Logo
គនិត ប្រាជ្ញា​
ចូរឱ្យនិយមន័យបញ្ញា។
◈អ្នកប្រាជ្ញមួយចំនួនបានឱ្យនិយមន័យបញ្ញា ដូចតទៅ៖
· លោកក្លាប៉ា៖ បញ្ញា គឺជាសម្បទាដែលអាចសម្រប ទៅនឹងស្ថានការណ៍ថ្មី។
· លោកដឺឡាក្រ័រ៖ បញ្ញា ជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្ម នៅចំពោះមុខស្ថានភាពមួយ ហើយបញ្ចូលប្រព័ន្ធអរូបីយទាំងនោះ ទៅក្នុងស្ថានភាពរូបីយមួយ។
· លោកហាកម៉ាន់៖ បញ្ញា ជាអនុគមន៍សម្របមធ្យោបាយ និងគោលដៅ។
· លោកប៊ែរសុន៖ បញ្ញា ជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ។
· លោកដេកាត និង វ៉ុលទែរ៖ បញ្ញា ជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗ ដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិត។
· លោកកូល័រ៖ បញ្ញា ជាអព្ភន្តរញាណភ្លាមៗ។
· តាមទ្រឹស្ដីពុទ្ធសាសនា៖ បញ្ញា ជាប្រទីបសម្រាប់បំភ្លឺសត្វលោក ទៅរកសេចក្ដីសុខ។ អ្នកមានសតិបញ្ញាស្គាល់ហេតុនៃទុក្ខ និង ស្គាល់ផ្លូវរំលត់ទុក្ខ។
1 month ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គនិត ប្រាជ្ញា​, click on at the bottom under it