Logo
គ្រូ មន្ត្រី​ រាជការ​
តើរូបអប្សរាឬអប្សរាមានន័យដូចម្តេច?
○ រូបអប្សរា ឬ អប្សរា ជារូបរបាំនៃទេពអប្សរា ដែលមានប្រភពយកតាមគំរូនៃរបាំតន្រ្តី ដែលជារបាំព្រះរាជទ្រព្យរបស់ព្រះរាជា មានតាំងពីយូរយារណាស់មកហើយដោយពុំទទួលឥទ្ធិពលពីបរទេស។ របាំតន្ត្រីនេះ ជា របាំដែលមានតម្លៃ ឬ ជារបាំមង្គលសម្រាប់លេងក្នុងពិធីបួងសួងថ្វាយអាទិទេព ឬ ថ្វាយដល់វិញ្ញាណក្ខន្ធព្រះរាជានានា ដែលបាន​ចូល​ទីវង្គត់ទៅហើយ។ ដោយសារ:សំខាន់​ និង តម្លៃនៃរបាំនេះ ដែលមាននៅរហូតដល់សព្វថ្ងៃនេះ។
◈​ រូបអប្សរា តំណាងនូវរបាំតន្ត្រីរបស់ព្រះរាជានេះហើយ ដែលគេតែងយល់ថា រូបអប្សរា មានអន្តន័យតំណាងសិល្បះខ្មែរ។​ ឆ្លុះបញ្ចាំងតាមរយះរូបអប្សរា គេអាច​យល់ពីគំនិតរបស់ជ​នជាតិខ្មែរ ថាជា ជនជាតិមួយមានលក្ខណះច្នៃប្រឌិត ទន់ភ្លន់ សុភាពរាបសារ និង ស្រឡាញ់សន្តិភាពបំផុត។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it