Logo
ក្រសួង​ ស្ថាប័ន
7 days ago
ចូរនិយាយពីសកលភាវូបនីយកម្មនិងតួនាទីរបស់វា។
○ សកលភាវូបនីយកម្ម គឺជា ដំណើរមួយដែលសេដ្ឋកិច្ច សង្គម និង វប្បធម៌តំបន់ ឬ​ ពិភពលោកបានរលាយចូលគ្នា តាមរយៈបណ្តាញទំនាក់ទំនង និង ពាណិជ្ជកម្ម។ ពាក្យសព្ទនេះ ជួនកាល គេប្រើសម្តៅយក សកលភាវូបនីយកម្ម សេដ្ឋកិច្ចដែលមានន័យថាការបញ្ចូលសេដ្ឋកិច្ច ទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ តាមរយៈពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ពីបរទេស ការហូរ​ចូលនូវមូលធន អន្តោប្រវេសន៍ និង ការរាលដាលនៃបច្ចេកវិទ្យា។
💥និយាយពីតួនាទីរបស់វា គឺ៖​
· ជាការបង្កើតអន្តរទំនាក់ទំនង
· មានភាពពឹងពាក់គ្នាទៅវិញទៅមក
· ដោះស្រាយបញ្ហា និង ផ្នែកហិរញ្ញវត្ថុ
· កាត់បន្ថយនូវភាពក្រីក្រ អនក្ខរជន
· អភិវឌ្ឍន៍ប្រកបដោយនិរន្តភាព
· រក្សាអត្តសញ្ញណវប្បធម៌​ សន្តិភាព
ក្រសួង​ ស្ថាប័ន
24 days ago
តើសង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នាដូចម្តេច? ពីព្រោះអ្វី? ចូរលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់។
○ សង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នា។ សង្គមធម៌លូតលាស់រីកចម្រើនបាន អាស្រ័យនឹងវប្បធម៌សង្គមនោះឯង ដូចជា គ្រឿងប្រដាប់ប្រើប្រាស់អាចផលិតបាន ដោយសារមនុស្សមានចំណេះដឹងបំណិន និង កម្រិតជំនាញច្បាស់លាស់។ ឯវប្បធម៌វិញ ក៏ត្រូវពឹងពាក់លើសង្គមធម៌ សិល្បៈ អក្សរសិល្ប៍ ជំនឿសាសនារីកចម្រើនលូតលាស់ អភិវឌ្ឍអាស្រ័យនឹងរបបសង្គមគាំទ្រ ផ្តល់ឱកាសឲ្យសង្គមដំណើរការបានល្អ។ ដូចនេះ គេសង្កេតឃើញថា អរិយធម៌ដុះដាលចម្រើនលូតលាស់ទៅបាន អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលមានទំនាក់ទំនងគ្នា ពឹងផ្អែកគ្នាទៅវិញទៅមក ព្រោះសង្គមធម៌ស្វែងរកសុខៈតាមផ្លូវចិត្ត ឯវប្បធម៌វិញ ស្វែងរកសុខៈតាមផ្លូវកាយ និង សម្ភារៈ។ សង្គមធម៌ និង វប្បធម៌ចាំបាច់មានទំនាក់ទំនងគ្នាជិតស្និតប្រកបដោយវិទ្យាសាស្រ្ត ទើបអាចរៀបចំសង្គមឱ្យមានវឌ្ឍនភាពគ្រប់គ្រាន់ ប្រកបដោយថាមពល និង ប្រសិទ្ធភាព។
ដំបូន្មាន​ អប់រំ​
27 days ago
តើគេបែងចែកវប្បធម៌ជាប៉ុន្មានប្រភេទ?
○ គេបែងចែកវប្បធម៌ជា ៥ ប្រភេទ៖
• សិល្បកម្ម សំដៅលើភាសាវណ្ណកម្ម ល្ខោននាដកម្ម តន្ត្រីស្ថាបត្យកម្ម ការសម្តែងផ្សេងៗ។
• មនុស្សសាស្រ្ត សំដៅលើ គុណធម៌ ចរិយាធម៌ ទំនៀមទំលាប់ ច្បាប់ការគ្រប់គ្រង ប្រវត្តិសាស្រ្ត សាសនា។
• ហត្ថកម្ម សំដៅលើការដេរប៉ាក់ ការឆ្លាក់ ការត្បាញ ការធ្វើគ្រឿងប្រាក់។
• កីឡា និង ការកំសាន្ត សំដៅលើការប្រដាល់សេរី គុណដំបង ល្បែងប្រជាប្រិយ។
• គេហកម្ម សំដៅលើការហូបចុក មារយាទក្នុងសង្គម ការតែងខ្លួន ការតុបតែងគេហដ្ឋាន ការថែទាំក្មេង។
វប្បធម៌​ ទូទៅ
29 days ago
តើវប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើអ្វីខ្លះ?
○ វប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ សាសនា ស្ថាបត្យកម្ម ចម្លាក់ សិល្បៈ ពិធីបុណ្យ ជំនឿ ការរស់នៅ​ក្នុង​សង្គមជាដើម។ ការសិក្សាទៅលើវប្បធម៌ និង អរិយធម៌មិនមែនគ្រាន់តែ​សិក្សាទៅលើសាសនា ប្រពៃណី ទំនៀមទម្លាប់នោះទេ គឺ យើងអាចសិក្សាទៅលើអ្វីបានទាំងអស់ ដែលកើតមាននៅក្នុងសង្គម។
ក្រសួង​ ស្ថាប័ន
1 month ago
តើវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច?
○ ទោះបីវប្បធម៌ និង សង្គមធម៌ជាមែកធាងនៃអរិយធម៌ក៏ដោយ ក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នា អំពីការរីកចម្រើននៃអរិយធម៌ ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗ​ តាមការយល់ឃើញរបស់គេជាក់ស្តែង ដូចជាមតិខាងក្រោម៖
• មតិទី ១៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជា បុព្វហេតុនៃការជឿនលឿនរបស់មនុស្ស។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនា អក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្សឱ្យមានកម្រិតជីវភាពខ្ពស់ មានចរិយាថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ។
• មតិទី ២៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញ ពោលគឺ សង្គមធម៌ ជា បុព្វហេតុនៃការជឿនលឿន ព្រោះសង្គមធម៌អាចកែប្រែ ផ្លាស់ប្តូរទាំងទស្សនៈ ទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗផង របស់សង្គមទាំងមូលផង។ យ៉ាងណាមិញ ប្រដាប់ប្រើប្រាស់ របៀបបង្កបង្កើនផល និង ចែកផល ច្បាប់សង្គម វិធីរៀបចំសង្គម ព្រមទាំងមនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ។ ដូចនេះ ការផ្លាស់ប្តូរសង្គមកិច្ច នយោបាយ ទស្សនៈ ចិត្តគំនិត ចំណង់ចំណូលចិត្តក៏ផ្លាស់ប្តូរទៅតាមនោះដែរ។ ដូចជា​ វណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌។
✅ រួមសេចក្តីមក ថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះ មានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និង ធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមធម៌ក៏ដូចគ្នាដែរ។ ជាការពិត វប្បធម៌ និង សង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមក បំពេញឱ្យគ្នាទៅវិញទៅមក ដូចកាយ និង ចិត្តនោះដែរ។
អក្សរសាស្រ្ត ខ្មែរ
1 month ago
តើវប្បធម៌ខ្មែរដែលជាមរតកពីមុនមករហូតដល់បច្ចុប្បន្នមានអ្វីខ្លះ? តើខ្មែរទទួលឥទ្ធិពលវប្បធម៌បរទេសណាខ្លះ? ចូររៀបរាប់ និង លើ​កឧទាហរណ៍មកបញ្ជាក់ផង។
--- ចម្លើយ​​ ---
ក. វប្បធម៌ខ្មែរដែលជាមរតកពីមុន រហូតដល់បច្ចុប្បន្នមាន៖
· របបមាតាធិបតេយ្យ
· ជំនឿតាមម្ចាស់ស្រុក ព្រលឹងដូនតា មេបា បុព្វការីជន
· មានភាព (មានអត្តរបទ ឬ ផ្នត់ជែក)

ខ. ខ្មែរទទួលឥទ្ធិពលវប្បធម៌បរទេសមាន៖
⏰ ប្រទេសឥណ្ឌា សតវត្ស ទី ១ គ.ស
· ទស្សនៈរាជានិយម
· សាសនា (ព្រាហ្មញ្ញ ពុទ្ធសាសនា)
· ភាសាអក្សរសិល្ប៍
⏰ ប្រទេសចិន សតវត្ស ទី​ ៣
· ជំនួញជួញដូរគ្រប់ប្រភេទ
· ល្បាយជាតិសាសន៍
· សិល្បៈ (ល្ខោន)
· ប្រពៃណីទំនៀមទំលាប់
⏰ ចាម ជ្វា សតវត្ស ទី ៥
· ស្ថាបត្យកម្ម សំណង់ ចំលាក់ផ្សេងៗ
· ក្បាច់ចំលាក់នានា សិប្បកម្ម កាំបិត ពូថៅ
⏰ សៀម យួន សតវត្ស ទី ១៣
· ភាសា (បាញ់ហយ បាញ់ស៊ុង បាញ់ឆែវ...)
⏰ អឺរ៉ុប សតវត្ស ទី ១៦ នៃ គ.ស
· ពាក្យបច្ចេកទេស វិទ្យាសាស្ត្រ ដូចជា៖ កុំព្យូទ័រ អ៊ីនធឺណែត
· បច្ចេកទេសរដ្ធបាល
· ទំនៀមទំលាប់ (ចាប់ដៃ ងក់ក្បាល...)
· ភាសានិយាយ សរសេរ (ម៉ែត្រ រ៉ាឌីដ្យូ)
· របបនយោបាយ
· បច្ចេកទេសរដ្ធបាល...។
​សាធារណៈ មតិ​
1 month ago
ជនបរទេសអន្តោប្រវេសន៍អាចទទួលឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជាដោយបានបំពេញតាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រាទី៨ច្បាប់នេះ។ តើក្រៅពីលក្ខខណ្ឌនេះត្រូវមានកាតព្វកិច្ចអ្វីខ្លះទៀត?
○ កាតព្វកិច្ចត្រូវបំពេញ មានដូចជា៖
• បង្ហាញនូវសម្បទា មានផលប្រយោជន៍ដល់សេដ្ឋកិច្ច ឬ សង្គមកិច្ច ឬ វិទ្យាសាស្រ្តបច្ចេកទេស ឬ វប្បធម៌សម្រាប់ប្រទេសកម្ពុជា។
• តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញ ឬ មានប្រាក់ធានាថាអាចរស់នៅដោយសារទ្រព្យសម្បត្តិរបស់ខ្លួន។
• មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួន បានដោយមានការបញ្ជាក់ពីគ្រូពេទ្យនៃប្រទេសរបស់ខ្លួន និង មានកិច្ចសន្យាការងារជាលាយលក្សណ៍អក្សរ។
• មានលិខិតថ្កោលទោស ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសរបស់ខ្លួន។
• ត្រូវបំពេញឱ្យបាននូវលក្ខខណ្ឌសន្តិសុខ ដែលព្រះរាជាណាចក្រកម្ពុជាតម្រូវឱ្យមាន។
វប្បធម៌​ ទូទៅ
1 month ago
ដូចម្តេចដែលហៅថា ទំនៀមទម្លាប់? វប្បធម៌? អរិយធម៌?
📍ដែលហៅថា ទំនៀមទម្លាប់ គឺជា ទង្វើដែលធ្វើក្នុងជីវភាពប្រចាំថ្ងៃ តៗគ្នានៅក្នុងសង្គម នាំឱ្យយើងហៅថាទម្លាប់។
📍វប្បធម៌ គឺជា ទំនៀមទម្លាប់ដែលយើងប្រតិបត្តិជាប្រចាំថ្ងៃ នៅក្នុងសង្គមតៗគ្នា ហើយវាកើតឡើងជាប់នៅក្នុងសង្គមមូយ នាំឱ្យកើតចេញជាវប្បធម៌។
📍អរិយធម៌ គឺជា ភាពទំនើប ភាពប្រសើរ ខ្ពង់ខ្ពស់របស់វប្បធម៌ ហៅថា អរិយធម៌។
✨​ឧទាហរណ៍៖​​ នៅក្នុងសង្គមខ្មែរ ព្រះមហាក្សត្រមានទម្លាប់កសាងប្រាសាទ ដើម្បីឧទ្ទិសដល់ព្រះអាទិទេពផ្សេងៗ។ ការកសាងប្រាសាទរបស់ព្រះមហាក្សត្រ ពីមួយអង្គទៅមួយអង្គ បានក្លាយទៅជាវប្បធម៌នៃការកសាងប្រាសាទ ដើម្បីឧទ្ទិសដល់ព្រះអទិទេព។ ដោយសារ ការកសាងប្រាសាទនេះ មានភាពល្អ ភាពខ្ពង់ខ្ពស់ប្រសើរនេះ ដែលស្តេចមួយអង្គមិនអាចធ្វើដូចស្ដេចមួយអង្គទៀតបាន ហៅថា អរិយធម៌នៃការកសាងប្រាសាទ។
✅ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង អរិយធម៌កើតនៅគ្រប់កន្លែង និង គ្រប់ពេលវេលា។ ទាំងអស់នេះមិនបានឈប់នៅមួយកន្លែងនោះទេ គឺ មានដំណើរវិវត្តន៍ជានិច្ច។
គ្រូ មន្ត្រី​ រាជការ​
1 month ago
ហេតុអ្វីបាននៅក្នុងសង្គមប្រជាធិបតេយ្យ គេឲ្យតម្លៃសមភាពបុគ្គលជាគន្លឹះក្នុងការអភិវឌ្ឍស្ថាប័ន និង ប្រទេសជាតិ?
○ នៅក្នុងសង្គមប្រជាធិបតេយ្យ គេឲ្យតម្លៃបុគ្គលនូវភាពស្មើគ្នារវាងសិទ្ធរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែមិនតម្រូវឲ្យមនុស្សម្នាក់ៗ ត្រូវស្មើគ្នាគ្រប់កាលទេសៈនោះទេ។ ក្នុងសង្គមប្រជាធិបតេយ្យសមភាពបុគ្គល ជា គន្លឹះក្នុងការអភិវឌ្ឍប្រទេស ពីព្រោះ៖
• លុបបំបាត់ភាពរើសអើង តាមរយៈការទទួលប្រយោជន៍ពីការចូលរួមការគាំទ្រដូចគ្នា។
• ទទួលបានការសិក្សា រៀនសូត្រពីសហសេវិករួមផលប្រយោជន៍ពីការចូលរួមគាំទ្រដូខចគ្នា។
• ការទទួលបាននូវការទទួលស្គាល់តម្លៃ និង ការគោរពស្របច្បាប់។
• ទទួលបានឱកាសក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។
• ទទួលព័ត៌មានគ្រប់គ្រាន់ និង ទាន់ពេលវេលា​។
• ការទទួលសិទ្ធិបញ្ចេញមតិយោបល់ និង ទទួលយក/ ស្កាប់យោបល់អ្នកដទៃ។
• មានជំនឿ ទំនុកចិត្ត និង ទំនួលខុសត្រួវលើសកម្មភាពរបស់ខ្លួន។
• បង្កើតបាននូវវប្បធម៌ចែករំលែក ចំណេះដឹងយ៉ាងទូលំទូលាយ។
• បង្កើតសាមគ្គីភាព ភក្តីភាព និង ចំណងមិត្តភាពជាកម្លាំងស្នូល ដែលអាចនាំមកនូវភាពជោគជ័យរបស់ស្ថាប័ន និង សង្គមជាតិការអភិវឌ្ឍ។
សីល ធម៌
1 month ago
ចូរពណ៌នាពីភាពចាំបាច់នៃសីលធម៌សកលក្នុងការកសាងសណ្តាប់ធ្នាប់សកល។
○ មានដូចតទៅ៖
• យើងទាំងអស់គ្នា មានទំនួលខុសត្រូវចំពោះសណ្តាប់ធ្នាប់សកលមួយដ៏ល្អប្រសើរ។
• ការចូលរួមរបស់យើង គឺជា ភារៈចាំបាច់បំផុតសម្រាប់រកផលប្រយោជន៍នៃសិទ្ធិមនុស្ស សេរីភាព យុត្តិធម សន្តិភាព និង អភិរក្សភពផែនដី។
• ប្រពៃណីប្លែកៗគ្នាខាងសាសនា និង វប្បធម៌បស់យើងប្រាកដជាមិនរារាំងយើង ក្នុងការចូលរួមប្រឆាំងនៃរាល់ទម្រង់នៃអំពើអមនុស្សធម៌ និង ក៏គ្មានអ្វទប់ទប់ស្កាត់យើង មិនឱ្យបំពេញការងាររបស់មនុស្សធម៌ដែរ។
• គោលការណ៍នានា ដែលបានបង្ហាញនៅក្នុងសីលធម៌សកល ពិតជាអាចយកជាការបាន ដោយមនុស្សមានជំនឿលើសីលធម៌។
ក្រសួង​ ស្ថាប័ន
1 month ago
អ្វីជាវប្បធម៌? សង្គមធម៌? អរិយធម៌?
○ ដែលហៅថាវប្បធម៌ សង្គមធម៌ និង អរិយធម៌ គឺជា៖
✽ វប្បធម៌ គឺជា ក្សោនៃចំណេះ​ដឹងដែលបានមកជាទ្រព្យ ហើយដឺកនាំឲ្យយើងមានគំនិតរីកដុះដាល អភិវឌ្ឍឆ្ពោះទៅរកការចេះប្រៀបធ្រៀប ពិចារណា វិនិច្ឆ័យ និង មានចំណូ​លចិត្តទៅអ្វីមួយ ដូចជា អំណា​ន រឺ វិចិត្រកម្មជាដើម ហើយវប្បធម៌នឹងមានទំនាក់ទំនងជាមួយ និង ចំណេះ​ដឹង អរិយធម៌ នឹងមានអន្ដរកម្មរវាងការអប់រំជាដើម។

✽ សង្គមធម៌ សំគាល់ធម៌ទាំងឡាយណា ដែលជាធាតុវិធី របៀបរៀបចំសង្គមមនុស្សឲ្យមានសភាពទំរង់ និង លក្ខណៈចំរើនលូតលាស់។ បានន័យថា រៀបចំសង្គមឲ្យរស់នៅបានស្រួល ប្រកបដោយគ្រឿងសម្ភារៈគ្រប់គ្រាន់ និង មានសភាពល្អប្រសើរ។ ម្យ៉ាងទៀត គេអាចនិយាយបានថា សង្គមធម៌សង្កត់ទៅលើទ្រឹស្តីរបស់សង្គម និង ការរៀបចំសង្គមឲ្យមានទំនាក់ទំនងទៅវិញទៅមក តាំងពីវិស័យសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ជីវភាពទូទៅ និង សន្តិសុខ ជាដើម។

✽ អរិយធម៌ គឺជា ផលរួមនៃវប្បធម៌សំដៅលើផល និង ធាតុខុសគ្នាដោយបរិមាណ ព្រោះវប្បធម៌មានថ្រើនមុខ ច្រើនមែកធាង ទើបកើតបានជាអរិយធម៌នីមួយៗ តាមសង្គមជាតិ និង ជាតិសាសន៏ផ្សេងៗគ្នា។ ម្យ៉ាងទៀត ពាក្យ អាចសំដៅលើចំណេះ​ដឹងសំរាប់សំគាល់ទៅលើការរស់នៅ ការរៀបចំជីវភាពនៃសង្គមអោយមានរបៀប និង បានសេចក្តីសុខចំរើនរុងរឿង។
ក្រសួង​ ស្ថាប័ន
2 months ago
ហេតុអ្វីបានជាគេតែងនិយាយថា វប្បធម៌ អរិយធម៌ មិនដែលនិយាយថាសង្គមធម៌ អរិយធម៌?
○ បានជាគេនិយាយថា វប្បធម៌ អរិយធម៌ ព្រោះពាក្យវប្បធម៌តែងតែនៅមុខពាក្យអរិយធម៌ជានិច្ច គឺ វប្បធម៌ សំដៅទៅលើមនុស្សម្នាក់ៗ ដែលធ្វើសកម្មភាពពលកម្ម និយាយស្តី ដេក ដើរ ឈរ អង្គុយ គេអាចវាយតម្លៃបានភ្លាមៗ ទៅលើអ្នកនោះថា មានកម្រិតវប្បធម៌ទាប ឬ អ្នកនេះមានកម្រិតវប្បធម៌ខ្ពស់។ ចំណែកឯសង្គមធម៌វិញ គេពុំសូវនិយាយជាប់នឹងពាក្យអរិយធម៌ទេ ពីព្រោះសង្គមធម៌តែងតែសិ្ថតនៅជាប់ក្នុងសង្គមមនុស្ស ហើយសង្គមធម៌ក៏មិនស្ថិតជាប់នៅនឹងមនុស្សម្នាក់ៗដែរ។ គេអាចស្គាល់សង្គមធម៌នៃប្រជាជននៅក្នុងសង្គមនីមួយៗ បានលុះត្រាតែឆ្លងកាត់ធ្វើការស្រាវជ្រាវលើឯកសារ និង ពិនិត្យជាក់ស្តែងទៅលើសម្ភារ សង្គម និង ទម្រង់សង្គម។ ពោល គឺ សំដៅទៅលើចង្កោមមនុស្ស ដែលមានទីលំនៅ មានមុខរបររកស៊ី​ មានជីវភាពទាក់ទងគ្នាទៅវិញទៅមក ដែលមានការស្រាវជ្រាវ ត្រួតពិនិត្យទៅលើឯកសារផ្សេងៗនៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ក្រុមហ៊ុននានា អង្គការផ្សេងៗ ទើបអាចវាយតម្លៃថា សង្គមនេះអន់ថយ ឬ សង្គមនោះជឿនលឿនបាន។ 
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
2 months ago
តើមហាសន្និបាតបានផ្តល់នូវបញ្ហាភាគច្រើ​នទៅឲ្យគណៈកម្មាធិការសំខាន់ៗមានប៉ុន្មាន? អ្វីខ្លះ?
○ មហាសន្និបាត បានផ្តល់នូវបញ្ហាភាគច្រើនទៅឲ្យគណៈកម្មាធិការសំខាន់ៗមាន ៦ គណៈកម្មាធិការ ទាំងនោះរួមមាន៖
• គណៈកម្មាធិការសន្តិសុខ និង ការកាត់បន្ថយកម្លាំងទ័ព (គណៈកម្មាធិការទី ១)
• គណៈកម្មាធិការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គណៈកម្មាធិការទី ២)
• គណៈកម្មាធិការសង្គមកិច្ច មនុស្សធម៌ និង វប្បធម៌ (គណៈកម្មាធិការទី ៣)
• គណៈកម្មាធិការពិសេសខាងនយោបាយ និង ការប្រគល់ឯករាជ្យ (គណៈកម្មាធិការទី ៤)
• គណៈគម្មាធិការរដ្ឋបាល និង ថវិកា (គណៈកម្មាធិការទី ៥)
• គណៈកម្មាធិការនីតិកម្ម (គណៈកម្មាធិការទី ៦)
ក្រសួង​ ស្ថាប័ន
2 months ago
ចូរ​ពន្យល់​ពីទំនាក់ទំនងរវាង វប្បធម៌ និង​​ សង្គមធម៌។
○ វប្បធម៌ និង សង្គមធម៌ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក ប្រៀបបាននឹងការ​អាស្រ័យគ្នាទៅវិញទៅមករវាងកាយ និង ​ចិត្តដូចនោះដែរ។

សង្គមធម៌រីកចម្រើនលូតលាស់ទៅបាន អាស្រ័យដោយវប្បធម៌ ដូចជា គ្រឿងប្រើប្រាស់ផ្សេងៗ (ផ្លូវកាយ) ផលិតឡើងដោយសារ​គំនិត ប្រាជ្ញា ចំណេះវិទ្យា (ផ្លូវចិត្ត) របស់មនុស្ស។ ចំណែកឯវប្បធម៌ ក៏ត្រូវពឹងពាក់លើសង្គមធម៌ដែរ​ ដូចជា សិល្បៈ អក្សរសិល្ប៍ សាសនា វិទ្យាសា្រស្រ្ត (ផ្លូវចិត្ត) ដែលលូតលាស់​សាយភាយ ក៏អាចអាស្រ័យលើគ្រឿងសម្ភារៈ គ្រឿងពិសោធន៍ អង្គការសង្គម (ផ្លូវកាយ)​ ជាដើម។

សរុបសេចក្តីមកឃើញថា អរិយធម៌ ដែលអាចដុះដាលចម្រើនលូតលាស់ទៅបាន ក៏អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលទាក់ទងគ្នា ពឹងផ្អែកលើគ្នាទៅវិញទៅមកជាដាច់ខាត។ វប្បធម៌បានស្វែងរកសុខៈ ឱ្យមនុស្សតាមផ្លូវចិត្ត ឯសង្គមធម៌ស្វែងរកសុខៈឱ្យមនុស្ស​តាមផ្លូវកាយ ឬ ផ្លូវសម្ភារៈ។ ធម៌ទាំងពីរ មានគោលដៅតែមួយដូចគ្នា គឺ បម្រើសេចក្តីសុខស្រួលឱ្យមនុស្សនេះឯង។
សីល ធម៌
2 months ago
សីលធម៌សកលជាអ្វី?
○ សីលធម៌សកល គឺជា តម្លៃសីលធម៌រួម និង គំរូសីលធម៌ដែលផ្សំឡើងពីវប្បធម៌ និង ជំនឿផ្សេងៗនៅលើភពផែនដី។ តម្លៃសីលធម៌រួម និង គំរូសីលធម៌ទាំងនេះ បង្កើតបានជាសីលធម៌របស់មនុស្សជាតិ។
គ្រូ មន្ត្រី​ រាជការ​
2 months ago
ចូរអ្នកអធិប្បាយ ពីទំនាក់ទំនងរវាងការអភិវឌ្ឍន៍ជនបទ និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
○ ការអភិវឌ្ឍន៍ជនបទ គឺជា សកម្មភាពមួយ ឬ ចម្រុះគ្នា ក៏ជាយុទ្ធសាស្រ្ដមួយដែលត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រជាពលរដ្ឋក្រីក្រនៅជនបទ។ វិស័យជាច្រើន មានការពាក់ព័ន្ធដល់ការងារអភិវឌ្ឍន៍ជនបទ ដូចជា គមនាគមន៍ កសិកម្ម បរិស្ថាន អប់រំ វប្បធម៌ សុខាភិបាល។ល។ រីឯភាពក្រីក្ររបស់ប្រជាពលរដ្ឋជនបទ មានមូលហេតុជាច្រើន ដែលជាកត្តាបណ្ដាលឲ្យ​មានភាពក្រីក្រ គឺ៖
• ប្រជាពលរដ្ឋមានប្រាក់ចំណូលប្រចាំថ្ងៃទាប ខ្វះសាលារៀននៅជិត ខ្វះផ្លូវគមនាគមន៍ ស្លាប់ដោយសារ​ជំងឺច្រើន ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះបង្គន់អនាម័យ។ល។
• ប្រជាពលរដ្ឋខ្វះដីបង្កបង្កើនផល ដីខ្វះជីជាតិ ដីមិនអាចបង្កបង្កើនផលបាន
• ខ្វះដើមទុនសម្រាប់ប្រកបមុខរបរ វិជ្ជាជីវៈ
• បច្ចេកវិទ្យាទំនើបចូលមិនដល់កសិករ
• ធារាសាស្រ្ដ
• បច្ចេកវិទ្យាកសិកម្មមិនទំនើប
• ខ្វះការថែទាំសុខភាព
• អាហាររូបត្ថម្ភមិនគ្រប់គ្រាន់ កម្រិតនៃការអប់រំ​ និង ជំនាញទាប​ បណ្ដាលឱ្យរកចំណូលបានទាប។
• គ្រោះធម្មជាតិដែលមានជាអាទិ៍ទឹកជំនន់ និង ភាពរារាំងស្ងួត។
✨ដូច្នេះ មួយហេតុនៃភាពក្រីក្រ បណ្ដាលមកពីវិស័យជាច្រើន ដែលបញ្ហានេះត្រូវបានដោះស្រាយ ដោយសកម្មភាពនៃការងារអភិវឌ្ឍន៍ជនបទ គឺជា មធ្យោបាយដ៏សំខាន់បំផុត សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន​។​
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
2 months ago
តើមហាសន្និបាតមានមុខងារ និង អំណាចដូចម្តេច?
○ តាមធម្មតា សហប្រជាជាតិមានមុខងារ និង អំណាចតាមរយៈនៃមហាសន្និបាតអង្គការសហប្រជាជាតិ រួមមាន៖​
• ពិចារណា និង ផ្តល់អនុសាសន៍លើគោលការណ៍ សហប្រតិបត្តិការ ក្នុងការថែរក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ រួមមាន គោលការណ៍គ្រប់គ្រងការដកអាវុធ និង បទបញ្ញត្តិនៃការដកអាវុធ។
• ពិភាក្សា និង ផ្តល់អនុសាសន៍លើរឿងរ៉ាវនានា ដែលទាក់ទងនឹងសន្តិភាព និង សន្តិសុខអន្តរជាតិ លើកលែងតែជម្លោះ ឬ នៅក្នុងក្របខណ្ឌនៃធម្មនុញ្ញ ឬ ដែលប៉ះពាល់លើអំណាច និង មុខងារនៃយន្តការណាមួយរបស់អង្គការសហប្រជាជាតិ។
• ផ្តួចផ្តើមគំនិតសិក្សា និង ផ្តល់អនុសាសន៍ ដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការណ៍នយោបាយអន្តរជាតិ អភិវឌ្ឍ និង ចងក្រងច្បាប់អន្តរជាតិ ការទទួលស្គាល់សិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋានគ្រឹះសម្រាប់មនុស្សគ្រប់រូប និង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ និង សុខភាព។
• ផ្តល់អនុសាសន៍ឲ្យមានដំណោះស្រាយ តាមមធ្យោបាយសន្តិវិធី ចំពោះស្ថានភាពណាមួយ ដោយមិនគិតពីពូជសាសន៍ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងជាមិត្តភាពប្រជាជាតិ។
• ពិចារណា និង អនុម័តថវិកាប្រជាជាតិ និង ថវិកាវិភាគទានដល់សមាជិកនានា។
• បោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង សមាជិក្រុមប្រឹក្សា អាណាព្យាបាលដែលបានបោះឆ្នោតជ្រើសរើស ​ក្នុងការបោះឆ្នោតរួមគ្នា ជាមួយក្រុមប្រឹក្សាសន្តិសុខចៅក្រមនៃអង្គតុលាការយុត្តិធម៌ អន្តរជាតិ និង យកអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីជ្រើសតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
• តាមសេចក្តី ស្តីពីការរក្សាសន្តិភាពដែលបានអនុម័ត ដោយមហាសន្និបាត​អង្គការសហប្រជាជាតិនៅខែ វិច្ឆិកា ឆ្នាំ ១៩៥០ មហាសន្និបាតអាចធ្វើសកម្មភាពបាន ប្រសិនបើ ក្រុមប្រឹក្សាសន្តិសុខបរាជ័យក្នុងសកម្មភាពរបស់ខ្លួន ក្នុងករណីនេះមានជាអាទិ៍ ការគំរាមកំហែងដល់សន្តិភាពអន្តរជាតិ​ អំពើដែលនាំអោយប្រេះឆាដល់សន្តិភាព ឬ អំពើរាតត្បាត ព្រោះខ្វះការឯកភាពពីសមាជិកអចិន្ត្រៃយ៍។ មហាសន្និបាតត្រូវបានផ្តល់អំណាចឲ្យពិចារណាពីបញ្ហាទាំងនោះជាបន្ទាន់ ហើយមានទស្សនៈ ដើម្បីចាត់វិធានការរួម ដោយរាប់បញ្ចូលទាំងអំពើដែលនាំឲ្យមាន​ប្រភពដល់សន្តិភាព ឬ អំពើរាតត្បាតនៃការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ក្នុងករណីចាំបាច់ដើម្បីរៀបចំសន្តិភាព និង សន្តិសុខអន្តរជាតិ។
វប្បធម៌​ ទូទៅ
3 months ago
តាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀនឬសាស្រ្ដាចារ្យមានប៉ុន្មានយ៉ាង? យ៉ាងដូចម្ដេចខ្លះ?
○ តាមទស្សនៈគរុកោសល្យ គុណសម្បត្តិរបស់គ្រូបង្រៀន ឬ សាស្រ្ដាចារ្យមាន ៦ យ៉ាង គឺ៖
1. គុណសម្បត្តិ ខាងចិត្ត-គរុកោសល្យ
2. គុណសម្បត្តិ ខាងវិធីសាស្រ្ដបង្រៀន
3. គុណសម្បត្តិ ខាងផ្នែកកម្រិតវប្បធម៌
4. គុណសម្បត្តិ ខាងបទពិសោធន៍ក្នុងការបង្រៀន
5. គុណសម្បត្តិ ខាងសេចក្ដីព្យាយាម និង ការអត់ធ្មត់
6. គុណសម្បត្តិ ខាងផ្នែកសិល្បៈគរុកោសល្យក្នុងការបង្រៀន និង ការអប់រំសិស្ស និស្សិត។
ដំបូន្មាន​ អប់រំ​
3 months ago
ដើម្បីឱ្យប្រទេសជាតិមានភាពរីកចម្រើនគេត្រូវយកចិត្តទុកដាក់លើវិស័យអ្វីខ្លះ?
○ ដើម្បីឱ្យប្រទេសជាតិមានភាពរីកចម្រើន គេត្រូវយកចិត្តទុកដាក់លើវិស័យ ដូចជា៖
ក. វិស័យវប្បធម៌
• ចំណេះដឹង៖ ជំនឿ សាសនា វិជ្ជា វិទ្យាស្យង់
• ផ្សព្វផ្សាយ៖ ភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ព័ត៌មាន
• អនុវត្តន៍៖ ទំនៀមទំលាប់ ប្រពៃណី ការសិក្សា អប់រំ កីឡា ល្បែងកំសាន្ត ច្បាប់

ខ. វិស័យសង្គម
• គ្រឿងសង្គម៖ លំនៅដ្ឋាន ចំណីអាហារ សំលៀកបំពាក់ មុខរបរ
• របបសង្គម៖ សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម) សង្គមកិច្ច (សន្តិសុខ សុខភាព ការងារ) នយោបាយក្នុងប្រទេស (របៀបរបបច្បាប់គ្រប់គ្រង) និង នយោបាយក្រៅប្រទេស
• ទម្រង់សង្គម៖ គ្រួសារ វណ្ណៈជាតិកំណើត វណ្ណៈការងារ និង ស្ថាប័នផ្សេងទៀត
វប្បធម៌​ ទូទៅ
3 months ago
តើសង្គមមានសំណូមពរ និង សេចក្ដីសង្ឃឹមបែបណាខ្លះ ដែលត្រូវពឹងផ្អែកមកលើគ្រូបង្រៀន និង សាស្រ្ដាចារ្យ?
○ ចំពោះគ្រូបង្រៀន និង សាស្រ្ដាចារ្យ សង្គមមានសំណូមពរ និង សេចក្ដីសង្ឃឹម ដូចតទៅ៖
1. គ្រូបង្រៀន និង សាស្រ្ដាចារ្យ ក្នុងសង្គមត្រូវមានទស្សនៈអប់រំ ដោយឈរលើមូលដ្ឋាននៃមាត្រារបស់រដ្ឋធម្មនុញ្ញ (Constitution) និង គោលមាគ៌ានយោបាយដឹកនាំដោយរាជរដ្ឋាភិបាល។ គ្រូបង្រៀន និង​ សាស្រ្ដាចារ្យ មិនត្រូវបង្កើតឲ្យមានទំនាស់ផ្នែកនយោបាយក្នុងការបង្ហាត់បង្រៀន និង អប់រំសិស្ស ឬ ក្នុងជួរបុគ្គលិកសិក្សា ដែលធ្វើឲ្យអសកម្មក្នុងការងាររបស់សាលារៀន។ ការងារក្នុងសាលារៀន ជាការងាររបស់ជាតិទាំងមូល។
2. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវឈរលើមូលដ្ឋាននៃឧត្តមគតិស្នេហាជាតិ ស្នេហាជំនាន់យុវវ័យ​ និង ធ្វើការដើម្បីជំនាន់យុវវ័យក្នុងន័យបង្ហាត់បង្រៀន អប់រំ និង បណ្ដុះបណ្ដាលគុណសម្បត្តិ សីលធម៌ល្អ និង កម្រិតវប្បធម៌ស្របទៅតាមកម្មវិធីសិក្សា។
3. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវមានសមត្ថភាព មានបទពិសោធន៍ និង មានកម្រិតវប្បធម៌គ្រប់គ្រាន់​ដើម្បីបង្ហាត់បង្រៀន និង អប់រំសិស្ស និស្សិត​ សិក្ខាកាមទៅតាមវិជ្ជាឯកទេសដែលខ្លួនបានបង្រៀន។
4. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវប្រកាន់គុណសម្បត្តិផ្ទាល់ខ្លួន និង អំណត់អត់ធ្មត់ ដើម្បីបម្រើសំណូមពររបស់សង្គម និង សិស្ស។
5. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវមានចំណេះដឹងដ៏រឹងមាំ តាមមុខវិជ្ជាឯកទេស​ ដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិត និង កម្រិតវប្បធម៌ដ៏ទូលំទូលាយ។
6. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវយល់ដឹងអំពីចិត្តវិទ្យាខាងផ្នែកបុគ្គលិកលក្ខណៈ​ ខាងវ័យសិក្សា ខាងការបង្រៀន ខាងការអប់រំ និង គរុកោសល្យជាដើម។
7. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវយល់ដឹងអំពីសមិទ្ធផលដ៏ទំនើបរបស់វិទ្យាសាស្រ្ដ និង បច្ចេកទេស ដោយព្យាយាម សិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើមុខវិជ្ជាឯកទេស ដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិត ​ដោយក្ដាប់បានច្បាស់លាស់ពីវិធីសាស្រ្ដបង្រៀន និង ល្បិចបង្រៀនល្អ សំដៅឲ្យសិស្ស និស្សិត ងាយយល់ និង ងាយចងចាំ។
8. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវមានសម្បទាគរុកោសល្យដ៏ត្រឹមត្រូវ តាមលក្ខណៈវិទ្យាសាស្រ្ដ ព្រមទាំងស្រឡាញ់ និង យកចិត្តទុកដាក់ដល់ជំនាន់យុវវ័យ។
🔆 ដូច្នេះ សេចក្ដីស្នេហារបស់គ្រូ និង សាស្រ្ដាចារ្យចំពោះជំនាន់យុវវ័យ ចាត់ទុកថា ជាលក្ខណៈដោយឡែករបស់អ្នកអប់រំ។ បើអ្នកអប់រំមិនចូលចិត្តសិស្ស និស្សិតទេ នោះគេពិបាកនឹងធ្វើឲ្យមុខរបររបស់គេ មានសុក្រឹតភាពណាស់។
ចំណេះដឹង ទូទៅ
3 months ago
តើព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទីប៉ុន្មាននៃអាស៊ាន? តើប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ាននៅថ្ងៃ ខែ ឆ្នាំណា? ហើយការចូលជាសមាជិកអាស៊ាននេះ មានផលប្រយោជន៍ និង ផលវិបាកអ្វីខ្លះ ដល់ប្រទេសកម្ពុជា?
○ ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអាស៊ានទី ១០ ដែលបានចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩។ ហើយការចូលជាសមាជិកនេះ បានផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ដូចខាងក្រោម៖
- មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណះងាយស្រួល រកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្មលើការនាំចេញ និង នាំចូល។
- កសាងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស។
- លែងមានការ​ព្រួយបារម្ឌ ចំពោះការគំរាមកំហែងផ្នែកសន្តិសុខ និង លែងនៅឯកោ។
- មានសន្តិសុខ និង សេរីភាពក្នុងតំបន់ ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាន និង ជាអាទិភាព ត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
- ផ្លាស់ប្តូរផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និង បច្ចេកទេសថ្មីបន្ថែមទៀត។
- មានការផ្លាស់ប្តូរផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រទេស។
- ផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និង បច្ចេកទេសថ្មីបន្ថែមទៀត។
- ទទួលបានការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍន៍អាស៊ី និង បណ្តាប្រទេសជាសមាជិក ក្នុងអត្រាការប្រាក់ទាប ហើយមានរយៈពេលយូរ។
- លេចមុខមាត់លើឆាកអន្តរជាតិ និង មានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព។
- មានការអភិវឌ្ឍខាងវិស័យផ្សេងៗដូចជា កសិកម្ម ទេសចរណ៍។ល។
- ទទួលបានផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និង កិច្ចការសេដ្ឋកិច្ច។
- ទទួលបាននូវបទពិសោធ ពីខ្លឹមសារសំខាន់ៗនៃតំបន់និយម និង សកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត។
- ចំណេញខាងនយោបាយ និង មានឱកាសស្រូបយកនូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចអាស៊ាន ក៏ដូចជាសមាគមអន្តរជាតិ។
☆ ប្រទេសកម្ពុជា ប្រឈមនឹងផលវិបាកមួយចំនួន ដូចជា៖
- ការខ្វះខាតធនធានមនុស្ស និង វិទ្យាសាស្ត្រ
- នាំចេញទំនិញតិចជាងការនាំចូល ហើយក្លាយជាទីផ្សាររបស់គេ។
- មិនអាចជាដៃគូប្រណាំងប្រជែងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសអាស៊ានមួយចំនួនបានឡើយ។
អភិ វឌ្ឍន៍
3 months ago
ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពជា គេតែងតែយល់ឃើញខុសៗគ្នា។ អ្នកខ្លះយល់ថា “ការអភិវឌ្ឍន៍ប្រទេសជាតិពឹងផ្អែកលើវិស័យកសិកម្ម” ឯអ្នកខ្លះទៀតយល់ថា “ការអភិវឌ្ឍន៍ប្រទេសជាតិពឹងផ្អែកលើវិស័យទេសចរណ៍" តើមតិទាំងពីរខាងលើនេះ មួយណាសមហេតុផលជាងមួយណា? ចូរពិភាក្សា។

✽✽🔆✽✽ សេចក្តីអធិប្បាយ​ ✽✽🔆✽✽

ប្រទេសខ្មែរកាលពីសម័យដើម បុព្វបុរសខ្មែរធ្វើការកសាងតាមបែបបុរាណ គឺ ប្រកាន់យកសិកម្មធ្វើជាគ្រឹះក្នុងកិច្ចអភិវឌ្ឍន៍។ គេប្រទះឃើញនូវកេរមតកជាច្រើន ក្នុងនោះរួមមាន ប្រព័ន្ធប្រលាយទឹក វាលស្រែធំល្វឹងល្វើយ គេហដ្ឋានតូចធំ ខ្លះប្រកស្លឹក ខ្លះប្រកក្បឿង រហូតដល់សំណ​ង់ប្រាសាទឥដ្ឋ ប្រាសាទថ្ម រាប់សិបដល់បច្ឆាជនរបស់ខ្លួន។ ដោយសារមានការរីកចំរើនជាបន្តបន្ទាប់ អ្នកខ្លះយល់ថា ការ​អភិវឌ្ឍន៍ប្រទេសពួកគេមានការយល់ឃើញខុសៗពីគ្នា។

អ្នកខ្លះយល់ថា៖ “ការអភិវឌ្ឍប្រទេសជាតិ ពឹងផ្អែកលើវិស័យកសិកម្ម“។ ឯខ្លះទៀតយល់ថា៖ “ការអភិវឌ្ឍប្រទេសជាតិ ពឹងផ្អែកលើវិស័យទេសចរណ៍“
តើមតិពីរខាងលើនេះ មួយណាសមហេតុផលជាងមួយណា?

ក្នុងបំណងជួយសំរួលដល់ការដោះស្រាយ ចំពោះបញ្ហាខាងលើ ជាបឋមគួរគប្បីយល់ន័យរបស់ពាក្យមួយចំនួនសិន។ អភិវឌ្ឍន៍ គឺធ្វើឲ្យមានការប្រែប្រួល រីកចំរើនកាន់តែខ្លាំង។ កសិកម្ម​ គឺជាមុខរបរធ្វើស្រែចំការ។ រឺឯ ទេសចរណ៍ គឺជាការសំដៅទៅលើការងារដើរលេងកំសាន្ដទាំងក្នុង និង ក្រៅប្រទេស​។ ទស្សនៈរបស់ប្រធានខាងលើនេះចង់បញ្ជាក់ន័យថា ក្នុងការអភិរឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើន ប្រទេសកម្ពុជាត្រូវពឹងផ្អែកទៅលើរបរធ្វើស្រែចំការ ហើយមួយផ្នែកទៀត គឺ ពឹងផ្អែកទៅលើប្រាក់ចំណូល បានមកពីវិស័យបំរើសេវាកម្មនៃការដើរលេងកំសាន្ដរបស់ភ្ញៀវ​ទេសចរណ៍។ អាស្រ័យដោយមានការយល់បែបនេះ គម្បីលើកយកមតិម្ខាងមួយ មកពិចារណាដូចខាងក្រោម៖

មតិទី ១​៖ យល់ថា ការអភិវឌ្ឍន៍ប្រទេសជាតិ​ គឺ ត្រូវពឹងផ្អែកទៅលើវិស័យកសិកម្ម។ គេយល់ឃើញបែបនេះ ព្រោះគេសំអាងលើហេតុផលមួយចំនួនមានដូចជា​អាទិ៍ តាំងពីកើតទឹកដី​ រហូតទល់ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរប្រមាណជាជាងប៉ែតសិបប្រាំភាគរយ ប្រកបរបរធ្វើស្រែចំការច្បារដំណាំ ចិញ្ចឹមជីវិតតកូនចៅជាដរាបរៀងមក។ ពួកគាត់ មានសមត្ថភាពពេញលេញក្នុងការធ្វើកិច្ចការបែបនេះ។ យោងទៅលើកត្ដាសណ្ឋានដី និង អាកាសធាតុ កសិករគ្រប់តំបន់អាចបង្កបង្កើនផល យោងទៅតាមសណ្ឋានដី និង អាកាសធាតុ កសិករគ្រប់តំបន់អាចបង្កបង្កើនផលបានតាមប្រាថ្នា ទោះបីជួបនឹងឧបសគ្គខ្លះៗក៏ដោយ។ បើនិយាយសំដៅទៅលើវិស័យធនធានទឹកវិញ ទឹកដីនៃប្រទេសកម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង សំបូរបែប ដូចជា បឹងបួរ អូស្ទឹង ទន្លេតូចធំ ជាពិសេស ទន្លេមេគង្គ ជាប្រភពទឹកដ៏សំខាន់នាំទឹកមក ស្រោចស្រពគ្រប់ទិសទី និង ពេញដោយជីជាតិសំរាប់បំរើការលើរបរស្រែចំការច្បារដំណាំគ្រប់ប្រភេទ។ ចំណុចសំខាន់ទាំងនេះ ជំរុញអោយខឿនសេដ្ឋកិចូរបស់កម្ពុជាអាចរកប្រាក់ចំណូលយ៉ាងច្រើន បំរើអោយកិច្ចការកសាងប្រទេសឲ្យររីកចំរើន។ ជាក់ស្តែងជីវភាពរបស់ប្រជាកសិករខ្មែរក្នុងសម័យអង្គរ សម័យសង្គមរាស្រ្ដនិយម សម័យបច្ចុប្បន្ន សំរាប់អ្នកមានជីវភាពរស់នៅបានសមរម្យ ក្រោយពីគេប្រកាន់ខ្ជាប់នូវរបរកសិកម្ម (ធ្វើស្រែចំការ ច្បារដំណាំ ចិញ្ចឹមសត្វ)។ សំរាប់ស្នាដៃអក្សរសិល្ប៍ខ្មែរ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ របស់លោកសួន សុរិន្ធ វិញ បើមើលពីវគ្គទីដប់ ប្រាំពីរ ដល់ ទីដប់ប្រាំបួន ឃើញថា ជីវភាពរបស់ សួន សម មានការប្រែផ្លាស់មុខមាត់ ពីរកបាយហូបមិនបានឈានទៅមានជីវភាពធូរធារ រហូតសំរាកនៅសណ្ឋាគារ នៅក្រុងភ្នំពេញ ដើម្បីចូលរួមស្តាប់សមាជជាតិ នៅវាលព្រះមេរុ៍ ថែមទៀតផង។ នេះក៏ព្រោះតែ សួន សម ងាកមករករបរកសិកម្មវិញ ហើយអនុវត្តសមមាគ៌ា ដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ពិសេស ផែនការប្រាំឆ្នាំ គឺ នយោបាយភាពទឹក។ មិនត្រឹមតែ សួន សម នោះទេ សូម្បីប្រជាកសិករនៅក្នុងភូមិឃុំជាមួយ សម ក៏មានកិរិតជីវភាពមិនចាញ់គេឡើយ។

ចំនែកមតិនៃក្រុមទីពីរ៖ យល់ឃើញថា ការអភិវឌ្ឍន៍ប្រទេសជាតិ ពឹងផ្អែកលើវិស័យទេសចរណ៍ដោយមានការសំអាងលើហេតុផលមួយចំនួនដែរ ដូចជា ពលរដ្ឋកម្ពុជា ត្រូវបានរស់នៅលើទឹកដីមួយដែលសំបូរដោយសម្បត្តិធម្មជាតិដ៏ច្រើន និង សំបូរបែប ព្រៃឈើបៃតងស្រស់គ្រប់ប្រភេទ (ឈើហូបផ្លែឈើ ឱសថ ឈើសំណង់ ឈើលំអរ...) សព្វគ្រប់ប្រភេទគួរឲ្យចចង់គយគន់ (សព្វស្រុក សត្វព្រៃចតុបាត ទ្វេបាត មច្ឆាជាតិ...) អូរស្ទឹង បឹងបួរ ទន្លេតូច ទន្លេធំ... អមដោយធម្មជាតិស្រស់ត្រកាល។ បណ្ដាសម្បត្តិវប្បធម៌ ប្រពៃណីទំនៀមទំលាប់ ការស្លៀកពាក់បែបបទពេលប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅថ្ងៃធម្មតា ថ្ងៃបុណ្យទាន ចំរៀង របាំ ឧបករណ៍ភ្លេង តន្ត្រីដ៏សំបូរបែប ចង់ស្តាប់ ចង់ទស្សនា។

អ្វីៗជាច្រើនទៀត ដែលខ្មែរមានស្រាប់ពុំពិបាកចំណាយថវិកាទៅទិញ គ្រាន់តែប្រើកំលាំងកាយ កំលាំងប្រាជ្ញាកែច្នៃ គឺ អាចរកប្រាក់ចំណូលជូនគ្រួសារ ក៏ដូចជាប្រទេសបានយ៉ាងងាយ។ ប្រសិនបើ ជួបគ្រោះធម្មជាតិរាំងស្ងួត ខ្លួនៗក៏អាចរកថវិកាមកចិញ្ចឹមជីវិតបានតាមរយៈវិស័យទេសចរណ៍បានដែរ។ ជាក់ស្ដែងក្នុងសង្គមពិតជីវភាពប្រជាពលរដ្ឋ រស់តាមតំបន់ដែលមានទេសចរណ៍ឆ្លងកាត់ កំសាន្ត មានសភាពធូរស្រាលបានទទួលទាំងថវិកា និង​ ចំណេះ​ដឹង។ សំរាប់ស្នាដៃអក្សរសិល្ប៍វិញ គឺ អត្ថបទសេវាកម្មទេសចរណ៍នេះតែម្តង ឧទាហរណ៍ “សិប្បករផលិតវត្ថុអនុស្សាវរីយ៏ទទួលកំរៃបានមិនតិចទេ... សេវាកម្មល្អ ភ្ញៀវពេញចិត្ត ផលកំរៃនឹងកើនឡើង...”។

តាមការបំភ្លឺ វែកញែកដោយត្រួសៗកន្លងមកឃើញថា មតិទាំងពីរសុទ្ធតែមានភស្តតាងរៀងៗខ្លួន គួរយកជាការបាន ប៉ុន្តែការពិត មតិទាំងពីរខាងលើ ត្រូវរួមផ្សំដែលពុំអាចខ្វះ​មួយណាបាន ទើបសំរេចទិសដៅអភិវឌ្ឍន៍ប្រទេសទៅកើត ហើយបើមានតែពីរវិស័យនេះ ដោយពុំមានវិស័យពាណិជ្ជកម្ម អប់រំ ទូរគមនាគមន៍ ឧស្សាហកម្ម ក៏ពុំអាចសំរេចទិសដៅមួយរយភាគរយបានដែរ ពោលគឺទាមទារនូវកំលាំងចូលរួមលើគ្រប់វិស័យតែម្តង។

ជាយោបល់បញ្ចប់ឃើញថា មតិប្រធានពុំខុសទេ តែពុំទាន់មានតំលៃពេលលេញនៅឡើយ គឺ ទាមទារនូវការពង្រឹងកំលាំងស៊ីសង្វាក់គ្នារវាងវិស័យសំខាន់ៗជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ទឹកដីកម្ពុជាអោយបានឈរឡើងដល់ត្រើយសុភមង្គល។ ក្នុងនាមយើងជាសិស្សានុសិស្ស គប្បីខិតខំរៀនសូត្រ អប់រំខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ឈានទៅជាធនធាមនុស្ស ដែលជាកំលាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញនូវរាល់កិច្ចការបំរើអោយទស្សនៈកសាង និង ការពារមាតុភូមិរបស់ខ្លួន ទើបប្រពៃ។
វប្បធម៌​ ទូទៅ
3 months ago
ចូរឲ្យតម្លៃទៅលើភារកិច្ចរបស់គរុកោសល្យ។
○ តម្លៃទៅលើភារកិច្ចរបស់គរុកោសល្យ៖
1. វត្ថុបំណងនៃការអប់រំ៖ បណ្ដុះបណ្ដាលកូនចៅប្រជាពលរដ្ឋឲ្យក្លាយទៅជា បញ្ញវន្ដ ដែលមានសីលធម៌ល្អ និងកម្រិតវប្បធម៌ខ្ពស់តាមមុខជំនាញ ដើម្បីកសាងប្រទេសទៅថ្ងៃអនាគត។
2. តួនាទីរបស់គ្រូបង្រៀន សាស្រ្ដាចារ្យ៖ សកម្មភាពបង្ហាត់បង្រៀនសិស្ស តាមមុខវិជ្ជាឯកទេស និង សកម្មភាពសិក្សារបស់សិស្ស។ គុណភាពអប់រំដែលសម្រេចបាន ត្រូវឆ្លងកាត់ការវិភាគ និង វាយតម្លៃទៅតាមធាតុពិត។
3. មុខវិជ្ជាឯកទេសដែលគ្រូបង្រៀន ឬ សាស្រ្ដាចារ្យម្នាក់ត្រូវបាន និង កម្មវិធីសិក្សា។
4. ប្រព័ន្ធគ្រប់គ្រងសាលារៀនរបស់ប្រទេសជាតិនីមួយៗ។
5. ការអប់រំសីលធម៌វិជ្ជាពលរដ្ឋ។
6. ការអប់រំកាយ។
7. ការអប់រំបញ្ញា។
8. ការអប់រំសិល្ប៍វិជ្ជា។
9.ការអប់រំពលកម្ម។
10. សកម្មភាពក្រៅម៉ោងសិក្សា និង ក្រៅសាលារៀន (កីឡា សិល្បៈ កាយសម្ព័ន្ធ)។
11. ការរៀបចំ និង ការគ្រប់គ្រងសាលារៀន។
12. សមាគមយុវជន (តួនាទី និង សកម្មភាព)។
13. សមាគមមាតាបិតាសិស្ស (តួនាទី សកម្មភាពការជួយសាងសង់សាលារៀន)។
14. តួនាទីរបស់នាយក នាយករង ប្រធានក្រុមបច្ចេកទេសតាមមុខវិជ្ជា និង សាស្រ្ដាចារ្យទទួលបន្ទុកថ្នាក់នីមួយៗ។
អក្សរសាស្រ្ត ខ្មែរ
3 months ago
តើពលរដ្ធម្នាក់ៗមានករណីកិច្ចអ្វីខ្លះចំពោះជាតិមាតុភូមិ?
○ ពលរដ្ធម្នាក់ៗ មានករណីកិច្ចចំពោះជាតិមាតុភូមិ ដូចខាងក្រោម៖
• ខិតខំធ្វើការងារដើម្បីចូលរួមក្នុងកិច្ចការ ការពារជាតិ និង កសាងមាតុភូមិឱ្យបានរុងរឿង
• គោរពច្បាប់រដ្ធ
• គោរពសិទ្ធិមនុស្ស
• ថែរក្សាស្រឡាញ់ ប្រពៃណីជាតិ
• ថែរក្សាកេរ្តិ៍​មរតក​ វប្បធម៌ ឱ្យបានរុងរឿង
• ថែរក្សាសុខភាពខ្លួនឯង និង គ្រួសារឱ្យមានអនាម័យល្អ (មិនឱ្យមានជំងឺ)
• ថែរក្សាបរិស្ថាន
• ប្រើសិទ្ធិរបស់ខ្លួន ដោយបំពេញកាតព្វកិច្ចជាពលរដ្ធល្អ
• ពង្រឹងសាមគ្គីជាតិ និង អន្តរជាតិឱ្យរឹងមាំ...
អក្សរសាស្រ្ត ខ្មែរ
3 months ago
តើអត្តសញ្ញាណជាតិជាអ្វី? តើអត្តសញ្ញាណជាតិខ្មែរមានអ្វីខ្លះ?
○ អត្តសញ្ញាណជាតិ ជាគ្រឿងសំគាល់របស់មនុស្សរស់នៅក្នុងសហគមន៍មួយ ដែលជាទូទៅមានភាសា និង វប្បធម៌ដូចគ្នា រស់នៅលើទឹកដីជាមួយគ្នា មានអតីតកាលដូចគ្នា មានមនោសញ្ចេតនា និង ឆន្ទៈដូចគ្នា បង្កើតបានជាចរិកដូចគ្នា។ អត្តសញ្ញាណជាតិខ្មែរ រួមមាន៖
• ឈ្មោះមនុស្ស ទីកន្លែង ធម្មជាតិ (ដើមត្នោត...)
• ការស្លៀកពាក់ (ហូល ផាមួង)
• ភាសា (គ្មានការលើកដាក់សំលេង)
• ការប្រាស័យទាក់ទង (សំពះ អង្គុយ...)
• សិល្បៈ (តន្ត្រី របាំ...)
• ការរស់នៅ (លំនៅដ្ធាន ការទទួលទាន)
• ល្បែងប្រជាប្រិយ (លាក់កន្សែង ចាប់កូនខ្លែង...)
អភិ វឌ្ឍន៍
3 months ago
ហេតុអ្វីបានជាកំណើនប្រជាជនខ្លាំងជាងគេក្នុងប្រទេសកំពុងអភិវឌ្ឍន៍?
○ បានជាកំណើនប្រជាជនខ្លាំងជាងគេ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះ៖
• កត្តាប្រពៃណីគ្រួសារ (ទម្លាប់យកកូនច្រើន)។
• កត្តាសាសនា (មិនពន្យាកំណើត ខ្លាចមានកម្មពៀរ)។
• កម្រិតវប្បធម៌នៅមានកម្រិត (មិនមានផែនការកំណត់ចំនួនសមាជិកក្នុងគ្រួសារ)។
• ខ្វះការយល់ដឹងពីផលវិជ្ជមាន ពីការមានកូនតិច ការផ្សព្វផ្សាយ និង ការទទួលយកបច្ចេកទេស ពន្យាកំណើតនៅមានកម្រិត។
អក្សរសាស្រ្ត ខ្មែរ
4 months ago
តើពលរដ្ឋម្នាក់ៗមានករណីកិច្ចអ្វីខ្លះចំពោះជាតិមាតុភូមិ?
○ ពលរដ្ឋម្នាក់ៗ មានករណីកិច្ចចំពោះជាតិ មាតុភូមិ ដូចខាងក្រោម៖
• ខិតខំធ្វើការងារដើម្បីចូលរួមក្នុងកិច្ចការ ការពារជាតិ និង កសាងមាតុភូមិឱ្យបានរុងរឿង
• គោរពច្បាប់រដ្ឋ
• គោរពសិទ្ធិមនុស្ស
• ថែរក្សាស្រឡាញ់ ប្រៃណីជាតិ
• ថែរក្សាកេរមរតក វប្បធម៌ ឱ្យបានរុងរឿង
• ថែរក្សាសុខភាពខ្លួនឯង និង គ្រួសារឱ្យមានអនាម័យល្អ (មិនឱ្យមានជំងឺ)
• ថែរក្សាបរិស្ថាន
• ប្រើសិទ្ធិរបស់ខ្លួនដោយបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ
• ពង្រឹងសាមគ្គីជាតិ និង អន្តរជាតិឱ្យរឹងមាំ...
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
4 months ago
តើអង្គការសហប្រជាជាតិ មានគោលបំណងដូចម្តេច?
○ គោលបំណង់របស់អង្គការសហប្រជាជាតិ គឺ៖
• ដើម្បីរក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ។
• ពង្រីកការទំនាក់ទំនងអន្តរជាតិរវាងប្រជាជាតិទាំងឡាយ ដោយផ្អែកលើការគោរពនូវគោលការណ៍សមាសភាពនៃសិទ្ធិរបស់ប្រជាពលរដ្ឋ និង សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងរបស់ប្រជាពលរដ្ឋ។
• សហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាអន្តរជាតិនានា ដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាវប្បធម៌ និង បញ្ហាមនុស្សធម៌ ជាពិសេសក្នុងការជំរុញឲ្យមានសន្តិភាព ឲ្យមានការគោរពសិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋាននៃការអនុវត្តន៍។
• ជាមជ្ឈមណ្ឌល ដើម្បីរួមកម្លាំងប្រជាជាតិទាំងអស់ឆ្ពោះទៅរកគោលបំណងរួម ដើម្បីសេចក្តីសុខពិភពលោក។
ប្រវត្តិ វិទ្យា
4 months ago
តើការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកមានអត្ថន័យដូចម្តេចសម្រាប់កម្ពុជា? 
○ ការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក មានអត្ថន័យ៖
• ប្រាសាទព្រះវិហារជាមរតកវប្បធម៌របស់ខ្មែរ និង មនុស្សទាំងអស់ក្នុងពិភពលោក។
• រក្សាបូរណភាពទឹកដី។
• ពិភពលោកជួយការពារ និង ទទួលស្គាល់។
• ផ្តល់កំណើនសេដ្ធកិច្ច តាមរយៈទេសចរណ៍។
• បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និង សិល្បៈ។
• បង្ហាញពីអំណាច និង វិសមភាពរបស់ព្រះរាជាសម័យមុន។
• បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ។
• បង្ហាញពីទេពកោសល្យព្រះរាជា និង អាទិទេព។
• ជាអត្ថន័យប្រវត្តិសាស្ត្រ ធ្វើឱ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោក ប្រកបដោយមោទនភាពជាទីបំផុត។
• បណ្តុះស្មារតីកូនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រលាញ់រក្សាការពារ សម្បត្តិវប្បធម៌ ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស។
ប្រវត្តិ វិទ្យា
4 months ago
ពណ៌នាអំពីវិនាសកម្មនៅកម្ពុជាក្រោមរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ និង ការស្ថាបនាកម្ពុជាឡើងវិញ។
○ វិនាសកម្មនៅកម្ពុជា ក្រោមរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ៖
• សង្គម៖ សម្លាប់រង្គាល បង្អត់អាហារ ធ្វើការជាទម្ងន់ បំបិទសិទ្ធិសរីភាពគ្រប់បែបយ៉ាង ជម្លៀសប្រជាជនចេញពីទីក្រុងទៅជនបទ ពីតំបន់មួយទៅតំបន់មួយ
• វប្បធម៌៖ បំបាត់សាលារៀន វត្តអារាម ជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណី
• ហេដ្ធារចនាសម្ព័ន្ធ៖ សាលារៀន ផ្លូវថ្នល់ សំណង់សាធារណៈ
• សេដ្ធកិច្ច៖ បំបាត់ទីផ្សារ រូបិយប័ណ្ឌ ពាណិជ្ជកម្មក្នុងនិង ក្រៅប្រទេស កម្មសិទ្ធិឯកជន
• នយោបាយ៖ អនុវត្តនយោបាយផ្តាច់ការ បំភិតបំភ័យនិង សម្លាប់ ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសមួយចំនួនលើសកលលោក។

☆ ការស្ថាបនាកម្ពុជាឡើងវិញ
• ការបង្កើតក្រុមសាមគ្គីបង្ករបង្កើនផល ឬ ក្រុមប្រវាស់ដៃជួយដល់ស្រ្តីមេម៉ាយ ចាស់ជរា កុមារកំព្រាគ្មានគោក្របី
• រចនាសម្ព័ន្ធគ្រប់គ្រង
• ការស្ថារវិស័យសេដ្ជកិច្ច កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម
• វប្បធម៌អប់រំ៖ បង្កើតសាលារៀនគ្រប់កំរិតសិក្សា បង្កើតវត្តអារាម ជំនឿសាសនា
• វិស័យនយោបាយ៖ បង្រួបបង្រួមជាតិ ហើយទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល (២៣ តុលា ១៩៩១)
• ទិដ្ធភាពផ្សេងៗទៀត..

Nothing found!

Sorry, but we could not find anything in our database for your search query {{search_query}}. Please try again by typing other keywords.