21 hours ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថអង្គរវត្ត?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថអង្គរវត្ត កសាងនៅក្នុង ស.វ ទី ១២ មានដូចជា៖
• ប្រាសាទអង្គរវត្ត
• ប្រាសាទធម្មនន្ទ
• ប្រាសាទព្រះពិធូ
• ប្រាសាទចៅសាយទេវតា
• ប្រាសាទបន្ទាយសម្រែ
• តួប៉មខាងលើនៃប្រាសាទបាគង
• ប្រាសាទបឹងមាលា
• ប្រាសាទព្រះខ័នកំពង់ស្វាយ (ផ្នែកកណ្តាល)
• ប្រាសាទភិម៉ៃ
• ប្រាសាទបាលិល័យ្យ...។

2 days ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថបាពួន?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថបាពួន កសាងនៅពាក់កណ្តាល ស.វ ទី ១១ មានដូចជា៖
• ប្រាសាទមេបុណ្យខាងលិច
• ប្រាសាទបាពួន
• ប្រាសាទវត្តខ្នា (សៀមរាប)
• ប្រាសាទខ្នាសែនកែវ (ខេត្តព្រះវិហារ)
• ប្រាសាទឯកភ្នំ...។

4 days ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថឃ្លាំង?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថឃ្លាំង កសាងនៅចុង ស.វ ទី ១០ និង ដើម ស.វ ទី ១១ មានដូចជា៖
• ក្លោងទ្វារនៃព្រះរាជវាំង
• ផ្នែកមួយនៃប្រាសាទព្រះវិហារ
• ប្រាសាទគុកនគរ
• ប្រាសាទភ្នំធំ
• ប្រាសាទកំពែងណយ (ប្រទេសថៃ)
• ប្រាសាទតាកែវ
• ប្រាសាទឃ្លាំងខាងជើង
• ប្រាសាទឃ្លាំងខាងត្បូង
• ប្រាសាទភិមានអាកាស
• ប្រាសាទភ្នំជីសូរ្យ
• ប្រាសាទព្រះខ័នកំពង់ស្វាយ
• ប្រាសាទវត្តភូ
• ប្រាសាទស្នឹង...។

5 days ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថបន្ទាយស្រី?
○ ប្រាសាទស្ថិតនៅក្នុងរចនាបថបន្ទាយស្រី កសាងនៅចុង ស.វ ទី ៩ និង ដើម ស.វ ទី ១០ មានដូចជា៖
• ប្រាសាទមេបុណ្យខាងកើត
• ប្រាសាប្រែរូប
• ប្រាសាទលាក់នាង
• ប្រាសាទបក្សីចាំក្រុង
• ប្រាសាទបាទដុំ
• ប្រាសាទព្រះឥន្រ្ទកោសីយ៍
• ប្រាសាទបន្ទាយស្រី

6 days ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថកោះកេរ្តិ៍?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថកោះកេរ្តិ៍ កសាងនៅពាក់កណ្តាល ស.វ ទី ១០ មានដូចជា៖
• ក្រុមប្រាសាទទាំងអស់នៅកោះកេរ្តិ៍
• ប្រាសាទនាងខ្មៅ (ខេត្តតាកែវ)
• ប្រាសាទជើងអង (ខេត្តកំពង់ចាម)...។

8 days ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថបាខែង?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថបាខែង កសាងនៅចុង ស.វ ទី ៩ និង ដើម ស.វ ទី ១០ មានដូចជា៖
• ប្រាសាទភ្នំបាខែង
• ប្រាសាទភ្នំក្រោម
• ប្រាសាទភ្នំបូក
• ប្រាសាទភ្នំដី
• ប្រាសាទក្រវ៉ាន់
• ប្រាសាទបក្សីចាំក្រុង...។

9 days ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថព្រះគោ?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថព្រះគោ កសាងនៅចុង ស.វ ទី ៩ មានដូចជា៖
• ប្រាសាទព្រះគោ
• ប្រាសាទបាគង
• ប្រាសាទលលៃ

10 days ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថគូលែន?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថគូលែន កសាងនៅដើម ស.វ ទី ៩ មានដូចជា៖
• ប្រាសាទគោកចក
• ប្រាសាទព្រៃមន្ទីរ
• ប្រាសាទគោកពោធិ៍
• ប្រាសាទអកយំ
• ប្រាសាទដំរីក្រាប
• ប្រាសាទអូរផ្អុង
• ប្រាសាទខ្ទីងស្លាប់
• ប្រាសាទរូបអារក្ស
• ប្រាសាទអ្នកតា
• ប្រាសាទអូរថ្មដាប់
• ប្រាសាទគគីរ
• ប្រាសាទអារាមរោងចិន
• ប្រាសាទតាក្រហម
• ប្រាសាទតោ (នៅសម្បូណ៌ព្រៃគុក)...។

11 days ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថកំពង់ព្រះ?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថកំពង់ព្រះ កសាងនៅ ស.វ ទី ៨ មាន៖
• ប្រាសាទកំពង់ព្រះ
• ប្រាសាទអកយំ
• ប្រាសាទភូមិប្រាសាទ
• ទ្វារខាងលិចនៃប្រាសាទស្រីគ្រប់លក្ខណ៍...។

14 days ago
តើប្រាសាទណាខ្លះ ស្ថិតនៅក្នុងរចនាបថព្រៃក្មេង?
○ ប្រាសាទស្ថិតនៅក្នុងរចនាបថព្រៃក្មេង កសាងនៅ ស.វ ទី ៧ ដល់ពាក់កណ្តាល ស.វ ទី ៨ មានដូចជា៖
• ប្រាសាទព្រៃក្មេង
• ប្រាសាទហាន់ជ័យ
• តួប៉មសាងពីឥដ្ឋនៃប្រាសាទបាយ៉ង់
• ប្រាសាទអណ្តែត (កំពង់ធំ)
• ក្លោងទ្វារខាងកើតនៃប្រាសាទស្រីគ្រប់លក្ខណ៍
• តួប៉មខាងត្បូងនៃប្រាសាទព្រៃប្រាសាទ (សៀមរាប)
• ប្រាសាទស្វាយព្រាហ្មណ៍ (ផ្នែកដែលចាស់ជាងគេ) សៀមរាប។

15 days ago
តើប្រាសាទណាខ្លះស្ថិតនៅក្នុងរចនាបថសម្បូណ៌ព្រៃគុក?
○ ប្រាសាទ ស្ថិតនៅក្នុងរចនាបថសម្បូណ៌ព្រៃគុក កសាងនៅ ស.វ ទី ៧ មានដូចជា៖
• ក្រុមប្រាសាទសម្បូណ៌ចែកចេញជា៖
១. ក្រុមប្រាសាទខាងត្បូង ឬ ក្រុមប្រាសាទយាយព័ន្ធ
២. ក្រុមប្រាសាទកណ្តាល ឬ ក្រុមប្រាសាទតោ
៣. ក្រុមប្រាសាទខាងជើង
• ក្រុមប្រាសាទឫស្សីរលៀក
• ក្រុមប្រាសាទរបងរមាស។

16 days ago
តើប្រាសាទណាខ្លះ ដែលកសាងក្នុងរចនាបថភ្នំដា?
○ ប្រាសាទដែលកសាងក្នុងរចនាបថភ្នំដា កសាងក្នុង ស.វ ទី ៥-៧ ដូចជា៖
• រូងភ្នំ ឬ រូងគុហា នៅចង្កេះភ្នំដា
• ប្រាសាទអាស្រមមហាឥសី
• ប្រាសាទគុកព្រះធាតុ (កំពង់ចាម ភ្នំហាន់ជ័យ)
• ប្រាសាទគុកព្រះធាតុ (នៅសម្បូណ៌ព្រៃគុក)

18 days ago
តើរចនាបថប្រាសាទខ្មែរ មានចំនួនប៉ុន្មាន? អ្វីខ្លះ?
○ រចនាបថប្រាសាទខ្មែរ មានចំនួន ១៣ គឺ៖
• រចនាបថភ្នំដា
• រចនាបថសម្បូណ៌ព្រៃគុក
• រចនាបថព្រៃក្មេង
• រចនាបថកំពង់ព្រះ
• រចនាបថគូលែន
• រចនាបថព្រះគោ
• រចនាបថបាខែង
• រចនាបថកោះកេរ្តិ៍
• រចនាបថបន្ទាយស្រី
• រចនាបថឃ្លាំង
• រចនាបថបាពួន
• រចនាបថអង្គរវត្ត
• រចនាបថបាយ័ន។
○ រចនាបថប្រាសាទខ្មែរ មានចំនួន ១៣ គឺ៖
• រចនាបថភ្នំដា
• រចនាបថសម្បូណ៌ព្រៃគុក
• រចនាបថព្រៃក្មេង
• រចនាបថកំពង់ព្រះ
• រចនាបថគូលែន
• រចនាបថព្រះគោ
• រចនាបថបាខែង
• រចនាបថកោះកេរ្តិ៍
• រចនាបថបន្ទាយស្រី
• រចនាបថឃ្លាំង
• រចនាបថបាពួន
• រចនាបថអង្គរវត្ត
• រចនាបថបាយ័ន។
19 days ago
តើស្តេចអង្គណាដែលបានកែច្នៃអក្សរពីបល្លវៈ និង ចាលុក្សៈ មកជាលក្ខណៈអក្សរខ្មែរ?
○ គឺព្រះបាទ យសោវរ្ម័នទី ១។
○ គឺព្រះបាទ យសោវរ្ម័នទី ១។
20 days ago
តើសិលាចារឹកណាដែលមានចុះកាលបរិច្ឆេទមុនគេបង្អស់? នៅឆ្នាំណា?
○ សិលាចារឹកដែលមានចុះកាលបរិច្ឆេទមុនគេបង្អស់នៅកម្ពុជា គឺ សិលាចារឹកទួលវត្តគំនូរ K.៦០០ ឆ្នាំ ៥៣៣ មហាសករាជ ថ្ងៃ ១៣ កើត ខែមាឃ បុស្ស នក្សត្រ (ព្រះចន្ទស្ថិតនៅផ្កាយបុស្ស) ត្រូវនឹងឆ្នាំ ៦១២ គ.ស។

21 days ago
តើនៅសម័យហ្វូណន មានសិលាចារឹកប៉ុន្មានផ្ទាំង? អ្វីខ្លះ?
○ នៅសម័យហ្វូណន មានសិលាចារឹកចំនួន ៤ ផ្ទាំង គឺ៖
១. សិលាចារឹកវ៉ូកាញ់ (នៅខេត្តញ៉ាត្រាង កម្ពុជាក្រោម)។
២. សិលាចារឹកទន្លេបាទី (ខេត្តតាកែវ)។
៣. សិលាចារឹកអ្នកតាដំបងដែក។
៤. សិលាចារឹកប្រាសាទ ៥ ល្វែង។

22 days ago
តើខ្មែរចាប់ផ្តើម សរសេរអក្សរនៅ ស.វ ទីប៉ុន្មាន?
○ ខ្មែរចាប់ផ្តើមចារសិលាចារឹក នៅ ស.វ ទី ៣ នៃ គ.ស។

23 days ago
តើអក្សរខ្មែរ មានការវិវត្តប៉ុន្មានដំណាក់កាល?
○ អក្សរខ្មែរ មានការវិវត្ត ១០ ដំណាក់កាល រហូតមកដល់បច្ចុប្បន្ននេះ។

24 days ago
តើខ្មែរ ខ្ចីអក្សរអ្នកណាមកប្រើ?
○ ខ្មែរបានខ្ចីអក្សរឥណ្ឌាខាងត្បូងមកប្រើ គឺ អក្សរបល្លវៈ និង ចាលុក្សៈ។
○ ខ្មែរបានខ្ចីអក្សរឥណ្ឌាខាងត្បូងមកប្រើ គឺ អក្សរបល្លវៈ និង ចាលុក្សៈ។
24 days ago
តាមទស្សនៈអ្នកប្រាជ្ញមួយចំនួននិយាយថា ការប្រេះស្រាំគ្នាធំៗក្នុងព្រះពុទ្ធសាសនា នាំឲ្យមានមហាសង្គាយនា តើបណ្តាលមកពីមូលហេតុអ្វី?
○ តាមទស្សនៈអ្នកប្រាជ្ញមួយចំនួននិយាយថា ការប្រេះស្រាំគ្នាធំៗក្នុងព្រះពុទ្ធសាសនា នាំឲ្យមានមហាសង្គាយនាទាំងពួង រមែងកើតឡើងដោយសារតែមានទំនាស់រវាងក្រុមសង្គិក (មហាយាន) និង ក្រុមស្ថវិរៈ ដ៏តឹងតែង (ថេរវាទ)។ ទំនាស់រវាងនិកាយទាំង ២ បានកើតឡើងជាផ្លូវការនៅក្នុងអង្គមហាសន្និបាតមួយទៀត ដែលត្រូវប្រារព្ធឡើងនៅប្រមាណជាង ៣៧ ឆ្នាំក្រោយមក ហើយជាលទ្ធផល ភាពតានតឹងដែលចេះតែកើតឡើងនៅក្នុងសហគមន៍សង្ឃ ជុំវិញបញ្ហាធម៌វិន័យ តួនាទីរបស់គ្រហស្ថ និង ធម្មជាតិរបស់ព្រះអរហន្ត។ ក្នុងសម័យនោះ (ស.វ ទី ៣ មុន គ.ស) នៅក្នុងនិកាយទាំង ២ មានក្រុមតូចៗ ១៨ ទៀត ដែលមានវិវាទខ្វែងគំនិតគ្នា មិនស៊ីសង្វាក់គ្នា អំពីអត្ថន័យទស្សនៈ ចំណោទបញ្ហាផ្នែកសាសនា និង ទិដ្ឋនៃវិន័យបញ្ញត្តិ។

26 days ago
ចូរនិយាយពីសង្គាយនាលើកទី ៤។
○ មហាសង្គាយនាលើកទី ៤ ត្រូវបានប្រារព្ធឡើងក្រោមព្រះរាជនូបត្ថមព្រះបាទ កន្និស្ក នៅឆ្នាំ ១០០ នៃ គ.ស នៅឯចលន្ទា ឬ សព្វថ្ងៃគេហៅថា កាស្មៀ។ និកាយទាំង ២ (មហាយាន និង ហីនយាន) បានមកចូលរួមក្នុងមហាសន្និបាតនេះ ដើម្បីបង្កើតឲ្យមានសន្តិភាពដល់ក្រុមផ្សេងៗទៀត ប៉ុន្តែក្រុម ថេរវាទ បានបដិសេធមិនទទួលស្គាល់យថាភាព (ប្រភព ឬ ដំណើរការកើតមានពិតប្រាកដ) របស់ខ្លួន។

ចូរនិយាយពីសង្គាយនាលើកទី ៣។
○ មហាសង្គាយនាលើកទី ៣ ត្រូវបានរៀបចំឡើងនៅទីក្រុងបត្តលីបុត្រ ដោយមានការស្នើរឡើងរបស់ព្រះបាទ អសោកមហារាជ នៅ ស.វ ទី ៣ មុន គ.ស និង ក្រោមអធិបតីភាពរបស់ព្រះមហាមោគ្គល្លាន បុត្រ តិស្សត្ថេរ។ មហាសន្និបាតនេះ ត្រូវបានធ្វើឡើងដើម្បីធ្វើវិសុទ្ធិកម្មចំពោះអ្នកបួសក្លែងក្លាយជាច្រើន ដែលបានបន្លំខ្លួនពួនជ្រក នៅក្រោមស្លាកសហគមន៍សង្ឃព្រះពុទ្ធសាសនា។ អ្នកបួសក្លែងក្លាយទាំងនោះ បានចូលបួសដោយសារតែមានការគោរពបូជា និង ការឧបត្ថមផ្គត់ផ្គង់យ៉ាងបរិបូណ៍នៃញាតិវង្ស។ អង្គសន្និបាត បានបដិសេធនូវទស្សនៈមច្ឆាទិដ្ឋិខុសឆ្គងទាំងឡាយ ដោយដាក់បញ្ចូលនូវទស្សនៈវិជ្ជាល្អិតសុខុម (អភិធម្ម) ទាំងក្នុងលទ្ធិ (ធម៌) និង ក្រឹត្យក្រមរបស់បព្វជិត (វិន័យ) ដែលត្រូវសូត្រផ្ទៀងផ្ទាត់នៅក្នុងបឋមមហាសង្គាយនា។ លទ្ធផលផ្សេងទៀត ដែលសម្រេចចេញពីមហាសន្និបាតនេះ គឺបញ្ចូនសាសនទូតទៅកាន់ប្រទេសដទៃចំនួន ៩ កន្លែង ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា។

27 days ago
ចូរនិយាយពីមហាសង្គាយនាលើកទី ២។
○ មហាសង្គាយនាលើកទី ២ ត្រូវបានប្រារព្ធឡើងនៅទីក្រុងវេសាលី។ គោលបំណងនៃមហាសង្គាយនានេះ គឺដើម្បីដោះស្រាយចំនោទ ១០ ប្រការ ដែលជារបៀបរបបប្រតិបត្តិរបស់អ្នកបួស ដូចជា ការប្រើរូបិយវត្ថុ ការផឹកគ្រឿងស្រវឹង និង អនិយត្ថភាព (ភាពមិនប្រកតី) ផ្សេងទៀតរបស់សង្ឃនៃសម្ព័ន្ធវិជ្ឈាន។

28 days ago
ចូរនិយាយពីមហាសង្គាយនាលើកទី ១។
○ មហាសង្គាយនាលើកទី ១ បានប្រារព្ធឡើងនៅទីក្រុងរាជគ្រឹះ គឺបន្ទាប់ពីព្រះពុទ្ធអង្គទ្រង់ចូលនិព្វានបាន ៣ ខែ។ មហាសង្គាយនានេះ ស្ថិតនៅក្រោមការដឹកនាំរបស់ព្រះមហាកស្សប្បត្ថេរ។ គោលបំណងនៃមហាសង្គាយនានេះ គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់អនុម័តព្រមព្រៀងនូវលទ្ធិ ដែលជាការបង្រៀនពិតប្រាកដរបស់ព្រះពុទ្ធ និង វិន័យដ៏ត្រឹមត្រូវសម្រាប់បព្វជិតភាវៈ (អ្នកបួស)។

30 days ago
ហេតុអ្វីបានជាមានការលេចឡើងនូវធម៌ថ្មីក្នុងព្រះពុទ្ធសាសនា? តើមានអ្វីកើតឡើង?
○ បន្ទាប់ពីព្រះពុទ្ធទ្រង់ចូលបរិនិព្វាន ទ្រង់បានផ្ដាំសាវ័កទាំងពួងរបស់ព្រះអង្គ ឲ្យប្រតិបត្តិសង្រ្គោះរៀងៗខ្លួនជាមួយវិរិយកម្ម ដោយមានធម៌វិន័យដែលព្រះអង្គបានសម្ដែងហើយនោះ ជាមគ្គុទេសក៍ចុះ។
° ដោយហេតុនៅសម័យកាលនោះ ការបង្រៀនប្រៀនប្រដៅរបស់អ្នកគោរពព្រះពុទ្ធសាសនា មានលក្ខណៈផ្ទាល់មាត់បែបប្រពៃណី។ ហេតុនេះ មិនយូរប៉ុន្មានក៏លេចចេញនូវគោលធម៌ថ្មី។
☆ ដូចនេះ ដើម្បីធានានូវសាមគ្គីភាព និង ការស្របគ្នានៃសហគមន៍សង្ឃ ការធ្វើវិសុទ្ធកម្មក៏ក្លាយទៅជាភាពចាំបាច់។
° ប្រការនេះ នាំឲ្យមានការប្រជុំសង្ឃយូរម្ដងៗ ដើម្បីឲ្យមានការព្រមព្រៀងគ្នាផ្នែកលទ្ធិ និង ការប្រតិបត្តិធម៌វិន័យ។ ការប្រជុំបែបនេះ រហូតមកដល់បច្ចុប្បន្នមានតែ ៤ ដងប៉ុណ្ណោះ ហើយការជួបជុំគ្នានេះហៅថា មហាសង្គាយនា។

1 month ago
តើព្រះពុទ្ធបានប្រារព្ធមហាសន្និបាតដំបូងនៅឯណា? មានព្រះសង្ឃប៉ុន្មានព្រះអង្គចូលរួម? មានអត្ថន័យយ៉ាងដូចម្តេច?
○ នៅថ្ងៃ ១៥ កើត ខែ មាឃ ឆ្នាំ រកា ព្រះពុទ្ធបានប្រារព្ធមហាសន្និបាតដំបូង នៅក្នុងព្រៃវេរវន្ត ជិតក្រុងរាជគ្រឹះ ដោយមានព្រះសង្ឃ ១២៥០ អង្គចូលរួម។ ក្នុងឱកាសមហាសន្និបាតនេះ ព្រះសម្មាសម្ពុទ្ធបានប្រកាសធម្មនុញ្ញរបស់សាសនា ដល់សមាជិកទាំងអស់សម្រាប់ធ្វើជាក្រឹត្យក្រមអនុវត្តន៍ និង ដើម្បីផ្សព្វផ្សាយដល់មហាជនទូទៅឲ្យដឹងពីគោលការណ៍ ដែលព្រះពុទ្ធសាសនាប្រកាន់យកក្នុងឋានៈជាសាសនាថ្មី។ ធម្មនុញ្ញថ្មីនេះ ព្រះអង្គឲ្យឈ្មោះថា ឱវាទបាដិមោក្ខ ដែលមាន ៥ ជំពូក និង ចែកចេញជា ១១ មាត្រា។

តើអគ្គសាវ័កស្ដាំ និង អគ្គសាវ័កឆ្វេងរបស់ព្រះពុទ្ធមានឈ្មោះអ្វី?
○ អគ្គសាវ័កឆ្វេងស្ដាំរបស់ព្រះពុទ្ធមានឈ្មោះ៖
• អគ្គសាវ័កស្ដាំ ព្រះនាមសារីបុត្រជាព្រះអរហន្ដ ដែលមានបញ្ញាឯកក្នុងត្រៃលោក ក្រៅពីព្រះពុទ្ធចេញទៅ គ្មានបុគ្គលណាប្រៀបផ្ទឹមបាន។ ព្រះសារីបុត្រនាមដើមឈ្មោះ ឧបគិស្ស។
• អគ្គសាវ័កឆ្វេង ព្រះនាមមោគ្គលាន ជាព្រះអរហន្ដឯកខាងឫទ្ធិ ក្រៅពីព្រះពុទ្ធចេញទៅ គ្មានបុគ្គលណាប្រៀបផ្ទឹមបាន។ ព្រះមោគ្គលាន នាមដើមឈ្មោះ កោលិត។

តើអ្នកដែលបានសម្រេចធម៌បន្ទាប់ពីព្រះពុទ្ធហៅថាអ្វី? តើអ្នកណា?
○ អ្នកដែលបានសម្រេចធម៌បន្ទាប់ពីព្រះពុទ្ធហៅថា អនុពុទ្ធ គឺកោណ្ឌញ្ញ។
○ អ្នកដែលបានសម្រេចធម៌បន្ទាប់ពីព្រះពុទ្ធហៅថា អនុពុទ្ធ គឺកោណ្ឌញ្ញ។
1 month ago
តើបញ្ចវគ្គីភិក្ខុមានឈ្មោះអ្វីខ្លះ?
○ បញ្ចវគ្គីភិក្ខុមានឈ្មោះ ដូចជា៖
• កោណ្ឌញ្ញ
• ភទ្ទយ
• កម្ដិលៈ
• អស្សជិ
• មហានាម
○ បញ្ចវគ្គីភិក្ខុមានឈ្មោះ ដូចជា៖
• កោណ្ឌញ្ញ
• ភទ្ទយ
• កម្ដិលៈ
• អស្សជិ
• មហានាម
1 month ago
តើព្រះពុទ្ធប្រោសអ្នកណាមុនគេបន្ទាប់ពីត្រាស់ដឹង? ហេតុអ្វី?
○ ព្រះពុទ្ធប្រោសបញ្ចវគ្គីភិក្ខុមុនគេ ព្រោះបញ្ចវគ្គីភិក្ខុ បានមកតាមបម្រើព្រះពុទ្ធអង្គ នៅពេលដែលព្រះអង្គយាងចេញមកសាងផ្នួស។ នៅពេលដែលព្រះអង្គលែងធ្វើទុក្ខកិរិយា បញ្ចវគ្គីភិក្ខុ បានរត់ចោលព្រះពុទ្ធអង្គទៅនៅកន្លែងផ្សេង។ មុនពេលចាកចេញ បញ្ចវគ្គីភិក្ខុ បានឲ្យព្រះពុទ្ធសន្យាថា ប្រសិនបើបានត្រាស់ដឹងត្រូវតែប្រោស បញ្ចវគ្គីភិក្ខុ មុនគេ។