Logo
គ្រូ មន្ត្រី​ រាជការ​
តើអភិវឌ្ឍន៍ជនបទ មានទំនាក់ទំនងអ្វីខ្លះជាមួយការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ?
○ ការអភិវឌ្ឍន៍ជនបទ មានទំនាក់ទំនងជាមួយការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៖
· ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ខ្វះសាលារៀននៅជិត ខ្វះផ្លូវគមនាគមន៍ ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះបង្គន់អនាម័យ ស្លាប់ដោយជម្ងឺច្រើន។ល។
· ប្រជាជនខ្វះដីបង្កបង្កើនផល ដីបង្កបង្កើនផលខ្វះជីវជាតិ ដីមានមីន មិនអាចបង្កបង្កើនផលបាន
· ប្រជាជនខ្វះដើមទុនសម្រាប់ប្រកបរបរវិជ្ជាជីវៈ
· បច្ចេកវិទ្យាទំនើបចូលមិនដល់កសិករ
· អាហារូបត្ថម្ភមិនគ្រប់គ្រាន់ បណ្ដាលឲ្យការអភិវឌ្ឍខួរក្បាល និង ការរីកធំធាត់របស់ក្មេងមិនល្អ កម្រិតនៃការអប់រំ និង ជំនាញទាប បណ្ដាលឲ្យរកចំណូលបានទាប
· គ្រោះធម្មជាតិ ដែលមានជាអាទិ៍ ទឹកជំនន់ និង ភាពរាំងស្ងួត។ល។
✧ អភិវឌ្ឍជនបទ គឺជា មធ្យោបាយដ៏សំខាន់បំផុត សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អភិវឌ្ឍន៍ជនបទ គឺជាសកម្មភាពមួយ ឬ ចម្រុះគ្នា ដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅផ្នែកសេដ្ឋកិច្ច សង្គម​​កិច្ចរបស់ប្រជាពលរដ្ឋ។​ ការ​អភិវឌ្ឍន៍ជនបទ គឺជា សកម្មភាពមួយ ឬ ចម្រុះគ្នា ដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាព​រស់នៅផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ។ សកម្មភាពអភិវឌ្ឍន៍ជនបទ រួមមាន៖
· ការស្ដារ និង អភិវឌ្ឍន៍ផ្លូវជនបទ រួមមាន ផ្លូវ ស្ពាន លូ ព្រមទាំងសំណង់ផ្សេងៗ
· ការផ្តត់ផ្តង់ទឹកជនបទ រួមមាន ទឹកហូបស្អាត ទឹកប្រើប្រាស់ និង ទឹកស្រោចស្រពខ្នាតតូច
· ការថែ:អភិវឌ្ឍន៍សហគមន៍
· ការងារ អភិវឌ្ឍសេដ្ឋកិច្ចជនបទ
· ការងារបណ្ដុះបណ្ដាល និង ការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច។ល។
22 days ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from គ្រូ មន្ត្រី​ រាជការ​, click on at the bottom under it