Logo
សេដ្ឋ កិច្ច
7 days ago
តើសេដ្ឋកិច្ចវិទ្យាគឺជាអ្វី? តើសេដ្ឋកិច្ចនេះមានផ្នែកអ្វីខ្លះ?
◈ សេដ្ឋកិច្ចវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ដែលជួយឲ្យមនុស្សយល់ពីដំណើរវិវឌ្ឍទៅនៃសេដ្ឋកិច្ច និយាយជារួមដំណើរប្រព្រឹត្តទៅនៃសមាសភាព ដែលចូលរួមនៅក្នុងសេដ្ឋកិច្ច។ និយាយដោយឡែក សេដ្ឋកិច្ចវិទ្យា គឺជាការសិក្សាពីសេដ្ឋកិច្ច។ សេដ្ឋកិច្ច គឺជាការបែងចែកធនធានកម្រ ដែលមានសម្រាប់គោលដៅនៅក្នុងការប្រកួតប្រជែង ហើយវាត្រូវឆ្លើយតបទៅនឹងសំណួរ បីគឺ ត្រូវផលិតអ្វី? ត្រូវផលិតដោយរបៀបណា? ត្រូវផលិតឲ្យនរណា? នៅក្នុងសេដ្ឋកិច្ចមានផ្នែកសំខាន់ ពីរ គឺ អ្នកសម្រេចចិត្ត (អ្នកប្រើប្រាស់ សហគ្រាស និង​រដ្ឋាភិបាល) និង របបសេដ្ឋកិច្ច (របបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរី របបសេដ្ឋកិច្ចចម្រុះ)។
ក. អ្នកសម្រេចចិត្ត
· អ្នកប្រើប្រាស់ គឺជាមនុស្សម្នាក់ៗតែម្តង ពួកគេគឺជាតួអង្គសម្រេចចិត្តក្នុងការប្រើប្រាស់ និង ជាតួអង្គសំខាន់ក្នុងចង្វាក់ផលិតកម្ម​ និយាយរួមគឺពួកយើងទាំងអស់គ្នា។
· សហគ្រាស ដើរតួនាទីជាអ្នកប្រើប្រាស់ទិញ ឬ ជួលកត្តាផលិតកម្ម ដើម្បីផលិតចេញជាផលិតផល និង សេវាផ្សេងៗ។
· រដ្ឋ គឺជាអ្នកផ្គត់ផ្គង់ផលិតផល សេវា និង បែងចែកប្រាក់ចំណូល មានដូចជា ប្រព័ន្ធច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ កំណត់ការជ្រើសរើសរបស់អ្នកប្រើប្រាស់ គ្រប់គ្រងការផលិត និង បែងចែកប្រាក់ចំណូល។

ខ. របបសេដ្ឋកិច្ច មានរបបសេដ្ឋកិច្ចបញ្ជា របបសេដ្ឋកិច្ចសេរ របបសេដ្ឋកិច្ចចម្រុះ។
✅ ដូច្នេះដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើនទៅបាន អាស្រ័យចាំបាច់ទៅលើផ្នែកពីរយ៉ាង គឺអ្នកសម្រេចចិត្ត និង របបសេដ្ឋកិច្ច។ របបសេដ្ឋកិច្ចល្អ ប៉ុន្តែមានអ្នកសម្រេចមិនល្អក៏មិនអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទៅមុខបានដែរ និង ផ្ទុយមកវិញមានអ្នកសម្រេចចិត្តល្អប្រកបដោយទេពកោសល្យ ប៉ុន្តែជ្រើសយករបបសេដ្ឋកិច្ចមិនត្រឹមត្រូវ ក៏នឹងមិនធ្វើឲ្យមានការរីកចម្រើនទៅមុខបានដែរ។
សេដ្ឋ កិច្ច
18 days ago
តើអ្វីទៅដែលហៅថា ផលិតផលក្នុងស្រុកសរុប?
◈ ផលិតផលក្នុងស្រុកសរុប គឺជាផលិតផលក្នុងស្រុកក្នុងន័យសេដ្ឋកិច្ច។ យើងផលិតទំនិញផង និង សេវាផង គេហៅថា ជាផលិតផលសរុបក្នុងស្រុក។ ផលិតផលក្នុងស្រុក សំដៅទៅលើអ្នកណាក៏ដោយឲ្យតែមកផលិតក្នុងស្រុក ទោះបីមកពីទីណា ឬ ប្រទេសណាក៏ដោយ ក៏គេរាប់បញ្ជូលក្នុងផលិតផលសរុបក្នុងស្រុកដែរ ទោះបីជាអ្នកវិនិយោគនោះមិនមែនជាជនជាតិក្នុងស្រុកក៏ដោយ។
សេដ្ឋ កិច្ច
28 days ago
ប្រទេសកម្ពុជាយើងបានប្រើប្រាស់ដុល្លារូបនីយកម្ម។ តើដុល្លារូបនីយកម្មមានគុណសម្បត្តិអ្វីខ្លះ?
◈ គុណសម្បត្តិ គឺនៅត្រង់ថានៅក្នុងពេលដែលសាធារណជន មិនមានទំនុកចិត្តលើលុយរៀល ការអនុញ្ញាតឲ្យចាយលុយដុល្លារ អាចបញ្ចៀសកុំឲ្យកម្ពុជា ត្រូវប្រឈមមុខនឹងចលនាហូរចេញមូលធនទៅក្រៅប្រទេស។ ដោយសារតែមិនមានទំនុកចិត្តលើលុយរៀល អ្នកមានលុយមិនចង់រក្សាទុកលុយរៀលច្រើន ហើយនាំគ្នាស្វះស្វែងរកកន្លែងទុកលុយជាដុល្លារ ឬ លុយបរទេសផ្សេងទៀតដែលគេគិតថា មានហានិភ័យតិចជាង។ ប្រសិនបើនៅកម្ពុជា ដុល្លារមិនត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរយ៉ាងទូលំទូលាយដូចសព្វថ្ងៃនេះទេ ដើម្បីអាចទុកលុយជាដុល្លារ គេប្រាកដជាត្រូវយកលុយទៅទុកនៅក្នុងធនាគារនៅឯក្រៅប្រទេស ហើយមូលធនដែលជាកត្តាសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ នឹងត្រូវហូរចេញទៅក្រៅប្រទេស។ ឬក្នុង ករណីខ្លះទៀត អ្នកមានលុយដែលមិនចង់ទុកជាលុយរៀល ហើយក៏មិនអាចទុកជាដុល្លារនៅក្នុងប្រទេសបាន អាចនាំគ្នាយកលុយទៅទិញមាសទុកជំនួសវិញ។ ការទុកលុយជាមាសនេះ ក៏មិនខុសពីការយកលុយទៅទុកនៅឯធនាគារបរទេសដែរ គឺវានាំឲ្យកម្ពុជាត្រូវបាត់បង់មូលធនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ គុណប្រយោជន៍មួយទៀតនៃការចាយលុយដុល្លារ គឺវាជួយសម្រួលដល់កម្ពុជាក្នុងការធ្វើសមាហរណកម្មក្នុងពាណិជ្ជកម្មអន្តរជាតិ។ ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណដ៏មានស្ថិរភាព បានជួយកម្ពុជាឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង បង្កើតបរិយាកាសដែលមានអំណោយផលសម្រាប់ការធ្វើជំនួញ។ ការចាយលុយដុល្លារធ្វើឲ្យអ្នកជំនួញ អាចកាត់បន្ថយការចំណាយទៅលើការប្តូរប្រាក់ រវាងលុយរៀល និង លុយដុល្លារ ហើយហានិភ័យនៃអត្រាប្តូរប្រាក់ក៏ត្រូវកាត់បន្ថយច្រើនផងដែរ។ ទាំងនេះ គឺជាកត្តាសំខាន់មួយ ដែលជំរុញឲ្យមានវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកាត់ដេរ។
សេដ្ឋ កិច្ច
1 month ago
តើដុល្លារូបនីយកម្មគឺជាអ្វី? ហេតុអ្វីបានជាគេធ្វើដុល្លារូបនីយកម្ម?
◈ ដុល្លារូបនីយកម្ម (Dollarization) គឺជាការចាប់យករូបិយប័ណ្ណរបស់បរទេសណាមួយ សម្រាប់ធ្វើការទូទាត់ស្របច្បាប់នៅក្នុងប្រតិបត្តិការរូបិយវត្ថុ។ ដុល្លារូបនីយកម្មក្រៅផ្លូវការ មានន័យថា ប្រជាពលរដ្ឋចូលចិត្តរូបិយប័ណ្ណបរទេស សម្រាប់ប្រតិបត្តិការមួយចំនួន ទោះបីជាវាមិនអាចជាការទូទាត់មានលក្ខណៈផ្លូវការក៏ដោយ។ ដុល្លារូបនីយកម្មជាផ្លូវការ មានន័យថា រូបិយប័ណ្ណបរទេស ក្លាយជាការទូទាត់ដ៏ពេញចិត្តនៅក្នុងប្រទេស ខណៈរូបិយប័ណ្ណក្នុងស្រុក ក៏អាចទទួលយកផងដែរ។ មូលហេតុចម្បង សម្រាប់ដុល្លារូបនីយកម្ម គឺដើម្បីជំនួសរូបិយប័ណ្ណដែលមានស្ថេរភាព សម្រាប់រូបិយប័ណ្ណមិនមានស្ថេរភាពមួយ។ ជាញឹកញាប់ ប្រាក់ដុល្លារូបនីយកម្ម ពាក់ព័ន្ធនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិក ទោះបីជាវាអាចត្រូវបានផ្អែកលើរូបិយប័ណ្ណផ្សេងទៀត ដូចជា ប្រាក់អឺរ៉ូជាដើម។ បណ្តាប្រទេសដែលប្រើមាន El Salvador, Ecuador, the Marshall Islands, Micronesia, Palau and the British Virgin Islands។
សេដ្ឋ កិច្ច
2 months ago
តើគោលនយោបាយសេដ្ឋកិច្ចគឺជាអ្វី?
◈ គោលនយោបាយសេដ្ឋកិច្ច (Economic policy) សំដៅទៅលើរាល់ទង្វើសកម្មភាពរបស់រដ្ឋាភិបាល នៅក្នុងវិស័យសេដ្ឋកិច្ច។ វាគ្របដណ្ដប់ប្រព័ន្ធ សម្រាប់ការកំណត់អត្រាការប្រាក់ និង ថវិការបស់រដ្ឋាភិបាលក៏ដូចជាទីផ្សារការងារ ភាពជាម្ចាស់ថ្នាក់ជាតិ និង តំបន់ផ្សេងទៀតជាច្រើននៃការអន្តរាគមន៍របស់រដ្ឋាភិបាល ចូលទៅក្នុងសេដ្ឋកិច្ច។ គោលនយោបាយបែបនេះ ត្រូវមានឥទ្ធិពលជាញឹកញាប់ ដោយស្ថាប័នអន្តរជាតិ ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ ធនាគារពិភលោក ក៏ដូចជានយោបាយ ជំនឿទាំងឡាយ និង ផលវិបាកគោលមូលនិធិនយោបាយនៃគណបក្ស។
សេដ្ឋ កិច្ច
2 months ago
តើថវិកាជាតិគឺជាអ្វី?
◈ ថវិកាជាតិ មានលក្ខណៈជាក់លាក់ ពីព្រោះថវិកាត្រូវបានរដ្ឋសភាអនុម័ត ហើយឆ្លុះបញ្ចាំងកម្មវិធីនយោបាយរបស់រដ្ឋ។ ថវិកា ជាឧបករណ៍ហិរញវត្ថុរបស់រដ្ឋឆ្លុះបញ្ចាំងសកម្មភាពសេដ្ឋកិច្ច ពីព្រោះថវិកាមិនត្រឹមតែជាឯកសារសម្រាប់កត់ត្រារបស់គណនេយ្យនោះទេ។ ថវិកា ជាបេសកកម្មមួយច្បាស់លាស់ គឺ ធ្វើវិចារណៈកម្មក្នុងការអនុវត្តន៍ និង ការប្រើប្រាស់មធ្យោបាយ ហិរញ្ញវត្ថុ ដែលទទួលបានពីចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និង ចំណូលមូលធន។ ថវិការដ្ឋាភិបាល គឺ ជាការប៉ាន់ស្មាននូវចំណូល និង ចំណាយរបស់រដ្ឋសម្រាប់ថ្នាក់បន្ទាប់ ឧទ្ទេសភាពដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុនៅចំមុខសភា ឬ អង្គការនីតិបញ្ញត្តិ ដើម្បីសភាអនុម័ត។ ថវិកា ជាឧបករណ៍មួយដ៏ចាំបាច់សម្រាប់ដឹកនាំនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានត្រឹមត្រូវ និង ញ៉ាំងឲ្យរដ្ឋក្ដាប់ជាប់នូវការប្រព្រឹត្ត និង អនុវត្តកម្មវិធីនយោបាយរបស់ខ្លួនបានខ្ជាប់ខ្លួន។ ថវិកា មានតួនាទីដូចខាងក្រោម៖ (១) ផ្តល់ធនធានដោយកំណត់តាមអាទិភាព (២) បែងចែកដោយផ្ទេរធនធានតាមមធ្យោបាយចំណូល និង ចំណាយ (៣) ជាស្ថានភាពរូបនីយកម្មនៃម៉ាក្រូសេដ្ឋកិច្ច ដែលរក្សាឲ្យបាននូវតុល្យភាពសេដ្ឋកិច្ចទូទៅជាមូលដ្ឋាន។
សេដ្ឋ កិច្ច
3 months ago
តើប្រាក់ចំណូលដែលមិនជាប់ពន្ធមានអ្វីខ្លះ?
◈ ប្រាក់ចំណូលដែលមិនជាប់ពន្ធ មានដូចជា៖
ក. ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬ ប្រាក់ចំណូល ស្ថាប័នរាជរដ្ឋាភិបាល។
ខ. ប្រាក់ចំណូលរបស់អង្គការណាមួយដែល៖
     - ត្រូវបានរៀបចំឡើង និង ដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៌ វិទ្យាសាស្រ្ត អក្សរសាស្ត្រ ឬ អប់រំ។
     - គ្មានចំណែកណាមួយនៃទ្រព្យ ឬ ប្រាក់ចំណូលត្រូវបានប្រើប្រាស់ ជាផលប្រយោជន៍ឯកជន។
គ. ប្រាក់ចំណូលរបស់អង្គការពលករ ឬ សភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬ កសិកម្ម ក្នុងករណីដែលប្រាក់ចំណូលរបស់អង្គការទាំងនោះ មិនត្រូវបានប្រើប្រាស់ ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬ រូបវន្តបុគ្គល។
ឃ. ប្រាក់ចំណេញដែលបានមកពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធ តាមរបបពិតផលិតបានដោយខ្លួនឯង ទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬ កែច្នៃហើយក៏ដោយទៅតាមទំលាប់នៃការងារកសិកម្ម។ ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃការរក្សាគុណភាព ការវេចខ្ចប់សំរាប់លក់ ពុំត្រូវបានចាត់ទុកជាទំលាប់នៃការងារកសិកម្មឡើយ។
សេដ្ឋ កិច្ច
3 months ago
តើអ្វីទៅជា អតិផរណា និង បរិត្តផរណា?
○ អតិផរណា គឺជាសភាពការណ៍ ឬ បាតុភូតនៃការឡើងថ្លៃជាទូទៅរបស់ទំនិញ ឬ សេវានានា និង កើនចំនួនប្រាក់នៅក្នុងការចរាចរណ៍នៅលើទីផ្សារ។ បើសរសេរឲ្យស្រួលយល់អតិផរណា មានន័យថា ទំនិញ ឬ សេវាឡើងថ្លៃ រីឯប្រាក់ចុះថោក។ ឧទាហរណ៍៖ កាលឆ្នាំ ២០០០ យើងមានលុយ ១០០ រៀល យើងអាចទិញបានបង្អែមមួយចាន (នៅជនបទ)។ ប៉ុន្តែ ឆ្នាំ ២០២៤ នេះ យើងមានលុយ ១០០ រៀល យើងមិនអាចទិញបង្អែមមួយចានបានទេ គឺ ទាល់តែមាន៥០០ រៀល ឬ ១០០០:រៀល ឬ ១៥០០ រៀល ឬ ច្រើនជាងនេះ ទើបយើងអាចទិញបង្អែមបានមួយចាន។ បង្អែម ១ ចានដដែល តែយើងត្រូវចំណាយលុយកាន់តែច្រើនជាងមុន។
◈ បរិត្តផរណា គឺជា ការដកចំនួនរូបិយវត្ថុមួយភាគចេញពីទីផ្សារ ដែលលើសចំនួនត្រូវការចរាចរណ៍របស់សាច់ប្រាក់ ដើម្បីធ្វើឲ្យចំនួនរូបិយវត្ថុសមាមាត្រ និង តម្រូវការចាំបាច់សម្រាប់ចរាចរណ៍។
សេដ្ឋ កិច្ច
3 months ago
តើអ្វីទៅហៅថាគោលនយោបាយរូបិយវត្ថុ?
○ គោលនយោបាយរូបិយវត្ថុ គឺជា ដំណើរការដែលអាជ្ញាធររូបិយវត្ថុនៃប្រទេសមួយ គ្រប់គ្រងលើការផ្គត់ផ្គង់រូបិយវត្ថុ ដោយការកំណត់អត្រាការប្រាក់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងស្ថិរភាព។ គោលបំណងសំខាន់នៃគោលនយោបាយនេះ គឺ ស្ថិរភាពតម្លៃ និង អត្រានិកម្មភាពទាប។ គោលនយោបាយរូបិយវត្ថុ សំដៅលើគោលនយោបាយពង្រីក ឬ បង្រួមដែលគោលនយោបាយពង្រីក បង្កើនការផ្គត់ផ្គង់សរុបនៃរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងភាពគ្មានការងារធ្វើនៅក្នុងពេលមានវិបត្តិ ដោយបញ្ចុះថ្លៃអត្រាការប្រាក់ ដោយសង្ឃឹមថា ឥណទានងាយស្រួលនឹងអាចជំរុញកំណើនពាណិជ្ជកម្ម។ ចំណែកគោលនយោបាយបង្រួម កាត់បន្ថយការផ្គត់ផ្គង់រូបិយវត្ថុ ដើម្បីទប់ទល់នឹងអតិផរណា។ គោលនយោបាយរូបិយវត្ថុ ផ្អែកលើទំនាក់ទំនងរវាងអត្រាការប្រាក់នៅក្នុងសេដ្ឋកិច្ចមួយ ដែលជាតម្លៃដែលអាចឲ្យខ្ចីលុយបាន និង ការផ្គត់ផ្គង់រូបិយវត្ថុសរុប។ គោលនយោបាយរូបិយវត្ថុប្រើឧបករណ៍ជាច្រើន ដើម្បីគ្រប់គ្រងអត្រាការប្រាក់ និង ការផ្គត់ផ្គង់រូបិយវត្ថុសរុប ដើម្បីមានឥទ្ធិពលលើកំណើនសេដ្ឋកិច្ច អតិផរណា អត្រាប្តូរប្រាក់ជាមួយរូបិយវត្ថុផ្សេងៗ និង ភាពអត់ការធ្វើ។ នៅពេលដែលរូបិយវត្ថុស្ថិតនៅជាឯកាធិភាពនៃអ្នកបង្កើត ឬ នៅពេលដែលប្រព័ន្ធបោះពុម្ពក្រដាសប្រាក់ មានចំណងនឹងធនាគារកណ្តាល អាជ្ញាធររូបិយវត្ថុមានសមត្ថកិច្ចក្នុងការកែប្រែការផ្គត់ផ្គង់រូបិយវត្ថុ ដែលអាចធ្វើឲ្យមានការប្រែប្រួលអត្រាការប្រាក់ (ដើម្បីសម្រេចបានគោលដៅនៃគោលនយោបាយ)។ គោលនយោបាយរូបិយវត្ថុបានចាប់ផ្តើមតាំងពីសតវត្សទី ១៩ ដែលពេលនោះ គេប្រើដើម្បីរក្សាស្តង់ដារមាស (gold standard)។ គោលនយោបាយមួយ សំដៅថា ជាគោលនយោបាយបង្រួម នៅពេលដែលវាកាត់បន្ថយការផ្គត់ផ្គង់រូបិយវត្ថុ ឬ បង្កើនត្រឹមតិចតួចបំផុត ឬ វាបង្កើតអត្រាការប្រាក់។ គោលនយោបាយពង្រីក បង្កើតការផ្គត់ផ្គង់រូបិយវត្ថុយ៉ាងឆាប់រហ័ស ឬ កាត់បន្ថយអត្រាការប្រាក់។ លើសពីនេះទៅទៀត គោលនយោបាយរូបិយវត្ថុត្រូវបានចាត់ទុកថា៖ តម្រូវចិត្ត ប្រសិនបើ អត្រាការប្រាក់ដែលកំណត់ដោយអាជ្ញាធរ រូបិយវត្ថុកណ្តាលមានគោលបំណងបង្កើតកំណើនសេដ្ឋកិច្ច អព្យាក្រឹត ប្រសិនបើ វាមិនមានគោលបំណងបង្កើតកំណើន ឬ ប្រឆាំងនឹងអតិផរណាតឹងរ៉ឹង ប្រសិនបើ វាមានគោលបំណងកាត់បន្ថយអតិផរណា។
សេដ្ឋ កិច្ច
3 months ago
តើសេដ្ឋកិច្ចកើនឡើង ៧ % មានន័យដូចម្តេច?
○ សេដ្ឋកិច្ចកើនឡើង ៧ % មានន័យថា៖
· ចំណូលជាតិសរុប ឬ ចំណូលបុគ្គលម្នាក់ៗកើនឡើង (GNI)
· ផលិតផលសរុបក្នុងស្រុកកើនឡើង (GDP)
· ផលិតកម្មកើនឡើង
· ការប្រើប្រាស់កើនឡើង
· ការវិនិយោគផ្ទាល់ ពីបរទេសកើនឡើង
· អត្រានិកម្មភាពថយចុះ
សេដ្ឋ កិច្ច
3 months ago
ដូចម្តេចហៅថាគោលនយោបាយសារពើពន្ធ?
○ គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធ និង វិធីរកចំណូលផ្សេងៗទៀត និង ចំណាយរបស់រដ្ឋ ដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និង សមធម៌។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗ ដូចជា៖
· ប្រសិទ្ធភាពនៃការគ្រប់គ្រង និង គៀងគរចំណូល។
· ការធ្វើវិចារណៈកម្មចំណាយ គឺ បែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និង ការវិនិយោគសាធារណៈឲ្យបានសមស្រប។ គោលនយោបាយសារពើពន្ធរបស់ប្រទេសនីមួយៗ គួរតែមានគោលដៅជាគោលការណ៍ចំនួនបួនគឺ៖ (១) ការបែងចែកធនធាន (២) ស្ថេរភាពវូបនីយកម្ម (៣) កំណើន (៤) ការបែងចែកនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឲ្យស្មើគ្នា។ តាមរយៈពន្ធ និង ចំណាយសាធារណៈរដ្ឋាភិបាលដើរតួនាទីសំខាន់ក្នុងការបែងចែក បណ្តាធនធាននៅក្នុងសេដ្ឋកិច្ច និង ជំរុញខ្សែសង្វាក់ផលិតកម្មឲ្យកើន ឬ មិនកើនឡើង។
សេដ្ឋ កិច្ច
3 months ago
តើគោលនយោបាយពន្ធគឺជាអ្វី?
○ គោលនយោបាយពន្ធ គឺជា ឧបករណ៍រដ្ឋបាល ដែលត្រូវបានគេបង្កើតឡើង ដើម្បីយកពន្ធ និង ប្រមូលពន្ធ តាមរយៈការអនុវត្តពន្ធផ្សេងៗគ្នា និង ពន្ធមូលដ្ឋាន សម្រាប់អនុវត្តគោលនយោបាយ ដែលបានបង្កើតឡើង។
សេដ្ឋ កិច្ច
3 months ago
តើការវិនិយោគមានសារៈសំខាន់អ្វីខ្លះចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា?
○ ការវិនិយោគ មានសារៈសំខាន់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជា៖
ក. បង្កើតឱ្យមានការងារធ្វើ
ខ. ការប្រើប្រាស់លើទំនិញ និង សេវាកើនឡើង
គ.​ ចំណូលពន្ធកើនឡើង
ឃ. សេដ្ឋកិច្ចកើនឡើង
សេដ្ឋ កិច្ច
3 months ago
តើកត្តាសំខាន់អ្វីខ្លះដែលជាប្រភពនៃកំណើនសេដ្ឋកិច្ច?
○ កត្តាដែលជាប្រភទនៃកំណើនសេដ្ឋកិច្ច មានដូចខាងក្រោម៖
· ធនធានធម្មជាតិ (Natural resource)
· ការវិនិយោគនៅក្នុងមូលធនរូបវ័ន្ដ (Investment in physical capital)
· ចំនួនប្រជាជនច្រើន (Large population)
· ការវិនិយោគក្នុងធនធានមនុស្ស (Investment in human capital)
· បច្ចេកវិទ្យា (Technology)
· ក្របខ័ណ្ឌស្ថាប័ន (Institutional framework)
សេដ្ឋ កិច្ច
3 months ago
ដូចម្តេចហៅថាស្វ័យភាពហិរញ្ញវត្ថុ?
○ ស្វ័យភាពហិរញ្ញវត្ថុ (Financial Autonomy) គឺជាការគ្រប់គ្រងចាត់ចែងកិច្ចការហិរញ្ញវត្ថុ និង អាចទ្រទ្រង់ចំណូលចំណាយផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង ដោយមិនពឹងពាក់ជំនួយពីអ្នកដ៏ទៃ។
សេដ្ឋ កិច្ច
3 months ago
តើ Macro Economic សិក្សាអំពីអ្វីខ្លះ?
○ Macro Economic សិក្សាអំពី៖
• សិក្សាអំពីខឿនសេដ្ឋកិច្ចទាំងមូល ស្តីពីតួលេខសរុបរបស់សេដ្ឋកិច្ច ដូចជា ចំណាយសរុបលើផលិតកម្ម អត្រានិកម្មភាព និង អនិកម្មភាព អត្រាទូទៅនៃថ្លៃ អត្រាការប្រាក់ តុល្យភាពជញ្ជីងទូទាត់ ចរន្តពាណិជ្ជកម្មក្រៅប្រទេស ចំណូលពន្ធ ចំណាយរបស់រដ្ឋាភិបាល ថវិការជាតិ។
• សិក្សាអំពីបរិមាណសរុបនានា (ផលិតផលជាតិសរុប ការចំណាយជាតិសរុប ការវិនិយោគ) ដែលផ្សារភ្ជាប់គ្នាក្នុងកំរិតតំបន់ ប្រទេស ឬ ក្រុម ប្រទេស។
សេដ្ឋ កិច្ច
3 months ago
តើ Micro Economic សិក្សាអំពីអ្វីខ្លះ?
○ Micro Economic សិក្សាអំពី៖
• ដំណើរការរបស់បុគ្គល សហគ្រាសនៅក្នុងផលិតកម្ម ការប្រើប្រាស់ ការកំណត់ថ្លៃ និង ចំណូល។
• ផ្នែកទាំងឡាយនៃខឿនសេដ្ឋកិច្ច ដែលនៅក្នុងនោះមីក្រូសេដ្ឋកិច្ច សិក្សាអំពីថ្លៃទំនិញ ចំនួនផលិតផលលើស ឬ ទំហំចំណូលដែលគ្រួសារមួយ បានចំណាយលើផលិតផលប្រើប្រាស់ណាមួយ។
• ចង្អុលបង្ហាញ ភាពចូលជិតមួយនៃការវិភាគសេដ្ឋកិច្ច ឈរលើមូលដ្ឋាន សិក្សាសកម្មភាពប្រព្រឹត្តទៅរបស់ភ្នាក់ងារសេដ្ឋកិច្ច (ឯកជន) ទាំងឡាយ ដូចជា សហគ្រាស អ្នកប្រើប្រាស់ កសិករ...។
• សិក្សានូវឥរិយាបទ ឬ ចរិតលក្ខណៈរបស់ភ្នាក់ងារសេដ្ឋកិច្ច និង ផ្នែកនីមួយៗ នៃខឿនសេដ្ឋកិច្ច។
សេដ្ឋ កិច្ច
3 months ago
តើអ្នកគ្រប់គ្រងត្រូវគិតលើអ្វីខ្លះ?
○ អ្នកគ្រប់គ្រង ត្រូវគិតអំពី 3 Es៖
· Efficiency ប្រសិទ្ធភាព (មុខចូល)
· Effectiveness ភាពស័ក្តិសិទ្ធិ ឬ ផលិតភាព ឬប្រសិទ្ធផល (មុខចេញ)
· Ethic ក្រមសីលធម៌
សេដ្ឋ កិច្ច
4 months ago
តើធនធានសេដ្ឋកិច្ច ឬ កត្តាផលិតកម្មមានអ្វីខ្លះ?
○ ធនធានសេដ្ឋកិច្ច ឬ កត្តាផលិតកម្ម ចែកចេញជាបី គឺ៖
· ធនធានធម្មជាតិ មានដូចជា អាកាសធាតុ ទឹក ខ្យល់ ភ្លើង រ៉ែ។
· ទំនិញវិនិយោគ ឬ មូលធន សំដៅលើ គ្រឿងម៉ាស៊ីន ឧបករណ៍ រោងចក្រ ទំនិញ។
· ធនធានមនុស្ស សំដៅទៅលើ ចំណេះដឹង ជំនាញ គំនិត ប្រាជ្ញា កម្លាំង ពលកម្ម បច្ចេកវិទ្យា។
សេដ្ឋ កិច្ច
4 months ago
តើអ្វីទៅជាកំនើនសេដ្ឋកិច្ច?
○ កំនើនសេដ្ឋកិច្ច Economic Growth គឺជា លទ្ធភាពនៃប្រព័ន្ធសេដ្ឋកិច្ច ក្នុងការបង្កើននូវផលិតផលជាតិសរុប (GNP) ឬ ផលិតផលក្នុងស្រុកសរុប (GDP) ដោយយកអត្រាកំនើន GNP ឬ GDP សំរាប់ប្រជាពលរដ្ឋម្នាក់ៗ ជាខ្នាតទូទៅ សម្រាប់វាស់ស្ទង់កំរិតនៃជីវភាពរស់នៅរបស់ប្រជាជន។
សេដ្ឋ កិច្ច
4 months ago
ដូចម្តេចហៅថាសូចនាករសេដ្ឋកិច្ច?
○ សូចនាករសេដ្ឋកិច្ច (Economic Indicators) ជាតួលេខចង្អុលបង្ហាញ អំពីកំលាំងសេដ្ឋកិច្ចរបស់ប្រទេសណាមួយ ដូចជា ផលិតផលក្នុងស្រុក សរុបអត្រាអតិផរណា ចំនួនប្រជាជនជាដើម។
សេដ្ឋ កិច្ច
4 months ago
ចូររៀបរាប់អំពីប្រភពចំណូល​ថវិកាជាតិ?
○ ការរៀបរាប់ពីប្រភពចំណូលថវិកាជាតិ មានដូចជា៖
ក.​ ចំណូលសារពើពន្ធ
· ពន្ធគយ (ទំនិញនាំចូល...)
· ពន្ធដារ (អាជីវកម្មក្នុងស្រុក...)
ខ. ចំណូលមិនមែនសារពើពន្ធ
· ការជួលទ្រព្យសម្បត្តិរដ្ឋ
· សួយសា
· VISA
សេដ្ឋ កិច្ច
4 months ago
តើប្រព័ន្ធសេដ្ឋកិច្ចមានប៉ុន្មាន? ចូររៀបរាប់?
○ ប្រព័ន្ធសេដ្ឋកិច្ចមាន បី សេដ្ឋកិច្ចទីផ្សារសេរី សេដ្ឋកិច្ចបញ្ជារ ឬ សេដ្ឋកិច្ចផែនការ និង សេដ្ឋកិច្ចចម្រុះ។
🎯​ សេដ្ឋកិច្ចទីផ្សារសេរី៖ កម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំ ស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជារូបវន្តបុគ្គល និង នីតិបុគ្គល។ ដោយឡែក យន្តការគ្រប់គ្រង និង សម្របសម្រួលផ្នែកទាំងស្រុង លើយន្តការទីផ្សារដែលតាងទ្រឹស្តីក្លាស្សិក ហៅថា ជសេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង។ ប្រព័ន្ធសេដ្ឋកិច្ចនេះ សេចក្តីសម្រេចចិត្តក្នុងការបែងចែកធនធាន គឺជា សេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ច ជាការពិតសេរីភាពនេះ អាស្រ័យទៅនឹងសេចក្តីត្រូវការ និង ការផ្គត់ផ្គង់ក្នុងសង្គមសេដ្ឋកិច្ច។ ពីព្រោះ មុននឹងផលិតរបស់អ្វីមួយ ភ្នាក់ងារសេដ្ឋកិច្ចដែលជាផលិតករត្រូវសិក្សាសេចក្តីត្រូវការរបស់អតិថិជន ឬ អ្នកប្រើប្រាស់។ ករណីនេះ សកម្មភាពផលិតកម្ម ការផ្លាស់ប្តូរ និង ការប្រើប្រាស់ទំនិញ និង សេវា ជាទូទៅ ត្រូវមានសេរីភាពបរិបូរណ៍។ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចនេះ ភ្នាក់ងារសេដ្ឋនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន និង ប្រឹងប្រែងធ្វើឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើង តាមរយៈការប្រកួតប្រជែង។
🎯 សេដ្ឋកិច្ចបញ្ជារ៖ រដ្ឋមានកម្មសិទ្ធិលើធនធាន និង កត្តាផលិតស្ទើរតែទាំងអស់ ឯយន្តការគ្រប់គ្រង និង សម្របសម្រួលផ្អែកលើមូលដ្ឋានផែនការរបស់រដ្ឋ មានន័យថា ដំណើរផលិតកម្ម ស្ថិតនៅក្រោមការការពាររបស់រដ្ឋស្ទើរតែទាំងអស់។ ដំណោះស្រាយធំៗ ទាក់ទងទៅនឹងផលិតកម្ម ការគ្រប់គ្រង ការបែងចែកធនធានផ្សេងៗ ត្រូវស្ថិតនៅក្រោមការកំណត់របស់រដ្ឋ។ សហគ្រាស ជា កម្មសិទ្ធិរបស់រដ្ឋ ដូច្នេះ សកម្មភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចទាំងក្នុងផលិតកម្ម ការបែងចែកព្រមទាំងការផ្លាស់ប្តូរទំនិញ និង សេវាស្ថិតនៅក្រោមការត្រួតពិនិត្យ នឹងត្រូវអនុវត្តតាមផែនការរបស់រដ្ឋ។ និយាយរួម ផែនការផលិតកម្មរបស់សហគ្រាសនីមួយៗត្រូវចាត់ចែង និង ត្រួតពិនិត្យ និង អនុវត្តតាមផែនការរបស់រដ្ឋ ដែលមានក្រុមប្រឹក្សាផែនការជាតំណាង ហើយជាទូទៅផែនការទាំងនេះជាអ្នកកំណត់ ចំពោះសហគ្រាសនិមួយៗពីបរិមាណគុណភាព បរិមាណគុណផល និង តើត្រូវផលិតអ្វី? ផលិតដូចម្តេច? សម្រាប់នរណា? ចំនួនប៉ុន្មាន? ក្នុងថ្លៃប៉ុន្មាន? ដូច្នេះ សមាមាត្របរិមាណផលិតកម្ម រវាងទំនិញវិនិយោគ និង ទំនិញប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋត្រូវបានគ្រប់គ្រង និង កំណត់ដោយផែនការរដ្ឋ។
🎯 សេដ្ឋកិច្ចចម្រុះ៖ យន្តការរដ្ឋ និង យន្តការទីផ្សារមានតួនាទីសំខាន់ៗ ដូចគ្នា ក្នុងដំណោះស្រាយបញ្ហាថាផលិតអ្វី? ផលិតដូចម្តេច? ផលិតសម្រាប់នរណា? ក្នុងការអនុវត្តកន្លងមក ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ ច្រើនស្ថិតនៅចន្លោះ ជា សេដ្ឋកិច្ចចម្រុះបែបទីផ្សារ ឬ សេដ្ឋកិច្ចចម្រុះបែបសេដ្ឋកិច្ចបញ្ជារ។ ឧទាហរណ៍ សេដ្ឋកិច្ចសហរដ្ឋអាមេរិក ជា សេដ្ឋកិច្ចចម្រុះបែបទីផ្សារ ពីព្រោះថា នៅក្នុងសកម្មភាពសេដ្ឋកិច្ចជាច្រើន ផ្នែកឯកជនដើរតួសំខាន់ ហើយសកម្មភាពមួយចំនួនទៀតដំណើរការដោយរដ្ឋខ្លួនឯង តាមរយៈការអនុវត្តបទបញ្ញតិផ្សេងៗ ការយកពន្ធ និង ការឧបត្ថម្ភជាដើម ជាងនេះទៀត រដ្ឋមានតួនាទីសកម្មក្នុងការប្រើប្រាស់ឧបករណ៍ម៉ាក្រូសេដ្ឋកិច្ច ដែលមាននៅក្នុងដៃសម្រាប់សម្របសម្រួល ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចជា គោលនយោបាយសារពើពន្ធ សម្រាប់រក្សារស្ថេរភាពនៃការផ្គត់ផ្គង់ និង ជម្រុញកំណើនសេដ្ឋកិច្ចព្រមទាំងផ្គត់ផ្គង់​ទំនិញ និង សេវាសាធារណៈ ជាពិសេស ទំនិញ និង សេវាដែលអវត្តមាននៅក្នុងទីផ្សារ ឬ មានចំនួសរដ្ឋ។ តាមរយៈនេះ ការធ្វើអន្តរាគមន៍របស់រដ្ឋអាចកែសម្រួល និង បំពេញចន្លោះខ្វះខាតនូវយន្តការទីផ្សារ និង ដើម្បីផ្ទេរសកម្មភាពទាំងនេះ ឱ្យក្លាយជាសកម្មភាពមានប្រយោជន៍ សម្រាប់សង្គមជាតិទាំងមូល។ សេដ្ឋកិច្ចអតីតសហភាពសូវៀត និង បណ្តាប្រទេសនៅអឺរ៉ុបខាងកើតមាន លក្ខណៈជាសេដ្ឋកិច្ចចម្រុះដែរ តែបែបសេដ្ឋកិច្ចផែនការ។ ក្នុងករណីនេះ ពិតមែនតែអ្វីៗ (ទាំងកម្មសិទ្ធធនធានសេដ្ឋកិច្ច ការរៀបចំផែនការ ការអនុវត្តន៍ និង ការត្រួតពិនិត្យ) ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់រដ្ឋ ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែង សេដ្ឋកិច្ចចម្រុះបែបបញ្ជារនេះ ជៀសមិនផុតពីការប្រើប្រាស់យន្តការទីផ្សារនោះទេ ពោលគឺ នៅតែមានសេសសល់កម្មសិទ្ធឯកជនលើធនធានសេដ្ឋកិច្ចមួយចំនួន។ បច្ចុប្បន្ន កូរ៉េខាងជើង និង ប្រទេសគុយបា អាចចាត់ថា ជា សេដ្ឋកិច្ចចម្រុះបែបបញ្ជារ។
សេដ្ឋ កិច្ច
4 months ago
តើមីក្រូសេដ្ឋកិច្ច និង ម៉ាក្រូសេដ្ឋកិច្ចខុសគ្នាដូចម្តេច?
○ ភាពខុសគ្នារវាងមីក្រូសេដ្ឋកិច្ច និង ម៉ាក្រូសេដ្ឋកិច្ចខុសគ្នាត្រង់ គឺ អថេរដែលត្រូវសិក្សា។ មីក្រូសេដ្ឋកិច្ចសិក្សាថ្លៃដើមទាប ថ្លៃអង្ករ ធៀបនឹងថ្លៃទំនិញផ្សេងទៀត។ ចំណែកម៉ាក្រូសេដ្ឋកិច្ច សិក្សាពីកំរិតថ្លៃមធ្យម ដែលគណនាដោយរាប់បញ្ចូលគ្រប់ទំនិញ និង សេវាប្រើទាំងអស់ ភាពខុសគ្នាមួយទៀត គឺ ការសន្មត់។ ក្នុងការសិក្សាមីក្រូសេដ្ឋកិច្ច គេឱ្យប្រាក់ចំណូលរបស់ខ្លួន ដើម្បីទិញទំនិញផ្សេងៗ ចំណែ​ក ឯការសិក្សាមីក្រូសេដ្ឋកិច្ចវិញ កម្រិតនៃប្រាក់ចំណូលសរុប ឬ ចំណាយ​ គឺ ស្ថិតនៅក្រោមអថេរសំខាន់ៗ ដែលត្រូវសិក្សា ក្រៅពីនេះមីក្រូសេដ្ឋ និង ម៉ាក្រូសេដ្ឋកិច្ចសិក្សា អំពីទិដ្ឋភាពសេដ្ឋកិច្ចផ្សេងៗគ្នា។ ការសិក្សា អំពីទីផ្សារទំនិញ ឬ ទីផ្សារពលកម្មតែមួយប្រភេទ ជា ការសិក្សាក្នុងកម្រិតមីក្រូសេដ្ឋកិច្ច។
សេដ្ឋ កិច្ច
4 months ago
តើការរៀបចំដំណើរការថវិកាជាតិធ្វើឡើងយ៉ាងដូចម្តេច?
○ ដំណើរការរៀបចំថវិកាជាតិ គឺ៖
· ខែ ៣-៦៖ រំលឹកពិនិត្យថវិកា និង គោលនយោបាយអភិវឌ្ឍន៍ជាតិ
· ខែ ៧-៩៖ ធ្វើផែនការពីក្រសួង ឬ ស្ថាប័ន
· ខែ ១០-១២៖ អនុម័តក្នុងចំនោមក្រសួង-ស្ថាប័ន អនុម័តទៅរដ្ឋមន្រ្តី
· ខែ ១២៖ អនុម័តទៅរដ្ឋសភា និង ព្រឹទ្ធសភា
សេដ្ឋ កិច្ច
4 months ago
តើ Macro Economic សិក្សាអំពីអ្វីខ្លះ?
○ Macro Economic សិក្សាអំពី៖
• សិក្សាអំពីខឿនសេដ្ឋកិច្ចទាំងមូល ស្តីពីតួលេខសរុបរបស់សេដ្ឋកិច្ច ដូចជា ចំណាយសរុបលើផលិតកម្ម អត្រានិកម្មភាព និង អនិកម្មភាព អត្រាទូទៅនៃថ្លៃ អត្រាការប្រាក់ តុល្យភាពជញ្ជីងទូទាត់ ចរន្តពាណិជ្ជកម្មក្រៅប្រទេស ចំណូលពន្ធ ចំណាយរបស់រដ្ឋាភិបាល ថវិការជាតិ។
• សិក្សាអំពីបរិមាណសរុបនានា (ផលិតផលជាតិសរុប ការចំណាយជាតិសរុប ការវិនិយោគ) ដែលផ្សារភ្ជាប់គ្នាក្នុងកំរិតតំបន់ ប្រទេស ឬ ក្រុមប្រទេស។
សេដ្ឋ កិច្ច
4 months ago
តើ Micro Economic សិក្សាអំពីអ្វីខ្លះ?
○ Micro Economic សិក្សាអំពី៖
• ដំណើរការរបស់បុគ្គល សហគ្រាសនៅក្នុងផលិតកម្ម ការប្រើប្រាស់ ការកំណត់ថ្លៃ និង ចំណូល។
• ផ្នែកទាំងឡាយនៃខឿនសេដ្ឋកិច្ច ដែលនៅក្នុងនោះមីក្រសេដ្ឋកិច្ចសិក្សាអំពីថ្លៃទំនិញ ចំនួនផលិតផលលើស ឬ ទំហំចំណូលដែលគ្រួសារមួយ បានចំណាយលើផលិតផលប្រើប្រាស់ណាមួយ។
• ចង្អុលបង្ហាញភាពចូលជិតមួយនៃការវិភាគសេដ្ឋកិច្ច ឈរលើមូលដ្ឋាន សិក្សាសកម្មភាពប្រព្រឹត្តទៅរបស់ភ្នាក់ងារសេដ្ឋកិច្ច (ឯកជន) ទាំងឡាយ ដូចជា សហគ្រាស អ្នកប្រើប្រាស់ កសិករ ...។
• សិក្សានូវឥរិយាបទ ឬ ចរិតលក្ខណៈរបស់ភ្នាក់ងារសេដ្ឋកិច្ច និង ផ្នែកនីមួយៗនៃខឿនសេដ្ឋកិច្ច។
សេដ្ឋ កិច្ច
4 months ago
តើអ្នកគ្រប់គ្រងត្រូវគិតលើអ្វីខ្លះ?
○ អ្នកគ្រប់គ្រង ត្រូវគិតអំពី 3 Es។
· Efficiency ប្រសិទ្ធភាព (មុខចូល)។
· Effectiveness ភាពស័ក្តិសិទ្ធិ ឬ ផលិតភាព ឬប្រសិទ្ធផល (មុខចេញ)។
· Ethic ក្រមសីលធម៌។
សេដ្ឋ កិច្ច
5 months ago
តើធនធានសេដ្ឋកិច្ច ឬ កត្តាផលិតកម្មមានអ្វីខ្លះ?
○ ធនធានសេដ្ឋកិច្ច ឬ កត្តាផលិតកម្ម ចែកចេញជា បី គឺ៖
• ធនធានធម្មជាតិ មានដូចជា អាកាសធាតុ ទឹក ខ្យល់ ភ្លើង រ៉ែ។
• ទំនិញវិនិយោគ ឬ មូលធន សំដៅលើ គ្រឿងម៉ាស៊ីន ឧបករណ៍ រោងចក្រ ទំនិញ។
• ធនធានមនុស្ស សំដៅទៅលើ ចំណេះដឹង ជំនាញ គំនិត ប្រាជ្ញា កម្លាំង ពលកម្ម បច្ចេកវិទ្យា។
សេដ្ឋ កិច្ច
6 months ago
តើអ្វីទៅជាកំណើ​នសេដ្ឋកិច្ច?
○ កំណើនសេដ្ឋកិច្ច Economic Growth គឺជា លទ្ធភាពនៃប្រព័ន្ធសេដ្ឋកិច្ច ក្នុងការបង្កើននូវផលិតផលជាតិសរុប (GNP) ឬ ផលិតផលក្នុងស្រុកសរុប (GDP) ដោយយកអត្រាកំណើ​ន GNP ឬ GDP សំរាប់ប្រជាពលរដ្ឋម្នាក់ៗ ជាខ្នាតទូទៅ សម្រាប់វាស់ស្ទង់ កំរិតនៃជីវភាពរស់នៅរបស់ប្រជាជន។