15 hours ago
ដូចម្តេចដែលហៅថា ចំណងប៉ិចទីត?
○ ចំណងប៉ិចទីត គឺជាចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេមួយ ទៅអាស៊ីតអាមីនេមួយទៀត ដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៊ីន។
○ ចំណងប៉ិចទីត គឺជាចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេមួយ ទៅអាស៊ីតអាមីនេមួយទៀត ដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៊ីន។
15 hours ago
ចូររាប់ឈ្មោះប្រភេទសិលានីមួយៗឲ្យបានយ៉ាងតិច ៥ ( សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ សិលាប្រែកំណើត)។
○ រាប់ឈ្មោះប្រភេទសិលានីមួយៗឲ្យបានយ៉ាងតិច ៥ (សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ សិលាប្រែកំណើត)៖
• សិលាម៉ាក់ម៉ា សិលាបាសាល់ ក្រានីត រីយ៉ូលីត ហ្គាប្រូ អុបស៊ីដៀន ពុយមើស...។
• សិលាកម្ទេចកំណ សិលាប្រេស្យា សិលាក្តាំង ធ្យូងថ្ម ថ្មកំបោរ សិលាក្រែ/សិលាខ្សាច់ ថ្មភក់ សិលាភាជន៍...។
• សិលាប្រែកំណើត សិលាណាយ៍ ភីលីត ម៉ាប់ស៊ីស ក្វាតហ្ស៊ីត សិលាឈ្នួន...។

តើចក្ខុវិស័យមុខងារសាធារណៈកម្ពុជាគឺជាអ្វី?
○ ចក្ខុវិស័យនៃមុខងារសាធារណៈកម្ពុជាគឺជាចក្ខុវិស័យនៃស្ថាប័នយុទ្ធសាស្ត្រអចិន្ត្រៃយ៍មួយដែលមានគោលដៅបំរើប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

16 hours ago
តើនព្វលោកកុត្តរធម៌មានប៉ុន្មាន? អ្វីខ្លះ?
○ នព្វលោកកុត្តរធម៌មាន ៩ ដែលបែងចែកជាមគ្គ ៤ ផល ៤ និង និព្វាន ១ គឺ៖
១. សោតាបត្តិមគ្គ ២.សោតាបត្តិផល
៣. សកទាគាមិមគ្គ ៤. សកទាគាមិផល
៥. អនាគាមិមគ្គ ៦. អនាគាមិផល
៧. អរហត្តមគ្គ ៨. អរហត្តផល
៩. និព្វាន។

គណៈកម្មការរដ្ឋបាលត្រូវបានបង្កើតឡើង ដើម្បីដឹកនាំការចុះបញ្ជីជាប្រព័ន្ធនៅក្នុងតំបន់វិនិច្ឆ័យតែប៉ុណ្ណោះ។
0
people voted
16 hours ago
តើអ្នកមានភារកិច្ចដូចម្ដេចខ្លះដើម្បីបំពេញតួនាទីជាគ្រួល្អ?
○ ក្រោយពីការបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យគរុកោសល្យ អ្នកមានភារកិច្ចដើម្បីបំពេញតួនាទីជាគ្រូល្អ៖
• បណ្ដុះបណ្ដាលឪ្យមានចំណេះដឹងទូលំទូលាយ។
• ឱ្យមានចំណេះដឹងផ្នែកវិទ្យាសាស្រ្ដបង្រៀនខ្ពស់ ទាន់សម័យទំនើប។
• កលាងធនធានមនុស្ស តាមផែនការអភិវឌ្ឍសេដ្ឋកិច្ច។
• បណ្ដុះបណ្ដាលសភាពការណ៍ជាក់ស្ដែងនៃសេដ្ឋកិច្ចទីផ្សារ និង ភាពរីកចម្រើនខាងការសិក្សា។
• កសាងធនធានមនុស្ស ដើម្បីបំពេញតម្រូវការរបស់សង្គម សហគមន៍។
• បង្ហាត់បង្រៀនផ្នែកទ្រឹស្តី ផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ។
• ត្រូវមានល្បិច និង បទពិសោធន៍ក្នុងការបង្រៀន។
• ត្រូវមានសីសធម៌ គុណធម៌ ព្រហ្មវិហារធម៌។
• ត្រូវមានការត្រូវអភិវឌ្ឍ សិក្សាស្រាវជ្រាវ សិក្សាបន្ដ និង ស្វ័យសិក្សា។
• ត្រូវមានឧត្តមគតិ មនសិកាក្នុងវិជ្ជាជីវៈជាគ្រូបង្រៀន។
• ត្រូវមានការបណ្ដុះបណ្ដាលសិស្ស និសិ្សត ឱ្យពួកគេក្លាយជាអ្នកប្រជាធិបតេយ្យ និង លើកស្ទួយថែរក្សាកេមរតកសម្បត្តិវប្បធម៌ជាតិ។
• សហការជាមួយសហគមន៍ និង រដ្ឋអំណាច។

17 hours ago
តើសាខារបស់អង្គការសហប្រជាជាតិណាមួយ ដែលមានបេសកកម្មចំពោះមុខ ដើម្បីឱ្យកុមារទទួលផលអំពីសិទ្ធិទាំងឡាយរបស់គេ?
○ យូនីសេហ្វ (UNCEF)។
○ យូនីសេហ្វ (UNCEF)។
21 hours ago
តើទំនួលខុសត្រូវផ្នែកសង្គម និង ទំនួលខុសត្រូវផ្នែកសីលធម៌មានទំនាក់ទំនងគ្នាដូចម្តេច?
• ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និង ទំនួលខុសត្រូវសីលវិជ្ជា គឺជាការពិតណាស់ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ពីព្រោះគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយទេ ឬ នៅលើសារៈសំខាន់នៃការខូចខាតឡើយ គេគិតជាពិសេសទៅលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្ម ពោល គឺ ទៅលើចេតនាផ្ទាល់ខ្លួនរបស់អ្នកនោះ។
• ទំនាក់ទំនងរវាងទំនួសខុសត្រូវផ្នែករដ្ឋប្បវេណី និង សីលវិជ្ជាទំនាក់ទំនងនេះមិនសូវប្រត្យក្សទេ ប៉ុន្តែក្នុងគំនិតអ្នកតែងច្បាប់បានតាក់តែង ទ្រឹស្តីនានាដើម្បីបង្ខិតគោលការណ៍នៃទំនាក់ទំនងផ្នែកសីលវិជ្ជា ឱ្យទៅជិតគោលការណ៍ នៃទំនាក់ទំនងផ្នែករដ្ឋប្បវេណី។

តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថអង្គរវត្ត?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថអង្គរវត្ត កសាងនៅក្នុង ស.វ ទី ១២ មានដូចជា៖
• ប្រាសាទអង្គរវត្ត
• ប្រាសាទធម្មនន្ទ
• ប្រាសាទព្រះពិធូ
• ប្រាសាទចៅសាយទេវតា
• ប្រាសាទបន្ទាយសម្រែ
• តួប៉មខាងលើនៃប្រាសាទបាគង
• ប្រាសាទបឹងមាលា
• ប្រាសាទព្រះខ័នកំពង់ស្វាយ (ផ្នែកកណ្តាល)
• ប្រាសាទភិម៉ៃ
• ប្រាសាទបាលិល័យ្យ...។

តើព្រះបាទអង្គឌួងបានសោយទីវង្គត់នៅឆ្នាំណា? ហើយព្រះរាជាអង្គណាឡើងជំនួស?
○ ព្រះបាទអង្គឌួងបានសោយទីវង្គត់នៅឆ្នាំ ១៨៦០ ហើយព្រះរាជាដែលបានឡើងសោយរាជ្យជំនួស គឺ ព្រះបាទ នរោត្តម ឬ អង្គវតី។

22 hours ago
ហេតុអ្វីបានជាគេឲ្យសិក្សា “សហគ្រិនភាព“ នៅតាមវិទ្យាល័យ?
○ បានជាគេឲ្យសិក្សា សហគ្រិនភាព នៅតាមវិទ្យាល័យ ព្រោះដើម្បីឲ្យសិស្សទទួលបាននូវ៖
☆ ចំណេះដឹង
• សិស្សប្រាប់បានយ៉ាងត្រឹមត្រូវ បី បញ្ញត្តិរបស់ពាក្យ សហគ្រិនភាព។
• សិស្សប្រាប់បាន ពីភាពជាសហគ្រិន។
• សិស្សប្រាប់បាន ពីសារៈសំខាន់ក្នុងភាពសហគ្រិន។
☆ បំណិន
• សិស្សកំណត់បាន ពីភាពជាសហគ្រិន។
• សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ ពីភាពជាសហគ្រិន។
• សិស្សបកស្រាយបានយ៉ាងច្បាស់លាស់ ពីសារៈសំខាន់សហគ្រិន។
☆ ឥរិយាបថ
• បណ្តុះស្មារតីសិស្សឲ្យចូលចិត្តសិក្សា សហគ្រិន។
• សិស្សមានស្មារតីខិតខំសិក្សាមេរៀន សហគ្រិនភាព ដើម្បីទុកជាទុនក្នុងការប្រកបរបរចឹញ្ចឹមជីវិត នៅពេលសិក្សាក៏ដូចជានៅពេលអនាគត។

តើសៀមបានធ្វើអន្តរាគមន៍ដូចម្តេចខ្លះនៅក្នុងរាជវង្សខ្មែរ?
○ កងទ័ពសៀម ជាមួយកងទ័ពព្រះបាទ ធម្មរាជា បានទៅឡោមព័ទ្ធបន្ទាយព្រះ ស្រីរាជា ហើយបង្ខំឲ្យព្រះអង្គរចរចារ ព្រមចងស្ពានមេត្រី។ ស្តេចទាំង ៣ អង្គក៏លើករេពលមកឧដុង្គ ហើយក៏យាងព្រះ ស្រីសុរិយោទ័យ មកឧដុង្គដែរ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។ ក្នុងនាមជាចៅក្រម ស្តេចសៀមបានសម្រេចយកព្រះ ស្រីរាជា និង ព្រះ ស្រីសុរយោទ័យ ទៅគង់នៅឯអយុធ្យាប្រទេសសៀម។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ។ ព្រះបាទ ធម្មរាជា ក៏ឡើងសោយរាជជាក្សត្រនៅកម្ពុជានៅឆ្នាំ ១៤៨៦ មានរាជធានីចតុមុខ។

តើការប្រើប្រាស់គ្រឿងញៀនបង្កឱ្យមានផលវិបាកអ្វីខ្លះ ចំពោះខ្លួនឯង គ្រួសារ និង សង្គមជាតិ?
○ ការប្រើប្រាស់គ្រឿងញៀន បង្កឱ្យមានផលវិបាក ដូចជា៖
ក. ចំពោះខ្លួនឯង
• ខូចសុខភាព (ទ្រុឌទ្រោម បាក់កម្លាំង...)
• កើតជម្ងឺ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរ...)
• ខាតបង់ទ្រព្យសម្បត្តិ ខាតបង់ពេលវេលា
• បាត់បង់ការងារ បាត់បង់ពេលវេលា
• បាត់បង់ទំនុកចិត្តល្អពីគ្រួសារ បាត់បង់កិត្តិយស...។
ខ. ចំពោះគ្រួសារ
• បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ
• បាត់បង់ប្រាក់កាស ខាតពេលវេលា
• បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ
• ធ្វើឱ្យគ្រួសារមានការបារម្ភ...។
គ. ចំពោះសង្គមជាតិ
• បាត់បង់ធនធានមនុស្ស
• បាត់បង់សេចក្តីថ្លៃថ្នូរ
• កើតមានភាពអាណាធិបតេយ្យ អសន្តិសុខសង្គម (ចោរកម្ម ចោរប្លន់ និង ឧក្រិដ្ធផ្សេងៗ)
• សង្គមគ្មានការរីចម្រើន
• សម្បូរក្មេងអានាថា ក្មេងពាល (ក្មេងទំនើង)
• មានការជួញដូរភេទ ជួញដូរមនុស្ស អំពើរំលោភផ្លូវភេទជាដើម។

តើការបំពុលខ្យល់មានផលវិបាកយ៉ាងដូចច្តេចខ្លះ?
○ ការបំពុលខ្យល់នាំមកនូវផលវិបាក ដូចជា៖
• បំផ្លាញនូវស្រទាប់អូសូន
• បំផ្លាញនូវបរិយាកាស អាកាសធាតុ
• ធ្វើឲ្យខូចសុខភាព ខូចប្រព័ន្ធដកដង្ហើម រួមមានជំងឺ សួត ហឺត បំពង់ក ភ្នែក ជាដើម
• ខូចដល់ប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ
• ធ្វើឲ្យមានការបំពុលដល់ទឹកប្រើប្រាស់
• មានភាពអាប់អួរ មិនសូវល្អ...។

23 hours ago
តើមាននីតិវិធីអ្វីខ្លះដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី?
○ នីតិវិធី ដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី មានដូចជា៖
• ក្រឡាបញ្ជីត្រូវកំណត់ចំនួនប្រាក់ប្រដាប់ក្តី ដែលត្រូវបង់តាមពាក្យសុំ នៅក្រោយពេលដែលសេចក្តីសម្រេច អំពីបន្ទុកនោះ បានបង្កើតអានុភាពនៃការអនុវត្ត។
• បើគូភាគីទាំងសងខាង ទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្តី ប្រាក់ ដែលភាគីនីមួយៗត្រូវទទួលបន្ទុកបង់នោះ ត្រូវចាត់ទុកថាបានធ្វើការទូទាត់ជាមួយនឹងគ្នា ចំនួនទឹកប្រាក់ដែលត្រូវគ្នារួចហើយ។
• ការចាត់ចែងលើពាក្យសុំដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើ នឹងមានអានុភាពបន្ទាប់បានជូនដំណឹងដោយសមរម្យ។
• បណ្តឹងតវ៉ាចំពោះការចាត់ចែង ត្រូវធ្វើឡើងក្នុងអំឡុងពេល ១ សប្តាហ៍ (មិនអាចពន្យា) ក្រោយពីបានទទួលដំណឹងទៅតុលាការដើម្បីសម្រេច។

ដូចម្តេចដែលហៅថាលិខិតរដ្ឋបាល? ចែកចេញជាប៉ុន្មានប្រភេទ?
○ លិខិតរដ្ឋបាល គឺជាសំបុត្រស្នាម ឬ ជាអត្ថបទដែលត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ ដើម្បីទំនាក់ទំនងកិច្ចការប្រចាំថ្ងៃរបស់រដ្ឋបាល។ នៅក្នុងការអនុវត្តន៍ យើងអាចធ្វើចំណាត់ថ្នាក់នៃលិខិតរដ្ឋបាលជាពីរប្រភេទ គឺ លិខិតរដ្ឋបាលសាមញ្ញ និង លិខិតរដ្ឋបាលមានលក្ខណៈជាច្បាប់។

24 hours ago
តើមានកត្តាអ្វីខ្លះជុំរុញឲ្យមានការអភិវឌ្ឃន៏ ទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា?
○ កត្តាជុំរុញឲ្យមានការអភិឌ្ឃន៏ ទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាមានដូចជា៖
• ប្រទេសជាតិមានសុខសន្តិភាព។
• សេដ្ឋកិច្ចប្រជាពលរដ្ឋមានភាពប្រសើរ។
• ការទំនាក់ទំនងមានភាពធំទូលាយ។
• ការឲ្យតម្លៃទេសចរណ៍របស់មនុស្សនាពេលបច្ចុប្បន្ន។
• ផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។

2 days ago
ដូចម្តេចដែលហៅថាប្រូតេអ៊ីនងាយ ប្រូតេអ៊ីនសាំញ៉ាំ?
○ ប្រូតេអ៊ីនងាយ ជា ប្រូតេអ៊ីនដែលកើតឡើងពីអាស៊ីតអាមីនេសុទ្ធ។ ប្រូតេអ៊ីនសាំញ៉ាំ ជា ប្រភេទប្រូតេអ៊ីនដែលមានទាំងប្រូតេអ៊ីនងាយ និង សារធាតុដែលមិនប្រែប្រួលជាប្រូតេអ៊ីន។

តើសិលាមានសារៈសំខាន់អ្វីខ្លះចំពោះមនុស្ស?
○ សិលាមានសារៈសំខាន់ចំពោះមនុស្ស ដូចជា៖
• ប្រើប្រាស់សម្រាប់សំណង់ ផ្លូវ ស្ពាន ប្រាសាទ និង វិមានផ្សេងៗ តួយ៉ាងប្រាសាទ អង្គរវត្ត។
• មានសារៈសំខាន់សម្រាប់អ្នកវិទ្យាសាស្រ្ត ព្រោះអ្នកវិទ្យាសាស្រ្តសិក្សាពីសិលា ដើម្បីយល់ដឹងពីប្រវត្តិរបស់ផែនដី និង ព្រះអាទិត្យ។
• នៅក្នុងសិលាមានផ្ទុកនូវផុស៊ីលសត្វ និង រុក្ខជាតិដែលជាភស្តុតាងដ៏សំខាន់ដែលអ្នកវិទ្យាសាស្រ្ត អាចកំណត់ពីប្រវត្តិជីវីត និង ព្រឹត្តការណ៍ទាំងឡាយដែលកើតឡើងកាលពីរាប់លានឆ្នាំមុន។

តើមានផលប្រយោជន៍អ្វីខ្លះ ប្រសិនបើនិយោជិត និងនិយោជកធ្វើការសហការគ្នា?
○ ផលប្រយោជន៍ការសហការគ្នា៖
• ជំរុញឱ្យការផលិតមានបរិមាណខ្ពស់ និង មានគុណភាពខ្ពស់។
• បង្កើនសេចក្តីទុកចិត្ត និង ភាពជឿជាក់។
• ជំរុញឱ្យអង្គភាពសម្រេចបាននូវគោលដៅរបស់ខ្លួន ស្របតាមផែនការដែលបានកំណត់។
• ធ្វើឱ្យលទ្ធផលការងារ ប្រព្រឹត្តទៅបានលឿន និង ដោយរលួន។

ហេតុអ្វីបានជាចេញពីមគ្គ ទៅផល និងចុងក្រោយគឺព្រះនិព្វាន?
○ ព្រោះនេះគឺជាធម៌ជាន់ខ្ពស់ នៅក្នុងព្រះពុទ្ធសាសនា ដែលបុគ្គលនឹងសម្រេចធម៌ ពីថ្នាក់ទាប (សោតាបត្តិមគ្គ) រហូតដល់ធម៌ថ្នាក់ខ្ពស់ (អរហត្តផល)។ បុគ្គលឯណាមួយ ដែលបានសម្រេចព្រះអរិយមគ្គហើយ បុគ្គលនោះក៏នឹងបានសម្រេចព្រះអរិយផលជាមិនខាន។ បុគ្គលណា ដែលបានសម្រេចព្រះអរហត្តផល បុគ្គលនោះប្រាកដជាបានចូលព្រះនិព្វាន។

គណៈកម្មការសុរិយោដីមានសមត្ថកិច្ចទទួលបណ្តឹង សម្រុះសម្រួល និង ការសម្រេចវិវាទលើបញ្ហាដីធ្លីទៅតាមនីតិវិធីដែលបានកំណត់តាមកម្រិតថា្នក់នីមួយៗ។
0
people voted
2 days ago
តើគរុកោសល្យមានតួនាទីអ្វីខ្លះក្នុងការបង្រៀន?
○ គរុកោសល្យមានតួនាទី ដូចតទៅ៖
• ផ្តើមចេញពីហេតុការណ៍ជាក់ស្តែង (Faits Concrets) នៃការអប់រំ និង តម្រូវការរបសស់សង្គម (Besoins Sociux) គរុកោសល្យស្រាយបំភ្លឺពីគោលការណ៍ និង ក្បួនច្បាប់នៅក្នុងការប្រតិបត្តិរបស់ការអប់រំ។
• បន្សល់ទុក ជាកេរ្តិ៍មរត៌កនូវប្រពៃណីល្អរបស់សាលារៀនពីសម័យដើម ដោយលើកឡើងជាការទិតៀនទៅលើចំណុចខ្វះខាត និង ធ្វើឱ្យសម្បូរបែបនូវលទ្ធកម្មថ្មី នៃចំណេះដឹងរបសស់សិស្ស (Nouvelles Acquisitions)។
• ប្រឆាំងជានិច្ចនឹងភាពអន់ខ្សោយហួសសម័យ ក្នុងការផ្តល់ចំណេះដឹងឱ្យដល់សិស្ស។
• ធ្វើតុល្យការ និង វាយតម្លៃទៅលើជោគជ័យដែលសម្រេចបានពីការបង្រៀនរបស់គ្រូ ឬ សាស្រ្តចារ្យ និង ការសិក្សារបស់សិស្ស។
• ធ្វើវិភាគណែនាំបង្ហាញពីបទពិសោធន៍ លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេសដល់គ្រូ ឬ សាស្រ្តចារ្យបង្រៀនដែលទើបចេញពីវិទ្យាស្ថានជាតិអប់រំ ឬ មជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យ។

តើកម្មវិធីពន្យាកំណើត ពាក់ព័ន្ធជាបឋមជាមួយសិទ្ធិមនុស្សប្រភេទណា?
○ សិទ្ធិស្ត្រី - សិទ្ធិកុមារ។
○ សិទ្ធិស្ត្រី - សិទ្ធិកុមារ។
2 days ago
ទំនួលខុសត្រូវមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ ទំនួលខុសត្រូវមាន ២ ប្រភេទ គឺ៖
• ទំនួលខុសត្រូវសីលវិជ្ជា គឺជាការទទួលខុសត្រូវចំពោះញាណរបស់យើង។
• ទំនួលខុសត្រូវផ្នែកសង្គម គឺជាការទទួលខុសត្រូវនៅចំពោះមុខតុលាការ នៅចំពោះមុខអំណាចនៃសង្គម។ ទទួលខុសត្រូវនេះ មានពីរបែប គឺ ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី និង ទំនួលខុសត្រូវផ្នែកសីលវិជ្ជា។

តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថបាពួន?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថបាពួន កសាងនៅពាក់កណ្តាល ស.វ ទី ១១ មានដូចជា៖
• ប្រាសាទមេបុណ្យខាងលិច
• ប្រាសាទបាពួន
• ប្រាសាទវត្តខ្នា (សៀមរាប)
• ប្រាសាទខ្នាសែនកែវ (ខេត្តព្រះវិហារ)
• ប្រាសាទឯកភ្នំ...។

តើលោកដឺឡា ក្រង់ឌីយែរជានរណា? គាត់បានធ្វើអ្វីខ្លះជាមួយកម្ពុជានៅពេលអាណានិគម?
○ លោក ដឺឡា ក្រង់ឌីយែរ គឺជាអគ្គទេសាភិបាលបារាំងប្រចាំកូសាំងស៊ីន។ ជាមួយកម្ពុជាគាត់បានធ្វើ ដូចតទៅ៖
• ចាត់តាំងមេបញ្ជាការជើងទឹក ឌូដា ដឺឡាក្រេ ឲ្យចូលមកទំនាក់ទំនងក្នុងការជួយធ្វើអន្តរាគមន៏ យកគ្រឿងបញ្ចក្សត្រពីប្រទេសសៀម ដើម្បីអភិសេក ព្រះអង្គឡើងសោយរាជ្យតាមប្រពៃណី។
• ជួយការពារប្រទេសកម្ពុជា ឲ្យផុតពីនឹមត្រួតត្រាសៀម និង យួន ដោយធានាថា នឹងយកទឹកដីកូសាំងស៊ីនឲ្យខ្មែរវិញ។

ដូចម្តេចដែលហៅថាអនាបក្សផ្ទេរសិទ្ធិ?
○ អនាបក្សផ្ទេរសិទ្ធិ គឺជាការផ្ទេរសិទ្ធិពីក្រសួងទៅមន្ទីរនីមួយៗ ដោយមិនចាំបាច់ឆ្លងមកក្រសួងទៀតទេ នូវសិទ្ធិទៅឱ្យប្រធានអង្គភាព ដើម្បីមានសិទ្ធិចាយ ឬ ប្រើប្រាស់លុយតាមខ្ទង់ចំណាយនីមួយៗ។