Logo
គ្រូ មន្ត្រី​ រាជការ​
ចូរនិយាយពីសកម្មភាពកាកបាទក្រហមកម្ពុជា?
○ សកម្មភាពកាកបាទក្រហ​មកម្ពជា មានដូចខាងក្រោម៖
• តាមយុទ្ធសាស្រ្ត ២០០៣ ទៅ ២០១០ របស់ខ្លួនកាកបាទក្រហមកម្ពុជា មានទស្ស​នៈវិស្ស័យរួមចំណែកកាត់បន្ថយភាពក្រីក្រ និង ការពារតម្លៃមនុស្សធម៏របស់ប្រជាពលរដ្ឋងាយរង់គ្រោះ និង មានបេសកម្មជាអង្គការមនុស្សធម៌នាំមុខគេ ដើម្បីជួយប្រជាព​ល​រដ្ឋងាយរងគ្រោះ ដោយផ្តល់ការអប់រំសុខភាព ការត្រៀមបង្ការនិង ឆ្លើយតបគ្រោះមហន្តរាយ និង លើកកម្ពស់តម្លៃមនុស្សធ​ម៌។
ក. កាកបាទក្រហមកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពច​ម្បងៗ ក្នុងកិច្ចការពារតម្លៃមនុស្សធម៏របស់ប្រជាពលរដ្ឋងាយរងគ្រោះ៖
​· ផ្សព្វផ្សាយអប់រំលើកកម្ពស់យ​ល់ដឺងពីច្បាប់មនុស្សធម៌អ​ន្តរជាតិ។
· ផ្សព្វផ្សាយលើកកម្ពស់យល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និង អ្នកងាយរង្គ្រោះក្នុងតំប​ន់ចំការមីន​។
· អប់រំ​លើកកម្ពស់ការ​យល់ដឹង ពីភាពងាយរងគ្រោះដោយទង្វើជួញដូរមនុស្ស។
· លើកកម្ពស់សុវត្ថិភាពចរាចរ។
· ស្តារទំនាក់ទំនង់គ្រួសារដែលព្រាត់ប្រាស់ដោយសង្គ្រាម ជ​ម្លោះប្រដាប់អាវុធ កន្លង។
ខ. ការលើកកម្ពស់ការអប់រំសុខភាព និង ការថែទាំសុខភាពតាម​សហគមន៏៖
· ទ​ប់ស្កាត់ការរីករា​លដាលជម្ងឺអេដស៏ បញ្ឍប់ការរើសអើងអ្នកជម្ងឺអេដ​​ស៏។
· ផ្សព្វផ្សាយជ្រើសរើស អ្នកស្ម័គ្រចិត្តផ្តល់ឈាម។
· អប់រំផ្សព្វផ្សាយការពារជ​ម្ងឺគ្រុនឈាម និង ជ​ម្ងឺរាតត្បាតនានា។
· ប្រមូលព័ត៌មាន និង ទិន្ន័យជនរង់គ្រោះដោយសារមីន និង គ្រឿងផ្ទុះ​សល់ពីសង្គ្រាម។
គ. គ្រប់គ្រងគ្រោះមហន្តរាយ
· ការត្រៀមបង្ការ និង ឆ្លើយតបគ្រោះមហន្តរាយ ផែនការយុទ្ធសាស្ត្រមានទិសដៅយុទ្ធសាស្រ្ត ៥ ក្នុងនោះ រួមមានសកម្ម​ភាព ៣២។
· សកម្មភាពត្រៀមគ្រោះមហន្តរា​យ តាមស​ហគមន៏
· ផ្ត​ល់ជំនួយស​ង្គ្រោះបន្ទាន់ ពេលមានមហ​ន្តរាយកើត​មានឡើ​ង។ល។
11 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it