18 days ago
ក្នុងនាមយើងលជាកូនខ្មែរ អ្នកសិក្សាស្រាវជ្រាវ បញ្ញាវ័ន្ត គ្រូបង្រៀន និង អ្នកដែលរស់នៅលើទឹកដីនៃកម្ពុជា តើការស្រុតចុះនៃតម្លៃមនុស្សនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នវាបណ្តាលមកពីកត្តាអ្វីខ្លះ? ចូរបកស្រាយពន្យល់?
🔹️តម្លៃ គឺជាអ្វីៗដែលល្អ ជាទីពេញចិត្ត ជាទីស្រឡាញ់និងជាទីប្រាថ្នារបស់មនុស្ស។ មនុស្ស គឺជាសត្វដែលមានវិចារណញាណ និង ជាទីប្រាថ្នារបស់មនុស្ស។ មនុស្ស គឺជាសត្វដែលមានវិចារណញាណមានមនោសញ្ចេតនា មានប្រវត្តិសាស្រ្ត និង មានការរស់នៅជាលក្ខណៈសង្គម។ ការស្រុតចុះតម្លៃមនុស្សនៅក្នុងសង្គមកម្ពុជា វាបណ្តាលមកពីកត្តាមួយចំនួន ដូចខាងក្រោម៖
· ការកាប់សម្លាប់មនុស្ស ដូចជា សម្លាប់ដោយការលួច ការប្លន់ ស៊ីផឹក ជម្លោះបន្តិចបន្តួចនៅក្នុងគ្រួសារ សេចក្តីច្រណែនឈ្នានីស តាមការប៉ះទង្គិចគ្នាបន្តិចបន្តួច ការរាំធុងបាស រំាតាមរង្គសាល ក្លឹបកម្សាន្ត និង សម្លាប់ដោយការចាប់រំលោភ។
· ការចាប់រំលោភស្រ្តីភេទ ដូចជា ឪពុករំលោភកូន បងរំលោភប្អូន កុមារារំលោភកុមារី និង មនុស្សចាស់រំលោភកូនក្មេង ជាដើម។
· ការជេរប្រមាថតាមសង្គ្រាមប៉ាការ អនាធិបតេយ្យក្នុងអក្ខារាវិរុទ្ធ ឃ្លាប្រយោគ និង អនាធិបតេយ្យក្នុងការបន្ទាបបន្ថោកតម្លៃមនុស្ស។
· ការជួញដូរមនុស្ស និង សរីរាង្គរបស់មនុស្ស ដូចជា ការចាប់ស្រ្តីពីជនបទមកលក់នៅទីក្រុង ការចាប់ស្រ្តីទៅលក់នៅឯបរទេស ការយកស្រ្តីទៅរស់នៅបរទេស ជាដើម។
· ការចាប់មនុស្សជម្រិតយកប្រាក់
· ការបាញ់កាំភ្លើងឥតគោរពសណ្តាប់ធ្នាប់
· ការបាត់ជំនឿលើសង្គម និង ខ្លួនឯង
· ការជួញដូរគ្រឿងញៀន
· អាជិវកម្មផ្តាច់មុខ
· ការរំលោភបំពានដីធ្លី
· ពុករលួយ បក្សពួកនិយម ស៊ីសំណូកសូកប៉ាន់
· ស្រីញី អូនបង ប្រុសឈ្មោល ខុសទំនង
· សម្ភារៈនិយម...។

10 months ago
តើគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ត្រូវបានអនុម័តនៅឆ្នាំណា? តាមស្មារតីនៃគោលនយោបាយនេះ “ភូមិ ឃុំមានសុវត្តិភាព” ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
○ គោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ត្រូវបានអនុម័តនៅឆ្នាំ ២០១០។ តាមស្មារតីនៃគោលនយោបាយនេះ “ភូមិ ឃុំមានសុវត្តិភាព” ត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម៖
· គ្មានចោរកម្ម
· គ្មានគ្រឿងញៀន
· គ្មានហីង្សា ជួញការដូរផ្លូវភេទ និង ស្រ្ដី
· គ្មានក្មេងទំនើង
· គ្មានល្បែងស៊ីសងគ្រប់ប្រភេទ

តើអភិវឌ្ឍន៍ជនបទ មានទំនាក់ទំនងអ្វីខ្លះជាមួយការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ?
○ ការអភិវឌ្ឍន៍ជនបទ មានទំនាក់ទំនងជាមួយការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៖
· ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ខ្វះសាលារៀននៅជិត ខ្វះផ្លូវគមនាគមន៍ ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះបង្គន់អនាម័យ ស្លាប់ដោយជម្ងឺច្រើន។ល។
· ប្រជាជនខ្វះដីបង្កបង្កើនផល ដីបង្កបង្កើនផលខ្វះជីវជាតិ ដីមានមីន មិនអាចបង្កបង្កើនផលបាន
· ប្រជាជនខ្វះដើមទុនសម្រាប់ប្រកបរបរវិជ្ជាជីវៈ
· បច្ចេកវិទ្យាទំនើបចូលមិនដល់កសិករ
· អាហារូបត្ថម្ភមិនគ្រប់គ្រាន់ បណ្ដាលឲ្យការអភិវឌ្ឍខួរក្បាល និង ការរីកធំធាត់របស់ក្មេងមិនល្អ កម្រិតនៃការអប់រំ និង ជំនាញទាប បណ្ដាលឲ្យរកចំណូលបានទាប
· គ្រោះធម្មជាតិ ដែលមានជាអាទិ៍ ទឹកជំនន់ និង ភាពរាំងស្ងួត។ល។
✧ អភិវឌ្ឍជនបទ គឺជា មធ្យោបាយដ៏សំខាន់បំផុត សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អភិវឌ្ឍន៍ជនបទ គឺជាសកម្មភាពមួយ ឬ ចម្រុះគ្នា ដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រជាពលរដ្ឋ។ ការអភិវឌ្ឍន៍ជនបទ គឺជា សកម្មភាពមួយ ឬ ចម្រុះគ្នា ដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ។ សកម្មភាពអភិវឌ្ឍន៍ជនបទ រួមមាន៖
· ការស្ដារ និង អភិវឌ្ឍន៍ផ្លូវជនបទ រួមមាន ផ្លូវ ស្ពាន លូ ព្រមទាំងសំណង់ផ្សេងៗ
· ការផ្តត់ផ្តង់ទឹកជនបទ រួមមាន ទឹកហូបស្អាត ទឹកប្រើប្រាស់ និង ទឹកស្រោចស្រពខ្នាតតូច
· ការថែ:អភិវឌ្ឍន៍សហគមន៍
· ការងារ អភិវឌ្ឍសេដ្ឋកិច្ចជនបទ
· ការងារបណ្ដុះបណ្ដាល និង ការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច។ល។

11 months ago
តើព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តប៉ុន្មានលើកមកហើយ? ថ្ងៃ ខែ ឆ្នាំណាខ្លះ?
○ ព្រះរាជាអាណាចក្រកម្ពុជា ធ្លាប់ឆ្លងកាត់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តចំនួន ៤ លើកហើយ គី៖
· លើកទី ១ នៅថ្ងៃទី ២៣ ដល់ ២៨ ខែ ឧសភា ឆ្នាំ ១៩៩៣
· លើកទី ២ នៅថ្ងៃទី ២៦ កក្កដា ១៩៩៨
· លើកទី ៣ នៅថ្ងៃទី ២៧ កក្កដា ២០០៣
· លើកទី ៤ នៅថ្ងៃទី ២៧ កក្កដា ២០០៨

តើស្ថាបត្យកម្មមានន័យដូចម្តេច?
○ ស្ថាបត្យកម្ម គឺ សំដៅលើសិល្បៈក្នុងការកសាង ប្រកបដោយការតុបតែងតាមក្បួនខ្នាត។
○ ស្ថាបត្យកម្ម គឺ សំដៅលើសិល្បៈក្នុងការកសាង ប្រកបដោយការតុបតែងតាមក្បួនខ្នាត។
11 months ago
វប្បធម៌សន្តិភាពជាអ្វី? តើអ្នកត្រូវធ្វើយ៉ាងណាទើបមានវប្បធម៌សន្តិភាព។
○ វប្បធម៌សន្តិភាព គឺជា តម្លៃគុណធម៌ ចរិយាធម៌ និង គ្រប់រូបភាពនៃឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិតចំពោះមនុស្សជាតិ និង ភាពថ្លៃថ្នូររបស់គេ។ ការគោរពសិទ្ធិមនុស្ស និង ការបដិសេធចោលនូវរាល់រូបភាពនៃអំពើរហិង្សា ព្រមទាំង ការគោរពនូវគោលការណ៍សេរីភាព យុត្តិធម៌ សាមគ្គីភាព មានអធ្យាស្រ័យរវាងក្រុមមនុស្ស និង មនុស្ស។
🎯 ដើម្បីធ្វើឱ្យមានវប្បធម៌សន្តិភាព គឺយើងត្រូវ៖
· យល់ដឹងឱ្យបានច្បាស់ពីសង្គមហួសសម័យ និង ប្រពៃណីពិតប្រាកដ។
· សម្រុះសម្រួលរវាងប្រពៃណី និង វប្បធម៌បញ្ជូលទាំងការគោរពភាពថ្លៃថ្នូររបស់មនុស្ស។
· ដោះស្រាយជម្លោះនានា តាមបែបអាជ្ញាកណ្តាល គឺ ប្រកាន់ជំហរឧបេក្ខា។
· ជំនះរាល់ការភ័យខ្លាចក្នុងអតីតកាល ដោយក្តាប់ឱ្យបាននូវអំពើហិង្សាគ្រប់រូបភាព។
· វិលមករកសាមគ្គីភាពពិតៗ ហើយជម្រុញសង្គមឱ្យធ្វើដំណើរទៅរកសន្តិភាព។

តើរូបអប្សរាតំណាងអ្វី? តាមរយះរូបអប្សរាតើគេយល់ពីអត្តចរិតលក្ខណៈរបស់ជនជាតិខ្មែរដូចម្តេចខ្លះ? តើរបាំអប្សរាមានប្រភពពីរបាំអ្វី? តើគេអាចលេងរបាំនេះក្នុងពិធីអ្វីខ្លះ?
+ រូបអប្សរា ជា ស្រ្តីរបាំសួគ៌ា
· រូបអប្សរាតំណាងអោយសិល្បះមួយ ក្នុងចំណោមសិល្បះនានារបស់ខ្មែរ
· រូបអប្សរាតំណាងអោយបវរកញ្ញាខ្មែរ (នារីខ្មែរ)
+ តាមរយះរូបអប្សរា គេអាចយល់ឃើញថា៖
· យល់ពីគំនិតរបស់ជនជាតិខ្មែរ
· ពីភាពទន់ភ្លន់ ស្លូតបូត សុភាពរាបសារ មឹងម៉ាត់ ឧស្សាហ៏ព្យាយាម
+ ប្រភពនៃរបាំអប្សរា
· របាំតន្រ្តី របាំបុរាណ របាំព្រះរាជទ្រព្យ
+ គេលេងក្នុងកម្មវិធី
· ពិធីថ្វាយព្រះពរ ជូនពរ អបអរសាទរក្នុងពិធីផ្សេងៗ

តើរូបអប្សរាឬអប្សរាមានន័យដូចម្តេច?
○ រូបអប្សរា ឬ អប្សរា ជារូបរបាំនៃទេពអប្សរា ដែលមានប្រភពយកតាមគំរូនៃរបាំតន្រ្តី ដែលជារបាំព្រះរាជទ្រព្យរបស់ព្រះរាជា មានតាំងពីយូរយារណាស់មកហើយដោយពុំទទួលឥទ្ធិពលពីបរទេស។ របាំតន្ត្រីនេះ ជា របាំដែលមានតម្លៃ ឬ ជារបាំមង្គលសម្រាប់លេងក្នុងពិធីបួងសួងថ្វាយអាទិទេព ឬ ថ្វាយដល់វិញ្ញាណក្ខន្ធព្រះរាជានានា ដែលបានចូលទីវង្គត់ទៅហើយ។ ដោយសារ:សំខាន់ និង តម្លៃនៃរបាំនេះ ដែលមាននៅរហូតដល់សព្វថ្ងៃនេះ។
◈ រូបអប្សរា តំណាងនូវរបាំតន្ត្រីរបស់ព្រះរាជានេះហើយ ដែលគេតែងយល់ថា រូបអប្សរា មានអន្តន័យតំណាងសិល្បះខ្មែរ។ ឆ្លុះបញ្ចាំងតាមរយះរូបអប្សរា គេអាចយល់ពីគំនិតរបស់ជនជាតិខ្មែរ ថាជា ជនជាតិមួយមានលក្ខណះច្នៃប្រឌិត ទន់ភ្លន់ សុភាពរាបសារ និង ស្រឡាញ់សន្តិភាពបំផុត។

ចូររៀបរាប់របាំប្រជាប្រិយប្រពៃណីខ្មែរដែលអ្នកបានស្គាល់។
○ របាំប្រពៃណី ឬ គេហៅថារបាំប្រជាប្រិយខ្មែរ។ របាំប្រជាប្រីយខ្មែរយើង មានច្រើនយ៉ាង ដូចជា របាំត្រុដិ របាំគោះអង្រែ របាំរាំវង់ របាំក្ងោក របាំស្នែងទន្សោង របាំរាំក្បាច់ របាំយីកេ...។

តើច្បាប់មនុស្សធម៌អន្តរជាតិមានប្រយោជន៏អ្វីខ្លះចំពោះមនុស្សជាតិ?
○ ច្បាប់មនុស្សធម៌អន្តរជាតិ មានប្រយោជន៏ចំពោះមនុស្សជាតិ ដូចជា ជួយកាពារមនុស្ស ដែលមិនចូលរួមស្ថិតនៅក្នុងអរិភាព ដូចជា៖
· ជនស៊ីវិលទាំងឡាយ
· យុទ្ធជនទទួលបន្ទុកវេជ្ជសាស្រ្ត
· ទាហានរបួស មានជម្ងឺ និង លិចនាវា
· ឈ្លើយសឹក
· យកចិត្តទុកដាក់ថែទាំអ្នករបួស និង អ្នកជម្ងឺ ព្រមទាំងការពារបុគ្គលិកវេជ្ជសាស្រ្ត
· ធ្វើយ៉ាងណារក្សាសេចក្តីថ្លៃថ្នូរជនឈ្លើយសឹក និង ចំណាប់ខ្មាំង ជា ជនស៊ីវិលត្រូវបានការពារ ដោយផ្តល់ការអនុញ្ញាតិអោយប្រតិភូ ICRC បានចូលសួរសុខទុក្ខ។

តើច្បាប់មនុស្សធម៏អន្តរជាតិគឺជាអ្វី?
○ ច្បាប់មនុស្សធម៏អន្តរជាតិ គឺជា ច្បាប់ការពារប្រជាជនដែលមិនចូលរួមក្នុងការប្រយុទ្ធ ឬ អ្នកដែលឈប់ប្រយុទ្ធ។ ច្បាប់មនុស្សធម៏អន្តរជាតិ ជា ក្រិតកំណត់ការប្រើប្រាស់មធ្យោបាយប្រយុទ្ធ និង វិធីសាស្រ្តនៃប្រតិបត្តិការធ្វើសង្គ្រាម។

ចូរនិយាយពីសកម្មភាពកាកបាទក្រហមកម្ពុជា?
○ សកម្មភាពកាកបាទក្រហមកម្ពជា មានដូចខាងក្រោម៖
• តាមយុទ្ធសាស្រ្ត ២០០៣ ទៅ ២០១០ របស់ខ្លួនកាកបាទក្រហមកម្ពុជា មានទស្សនៈវិស្ស័យរួមចំណែកកាត់បន្ថយភាពក្រីក្រ និង ការពារតម្លៃមនុស្សធម៏របស់ប្រជាពលរដ្ឋងាយរង់គ្រោះ និង មានបេសកម្មជាអង្គការមនុស្សធម៌នាំមុខគេ ដើម្បីជួយប្រជាពលរដ្ឋងាយរងគ្រោះ ដោយផ្តល់ការអប់រំសុខភាព ការត្រៀមបង្ការនិង ឆ្លើយតបគ្រោះមហន្តរាយ និង លើកកម្ពស់តម្លៃមនុស្សធម៌។
ក. កាកបាទក្រហមកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពចម្បងៗ ក្នុងកិច្ចការពារតម្លៃមនុស្សធម៏របស់ប្រជាពលរដ្ឋងាយរងគ្រោះ៖
· ផ្សព្វផ្សាយអប់រំលើកកម្ពស់យល់ដឺងពីច្បាប់មនុស្សធម៌អន្តរជាតិ។
· ផ្សព្វផ្សាយលើកកម្ពស់យល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និង អ្នកងាយរង្គ្រោះក្នុងតំបន់ចំការមីន។
· អប់រំលើកកម្ពស់ការយល់ដឹង ពីភាពងាយរងគ្រោះដោយទង្វើជួញដូរមនុស្ស។
· លើកកម្ពស់សុវត្ថិភាពចរាចរ។
· ស្តារទំនាក់ទំនង់គ្រួសារដែលព្រាត់ប្រាស់ដោយសង្គ្រាម ជម្លោះប្រដាប់អាវុធ កន្លង។
ខ. ការលើកកម្ពស់ការអប់រំសុខភាព និង ការថែទាំសុខភាពតាមសហគមន៏៖
· ទប់ស្កាត់ការរីករាលដាលជម្ងឺអេដស៏ បញ្ឍប់ការរើសអើងអ្នកជម្ងឺអេដស៏។
· ផ្សព្វផ្សាយជ្រើសរើស អ្នកស្ម័គ្រចិត្តផ្តល់ឈាម។
· អប់រំផ្សព្វផ្សាយការពារជម្ងឺគ្រុនឈាម និង ជម្ងឺរាតត្បាតនានា។
· ប្រមូលព័ត៌មាន និង ទិន្ន័យជនរង់គ្រោះដោយសារមីន និង គ្រឿងផ្ទុះសល់ពីសង្គ្រាម។
គ. គ្រប់គ្រងគ្រោះមហន្តរាយ
· ការត្រៀមបង្ការ និង ឆ្លើយតបគ្រោះមហន្តរាយ ផែនការយុទ្ធសាស្ត្រមានទិសដៅយុទ្ធសាស្រ្ត ៥ ក្នុងនោះ រួមមានសកម្មភាព ៣២។
· សកម្មភាពត្រៀមគ្រោះមហន្តរាយ តាមសហគមន៏
· ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ពេលមានមហន្តរាយកើតមានឡើង។ល។

ចូរនិយាយពីប្រវត្តិកាកបាទក្រហមនៅកម្ពុជា?
○ ប្រវត្តិកាកបាទក្រហមកម្ពុជានៅថ្ងៃទី ១៨ កុម្ភៈ ១៨៥៥ ជា ថ្ងៃចាប់បដិសន្ធិរបស់កាកបាទក្រហមកម្ពុជាដែលក្នុងសម័យនោះ មានឈ្មោះហៅថា សមាគមន៏ជាតិកាកបាទក្រហមខ្មែរ។
• កាកបាទក្រហមខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណង់ផ្តល់ជំនួយសង្គ្រោះ និង ជំនួយការអោយអាជ្ញាធរសាធារណៈក្នុងវិស្ស័យមនុស្សធម៏ សមាគមន៏ជាតិកាកបាទក្រហមខ្មែរ ត្រូវបានទួលលស្គាល់ដោយព្រះរាជក្រិក្យលេខ ៣៧៨ នស ចុះថ្ងៃទី ១៦ មិថុនា ១៩៥៨ បានឡាយព្រះហស្ថលេខាដោយ ព្រះករុណា ព្រះបាទសម្តេចព្រះបាទ នរោត្តម សីហនុ។ ក្រោយពីមានការបាត់បង់គោលការណ៏ឯកភាពថ្ងៃទី ៦ ឧសភា ២០០២ ព្រះករុណាព្រះបាទសម្តេចព្រះបាទ នរោត្តមសីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ បានឡាយព្រះហស្ថខាលើព្រះរាជក្រិត្យពីរ។
• ព្រះរាជក្រិត្យលេខ នស រកត.០៥០២.១១៣ ស្តីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា និង ព្រះរាជក្រិត្យលេខ នស រកត ០៥០២.១១២ ស្តីពីការប្រើប្រាស់ និង ការពារបដិរូបកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។
• ថ្ងៃទី ៧ តុលា ១៩៦០ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមហោកាត់ ICRC បានប្រកាសទទួលស្គាល់កាកបាទក្រហមកម្ពុជា ជាសមាគមន៏ជាតិទី ៤៥ លើសកលលោកថ្ងៃទី ៨ ខែ តុលា ឆ្នាំ ១៩៦០។ កាកបាទក្រហមកម្ពុជា បានចូលជាសមាជិករបស់សហព័ន្ធអន្តរជាតិនៃសមាជិកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។

តើព្រះរាជក្រិត្យស្ដីពីប្រើប្រាស់និងការពារបដិរូបកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៅកម្ពុជាធ្វើឡើងនៅថ្ងៃ ខែ ឆ្នាំ ណា?
○ ព្រះរាជក្រិត្យ ស្តីពីការប្រើប្រាស់ និង ការពារបដិរូបកាកបាទក្រហម និង អឌ្ឍចន្ទក្រហមនៅកម្ពុជា ធ្វើឡើងនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០០២ មាន ៨ ជំពូក និង ១៦ មាត្រា។

មូលហេតុអ្វីបានជាគេជ្រើសរើសសញ្ញាកាកបាទក្រហមលើផ្តៃស?
○ មូលហេតុ បានជាគេជ្រើសរើស សញ្ញាកាកបាទក្រហមលើផ្ទៃស ព្រោះ ងាយស្រួលមើលពីចម្ងាយ លើកកិត្តិយសប្រទេសស្វីស។
○ មូលហេតុ បានជាគេជ្រើសរើស សញ្ញាកាកបាទក្រហមលើផ្ទៃស ព្រោះ ងាយស្រួលមើលពីចម្ងាយ លើកកិត្តិយសប្រទេសស្វីស។
11 months ago
នៅជុំវិញពិភពលោកប្រទេសដែលមានសហគមន៏ជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមមានប៉ុន្មានប្រទេស? សមាសភាគទាំងនោះរួមបញ្ចូលគ្នាបង្កើតបានជាអ្វី? មានគោលដៅរួមគ្នាដូចម្តេច?
○ ជុំវិញពិភពលោក ប្រទេសដែលមានសហគមន៏កាកបាទក្រហម អឌ្ឍចន្ទក្រហម មាន ១៨៦ ប្រទេស។
• មាន បណ្តាលប្រទេសខ្លះ ហៅសមាគមន៏ជាតិរបស់ខ្លួនថា សមាគមន៏អឌ្ឍចន្ទក្រហម។
• សមាសភាគទាំង ៣ នេះ រួមបញ្ចូលគ្នា បង្កើតបានជាចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ មានគោលដៅរួមគ្នា។

តើស្ថាបនិកចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិមានប៉ុន្មានរូប?
○ ស្ថាបនិក ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ មាន ៥ រូប៖
· លោក ហង់រី ឌុយណង់
· ឧត្តមសេនីយ ម៉យនៀ
· ឧត្តមសេនីយ ហង់រី ឌុយហ្វូរ
· វេជ្ជបណ្ឌិត ធី ម៉ូណ័រ
· វរជ្ជបណ្ឌិត ល្វីសអាភា

តើចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិមានគោលដៅដូចម្តេច?
○ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ មានគោលដៅរួមគ្នា គឺ៖
· ការពារអាយុជីវិត
· កាត់បន្ថយទុក្ខសោក
· កាត់បន្ថយការឈឺចាប់ ខ្លោចផ្សារ
· ការពារសេចក្ដីថ្លៃថ្នូរ
· បំផុសឲ្យមានស្ថេរភាព សន្តិភាព លើពិភពលោក

ហេតុដូចម្តេចបានជាប្អូនៗមកដាក់ពាក្យចូលប្រលងក្របខណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡា?
○ មូលហេតុដែលនាំអោយខ្ញុំ ដាក់ពាក្យចូលប្រឡងចូលក្របខណ្ឌរបស់ក្រសួងអប់រំយុវជន និង កីឡា ហើយនាំអោយ ខ្ញុំស្រឡាញ់មុខរបរវិជ្ចាជីវៈគ្រូបង្រៀន ព្រោះ៖
• ជាមុខរបរសុចរិត។
• មុចរបរគ្រូបង្រៀន ជា មុខរបរមួយថ្លៃថ្នូរ ឧត្តម និង មានគុណប្រយោជន៏ចំពោះមាតុភូមិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៏សង្គមជាតិ ដូចមាន ពាក្យស្លោកបានពោលថា (ដាំក្នុងសាលា ផ្លែក្នុងសហគមន៏)។

ហេតុអ្វីបានជាគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង?
○ បានជាគេនិយាយថា គ្រូបង្រៀនជាវិស្វករនៃព្រលឹង ព្រោះវិស្វករ គឺជា អ្នកដែលធ្វើអោយសម្រេចការងារពលកម្ម និង បច្ចេកទេសគ្រប់បែបយ៉ាង រឺ ហៅថាអ្នកដែលមានគំនិតច្នៃបប្រឌិត និង បង្កើតថ្មី។
🍢 វិស្វករនៃព្រលឹង គឺជា អ្នកធ្វើអោយបញ្ញាញាណរបស់មនុស្ស មានការរីកចម្រើន ឈ្លាសវៃ។
✅ គ្រូបង្រៀនជា៖
· អ្នកអប់រំ កសាងបញ្ញារបស់មនុស្សជាតិ
· អ្នកបង្ហាញប្រាប់សេចក្តីសុខ និង ការរីកចម្រើននៃការរស់នៅរបស់មនុស្ស
· គ្រូពេទ្យព្យាបាលភាពល្ងង់ខ្លៅ ដល់មនុស្សជាតិ
· ឃ្លាំងនៃនៃបញ្ញាញាណ

12 months ago
ប្រព័ន្ធពិភពលោកមួយ បានចាប់កំណើតឡើង។ តើប្រព័ន្ធពិភពលោកនោះគឺជាអ្វី? តើអំណាចហិរញ្ញវត្ថុសំខាន់ៗនៅលើពិភពលោកមាននៅទីណាខ្លះ? ចូររៀបរាប់។
○ ប្រព័ន្ធពិភពលោកមួយ បានចាក់កំណើតឡើង។ ប្រព័ន្ធពិភពលោកនោះ គឺ អំណាចហិរញ្ញវត្ថុ អំណាចនវកម្ម (ការបង្កើតថ្មី) នៃការសម្រេច ភាពជាម្ចាស់ការលើការដោះដូរ និង ភ្លុចនានាបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងសេដ្ឋកិច្ចពិភពលោក។ អំណាចហិរញ្ញវត្ថុសំខាន់ៗនៅលើពិភពលោកមាននៅ ញូយ៉ក ក្រុងឡុង និង តូក្យូ។ ញូយ៉ក ជាមជ្ឈមណ្ឌលហិរវត្ថុធំបំផុតក្នុងលោក ជាទីផ្សារពិភពលោកដែលបើក ២៤ ម៉ោង។ ទីតាំងហិរញ្ញវត្ថុទីក្រុងតូក្យូ
ទទួលបានការរីចម្រើនអស្ចារ្យ។ ទីក្រុងឡុង អាចឈរនៅជួរទីមួយបាន ដោយសារការបន្ធួរបន្ថយបទវិន័យនៃទីផ្សារភាគហ៊ុនកាលពីឆ្នាំ ១៩៨៥។

តើព្រៃឈើមានសារៈប្រយោជន៍អ្វីខ្លះ? កន្លងមកនេះ តើព្រៃឈើនៅកម្ពុជាមានលក្ខណៈដូចម្តេច? តើរដ្ឋាភិបាលមានគោលការណ៍យ៉ាងណាខ្លះក្នុងការការពារព្រៃឈើ?
○ សារៈប្រយោជន៍របស់ព្រៃឈើ មានដូចជា៖
• ជាជម្រករបស់សត្វព្រៃ និង មច្ឆាគ្រប់ប្រភេទ
• ផ្តល់ឈើសម្រាប់ធ្វើសំណង់ ផ្ទះ តុ ទូ ទូក គ្រឿងសង្ហារឹមគ្រប់ប្រភេទ និង ស្លឹកសម្រាប់ប្រកផ្ទះ
• ជួយរក្សាលំនឹងអាកាសធាតុ (ភ្លៀងធ្លាក់ទៀងទាត់)
• ផ្តល់ខ្យល់អាកាសបរិសុទ្ធ
• ជួយទប់ទល់ខ្យល់ព្យុះ ទឹកជំនន់
• ជួយការពារការហូរច្រោះដី (ដីបាក់)
• ធ្វើឱ្យដីមានជីជាតិ
• ជួយស្រូបយកឩស្ម័នកាបូនិច និង បញ្ចេញឩស្ម័នអុកស៊ីសែនដល់មនុស្ស។ កន្លងមកនេះ ព្រៃឈើនៅកម្ពុជាមានការបាត់បង់ ជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភពីមួយឆ្នាំទៅមួយឆ្នាំ គឺ ព្រៃឈើមានការថយចុះជាលំដាប់ បើគិតតាំងពីឆ្នាំ ១៩០០ ផ្ទៃដីព្រៃឈើមាន ៧៥%។ ប៉ុន្តែនៅបច្ចុប្បន្នព្រៃឈើនៅតិចជាង ៤០% និង បន្តថយចុះជាលំដាប់ទៀត។
🎯 គោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការការពារព្រៃឈើ មានដូចជា៖
• បង្កើនផ្ទៃដីព្រៃឈើ ឈានឆ្ពោះទៅរកគោលដៅអភិវឌ្ឍអន្តរជាតិនានា ដើម្បីគ្រប់គ្រងព្រៃឈើឱ្យបានល្អ
• បង្កើនតំបន់ការពារធម្មជាតិ (ឩទ្យានជាតិ)
• បង្កើតសហគមន៍ព្រៃឈើ
• ការបោះបង្គោលព្រំដែនព្រៃឈើ
• ការស្រាវជ្រាវ និងអភិរក្សសត្វព្រៃ
• ការដាំដើមឈើឡើងវិញ។

ចូរកំណត់ន័យនៃពាក្យ “សេដ្ឋកិច្ច” និង “ធនធានសេដ្ឋកិច្ច”។
○ សេដ្ឋកិច្ច គឺជា ការសិក្សាអំពីវិធីសាស្រ្ត របៀបប្រើប្រាស់ធនធាន ដើម្បីបំពេញបំណងគ្មានព្រំដែនរបស់មនុស្ស ដែលមានប្រព័ន្ធទាក់ទិននឹងប្រព័ន្ធផលិតកម្ម (ផ្នែកសេដ្ឋកិច្ច និង ឩស្សាហកម្ម) ប្រព័ន្ធបែងចែក (ផ្នែកពាណិកម្ម) និង ប្រព័ន្ធប្រើប្រាស់ទំនាក់ទំនងសេដ្ឋកិច្ច (ផ្នែកអតិថិជន គមនាគមន៍ និង ដឹកជញ្ជូន)។ ធនធានសេដ្ឋកិច្ច គឺជា វត្ថុទាំងឡាយណាដែលប្រើប្រាស់ក្នុងសេដ្ឋកិច្ច ដើម្បីផលិតទំនិញ និង សេវានានា ដូចជាធនធានធម្មជាតិ (រ៉ែ ដី សត្វ រុក្ខជាតិ ទឹក ខ្យល់) និង សេវាសម្អាតសំណល់ ឬ ជាតិពុលដែលមាននៅក្នុងធម្មជាតិ និង សង្គម។

1 yr. ago
តើរាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃខែណា ជាទិវាជាតិអំណាន ក្នុងបុព្វហេតុអ្វីខ្លះ? ចូរពន្យល់។
○ រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃ ១៣ ខែមីនា ជាទិវាជាតិអំណាច ក្នុងបុព្វហេតុ ដើម្បី៖
· បណ្ដុះទម្លាប់អាន ជម្រុញវប្បធម៌។
· លើកម្ពស់សមត្ថភាពអាន។
· ការតែងនិពន្ធ រួមចំណែកការពារ និង ពង្រឹងវប្បធម៌ខ្មែរ។
· វាជាជំនាញសំខាន់ក្នុងការបណ្ដុះបណ្ដាលបំណិនជីវិត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការងារ។

តើរដ្ឋាភិបាលបានសម្រេចចិត្តយកថ្ងៃទី ១១ ខែ មីនា ជារៀងរាល់ឆ្នាំ ជាថ្ងៃអ្វី?
○ រដ្ឋាភិបាលបានសម្រេចចិត្តយកថ្ងៃទី ១១ ខែ មីនា ជារៀងរាល់ឆ្នាំ ជា ទិវាជាតិអំណាន ក្នុងបុព្វហេតុជំរុញវប្បធម៌ ក្នុងការបណ្ដុះទម្លាប់អាន លើកកម្ពស់សមត្ថភាពអាន សមត្ថភាពស្រាវជ្រាវ និង ការតែងនិពន្ធ ក្នុងការរួមចំណែកការពារ និង ពង្រីងវប្បធម៌ខ្មែរ។

តើបច្ចុប្យន្ននេះក្រសួងអប់រំ យុវជន និង កីឡា មានចក្ខុវិស័យអ្វីខ្លះ? ចូរពន្យល់។
○ បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និង កីឡា មានចក្ខុវិស័យ ដូចជា៖
• ប្រែក្លាយមនុស្ស ឲ្យកាន់តែមានសមត្ថភាពការងារ។
• មានកម្មវិធីសិក្សាជាក់លាក់។
• មានសម្ភារៈសិក្សាគ្រប់គ្រាន់។
• បណ្ដុះបណ្ដាលឲ្យមានចំណេះធ្វើ ឥរិយាបថ និង ការចេះរស់នៅក្នុងសង្គមជាមួយគ្នា។
• មានប្រសិទ្ធភាព មានភាពស័ក្តសិទ្ធិ។
• បណ្ដុះបណ្ដាលឱ្យមានជំនាញច្បាស់លាស់។
• ប្រើប្រាស់មនុស្សឱ្យមានជំនាញ។
• មានការជឿជាក់ទុកចិត្តក្នុងការផ្ដល់ និង គ្រាំទ្រសេវាអប់រំ ដើម្បីរួមចំណែកអភិវឌ្ឍសមត្ថភាពបុគ្គល និង ស្ថាប័នប្រកបដោយឧត្តមភាព។
• ផ្ដល់ឱកាសដល់មនុស្ស មានការសិក្សាគ្រប់គ្នា មានសមភាពយេនឌ័រ។
• យកចិត្តទុកដាក់លើសុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្ត។
• មានគម្លាភាព។
• ផ្ដល់ការលើកទឹកចិត្ត។
✅ សរុបមក ការបកស្រាយចំណុចទាំងបីខាងលើនេះ ជាចក្ខុវិស័យរបស់ក្រសួងអប់រំ។

តើយុទ្ធសាស្រ្ដចម្បងមួយ ក្នុងចំណោមយុទ្ធសាស្រ្ដចតុកោណគឺជាអ្វី? ចូររៀបរាប់។
○ យុទ្ធសាស្រ្ដចម្បងមួយ ក្នុងចំណោមយុទ្ធសាស្រ្ដចតុកោណ គឺ ជាការអភិវឌ្ឍវិស័យអប់រំ មានដូចជា៖
• ការកសាងសម្ថភាព និង អភិវឌ្ឍធនធានមនុស្ស។
• ការពង្រឹងគុណភាពអប់រំ។
• យកចិត្តទុកដាក់លើការអប់រំកម្រិតមូលដ្ឋានក្រោយកម្រិតដ្ឋាន និង ឧមត្តសិក្សា។
• ពង្រីងភាពជាដៃគូររវាងផ្នែករវាងផ្នែកសាធារណៈ និង ផ្នែកឯកជនក្នុងការកៀងគរ ប្រើប្រាស់ធនធានមនុស្ស។

បើអ្នកជាគ្រូបង្រៀនម្នាក់ តើមានករណីកិច្ចប្រតិបត្តិចំពោះខ្លួនឯងដូចម្ដេចខ្លះ?
○ បើខ្ញុំជាគ្រូបង្រៀនម្នាក់ ត្រូវមានករណីកិច្ចប្រតិបត្តិចំពោះខ្លួនឯង ដូចជា៖
• ត្រូវប្រកាន់ខ្ចាប់នូវសីលធម៌ក្នុងការប្រកបមុខវិជ្ជាជីវៈ រក្សាការសម្ងាត់ ដែលបានកំណត់ដោយច្បាប់ និង បទបញ្ញតិ្តនានា ដើម្បីផលប្រយោជន៍របស់អ្នកសិក្សា។
• រៀបចំកិច្ចការបង្រៀណ ដើម្បីកំណត់ការពន្យល់សំដៅធានាគុណភាព និង ប្រសិទ្ធភាពនៃការបង្រៀន។
• គោរពេជីវិត កាយ ចិត្ត និង សេចក្ដីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ។
• ស្ដាប់ ពនិត្យ ឱ្យដំបូន្មាន ឬ ធ្វើឱ្យអាណាព្យាបាល អ្នកសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន។
• ភ្ញាក់រលឹកក្នុងការសិក្សា ស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន។
• មានការស័្វយវាយតម្លៃទាំងសីលធម៌ អាកប្យកិរិយ និង លើការប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន។
• ចូលរួម និង គាំទ្រគ្រប់សកម្មភាពអប់រំ ទោះក្នុងរូបភាពណាក៏ដោយ។
• និយាយស្ដីដោយប្រុងប្រយ័ត្ន និង គិតដល់ប្រតិឃាត។

ហេតុអ្វីបាននៅក្នុងសង្គមប្រជាធិបតេយ្យ គេឲ្យតម្លៃសមភាពបុគ្គលជាគន្លឹះក្នុងការអភិវឌ្ឍស្ថាប័ន និង ប្រទេសជាតិ?
○ នៅក្នុងសង្គមប្រជាធិបតេយ្យ គេឲ្យតម្លៃបុគ្គលនូវភាពស្មើគ្នារវាងសិទ្ធរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែមិនតម្រូវឲ្យមនុស្សម្នាក់ៗ ត្រូវស្មើគ្នាគ្រប់កាលទេសៈនោះទេ។ ក្នុងសង្គមប្រជាធិបតេយ្យសមភាពបុគ្គល ជា គន្លឹះក្នុងការអភិវឌ្ឍប្រទេស ពីព្រោះ៖
• លុបបំបាត់ភាពរើសអើង តាមរយៈការទទួលប្រយោជន៍ពីការចូលរួមការគាំទ្រដូចគ្នា។
• ទទួលបានការសិក្សា រៀនសូត្រពីសហសេវិករួមផលប្រយោជន៍ពីការចូលរួមគាំទ្រដូខចគ្នា។
• ការទទួលបាននូវការទទួលស្គាល់តម្លៃ និង ការគោរពស្របច្បាប់។
• ទទួលបានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។
• ទទួលព័ត៌មានគ្រប់គ្រាន់ និង ទាន់ពេលវេលា។
• ការទទួលសិទ្ធិបញ្ចេញមតិយោបល់ និង ទទួលយក/ ស្កាប់យោបល់អ្នកដទៃ។
• មានជំនឿ ទំនុកចិត្ត និង ទំនួលខុសត្រួវលើសកម្មភាពរបស់ខ្លួន។
• បង្កើតបាននូវវប្បធម៌ចែករំលែក ចំណេះដឹងយ៉ាងទូលំទូលាយ។
• បង្កើតសាមគ្គីភាព ភក្តីភាព និង ចំណងមិត្តភាពជាកម្លាំងស្នូល ដែលអាចនាំមកនូវភាពជោគជ័យរបស់ស្ថាប័ន និង សង្គមជាតិការអភិវឌ្ឍ។

តើកត្តាអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់ ដើម្បីលើកម្ពស់គុណភាពអប់រំ?
○ កត្តាដែលត្រូវយកចិត្តទុកដាក់ ដើម្បីលើកម្ពស់គុណភាពអប់រំ ដូចជា៖
• គុណវុឌ្ឍរបស់គ្រូបង្រៀន៖ ភាគរយដែលត្រូវទទួលបានការបណ្ដុះបណ្ដាលតាមស្ដង់ដាជាតិ សញ្ញាបត្រកម្រិតជំនាញឯកទេសភាសាបរទេស បច្ចេកវិទ្យា ជំនាញទំនាកទំនង ការជួយសិស្ស (ចិត្តសាស្រ្ដ និង គរុកោសល្យ) មានឆន្ទៈ និង មនសិការវិជ្ជាជីវៈខ្ពស់។ យោងតាមរបាយការណ៍របស់អង្គការ UNESCO បញ្ជាក់ថា គុណវុឌ្ឍិរបស់គ្រួបង្រៀន មានទំនាក់ទំនងជាមួយលទ្ធផលសិក្សារបស់សិស្ស។ របាយការណ៍នេះបានលើកឡើងពីយុទ្ធសាស្រ្ដចំនួន ៤ ក្នុងគោលបំណងឲ្យកុមារ ទទួលបាននូវការអប់រំប្រកបដោយគុណភាព គឺ៖
១. ត្រូវមានការជ្រើសរើសគ្រួ ដែលមានលក្ខណៈសម្បត្តិសមស្រប ទៅនឹងលក្ខណៈចម្រុះរបស់កុមារដែលពួកគាត់នឹងបង្រៀន។
២. គ្រូត្រូវទទួលបាននូវការបណ្ដុះបណ្ដាល អំពីរបៀបផ្ដល់ការគាំទ្រដល់សិស្ស (កុមារ) ដែលរៀនខ្សោយជាងគេ ចាប់ផ្ដើមពីថ្នាក់ដំបូងទៅ។
៣. មានគោលបំណងជម្រះវិវិសមភាពនៅក្នុងការរៀនសូត្រ តាមរយៈការពង្រាយគ្រូដែលល្អបំផុតទៅតាមតំបន់ដែលជួបការលំបាកនៅក្នុងប្រទេស។
4. រដ្ឋាភិបាលត្រូវបានផ្ដល់គ្រូនូវការលើកទឹកចិត្តគ្រប់ផ្នែក ឱ្យបាបានសមស្រប ដើម្បីលើកទឹកចិត្តពួកគេ ឱ្យបន្ដបម្រើការងារនេះ និង ធានាថា កុមារគ្រប់រូបពិតជាអាចរៀនសូត្របានពិតប្រាកដ មិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈណានោះទេ។
• កម្មវិធីសិក្សាកម្មវិធីសិក្សា មានគុណភាពសមស្របតាមតម្រួវការ។
• សម្ភារឧបទេសៈ ឯកសារសម្រាប់សិក្សាស្រាវជ្រាវសម្បូរបែប។
• បរិស្ថានសិក្សា។
• ផលធៀបគ្រូ សិស្ស គឺជា រង្វាស់មួយសម្រាប់សិក្សាធ្វើការវាយតម្លៃវឌ្ឍនភាព គុណភាពអប់រំ និង អគារសិក្សាគ្រប់គ្រាន់តាមស្ដង់ជាគរុកោសល្យ។
• ធានាឱ្យបាបាននូវគុណភាពនៃការប្រឡងគ្រប់កម្រិតគោលការណ៍នៃការប្រឡង ដូចជា យុទ្ធសាស្រ្ដវាយតម្លៃ ដើម្បីលើកកម្ពស់សំភារៈបង្រៀន និង រៀន។