រទេសកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅទី ១៣ ខែ តុលា ឆ្នាំ ២០០៤។
° សមាជិកភាពរបស់កម្ពុជាទាំងពីរនេះ អាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និង ប្រជាជនកម្ពុជា ដូចខាងក្រោម៖  
• ផ្តល់ទីផ្សារដ៏ធំនៅក្នុងពិភពលោក សម្រាប់ផលិតផលដែលផលិត និង នាំចេញពីកម្ពុជា។
• ផ្តល់នូវទំនិញដែលមានគុណភាពល្អ មានជម្រើសច្រើន និង តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
• នៅក្នុងទីផ្សារអាស៊ាន ពន្ធនាំចូលមានកម្រិតទាប សម្រាប់ផលិតផលដែលផលិតពីកម្ពុជា។
• បង្កើននូវទំនុកចិត្តដល់វិនិយោគិន ដោយកម្ពុជានឹងមានច្បាប់ស្របនឹងអាស៊ាន និង កិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងមានទីផ្សារដ៏ធំនៅក្នុងពិភពលោក។
• ផ្តល់លទ្ធភាពឲ្យកម្ពុជានាំចេញនូវផលិតផលវាយនភ័ណ ដោយមិនជាប់កូតាចាប់តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៥ មកម្លេះ។
• ជាចលករដើម្បីជម្រុញឲ្យមានកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មក្រៅប្រទេស។
• ផ្តល់នូវជំនួយបច្ចេកទេសនានា ដើម្បីកសាងច្បាប់ ពង្រឹងសមត្ថភាពក្រសួង និង ស្ថាប័ននានា ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល និង វិស័យឯកជន។
• ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម និង ជួយបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាជន និង ជួយជម្រុញនូវកំណើនសេដ្ឋកិច្ច​។
សេដ្ឋ កិច្ច
4 months ago
ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង​ លើកស្ទួយជីវភាពប្រជាជន តើវិស័យពាណិជ្ជកម្មមានតួនាទីអ្វីខ្លះ?
○ វិស័យពាណិជ្ជកម្មមានតួនាទីដូចខាងក្រោម ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង លើកស្ទួយជីវភាពប្រជាជន៖
• ផ្គត់ផ្គង់តម្រូវការនានារបស់អ្នកប្រើប្រាស់ ដែលប្រជាជនក្នុងស្រុក កសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និង ជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេស និង ការធ្វើចរាចរណ៍ទំនិញ ផលិតផលក្នុងស្រុកពីខេត្តមួយទៅខេត្តមួយទៀត ឬ ពីភូមិមួយទៅភូមិមួយទៀត។
• នាំចេញនូវទំនិញនានា ដែលផលិតលើសសេចក្តីត្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយប័ណ្ណ សម្រាប់ទិញទំនិញ និង ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬ ប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ។
• ធ្វើឲ្យសេដ្ឋកិច្ចមានដំណើរការជានិរន្ត និង ធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និង មានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព។
សេដ្ឋ កិច្ច
4 months ago
តើការនាំចេញ និង ការនាំចូលទំនិញផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេស និង ពលរដ្ឋកម្ពុជា?
○ ការនាំចេញទំនិញ អាចផ្តល់ផលប្រយោជន៍សំខាន់ៗ សម្រាប់ប្រទេស និង ប្រជាជនកម្ពុជា ដូចខាងក្រោម៖
• ជួយបញ្ចេញនូវទំនិញដែលផលិតក្នុងស្រុក ទៅទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយប័ណ្ណបរទេស សម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មតទៅ​ទៀត​។
• ទទួលបាននូវប្រាក់ចំណេញ សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់អាជីវករ។
• បង្កើតការងារឲ្យប្រជាពលរដ្ឋមានការងារធ្វើ និង មានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
• ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ ឲ្យមានការរីកលូតលាស់។
° ការនាំចូលទំនិញផ្តល់ផលប្រយោជន៍ ដូចខាងក្រោម៖
• ណែនាំផលិតផលថ្មីក្នុងទីផ្សារ
• កាត់បន្ថយថ្លៃដើម
• ផ្តល់ផលិតផលដែលមានគុណភាពខ្ពស់
• ក្លាយជាអ្នកដឹកនាំទីផ្សារម្នាក់ នៅក្នុងឧស្សាហកម្ម
សេដ្ឋ កិច្ច
4 months ago
តើអ្វីហៅថាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់?
○ អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តន៍ទៀងទាត់ នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថា ជា ការប្រកួតប្រជែងមិនស្មោះត្រង់។
▪︎​ ទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថាបានបង្កើតនូវអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់៖
• ការបង្កើតឱ្យមានការកាន់តែច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬ ជាមួយសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬ សេវាកម្មនៃគូប្រកួតប្រជែង។
• ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬ សកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬ សេវាកម្មនៃគូប្រកួតប្រជែង។
• ការបញ្ជាក់ ឬ ការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភាន់ច្រឡំអំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្រប សំរាប់គោលបំណងរបស់គេ ឬ បរិមាណនៃទំនិញ។
សេដ្ឋ កិច្ច
4 months ago
តើសេដ្ឋកិច្ចវិទ្យាគឺជាអ្វី? តើសេដ្ឋកិច្ចមានផ្នែកអ្វីខ្លះ?
○ សេដ្ឋកិច្ចវិទ្យា គឺជា មុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួម និង ដំណើរប្រព្រឹត្តទៅនៃសមាសភាព​ដែលចូលរួមនៅក្នុងសេដ្ឋកិច្ច និយាយដោយឡែក។

សេដ្ឋកិច្ចវិទ្យា គឺជា ការសិក្សារពីសេដ្ឋកិច្ច។ សេដ្ឋកិច្ច គឺជា ការបែងចែកធនធានកម្រដែលមាន សម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវឆ្លើយតបទៅនឹងសំណួរពី គឺ ត្រូវផលិតអ្វី? ត្រូវផលិតដោយរបៀបណា? ត្រូវផលិតឲ្យនរណា?

នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ពីរ គឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាស និង​ រដ្ឋាភិបាល) និង​ របបសេដ្ឋកិច្ច (របបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ) ។

ក- អ្នកសម្រេចចិត្ត
• អ្នកប្រើប្រាស់ គឺជាមនុស្សម្នាក់ៗតែម្តង ពួកគេ គឺជា តួអង្គសម្រេចចិត្តក្នុងការប្រើប្រាស់ និង ជាតួអង្គសំខាន់ក្នុងចង្វាក់ផលិតកម្ម និយាយរួម គឺ ពួកយើងទាំងអស់គ្នា។
• សហគ្រាស ដើរតួនាទីជាអ្នកប្រើប្រាស់ ទិញ ឬ ជួលកត្តាផលិតកម្ម ដើម្បីផលិតចេញជាផលិតផល និង សេវាផ្សេងៗ។
• រដ្ឋ គឺជា អ្នកផ្គត់ផ្គង់ផលិតផល សេវា និង បែងចែកប្រាក់ចំណូល មានដូចជា ប្រព័ន្ធច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ កំណត់ការជ្រើសរើសរបស់អ្នកប្រើប្រាស់ គ្រប់គ្រងការផលិតនិង បែងចែកប្រាក់ចំណូល។

ខ- របបសេដ្ឋកិច្ច មានរបបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ។

☆ ដូច្នេះ ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនទៅបាន អាស្រ័យចាំបាច់ទៅលើផ្នែកពីរយ៉ាង គឺ អ្នកសម្រេចចិត្ត​ និង របបសេដ្ឋកិច្ច​។ របបសេដ្ឋកិច្ចល្អ ប៉ុន្តែមានអ្នកសម្រេចចិត្តមិនល្អ ក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដែរ និង ផ្ទុយមកវិញ មានអ្នកសម្រេចចិត្តល្អប្រកបដោយទេពកោសល្យ ប៉ុន្តែជ្រើសយករបបសេដ្ឋកិច្ចមិនត្រឹមត្រូវ ក៏នឹងមិនធ្វើឲ្យមានការរីកចម្រើនទៅមុខបានដែរ។
សេដ្ឋ កិច្ច
4 months ago
កម្រិតសមាហរណកម្មនៃសេដ្ឋកិច្ចមានអ្វីខ្លះ? ចូរលើកឡើងពីភាពខុសគ្នារវាងតំបន់ពាណិជ្ជកម្មសេរី និង សហភាពសេដ្ឋកិច្ចដោយលើកឧទាហរណ៍មកបញ្ជាក់?
○ សមាហរណកម្មសេដ្ឋកិច្ចមាន ៦ កម្រិត រួមមាន៖
• កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (PTA)
• ពាណិជ្ជកម្មសេរី
• សហភាពគយ
• ទីផ្សាររួម
• សហភាពសេដ្ឋកិច្ច និង
• សហភាព នយោបាយ

° ភាពខុសគ្នារវាងពាណិជ្ជកម្មសេរី និង សហភាពសេដ្ឋកិច្ច គឺ ស្ថិតនៅត្រង់ថាតំបន់ពាណិជ្ជកម្មសេរី គឺជាប្រភេទសមាហរណកម្មសេដ្ឋកិច្ចកម្រិតស្រាល ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ ឬ លុបចោលពន្ធនាំចូល និង របាំងមិនមែនពន្ធគយសំដៅជំរុញពាណិជ្ជកម្ម។ រីឯសហភាពសេដ្ឋកិច្ចវិញ គឺជា ប្រភេទនៃសមាហរណកម្មសេដ្ឋកិច្ចដែលជ្រាលជ្រៅ មានលក្ខណៈផ្សេងបន្ថែមទៀតពីលើការកាត់បន្ថយ ឬ លុបចោលពន្ធនាំចូល និង របាំងមិនមែនពន្ធគយ ដូចជាការដាក់ពន្ធនាំចូល តាមអត្រាដូចគ្នាទៅលើផលិតផលនាំចូលពីប្រទេសទីបីទៅក្នុងតំបន់។ ការចល័តដោយសេរីនូវកត្តា ផលិតកម្ម រួមមាន ទំនិញ សេវាកម្ម កំលាំងពលកម្ម មូលធន និង ការធ្វើសុខដុមកម្មនៃស្តង់ដារ និង ការចេញនូវវិញ្ញាបនប័ត្រ គោលនយោបាយរូបិយវត្ថុ សារពើ ពន្ធ សង្គម និង ច្បាប់។ ជាឧទាហរណ៍ខ្លី បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀង អនុគ្រោះពាណិជ្ជកម្មនៅឆ្នាំ ១៩៧៧ ដែលផ្តល់ការអនុគ្រោះតាមការស្ម័គ្រចិត្ត ចំពោះផលិតផល ៧១ មុខ និង បានបង្កើនដល់ ១២៦៤៧ មុខ នៅឆ្នាំ ១៩៨៦ អាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ច កាន់តែជ្រាលជ្រៅជាងមុន ដោយបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅឆ្នាំ ១៩៩២ ដែលលុបពន្ធនាំចូល ស្ទើរតែគ្រប់ផលិតផលទាំងអស់ និង របាំងមិនមែនពន្ធនាំចូលទៀត និង មានគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥។ សមាហរណកម្មសេដ្ឋកិច្ចតាមបែបសហភាពអឺរ៉ុប គឺ មានលក្ខណៈជ្រាលជ្រៅខ្លាំង ពីព្រោះថា ក្រៅពីលុបពន្ធនាំចូល និង របាំងមិនមែនពន្ធនាំចូល សហភាពអឺរ៉ុបអនុវត្តនូវគោលនយោបាយដាក់អត្រាពន្ធនាំចូល ដូចគ្នា ចំពោះផលិតផលនាំចូលពីក្រៅតំបន់គោលនយោបាយរូបិយវត្ថុ និង សារពើពន្ធរួម ដូចជាមាន រូបិយប័ណ្ណរួម (អឺរ៉ូ) អនុញ្ញាតឱ្យចល័តដោយសេរីនូវទំនិញ សេវាកម្ម កំលាំងពលកម្ម និង មូលធន ព្រមទាំងធ្វើសុខដុមកម្មនូវស្តង់ដានីតិវិធីបែបបទ និង ការអនុវត្តផ្សេងៗ។
សេដ្ឋ កិច្ច
4 months ago
តើទីផ្សារមូលបត្រជាអ្វី?
○ ទីផ្សារមូលបត្រ (Securities Market) គឺជា កន្លែងសម្រាប់ធ្វើការជួញដូរមូលបត្រ និង ឧបករណ៍ហិរញ្ញវត្ថុដទៃទៀត។ តាមនិយមន័យច្បាប់ ស្តីពីការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន “សំដៅដល់ទីផ្សារ ឬ ទីកន្លែងជួញដូរមូលបត្រ ឬ ប្រព័ន្ធដែលផ្តល់មធ្យោបាយនៃការធ្វើសំណើរលក់ ផ្ទេរ ឬ ការទិញ លក់មូលបត្រ” ឧបករណ៍ហិរញ្ញវត្ថុដែលតែងតែត្រូវបានជួញដូរលើទីផ្សារនេះ រួមមានមូលបត្រកម្មសិទ្ធិ មូលបត្របំណុល និង ឧបករណ៍និស្សន្ទ ជាដើម។

° ទីផ្សារមូលបត្រ គឺជា កត្តាមូលដ្ឋានមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ច គេតែងតែនិយាយថា ទីផ្សារមូលបត្រគឺជា និមិត្តរូបនៃសេដ្ឋកិច្ចជាតិមួយទាំងមូល។ ជាការពិតណាស់ រាល់បម្រែបម្រួលនៃបរិបទជាតិ និង អន្តរជាតិ (សេដ្ឋកិច្ច-សង្គម និង នយោបាយ) វានឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ទីផ្សារមូលបត្រភ្លាម ដោយគ្រាន់តែមើលទៅលើសន្ទស្សន៍ហ៊ុន គេនឹងឃើញពីឥទ្ធិពលរបស់ទីផ្សារមូលបត្រលើសេដ្ឋកិច្ចយ៉ាងណា ពីព្រោះសន្ទស្សន៍ហ៊ុនរបស់ផ្សារមូលបត្រ វាបានឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាតិ។ ហេតុនេះ ស្ទើរតែគ្រប់បណ្តាប្រទេសអភិវឌ្ឍទាំងអស់ មានទីផ្សារមូលបត្រនេះ ហើយវាបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចជាតិ គឺ៖
• ទីផ្សារមូលបត្រ ជួយជំរុញឲ្យមហាជនបង្កើននូវការសន្សំ និង កៀរគរមូលធនដែលនៅសេសសល់ មិនមានតម្រូវការប្រើប្រាស់ យកទៅវិនិយោគក្នុងសេដ្ឋកិច្ច។
• ទីផ្សារមូលបត្រ គឺជា មធ្យោបាយមួយប្រមែប្រមូលកៀរគនូវប្រភពមូលធនដែលនៅទំនេរតូចៗ មិនទាន់មានតម្រូវការប្រើប្រាស់ ពូនផ្តុំជាមូលធនធំមួយ ដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត។
• ទីផ្សារមូលបត្រ គឺជា ឧបករណ៍មួយជួយសម្រួលដល់រដ្ឋាភិបាល ក្នុងការអនុវត្តន៍នូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
• ទីផ្សារមូលបត្រ គឺជា ឧបករណ៍មួយដើម្បីទាក់ទាញ និង ស្រូបយកនូវមូលធនពីបរទេស។
• ទីផ្សារមូលបត្រ ជួយជំរុញឲ្យបណ្តាក្រុមហ៊ុននានា ប្រកបអាជីវកម្មដោយប្រសិទ្ធភាព និង មានតម្លាភាព។
• ទីផ្សារមូលបត្រ ជួយជំរុញឲ្យប្រភពមូលធនក្នុងស្រុកមានចរាចរ ឬ ចលនារស់រវើក។
• ទីផ្សារមូលបត្រ ជួយបង្កើតនូវទម្លាប់នៃការវិនិយោគ។
សេដ្ឋ កិច្ច
4 months ago
តើប្រទេសកម្ពុជាក្លាយជាសមាជិកអាស៊ាន និង អង្គការពាណិជ្ជកម្មពិភពលោកនៅពេលណា? តើសមាជិកភាពរបស់កម្ពុជាទាំងនេះ អាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេស និង ប្រជាជនកម្ពុជា?
○ ប្រទេសកម្ពុជា ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០០៤។
° សមាជិកភាពរបស់កម្ពុជាទាំងពីរនេះ អាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និង ប្រជាជនកម្ពុជា ដូចខាងក្រោម៖  
• ផ្តល់ទីផ្សារដ៏ធំនៅក្នុងពិភពលោក សម្រាប់ផលិតផលដែលផលិត និង នាំចេញពីកម្ពុជា។
• ផ្តល់នូវទំនិញដែលមានគុណភាពល្អ មានជម្រើសច្រើន និង តម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។
• នៅក្នុងទីផ្សារអាស៊ាន ពន្ធនាំចូលមានកម្រិតទាបសម្រាប់ផលិតផល ដែលផលិតពីកម្ពុជា។
• បង្កើននូវទំនុកចិត្តដល់វិនិយោគិន ដោយកម្ពុជានឹងមានច្បាប់ស្របនឹងអាស៊ាន និង កិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងមានទីផ្សារដ៏ធំនៅក្នុងពិភពលោក។
• ផ្តល់លទ្ធភាពឲ្យកម្ពុជានាំចេញនូវផលិតផលវាយនភ័ណ ដោយមិនជាប់កូតាចាប់តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៥ មកម្លេះ។
• ជាចលករដើម្បីជម្រុញឲ្យមានកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មក្រៅប្រទេស។
• ផ្តល់នូវជំនួយបច្ចេកទេសនានា ដើម្បីកសាងច្បាប់ពង្រឹងសមត្ថភាពក្រសួង និង ស្ថាប័ននានា ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល និង វិស័យឯកជន។
• ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម និង ជួយបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាជន និង ជួយជម្រុញនូវកំណើនសេដ្ឋកិច្ច​។
សេដ្ឋ កិច្ច
4 months ago
ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង លើកស្ទួយជីវភាពប្រជាជន តើវិស័យពាណិជ្ជកម្មមានតួនាទីអ្វីខ្លះ? 
○ វិស័យពាណិជ្ជកម្មមានតួនាទី ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និង លើកស្ទួយជីវភាពប្រជាជន ដូចខាងក្រោម៖
• ផ្គត់ផ្គង់តម្រូវការនានារបស់អ្នកប្រើប្រាស់ ដែលប្រជាជនក្នុងស្រុក កសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និង ជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេស និង ការធ្វើចរាចរណ៍ទំនិញ ផលិតផលក្នុងស្រុក ពីខេត្តមួយទៅខេត្តមួយទៀត ឬ ពីភូមិមួយទៅភូមិមួយទៀត។
• នាំចេញនូវទំនិញនានា ដែលផលិតលើសសេចក្តីត្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយប័ណ្ណ សម្រាប់ទិញទំនិញ និង ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬ ប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ។
• ធ្វើឲ្យសេដ្ឋកិច្ចមានដំណើរការជានិរន្ត និង ធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និង មានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព។
សេដ្ឋ កិច្ច
4 months ago
ចូរពន្យល់ដោយសង្ខេបអំពីខ្លឹមសារ មាត្រានៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និង វប្បធម៌។
○ ខ្លឹមសារសង្ខេប៖
• មាត្រា ១៖ ជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេចប្រកបដោយសេរីភាព ក្នុងការប្រកាន់យកគោលជំហរនយោបាយ និង ខិតខំអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ខ្លួនដោយសេរី។
• មាត្រា ២៖ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន។
• មាត្រា ៣៖ បុរស និង ស្រ្តីមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌។
• មាត្រា ៤៖ រដ្ឋអាចដាក់សិទ្ធិទាំងនេះ ឱ្យមានព្រំដែនកំណត់ និង សម្រាប់តែដើម្បីលើកស្ទួយសុខមាលភាពទូទៅប៉ុណ្ណោះ។
• មាត្រា ៥៖ គ្មានរដ្ឋណាមួយ ក្រុមណាមួយ បុគ្គលណាមួយ ធ្វើសកម្មភាពបំផ្លិចបំផ្លាញសិទ្ធិ ឬ សេរីភាព ឬ ដាក់កម្រិតធំជាងកម្រិតដែលមានចែងនៅក្នុងកតិកាសញ្ញានេះ។
• មាត្រា ៦​៖ សិទ្ធិធ្វើការងារ។
• មាត្រា ៧៖ មនុស្សគ្រប់រូបមានសិទ្ធិ ទទួលបាននូវលក្ខខណ្ឌការងារត្រឹមត្រូវ។
• មាត្រា ៨៖ សិទ្ធិទទួលបានសន្តិសុខសង្គម ព្រមទាំងការធានារ៉ាប់រងសង្គមផង។
• មាត្រា ៩៖ កិច្ចគាំពារ និង ជំនួយដ៏ទូលំទូលាយដែលអាចធ្វើទៅបាន ដល់គ្រួសារដែលទទួលខុសត្រូវ ចំពោះការថែរក្សា និង អប់រំកូន។ អាពាហ៍ពិពាហ៍ ត្រូវធ្វើឡើងដោយមានការយល់ព្រមដោយសេរី ពីអនាគតប្តីប្រពន្ធ។
• មាត្រា ១០៖ មនុស្សគ្រប់រូប ទទួលបានកម្រិតជីវភាពគ្រប់គ្រាន់សម្រាប់ខ្លួន និង គ្រួសារ រួមមាន ចំណីអាហារ សម្លៀកបំពាក់ ទីលំនៅ ព្រមទាំងការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌរស់នៅរបស់គេ។
• មាត្រា ១១៖ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូប មានកម្រិតសុខភាព ទាំងខាងរាងកាយ និង ខាងស្មារតីខ្ពស់បំផុត តាមតែអាចធ្វើទៅបាន។
• មាត្រា ១២៖ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូប ដើម្បីទទួលបានការអប់រំ។
• មាត្រា ១៣៖ ទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូប ដើម្បីចូលរួមក្នុងជីវភាពវប្បធម៌ ទទួលអត្ថប្រយោជន៍ពីវឌ្ឍនភាព ការអនុវត្តវិទ្យាសាស្ត្រការពារផលប្រយោជន៍ខាងសីលធម៌ និង ខាងសម្ភារៈដែលពីផលិតកម្មខ្លួនជាអ្នកបង្កើត។