គ្រូបង្រៀនក៏ដោយ សាស្រ្ដាចារ្យក៏ដោយ ត្រូវប្រកាន់ឥរិយាបថយ៉ាងដូចម្ដេចខ្លះ ដើម្បីជៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀន និង ក្នុងមជ្ឈដ្ឋានសង្គម?
○ ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀន និង ក្នុងមជ្ឈដ្ឋានសង្គម បុគ្គលិកសិក្សាត្រូវ៖
1. មានទំនាក់ទំនងល្អជាមួយសហសេវិក។
2. មានទំនាក់ទំនងយ៉ាងប្រសើរ ជាមួយថ្នាក់ដឹកនាំសាលាគណៈនាយក ដោយមិនប្រកាន់ឋានៈវណ្ណៈ ឬ តួនាទី។
3. ចេះជួយយកអាសាគ្នាទៅវិញទៅមក ស្រឡាញ់រាប់អានគ្នាជាភាតរភាព និង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ព្រមទាំងចេះអត់ធ្មត់ មានសន្ដានចិត្តល្អជានិច្ច។
4. ជៀសវាងការអួតអាងថា ខ្លួនគ្រាន់បើជាងគេ (Fanfaronner) ការបន្ដុះបង្អាប់គ្នា ការនិយាយអាក្រក់ពីគ្នា ការមិនទុកចិត្តគ្នា ការប្រមាថមើលងាយអ្នកទន់ខ្សោយ ការប្រើប្រាស់សម្ដីគំរោះគំរើយ ការប្រមាថមើលងាយអ្នកទន់ខ្សោយ ការរស់នៅផ្ដាច់ខ្លួនអំពីសមូហភាព ការគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន... ជៀសវាងការសាបព្រួសភាពឥតសណ្ដាប់ធ្នាប់ ភាពគ្មានវិន័យ ភាពអណាធិបតេយ្យក្នុងជួរសហសេវិក ឬ សមូហភាពសិស្ស និស្សិត។

9 months ago