Logo
សង្គម​ វិទ្យា​
15 days ago
បំណ​កស្រាយតាមបែបទេវវិទ្យាថា​ “ករណីកិច្ចជាបញ្ញារបស់អាទិទេព”។ ចូរវិភាគ។
◈ តាមទេវវិទ្យា “ករណិយកិច្ច ជាបញ្ជារបស់អាទិទេព” មានន័យថា អាទិទេពដែលជាតួអង្គភាវៈសុក្រឹត មានមហិទ្ធិរិទ្ធខ្លាំងក្លា ជាអ្នកបង្គាប់បញ្ជា​ ជាអ្នកកសាងព្រហ្មលិខិត និង វាសនាមនុស្ស។ អំណា​ចទាំងឡាយ ដែលញុំាងអោយយើងទៅដល់គោលដៅ ឬ មិនដល់អាស្រ័យកំលាំងទេព ហើយ ទោះជាកុសលក្តីអកុសលក្តី ក៏សុទ្ធតែមានមូលដ្ឋានត្រឹមត្រូវរស់វា។ គំនិតករណីយកិច្ច មិនអាចបំបែកចេញពីគំនិតនៃកុសលបានឡើយ។
ឧទាហរណ៍៖ អាទិទេពបានបង្កើតម៉ូអ៊ីស ដើម្បីរំដោះពួកអេប្រីពីននឹមអាណានិគម អេស៊ីប សំដៅនាំទៅរកបរមសុខ។ ករណីយកិច្ចទាំងពីររបស់ម៉ូអ៊ីស ជាបញ្ជាដាច់អហំការបស់អាទិទេព។ ព្រហ្មលិខិតបានកំណត់អោយម៉ូអ៊ីស ឆ្លងកាត់ទុក្ខលំបាកវេទនា ហើយទីបំផុតក៏សំរេចជោគជ័យ។
🔆 ការយល់ឃើញតាមទស្សនៈនេះ មិនត្រឹមត្រូវឡើយព្រោះថាអាទិទេព គឺ គ្រាន់តែជានាមដែលមនុស្សបង្កើតឡើង ក្នុងភាពស្រមើលស្រមៃ ក្នុងដំណា​ក់កាលអវិជ្ជារបស់មនុស្សប៉ុណ្ណោះ។ ឯសកម្មភាពម៉ូអ៊ីសក្នុងឧទាហរណ៍ និង ក្នុងទេវវិទ្យា គឺជាស្មារតីស្នេហាជនជាតិតែប៉ុណ្ណោះ។
សង្គម​ វិទ្យា​
1 month ago
តើករណីយកិច្ចមានលក្ខណៈដូចម្តេចខ្លះ?
◈ ករណីកិច្ចមានលក្ខណៈសំខាន់ៗ ដូចតទៅ៖
· ជាបញ្ជា រឺជាសេចក្តីបង្គាប់មួយ
· ជាអតិសេដ្ឋភាពនៃតំលៃ
· ជាកាតព្វកិច្ចដែលបើកសេរីភាព អោយអ្នកប្រព្រឹត្តគោរពរឺមិនគោរពបាន។
· ជាបញ្ជាដែលមានពិសោធន៍ក្នុងជីវីត
· ជាគំនិតសកល
· ជាគំនិតដែលគួរអោយធ្វើតាមបាន
សង្គម​ វិទ្យា​
1 month ago
ដូចម្តេចដែលហៅថា ករណីយកិច្ច?
◈ ករណីយកិច្ច ជាកិច្ចការចាំបាច់ត្រូវតែធ្វើ​។
° ករណីយកិច្ច ជាលក្ខណៈនៃអ្វី ដែលតំរូវមកលើការកំណ​ត់ចិត្តដោយសេរីរបស់មនុស្ស។
° ករណីយកិច្ច ជាភាពចាំបាច់នៃអំពើដោយសេរី នៅក្រោមបញ្ជាដាច់អហំការរបស់វិចារណញាណ ឬ ជាបញ្ជាដាច់អហំការមួយ។
* អាចសង្ខេបមក ករណីយកិច្ចមានន័យពីរបែប គឺ៖
· តាមន័យសាមញ្ញ ករណីយកិច្ចជាកម្មវត្ថុនៃសីលនិយម ជារូបធាតុនៃកាតព្វកិច្ច។
· តាមន័យទស្សនៈវិជ្ជា ករណីកិច្ចសំគាល់នូវទិដ្ឋភាពដាច់ណាត់​នៃច្បាប់ ចំពោះញាណមនោសញ្ចេតនានាំអោយដឹងថា ខ្លួនមានការបង្ខិតបង្ខំ។
សង្គម​ វិទ្យា​
2 months ago
ចូរសិក្សាអំពីធម្មជា​តិ នៃសីលតំលៃ។
◈ ធម្មជាតិនៃសីលតំលៃមាន ៤ គឺ៖
• សីលតំលៃ ដែលចេញពីចំណ​ងនៃ​បុគ្គលម្នាក់ៗ គឺជាអន្តោវត្ថុមាន នឹងឆន្ទះមនុស្ស រឺជាតំលៃដែលលេចឡើងដោយឯកឯងក្នុងញាណ ដែលជាទីប្រាថ្នារបស់មនុស្សទូទៅ។ ឧទាហរណ៍ យើងចង់​បានសុខសន្តិភាព សេរីភាព យុត្តិធម៌ ហើយអ្នកដទៃក៏ចង់បានដូចគ្នាទើបយើងសន្និដ្ឋានថា វត្ថុទាំងនោះមានសីលតំលៃ។
• សីលតំលៃ មានពីធម្មជាតិ ដែលមនុស្សមិនអាចជៀសផុត ជាសីលតំលៃដែលបានតំរូវមកលើយើង ដោយអំណា​ចធិបតីមួយ ពីកំនើមានទំរង់ជាកាត​ព្វកិច្ច និង សត្តិនៅក្រៅញាណយើង។ ឧទាហរណ៍ មាតាបិតាបង្កើតកូន និង ចិញ្ចឹមបីបាច់ថែរក្សាកូន។
• សីលតំលៃទាំងឡាយណា ដែលមានគូបដិបក្ខៈ ជាតំលៃពីរ ដែលដៅឆ្ពោះទៅរកទិសដៅពីរផ្ទុយគ្នា ហើយសីលអំពើមួយអាចមានសីលតំលៃមួយតែក៏ជាកំហុសមួយដែរ​។ ឧទាហរណ៍ គ្រាប់បែកបរមាណូ មានតំលៃសំរាប់បញ្ឈប់សង្រ្គាមលោកលើកទីពីរ តែអ្នករងគ្រោះគឺជនជាតិជប៉ុន។ ឯការរកឃើញរូបមន្តអាវុធបរមាណូ អាចវបញ្ឈប់សំទុះប្រើប្រាស់អាវុធនេះ នៅពេលក្រោយបាន។ ព្រោះតំលៃរបស់វានៅត្រង់មនុស្សខ្លាច ពុំហ៊ានយកវាមកប្រើសំរាប់ធ្វើសង្គ្រាម។
សង្គម​ វិទ្យា​
2 months ago
តើតំលៃមានលក្ខណៈអ្វីខ្លះ? ចូរពន្យល់។
◈ តំលៃមានលក្ខណៈ ៤ គឺ៖
· លក្ខណៈនិយាយរួម៖ តើអ្នកវិនិច្ឆ័យតំលៃ តែងប្រកាន់យកលក្ខណៈត្រឹមត្រូវតាមលក្ខណៈច្បាប់ លក្ខណៈសកលនៃវិចារណញាណដែលមានចំពោះតែមនុស្សប៉ុណ្ណោះ។
· លក្ខណៈអតិសេដ្ឋ៖ បើប្រៀបធៀបទៅនឹងលក្ខណៈពិសោធនិយម និង លក្ខណៈនៃការណ៍សាមញ្ញរបស់មនុស្សម្នាក់ៗ។
· លក្ខណៈលំដាប់៖ ព្រោះនៅក្នុងខ្លួនមនុស្ស មានធម្មជាតិថ្នាក់ទាបមួយ ដែលជាលក្ខណៈទូទៅរបស់សត្វទាំងអស់ និង មានធម្មជាតិថ្នាក់ខ្ពស់មួយដែលជាលក្ខណៈពិសេសដោយឡែករបស់មនុស្ស គឺ វិចារណញាណ។
· លក្ខណៈវិចារណញាណ៖ ពោលគឺតំលៃដែលបានវិនិច្ឆ័យ ត្រូវស្របនឹងវិចារណញាណផង។
សង្គម​ វិទ្យា​
2 months ago
ហេតុអ្វីបានគេចាត់ទុកមនុស្ស ជាប្រភពពិតនៃតំលៃ?
◈ បានជាគេចាត់ទុកមនុស្ស ជាប្រភពពិតនៃតំលៃព្រោះមនុស្សមានសម្បទាពិសេសសំខាន់ពីរ ជាចាំបាច់សំរាប់បង្កើត និង សំរាប់យល់ពីតំលៃ។ សម្បទាពិសេសទាំងពីរនោះ គឺ វិន័យ និង វិចារណញាណ។ ហើយសម្បទាទាំងពីរនោះ គ្មានចំពោះសត្វទេ។
សង្គម​ វិទ្យា​
3 months ago
តើអ្វីជាប្រភពពិតនៃតំលៃ?
◈ បើពោលថាចំណ​ង់ រឺ សញ្ចេតនា រឺ សភាវគតិ ជាប្រភពនៃតំលៃ សត្វក៏មានចំណ​ង់ មានសភាវគិត មានវេទនារម្មណ៍ដែរ។ ប៉ុន្តែ សត្វពុំស្គាល់តំលៃបានឡើយ ហើយមានតែមនុស្សទេ ដែលស្កាល់តំលៃ។​ ដូចនេះ ចំណ​ង់សញ្ចេតនា សភាវគតិ ពុំមែនជាប្រភពនៃតំលៃឡើយ។
✧ តំលៃ តំរូវអោយមានទំនាក់ទំនងរវាងប្រធាន​ និង វត្ថុ រវាងកាល និង អន្តរភាពរវាងអ្វីដែលមានព្រំដែន និង អ្វីដែលជាអនន្ត ហើយមានតែមនុស្សទេ ដែលអាចធ្វើ និង សំរេចនូវទំនាក់ទំនងបែបនេះបាន។ ដូចនេះ តថភាពរបស់មនុស្ស ឋិតនៅលើមនុស្សជាប្រភពតែមួយគត់ ដែលអាចធ្វើអោយមានតំលៃបានក្នុងលោកនេះ។
សង្គម​ វិទ្យា​
3 months ago
តើមានមតិប្លែកគ្នាដូចម្តេចខ្លះ ស្តីពីប្រភពតំលៃ?
○ ខ្លះយល់ថា ចំណ​ង់ជាប្រភពនៃតំលៃ ព្រោះគេយល់ថាតំលៃគឺជាទំនាក់ទំនងរវាងវត្ថុមួយ និង ប្រធានម្នាក់។​ តំលៃកើតឡើង ពីកំរិតនៃការចង់បានរបស់មនុស្សទៅលើវត្ថុ។ បើកំរិតនៃការចង់បាន មានកំពស់ត្រឹមណា តំលៃនៃវត្ថុនោះក៏មានកំពស់ត្រឹមនោះដែរ។
• មតិខ្លះទៀតយល់ថា គឺជា សញ្ចេតនាទេ ដែលជាប្រភពនៃតំលៃឡ ព្រោះតំលៃទាំងឡាយយ មានលក្ខណៈជាវេទនារម្មណ៍។
• មតិខ្លះទៀតយល់ថា​ ប្រភពនៃតំលៃគឺសភាវគតិ។ គំនិតនេះ គឺ ចង់បង្ហាញពីជីវតំលៃ ដូចជា ជីវតំលៃក្នុងការរក្សាជីវីតអោយគង់វង្ស​ ជិវិតតំលៃក្នុងការបរិភោគ ជីវតំលៃក្នុងការធ្វើជំរក ជីវិតតំលៃក្នុងការបន្តពូជ។ ន័យនេះតំលៃ គឺជា ការណ៍មួយយ៉ាងសាមញ្ញបំផុតរបស់ជីវិតមនុស្ស ជា ធម្មជាតិរបស់មនុស្សតែម្តង ព្រោះវាជាតថភាពអន្តោវត្តមាន ដែលមាននៅក្នុងគ្រប់អំពើរបស់មនុស្ស។
សង្គម​ វិទ្យា​
4 months ago
សីលតំលៃជាអ្វី? ហើយអ្វីខ្លះជាសីលតំលៃ​?
○ សីលតំលៃ គឺជា គោលដៅរបស់ខ្លួនសីលញាណ ហើយទាក់ទង់ទៅនឹងអំពើ ​ឬ ចរិយារបស់មនុស្ស ឬ ជាតំលៃកើតពីអំពើល្អរបស់មនុស្សក្នុងការគិត និង អនុវត្តន៍។
◈ សីលតំលៃរួមមាន៖ កុសល យុត្តិធម៌ គតិវិញ្ញូ ភាពថ្លៃថ្នូររបស់មនុស្ស សេរីភាព សច្ចភាព ភាពឧត្តុង្គឧត្តម សន្តិភាព និង ស្នេហា។
សង្គម​ វិទ្យា​
4 months ago
តើតំលៃសំខាន់ៗ របស់មនុស្សមានអ្វីខ្លះ?
○ មតិមួយយល់៖​ សំរាប់មនុស្សតំលៃស្ថិតនោលើរូប និងជីវីត។ ទាំងពីរនេះ បើមានមួយ អត់មួយក៏ឥតតំលៃដែរ។
◈ ជួនកាលគេយល់ថា៖ តំលៃរបស់មនុស្ស ស្ថិតនៅលើរាងកាយនិងចិត្ត។
✧ មតិមួយទៀតយល់ថា៖ សំរាប់មនុស្សមានតំលៃសំខាន់ពីរ គឺតំលៃសំភារៈ ឬ តំលៃសេដ្ឋកិច្ច និង ​តំលៃគំនិត ឬ សីលតំលៃ។
♧ តំលៃសំខាន់ៗរបស់មនុស្សមាន៖ តំលៃរូប ឬ សាច់ឈាម (សោភ័ណភាព កំលាំង សុខភាព) តំលៃសេដ្ឋកិច្ច (ទ្រព្យសម្បត្តិ) តំលៃផ្នែកសង្គម និង នយោបាយ (អរិយធម៌ សិទ្ធិ របៀបរៀបរយ យុត្តិធម៌ វឌ្ឍនធម៌) សិល្ប៍តំលៃ (សោភ័ណខាងក្រៅ និង សោភ័ណក្នុងគំនិត) សីលតំលៃដែលមានប្រភពពីកុសលតំលៃផ្នែកបញ្ញា ដែលមានសច្ចៈជាចំបង និង តំលៃផ្នែកសាសនា ដែលមានស្នេហា ដោយចិត្តជាគោល។
សង្គម​ វិទ្យា​
4 months ago
ដូចម្តេចហៅថាតំលៃ?
· តំលៃ គឹអ្វី ដែលមានតំលៃ ដោយមនុស្សជាអ្នកសន្មត់រឺអ្វីដែលមានតំលៃដោយខ្លួនឯង។
· តំលៃ គឺជាអ្វី ដែលគួរអោយរាប់អាន គួរអោយចូលចិត្តអ្វីដែលគួរអោយចង់បានគួរជាទីប្រាថ្នា។
· តំលៃ ជា សញ្ញាណមួយដែលមានសារៈសំខាន់ នៅក្នុងទស្សនវិជ្ជា។
សង្គម​ វិទ្យា​
4 months ago
តើអក្សរសិល្ប៍ខ្មែរមានចំនួនប៉ុន្មាន? អ្វីខ្លះ?
○ អក្សរសិល្ប៍ខ្មែរ មានចំនួន ១០៣ តួរ រួមមាន៖
· ព្យព្ជានៈមាន ៣៣ តួ
· ជើងព្យព្ជានៈមាន ៣២ តួរ
· ស្រះពេញតួរមាន ១៤ តួរ
សង្គម​ វិទ្យា​
4 months ago
តើអក្សរសិល្ប៍ខ្មែរចែកចេញជាប៉ុន្មានចលនា? អ្វីខ្លះ? ចូររាប់និងបង្ហាញពីលក្ខណៈសំគាល់នៃអក្សរសិល្ប៍ទាំងនោះផង។
○ ចលនាអក្សរសិល្ប៍​ខ្មែរ ចែកចេញជា ៤ ចលនា គឺ៖
ក. ចលនាពុទ្ធនិយម៖ សំគាល់ដោយអត្ថន័យ អត្ថរូប អត្ថរស
+ ផ្នែកអត្ថន័យ
· តួអង្គ៖ ពោធិសត្វ កន្សៃសារពេជ្ញ
· ទីកន្លែង៖ ស្ថានសួគ៌ ស្ថានមនុស្ស ស្ថាននរក
· ពេលវេលា៖ វែង (៥០០ ជាតិ)
+ ផ្នែកអត្ថរូប
· ផ្តើមរឿង៖ រំលឹកគុណព្រះរតនត្រ័យ
· ការប្រើពាក្យ៖ ពាក្យបាលី ខ្មែរបុរាណ
· បញ្ចប់៖ សជាតិ = តួអង្គល្អ = ឋានសួគ៌ ឯតួអង្គអាក្រក់ទៅឋាននរក
+ ផ្នែកអត្ថរស
· វិសិដ្ឋរស
· កុសលរស
កំសត់រស
ខ. ចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយម៖ សំគាល់ដោយអត្ថន័យ អត្ថរូប អត្ថរស
+ ផ្នែកអត្ថន័យ
· តួអង្គ៖ ជាអាទិទេព តំនាងអោយសភាវៈល្អ
· ទីកន្លែង៖ ទាក់ទងភពទាំងបី
· ពេលវេលា៖ ពេលវែង (តកូនតចៅ)
· ទាក់ទងទៅនឹងសភាវៈល្អ និង អាក្រក់ (ដោះស្រាយដោយហិង្សា)​
+ ផ្នែកអត្ថរូប
· ប្រើពាក្យសំស្រ្កឹត
· បញ្ចប់រឿង ដោយអោយសភាវៈល្អ ទទួលជ័យជំនះ
+ ផ្នែកអត្ថរស
· អច្ឆរិយរស
· វិសេសរស
· វិររស
គ. ចលនាខេមរនិយម៖ សំគាល់ ដោយអត្ថន័យ អត្ថរូប អត្ថរស
+ ផ្នែកអត្ថន័យ
· តួអង្គ៖ ប្រុសស្រី ជា មនុស្សសាមញ្ញធម្មតា
· ទីកន្លែង៖ ទាក់ទងភូមិស្រុក ដែលមាននៅក្នុងប្រទេស
· ពេលវេលា៖ មានវែង ខ្លីអាស្រ័យតាមជំនើររឿង
· ទាក់ទងទៅនឹងជីវភាពរបស់ប្រជាជន ក្នុងសង្គម
+ ផ្នែកអត្ថរូប
ផ្តើមរឿង៖ ដោយសេរី
· ការប្រើពាក្យ៖ ពាក្យសាមញ្ញធម្មតា
· បញ្ចប់រឿងផ្សេងគ្នា តាមសិល្ប៍វិធីរបស់អ្នកនិពន្ធ
+ ផ្នែកអត្ថរស
· តថរស
· សង្គមរស
· កុសលរស
· វីររស
ឃ. ចលនាបរទេសនិយម
· ជារឿងបកប្រែ៖ តែដំណើររឿង តួអង្គ ពេលវេលាទីកន្លែង នៅរក្សាតាមច្បាប់ដើម