Logo
គ្រូ មន្ត្រី​ រាជការ​
តើកត្តាអ្វីខ្លះដែលត្រូវយកចិត្តទុកដាក់ ដើម្បីលើកម្ពស់គុណភាពអប់រំ?
○ កត្តាដែលត្រូវយកចិត្តទុកដាក់ ដើម្បីលើកម្ពស់គុណភាពអប់រំ ដូចជា៖
• គុណវុឌ្ឍរបស់គ្រូបង្រៀន៖ ភាគរយដែលត្រូវទទួលបានការបណ្ដុះបណ្ដាលតាមស្ដង់ដាជាតិ សញ្ញាបត្រកម្រិតជំនាញឯកទេសភាសាបរទេស បច្ចេកវិទ្យា ជំនាញទំនាកទំនង ការជួយសិស្ស (ចិត្តសាស្រ្ដ និង គរុកោសល្យ) មានឆន្ទៈ និង មនសិការវិជ្ជាជីវៈខ្ពស់។ យោងតាមរបាយការណ៍របស់អង្គការ UNESCO បញ្ជាក់ថា គុណវុឌ្ឍិរបស់គ្រួបង្រៀន មានទំនាក់ទំនងជាមួយលទ្ធផលសិក្សារបស់សិស្ស។ របាយការណ៍នេះបានលើកឡើងពីយុទ្ធសាស្រ្ដចំនួន ៤ ក្នុងគោលបំណងឲ្យកុមារ ទទួលបាននូវការអប់រំប្រកបដោយគុណភាព គឺ៖​
១. ត្រូវមានការជ្រើសរើសគ្រួ ដែលមានលក្ខណៈសម្បត្តិសមស្រប ទៅនឹងលក្ខណៈចម្រុះរបស់កុមារដែលពួកគាត់នឹងបង្រៀន។
២. គ្រូត្រូវទទួលបាននូវការបណ្ដុះបណ្ដាល អំពីរបៀបផ្ដល់ការគាំទ្រដល់សិស្ស (កុមារ) ដែលរៀនខ្សោយជាងគេ ចាប់ផ្ដើមពីថ្នាក់ដំបូងទៅ។
៣. មានគោលបំណងជម្រះវិវិសមភាពនៅក្នុងការរៀនសូត្រ តាមរយៈការពង្រាយគ្រូដែលល្អបំផុតទៅតាមតំបន់ដែលជួបការលំបាកនៅក្នុងប្រទេស។
4. រដ្ឋាភិបាលត្រូវបានផ្ដល់គ្រូនូវការលើកទឹកចិត្តគ្រប់ផ្នែក ឱ្យបាបានសមស្រប ដើម្បីលើកទឹកចិត្តពួកគេ​ ឱ្យ​បន្ដបម្រើការងារនេះ និង ធានាថា កុមារគ្រប់រូបពិតជាអាចរៀនសូត្របានពិតប្រាកដ មិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈណានោះទេ។
• កម្មវិធីសិក្សាកម្មវិធីសិក្សា មានគុណភាពសមស្របតាមតម្រួវការ។
• សម្ភារឧបទេសៈ ឯកសារសម្រាប់សិក្សាស្រាវជ្រាវសម្បូរបែប។
• បរិស្ថានសិក្សា។
• ផលធៀបគ្រូ សិស្ស គឺជា រង្វាស់មួយសម្រាប់សិក្សាធ្វើការវាយតម្លៃវឌ្ឍនភាព គុណភាពអប់រំ និង អគារសិក្សាគ្រប់គ្រាន់តាមស្ដង់ជាគរុកោសល្យ។
• ធានាឱ្យបាបាននូវគុណភាព​នៃការប្រឡងគ្រប់កម្រិតគោលការណ៍នៃការប្រឡង ដូចជា យុទ្ធសាស្រ្ដវាយតម្លៃ ដើម្បីលើកកម្ពស់សំភារៈ​បង្រៀន និង រៀន។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it