Logo
វប្បធម៌​ ទូទៅ
3 months ago
មង្គលទី ១២ គឺការបរិច្ចាកទាន។ តើ “ទាន” ក្នុងមង្គលទី ១៥ នេះសំដៅលើទានអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។
--- ចម្លើយ​​ ---
ក.អាមិសទានមាន
· បិណ្ឌបាត គ្រឿងបរិភោគ មានស្បៀងអាហារទទួលទាន។
· ស្បង់ចីរវ គ្រឿងដណ្តប់សំរាប់បិទបាំងកាយ មានសំលៀកបំពាក់។
· សេនាសនៈ គ្រឿងស្នាក់អាស្រ័យ មានទីជំរក គ្រឿងសង្ហារឹម។
· គិលាភេស្ជៈ ថ្នាំសង្កូវសំរាប់ព្យាបាលរោគ និង ទឹកដោះគោ ទឹកផ្លែឈើ។
ខ. ធម្មទានមាន
· សំដែងធម៌ទេសនា ដើម្បីអប់រំទូន្មានឱ្យស្គាល់ខុសត្រូវ ស្គាល់បុណ្យបាប។
· វិបស្សសនាធុរៈ៖ ធ្វើកម្មដ្ធាន អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្ចង់អារម្មណ៍។
· រក្សាសីល៖ អប់រំមនុស្សឱ្យប្រព្រឹត្តនូវអំពើល្អ មានសីល សមាធិ បញ្ញា។
· ផ្តល់ពុទ្ធិ៖ ចំណេះដឹង ផ្តល់គំនិត ផ្តល់យោបល់ និង ផ្តល់មធ្យោបាយជាគន្លឹះសំរាប់ដោះស្រាយបញ្ហា ឬ ល្បិចទូទៅ។
វប្បធម៌​ ទូទៅ
3 months ago
ព្រះបាទ នរោត្តម សីហនុ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្តម សុរាម្រឹត និង ស៊ីសុវត្ថិមុនីរង្ស កុសមៈនារីរ័ត្ន សិរីវឌ្ឃនា។
ក. តើព្រះបាទ នរោត្តម សីហនុ ប្រសូតនៅថ្ងៃទី ខែ ឆ្នាំណា? ចូលទីវង្គត់នៅថ្ងៃ ខែ ឆ្នាំណា?
ខ. ចូរសរសេព្រះនាមពេញរបស់ព្រះបាទ នរោត្តម សីហនុ ព្រះបរមនាម ព្រះបរមនាមកិតិ្តយស និង បរមនាម សោយព្រះទីវង្គត់។
--- ចម្លើយ​​ ---
ក. ប្រសូត៖ ៣១ តុលា ឆ្នាំ ១៩២២ ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះវរបិតាឯករាជជាតិ ទ្រង់បានសោយព្រះទីវ​ង្គត់នៅថ្ងៃ ច័ន្ទ ទី ១៥ តុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ​ ១៥ រោច ខែ ភទ្របទ ឆ្នាំ រោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទី (ម៉ោងនៅរាជធានី ភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។
ខ. ព្រះនាមពេញ៖ ព្រះករុណ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។
· ព្រះបរមនាម៖ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មឥកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី។
· ព្រះបរមនាមកិត្តិយស៖ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ។
វប្បធម៌​ ទូទៅ
3 months ago
ដូចម្តេចដែលហៅថា ទំនៀមទម្លាប់? វប្បធម៌? អរិយធម៌?
○ ដែលហៅថា ទំនៀមទម្លាប់ គឺជា ទង្វើដែលធ្វើក្នុងជីវភាពប្រចាំថ្ងៃ តៗគ្នានៅក្នុងសង្គមនាំឱ្យយើងហៅថាទម្លាប់។
◈ វប្បធម៌ គឺជា:ទំនៀមទម្លាប់ ដែលយើងប្រតិបត្តិជាប្រចាំថ្ងៃនៅក្នុងសង្គមតៗគ្នា ហើយវាកើតឡើងជាប់នៅក្នុងសង្គមមូយ នាំឱ្យកើតចេញជាវប្បធម៌។
◈ អរិយធម៌ គឺជា ភាពទំនើប ភាពប្រសើរ ខ្ពង់ខ្ពស់របស់វប្បធម៌ ហៅថាអរិយធម៌។
📍ឧទាហរណ៍៖​​ នៅក្នុងសង្គមខ្មែរ ព្រះមហាក្សត្រមានទម្លាប់កសាងប្រាសាទ ដើម្បីឧទ្ទិសដល់ព្រះអាទិទេពផ្សេងៗ។ ការកសាងប្រាសាទរបស់ព្រះមហាក្សត្រ ពីមួយអង្គទៅ មួយអង្គបានក្លាយទៅជាវប្បធម៌នៃការកសាងប្រាសាទ ដើម្បីឧទ្ទិសដល់ព្រះអទិទេព។ ដោយសារការកសាងប្រាសាទនេះមានភាពល្អ ភាពខ្ពង់ខ្ពស់ ប្រសើរនេះដែលស្តេចមួយអង្គមិនអាចធ្វើដូចស្ដេចមួយអង្គទៀតបានហៅថាអរិយធម៌នៃការកសាងប្រាសាទ។
✨ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង អរិយធម៌កើតនៅគ្រប់កន្លែង និង គ្រប់ពេលវេលា។ ទាំងអស់នេះមិនបានឈប់នៅមួយកន្លែងនោះទេ គឺ វាមានដំណើរវិវត្តន៍ជានិច្ច។
វប្បធម៌​ ទូទៅ
3 months ago
គេថា “សង្គមខ្មែរជាសង្គមមាតាធិបតេយ្យ”។ ចូរបំភ្លឺដោយលើកឧទាហរណ៍មកបញ្ជាក់។
○ គេថា “សង្គមខ្មែរ ជា សង្គមមាតាធិបតេយ្យ”
• ពាក្យថា សង្គមមាតាធិបតេយ្យ មានន័យថា បណ្តុំ ឬ ក្រុមមនុស្សដែលប្រកាន់យកមេ ឬ ម្តាយជាធំ។
• តាមរយៈន័យខាងលើនេះ សំដៅលើប្រទេសកម្ពុជា ដែលប្រកាន់យកស្ត្រីជាធំ។ គំនិតដែលយល់ដូច្នេះ គឺជាការ ត្រឹមត្រូវ ព្រោះថា តាំងពីអតីតកាលរៀងមកដល់បច្ចុប្បន្នយើងឃើញថា ឥទ្ធិពលរបស់ស្រ្តីពិតជាមានកម្លាំងខ្លាំងក្លា។
• យើងក្រលេមើលទៅក្នុងប្រវត្តិសាស្ត្រខ្មែរនាអតីតកាល ស្តេចទី ១ របស់ខ្មែរសម័យនគរភ្នំ ប្រទេសយើងមានស្តេច ស្រីមួយអង្គ គឺ ព្រះនាង លីវយី ជាមេដឹកនាំដ៏ឆ្នើម ហើយជាមេទ័ពដ៏អង់អាច​ក្លាហាន។
• សម័យមហានគរ ព្រះនាង ឥន្រ្ទ ទេវី ជា ឧត្តមមេហសីដែលបានជួយរាជកិច្ចរបស់ ព្រះបាទ ជ័យវរ្ម័ន ទី ៧ ធ្វើឱ្យនគរខ្មែរល្បីរន្ទឺ។
• ការនិយមមេ បុព្វបុរសខ្មែរប្រើប្រាស់ពាក្យមេដាក់មុខពាក្យផ្សេងៗ។ ក្នុងស្ថាបត្យកម្មសំណង់ប្រាសាទ ក៏គេយកពាក្យ មេដាក់ពីមុខដូចជា ប្រាសាទមេបុណ្យខាងកើត មេបុណ្យខាងលិច​។
• ជំនឿមេអារក្ស មេធ្មប់។ ទំនៀមទម្លាប់ប្រពៃណី ក្រមុំចូល​ម្លប់។
• ក្នុងសុភាសិតខ្មែរ​ ក៏បានលើកបង្ហាញឱ្យឃើញ ពីតម្លៃស្រ្តីដែរ ដូចជា ស៊ូស្លាប់បាកុំឱ្យស្លាប់មេ សំណាបយោង​ដីស្រីយោងបុរស ជាដើម។
• បច្ចុប្បន្ននេះទៀតសោត ស្ត្រីខ្មែរបានធ្វើមន្ត្រី រដ្ធមន្ត្រី ប្រធានក្រុមហ៊ុន តាមក្រសួងស្ថាប័ននានា ហើយស្ត្រីខ្លះ មានបញ្ញាឈ្លាសវៃ មិនចាញ់បុរសនោះឡើយ។
• បើនិយាយពីស្រ្តីដែលជាមេផ្ទះវិញ មានសមត្ថភាព ធ្វើការបានច្រើន ដែលច្រើនពោលពាក្យថា ស្រ្តីធ្វើការ ១០០ ជំពូក ដែលបុរសមិនអាចធ្វើបាន។ មួយចំណែកទៀត ការអាកាត់សេចក្តីលំបាកក្នុងគ្រួសារខ្មែរ​បច្ចុប្បន្ន គឺ ស្រ្តីនេះឯង ជា អ្នកចេញមុខ។ ឧបមាថាមានគេមកស្តីដណ្តឹងកូន បើប្តីថាឱ្យ ស្ត្រីថាមិនឱ្យ គឺ ប្តីពិតជាតាមប្រពន្ធ។ សេចក្តីដូចជា បានរៀបរាប់រួចមកអាចជាភស្តុតាងថា ស្រ្តីខ្មែរក្នុងសម័យណាមួយក៏ដោយ នៅតែដើរតួរសំខាន់ក្នុងសង្គមពិតមែន។
វប្បធម៌​ ទូទៅ
3 months ago
តើការអប់រំសីលធម៌របស់ព្រះពុទ្ធមានទំនាក់ទំនងនឹងសិទ្ធិមនុស្សដែរឬទេ? ចូរពន្យល់។
○ ការអប់រំសីលធម៌ព្រះពុទ្ធសសាសនា មានទំនាក់ទំនងនឹងសិទ្ធិមនុស្ស ដូចតទៅ៖
· បាណាតិបាត = វៀរចាកការបៀតបៀនជីវិតមនុស្សសត្វដោយចេតនា ឬ អចេតនា = សិទ្ធិរស់រានមានជីវិត។
· អទិន្ធាទាន = វៀរចាកការកេងប្រវ័ញ្ច​ ឬ កេងបន្លំទ្រព្យសម្បតិ្តអ្នកដទៃ = សិទ្ធិមានកម្មសិទ្ធិស្របច្បាប់។
· កាមេ = វៀរចាកការបំពានច្បាប់ ឬ ប្រព្រឹត្តកាមគុណលើកូនប្រពន្ធអ្នកដទៃ = សិទ្ធិកសាងគ្រួសារ និង សិទ្ធិ រស់នៅក្នុងភាពសុខសាន្ត។
· មុសាវាទ = វៀរចាកការនិយាយកុហក ញុះញង់ បំបែកបំបាក់ = សិទ្ធិទទួលព័ត៍មានច្បាស់លាស់។
· សុវាមេរយ = វៀរចាកការសេពសុរា គ្រឿងស្រវឹង = សិទ្ធិរស់នៅក្នុងសេចក្តីថ្លៃថ្នូរ។
វប្បធម៌​ ទូទៅ
3 months ago
ចូរបំភ្លឺអត្ថន័យនៃបុណ្យកឋិនទាន។
○ បុណ្យកឋិនទាន គឺជា កុសលដែលធ្វើឡើងដោយការនាំសំពត់ ចីវ ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស។ ក្នុងរយៈពេល ២៩ ថ្ងៃ គឺ រាប់ចាប់ពីថ្ងៃទី ១ រោច ខែអស្សុជ ដល់ ១៥ កើត ខែ កត្តិក ឱ្យលោកក្រាលគ្រង ដើម្បីលោកបានអនិសង្ឃប្រាំតាមពុទ្ធានញ្ញាតិ ហៅថា កឋិនទាន ឬ កឋិន។
🔆 កឋិនទានពិសេសប្លែកពីទានទាំងពួង ដោយហេតុ ៥ យ៉ាង គឺ៖
· បុណ្យនេះ មិនអាចធ្វើរាល់ថ្ងៃ រាល់ខែ បានទេ ក្នុងមួយឆ្នាំធ្វើបានតែម្តង ធ្វើក្នុងថ្ងៃណាមួយក៏បាន ១ វត្តបានតែម្តងគត់ក្នុងមួយរដូវ។
· វត្ថុ គឺជា សំពត់ដែលជាកឋិនវត្ថុ បានតែស្បង់ ឬ ចីពរ ឬ សង្ឍាដី ក្រៅពីនេះ ពុំបានទេ សូម្បីតែវត្ថុបីរួមគ្នាក៏បាន។
· អ្នកធ្វើ និង សង្ឃក្រាលគ្រងគប្បីធ្វើឱ្យបានត្រឹមត្រូវ តាមវិន័យបញ្ញាត្តិ។
· បុគ្គលអ្នកធ្វើ បានអនិសង្ឃប្រាំយ៉ាង ដែលមានចែងក្នុងវិន័យបិដកភាគទី ៩។
· បដិគ្គាឋាតៈ (អ្នកទទួល) បានតែភិក្ខុ ក្រៅពីនេះ ពុំបាន ហើយភិក្ខុនោះ​ លុះត្រាតែបាននៅវស្សាអស់បីខែទើបបាន។
វប្បធម៌​ ទូទៅ
3 months ago
ដូចម្តេចដែលហៅថា ទសពិធរាជធម៌? តើទសពិធរាជធម៌មានអ្វីខ្លះ?
○ ដែលហៅថា ទសពិធរាជធម៌ គឺ ធម៌ទាំង ១០ ប្រការដែលជាការប្រកាន់របស់មហាក្សត្រ ឬ ធម៌ ១០ ប្រការសម្រាប់ព្រះរាជា ទ្រង់ប្រតិបត្តិ ព្រមទាំងណែនាំ ពួកសេនាបតី មន្ត្រីតូចធំ និង រាស្ត្រប្រជាឱ្យប្រព្រឹត្តផង។
☆ ទសពិធរាជធម៌ មានដូចតទៅ៖
· ទាន៖ ការធ្វើអំណោយ
· សីល៖ ការប្រព្រឹត្តដោយកាយវាចាចិត្ត សុចរិត ឬ រក្សាសីល
· បរិច្ចាត៖ ការលះបង់សេចក្តីកំណាញ់ លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ
· អាជ្ជវៈ៖ មានចិត្តស្មោះត្រង់ ប្រកាន់សច្ចធម៌
· មទ្ធវៈ៖ សេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា ប្រើសំដីដ៏ពិរោះ ផ្អែមល្ហែម
· គនៈ៖ ការព្យាយាមកំចាត់ចោលនូវចិត្តអាក្រក់ ទាំងកាយ វាចា ចិត្ត តាំងខ្លួនក្នុងអំពើល្អ ឬ ការប្រកាន់នបោសថសីល តាមកាលកំណត់
· អក្តោធនៈ៖ មិនបញ្ចេញអាការៈ ច្រងេងច្រងាង ឬ មិនធ្វើឱ្យអ្នកដទៃក្តៅក្រហាយ
· អរិហឹសា៖ មិនបៀបបៀន សងសឹកអ្នកដទៃ ហ៊ានទទួលខុសត្រុវចំពោះកំហុសរបស់ខ្លួន
· ខន្តី៖ សេចក្តីអត់ធន់ ការអត់ធ្មត់
· អរិរោធនៈ៖ ការធ្វើមិនឱ្យខុសឆ្គងពីគន្លងច្បាប់ ឬ មិនបំពានច្បាប់។
វប្បធម៌​ ទូទៅ
3 months ago
ចូររៀបរាប់ឈ្មោះឆ្នាំរបស់ខ្មែរ ឱ្យបានត្រឹមត្រូវ ព្រមទាំងឈ្មោះសត្វតំណាងឆ្នាំនីមួយៗផង។
○ ឈ្មោះឆ្នាំរបស់ខ្មែរ ព្រមទាំងឈ្មោះសត្វតំណាងឆ្នាំនីមួយៗ៖
· ឆ្នាំជូត (សត្វកណ្តុរ)
· ឆ្នាំឆ្លូវ (សត្វគោ)
· ឆ្នាំខាល (សត្វខ្លា)
· ឆ្នាំថោះ (សត្វទន្សាយ)
· ឆ្នាំរោង (សត្វនាគរាជ)
· ឆ្នាំម្សាញ់ (សត្វពស់)
· ឆ្នាំមមី (សត្វសេះ)
· ឆ្នាំមមែ​(សត្វពពែ)
· ឆ្នាំវក (សត្វស្វា)
· ឆ្នាំរកា (សត្វមាន់)
· ឆ្នាំច (សត្វឆ្កែ)
· ឆ្នាំកុរ (សត្វជ្រូក)
វប្បធម៌​ ទូទៅ
4 months ago
តើអ្នកយល់ថាសីលធម៌ និងប្រពៃណីផ្សេងៗរបស់ខ្មែរមានលក្ខណៈកសាងអភិវឌ្ឃសង្គមដែរឬទេ? ចូរពន្យល់។
○ សីលធម៌ និង ប្រពៃណីផ្សេងៗរបស់ខ្មែរ មានលក្ខណៈកសាង និង អភិវឌ្ឃ៍សង្គម។
ក. សីលធម៌
· ធ្វើឲ្យគ្រួសារ ចេះយោគយល់គ្នា
· ធ្វើឲ្យមនុស្ស ចេះអត់អោនគ្នា
· អនុគ្រោះគ្នា
· គ្មានជម្លោះ ឬ សង្គ្រាម
· គ្មានអំពើរហឹង្សា
· ទទួលបានសន្តិភាព
ខ. ប្រពៃណី
· បុណ្យផ្សេងៗ ជាមធ្យោបាយក្នុងការកសាងរចនាសម្ព័ន្ធសង្គម
· បុណ្យបញ្ជាក់ពិសាមគ្គីភាព
· ចេះរក្សាវប្បធម៌
· ធ្វើឲ្យសង្គមមានសន្តិភាព
· មានសន្តិភាព នាំឲ្យមានការអភិវឌ្ឃសង្គម
វប្បធម៌​ ទូទៅ
4 months ago
នៅក្នុងលទ្ធិព្រះពុទ្ធសាសនា “រតនត្រ័យ” ឬ “កែវទាំងបី” មានអ្វីខ្លះ? ចូរបកស្រាយពន្យល់។
○ នៅក្នុងលទ្ធិពុទ្ធសាសនា “រតនត្រ័យ” ឬ “កែវទាំងបី” មាន៖ ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ។
✽ ទំនាក់ទំនងរវាងកែវទាំងបី មាន៖
· ព្រះពុទ្ធជាបរមគ្រូ ព្រះធម៌ជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអ្នករក្សាធម៌។
· បើគ្មានព្រះពុទ្ធ ក៏គ្មានព្រះធម៌។
· បើគ្មានព្រះសង្ឍ ព្រះពុទ្ធ ព្រះធម៌ ក៏ត្រូវសាបសូន្យដែរ។
✨​ ហេតុនេះពុទ្ធសាសនានិកជន បានតំកល់ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ជាកែវទាំងបីដែលជាទីពឹង និង ជាទីពុំនាក់។
វប្បធម៌​ ទូទៅ
4 months ago
តើសេចក្តីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធសាសនាមានប៉ុន្មានប្រការ? គឺអ្វីខ្លះ?
○ សេចក្តីសុខរបស់មនុស្ស តាមទស្សនៈរបស់ព្រះពុទ្ធសាសនាមាន ៥ ប្រការ គឺ៖
• អត្ថិសុខ៖ សេចក្តីសុខ ព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់។
• ភោគសុខ៖ សេចក្តីសុខ ដែលកើតពីការបានប្រើប្រាស់ទ្រព្យសម្បត្តិដោយក្តីរីករាយសប្បាយចិត្ត គឺថា ខ្លួនបានប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួនបានមក ដោយសុចរិត ចិញ្ចឹមគ្រួសារខ្លួន ធ្វើបុណ្យ ធ្វើទាន និង ជួយអ្នកដទៃ។
• អនណសុខ៖ សេចក្តីសុខព្រោះគ្មានបំណុល (មិនជំពាក់គេ មិនមែនជាខ្ញុំដាច់ថ្លៃនរណាម្នាក់) ជាសេចក្តីសុខកើតពីទ្រព្យសម្បត្តិដែលខ្លួនឯងមានហើយ មិនប្រើប្រាស់ទ្រព្យនោះដោយខ្ចះខ្ជាយ។
• អនវជ្ជសុខ៖ សេចក្តីសុខកើតពីការប្រព្រឹត្តតាមគន្លងធម៌ មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់សំរាប់ធានារាបរង ទ្រព្យសម្បត្តិប្រាក់កាស​ មិនជំពាក់បំណុលកេ។
• សន្តិ៖ ប្រែថាស្ងប់ មិនមានភាពវឹកវរច្របូកច្របល់ មិនមានភាពក្តៅក្រហាយ គ្មានសង្គ្រាម គ្មានការលំបាក គ្មានសេចក្តីទុក្ខ។
🎯 វត្ថុជំនួយសំរាប់តម្រូវការរស់នៅគ្រប់គ្រាន់ មានទាំងអស់ ៤ គឺ៖
១. មានសំលៀកបំពាក់ សំពត់ខោអាវសំរាប់បិទបាំង និងតុបតែងខ្លួនឱ្យបានសមរម្យ និង សមគួរ។
២. មានម្ហូបអាហារ បាយទឹក ស្រូវអង្ករ មើមឈើ បង្អែម ចំអាបសំរាប់បំបាត់ការស្រេកឃា្លន និង ធ្វើឱ្យរាងកាយ ចំរើនលូតលាស់។
៣. មានគេហដ្ធានសមរម្យជារបស់ខ្លូន និង តំរូវការផ្សេងៗទៀត ដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និង យានជំនិះផ្សេងៗ។
៤. មានថ្នាំសង្កូវសំរាប់ព្យាបាល និង មានគ្រូពេទ្យព្យាបាលជំងឺ។ ពាក្យដែលថា “មាន” នេះមានន័យថា មានល្មមនឹងមត្រូវការរបស់មនុស្ស គ្មានព្រំដែន ដូចពាក្យគេពោលថា តម្រូវរបស់មនុស្សដូចថង់ធ្លុះបាត ដាក់ប៉ុនណាក៏មិនពេញដែរ។
វប្បធម៌​ ទូទៅ
4 months ago
មនុស្សទាំងអស់ត្រូវតែប្រព្រឹត្តអំពើល្អ អំពើសុចរិត។ តើអំពើសុចរិតធម៌ទាំង១០យ៉ាង ឬកុសលកម្ម១០ប្រការមានអ្វីខ្លះ? ចូររៀបរាប់។
ក. កាយសុចរិត ៣ យ៉ាង
· មិនសំលាប់ជីវិតមនុស្សសត្វ ៩ បាណាតិបាត
· មិនលួចទ្រព្យសម្បត្តិអ្នកដទៃ ៩ អទិន្នាទាន
· មិនប្រព្រឹត្តខុសក្នុងផ្លូវកាម ៩ កាមេ
ខ. វិធីសុចរិត ៤ យ៉ាង
· មិននិយាយភូតភរ ៩ មុសាវាទ
· មិននិយាយញុះញង់ បំបែកបំបាក់ (បិសុណាយវាចាយ)
· មិននិយាយពាក្យទ្រគោះបោះបោក (៨ រុសាវាចាយ)
· មិននិយាយឥតប្រយោជន៍ (សម្ជប្បលាបា)
គ. មនោសុចរិត ៣ យ៉ាង
· មិនសំលឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃ (អនភិជ្ឃា)
· គំនិតយល់ឃើញត្រូវតាមគន្លងធម៌ថា មានបាប មានបុណ្យ មានគុណ មានទោស ជឿថា ម៉ែឪមានគុណ (សម្មាទិដ្ធិ)
· មិនគិតបៀតបៀនប្រទូសរ៉ាយអ្នកដទៃ (អព្យាបាទ)
វប្បធម៌​ ទូទៅ
4 months ago
មង្គលទី ១២ គឺការបរិច្ចាកទាន។ តើ “ទាន” ក្នុងមង្គលទី ១៥ នេះ សំដៅលើទានអ្វីខ្លះ? ចូររៀបរាប់ និង ពន្យល់។
ក. អាមិសទានមាន
• បិណ្ឌបាត គ្រឿងបរិភោគ មានស្បៀងអាហារទទួលទាន។
• ស្បង់ចីរវ គ្រឿងដណ្តប់សំរាប់បិទបាំងកាយ មានសំលៀកបំពាក់។
• សេនាសនៈ គ្រឿងស្នាក់អាស្រ័យ មានទីជំរក គ្រឿងសង្ហារឹម។
• គិលាភេស្ជៈ ថ្នាំសង្កូវសំរាប់ព្យាបាលរោគ និង ទឹកដោះគោ ទឹកផ្លែឈើ។
ខ. ធម្មទានមាន
• សំដែងធម៌ទេសនា ដើម្បីអប់រំទូន្មានឱ្យស្គាល់ខុសត្រូវ ស្គាល់បុណ្យបាប។
• វិបស្សសនាធុរៈ៖ ធ្វើកម្មដ្ធាន អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្ចង់អារម្មណ៍។
• រក្សាសីល៖ អប់រំមនុស្សឱ្យប្រព្រឹត្តនូវអំពើល្អមានសីល សមាធិ បញ្ញា។
• ផ្តល់ពុទ្ធិ៖ ចំណេះដឹង ផ្តល់គំនិត ផ្តល់យោបល់ និង ផ្តល់មធ្យោបាយជាគន្លឹះសំរាប់ដោះស្រាយបញ្ហា ឬល្បិចទូទៅ។
វប្បធម៌​ ទូទៅ
4 months ago
គេតែងតែពោលថា “ខ្វះការអប់រំខ្វះការអភិវឌ្ឍ” ចូរបកស្រាយពន្យល់ និង លើកឧទាហរណ៍មកបញ្ជាក់។
○ គេតែងពោលថា «ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ»។
🍢 ការអប់រំ គឺជា ការធ្វើសកម្មភាពទៅលើបុគ្គល ដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បម្រែបម្រួលបុគ្គលិកលក្ចណៈរបស់មនុស្ស)។ ការអប់រំ គឺជា លំនាំនៃការប្រព្រឹត្តនៅពេញមួយជីវិតរបស់មនុស្ស ក្នុងស្ថានភាពផ្សេងៗគ្នា ។ ឧទាហរណ៍៖ ការអប់រំខាងវិជ្ជាពេទ្យ ខាងគ្រួបង្រៀន ខាងសំណង់ ខាងបច្ចេកទេសទំនើប​។
🍢ការអភិវឌ្ឃ គឺជា ការធ្វើឲ្យមានការប្រែប្រួលឆ្ពោះទៅរកភាពរីកចម្រើន។ ប្រជាពលរដ្ឋ ខាតការអប់រំ ខ្វះការអភិវឌ្ឍ៖
• ខ្វះធនធានមនុស្សសម្រាប់ការពារ និង កសាងប្រទេស (មិនបានក្នុងសាលា គ្មានផ្លែផ្កាក្នុងសង្គម)។
• ជួបប្រទះនូវអនក្ខរជន​ទុរគជន និង ភាពក្រីក្រតោកយ៉ាកក្នុងសង្គម។
• កើតមានអំពើអសីលធម៌ផ្សេងៗ ដូចជា អំពើហិង្សា ចោរកម្ម ឃាតកម្ម ជាដើម។
• ខូចបរិស្ថាន ដោយសារការប្រើប្រាស់វត្ថុធម្មជាតិ ខុសទំនង និង គ្មានចំណេះដឹង។
• កើតមានជំងឺជាច្រើន និង អាចមានវិបត្តិកាយសម្បទា រោគាព្យាធិ ដោយសារពួកគេខ្វះអនាម័យ។
• ពិបាកក្នុងការកសាងប្រទេស ឲ្យរីកចម្រើនឆាប់រហ័ស។
• បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អសសង្ឃឹមក្នុងឆាកជីវិត។
• បាត់បង់កិត្តិយស និង សេចក្ដីថ្លែថ្នូររបស់ជាតិ។
• អរិយធម៌ជាតិធ្លាក់ចុះ។
• ខ្វះនូវបញ្ញាស្មារតី ដោយឆ្លងកាត់ការត្រិះរិះពិចារណាបណ្តាចំណេះដឹងនានា ប្រកបដោយអសីលធម៌ ព្រោះតែគ្មានទំនាក់ទំនង យ៉ាងជិតសិ្មទ្ធនៅនឹងប្រព័ន្ធ​ខួខួរក្បាល។
• ខ្វះភាពឈ្លាសវៃ គ្មានចិត្តគំនិត ឆន្ទៈមោះមុត អង់អាចក្លាហាន ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ មិនអាចទប់ទល់រាល់សកម្មភាព ឬ អសកម្មក្នុងសង្គមបាន។
• មិនអាចកើតមានស្មារតីសាមគ្គីភាព ភាតរភាពមនុស្សធម៌ អហិង្សា លទ្ធិប្រជាធិបតេយ្យ និង​ មិនបង្កើតឡើងនូវ ការស្រលាញ់ ថែរក្សាការពារអត្តសញ្ញាណជាតិ ដែលជាដួងព្រលឹងរបស់ជាតិខ្លួន។
• គ្មានគំនិតបង្កើតស្នាដៃ ដែលជាទេពកោសល្យរបស់ខ្លួន ឲ្យក្លាយជាកោសិការបស់សង្គមបានទេ។
• មិនអាចធ្វើខ្លួនឲ្យទៅជាមនុស្ស មានគុណប្រយោជន៍ដល់សង្គមជាតិ មានន័យថា រស់ជាទម្ងន់ផែនដី។
• ការរស់នៅបែបបទជាសត្វ គ្មានសេចក្ដីថ្លៃថ្នូរមិនអាចក្លាយទៅជាស្ថាបនិកយ៉ាងសកម្មភាព ក្នុងការកសាង ប្រវត្តិសាស្រ្ដរបស់សង្គមជាតិ។
• មិនអាចអប់រំសុខភាព អនាម័យ បរិស្ថាន សិទ្ធិប្រជាធិបតេយ្យ ដើម្បីឈានទៅស្គាល់អំពី​សារៈសំខាន់​និង ផលប្រយោជន៍ ឬ ផលវិបាកដែលកើតមានជាយថាហេតុ។
វប្បធម៌​ ទូទៅ
4 months ago
តើការសិក្សាពីវប្បធម៌ចំណេះដឹងទូទៅ មានសារ:សំខាន់ដូចមេ្ដច?
○ សារ:សំខាន់នៃការសិក្សាចំណេះដឹងទូទៅ៖
• បណ្ដុះមនោសញ្ចេនា​​ ថែរក្សាការពារអ្វីៗ ដែលជារបស់ជាតិ មរតកនៃវប្បធម៌រុងរឿងរបស់បុព្ធបុរស ដែលបានបន្សល់ទុកឲ្យ។
• ស្គាល់ច្បាស់នូវប្រភពលក្ចណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួនតាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿសាសនា​ សិល្បៈ។
• ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិខ្លួន ឲ្យទៅជាលក្ខណៈជាតិខ្លួន ស្របតាមដួងព្រលឹងរបស់ជាតិ។
• ចេះរកវិធានការពារ និង ទប់ស្កាត់នួវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណា​ ដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ខ្លួន។
• មានទុកក្នុងការពន្យល់ណែនាំមហាជនទូទៅ ឲ្យមានឆន្ទៈ ​ចេះស្រលាញ់សម្បត្តិវប្បធម៌នៅជុំវិញខ្លួនគេ ដែលជាមរតករបស់បុព្ធបុរសបន្សល់ទុកឲ្យ។
• ចងផ្សារភ្ជាប់ចំណេះដឹងទូទៅ ស្ដីពីវប្បធម៌ជាតិ អន្ដរជាតិ រួមជាមួយនឹងមុខវិជ្ជាឯកទេសផ្ទាល់ខ្លួន ដើម្បីលើកកម្ពស់គុណភាពអប់រំ​ តាមផែនការជាតិអប់រំសម្រាប់យើងទាំងអស់គ្នា ដែលជាកូនខ្មែរ។
• ធ្វើការអប់រំឲ្យប្រជាពលរដ្ឋ ស្វែងយល់កាន់តែស៊ីជម្រៅទៅលើអត្តសញ្ញាណជាតិ និង ដួងព្រលឹងរបស់ជាតិខ្មែរ (ប្រជាជន ទឹកដី ប្រវត្តិសាស្រ្ដ ​ការគ្រប់គ្រង​ ភាសា អក្សរសាស្រ្ដ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា ចិត្តគំនិត អាកប្បកិរិយា​ ឆន្ទៈរួម)។
• ចេះរស់នៅក្នុងសង្គមជាមួយគ្នា​ ស្រលាញ់រាប់អានគ្នា គោរពសិទិ្ធគ្នាទៅវិញទៅមក ​គ្មានការបែងចែកវណ្ណៈពណ៌សម្បុរ ភេទ ជំនឿ សាសនា។
• ចេះរស់នៅប្រកបទៅដោយចរិយាធម៌ និង គុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម។
• ចេះរស់នៅប្រកបទៅដោយចរិយាធម៌ និង គុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម។
• ចេះយកទ្រឹស្ដី ឬ ដំបូន្មានទាំងឡាយណា ដែលដឹកនាំមនុស្សទៅរកផ្លូវល្អមកអនុវត្ត។
• ស្គាល់កាតព្វកិច្ច និង ស័្វយអប់រំខ្លួន ឲ្យក្លាយទៅជាពលរដ្ឋល្អ។
• មានមនសិការក្នុងមុខរបរវិជ្ជាជីវៈ តាមសម្មាជីវោ មិន​រំលោភលើអ្នកដទៃ។
• ស្គាល់ព្រំប្រទល់រវាងសិទ្ធិ និង ច្បាប់ និង ការទទួលខុសត្រូវ ដើម្បីជៀសវាងការរំលោភសិទ្ធិ។
• មនុស្សត្រូវមានកាតព្ចកិច្ច ការពារប្រជាធិបតេយ្យអភិវឌ្ឍប្រជាធិបតេយ្យ និង ប្រើប្រាស់ប្រជាធិតេយ្យដោយត្រឹមត្រូវ។
• មានសាមគ្គីភាពល្អ ស្រលាញ់មនុស្សជាតិទូទៅ។
• មានទំនាក់ទំនង់ជាមួយជាតិ និង អន្តរជាតិ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បូរ ជំនឿ សាសនា។
• ដើម្បីរួមចំណែកក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជាឡើងវិញ ការអប់រំ និង ផ្សព្វផ្សាយចំណេះដឹងបរិស្ថានគឺជា សំណូមពរចាំបាច់មួយជាបន្ទាន់ ដែលរាជរដ្ឋាភិបាលត្រូវយកត្រូវយកចិត្តទុកដាក់ និង គាំពារដល់សកម្មភាពនេះ។
• កិច្ចការពារបរិស្ថាន គឺជា ភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការងារនេះ មិនអាចអនុវត្តដោយប្រសិទ្ទិភាព បើគ្មានកម្លាំងមហាជនចូលរួមគ្នា និង គ្មានការបណ្ដុះស្មារតីមនសិការចំណេះបរិស្ថាន។
• ការបំបាត់ភាពក្រីក្រ គឺជា ចំណែកមួយដល់ការការពារ គុណភាពបរិស្ថានដែរ។
វប្បធម៌​ ទូទៅ
4 months ago
តើការសិក្សាពីវប្បធម៌ចំណេះដឹងទូទៅត្រូវសិក្សាពីអ្វីខ្លះ?
○ ការសិក្សាពីវប្បធម៌ចំពោះដឹងទូទៅ ត្រូវសិក្សាពី ចំណេះដឹងទូទៅ ទូលំទូលាយលើគ្រប់សកម្មភាព
សង្គម មាន៖
• ចំណេះដឹងជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្រ្ត អក្សរសិល្ប៍ សិល្បៈពត៌មាន ទំនៀមទម្លាប់ប្រពៃណី ការសិក្សា ការអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌​​ ច្បាប់ទូន្មាន កីឡា ល្បែងកំសាន្ត ច្បាប់នានា មធ្យោបាយ បច្ចេកទេស វិទ្យាសាស្រ្តទំនើប ការបង្កបង្កើតផល ការដើរហើរ មុខរបរ វិជ្ជាជីវៈ សេដ្ឋកិច្ច សង្គមកិច្ច នយោបាយក្នុង និង ក្រៅប្រទេស ពោលគឺរបៀបរៀបរយសដង្គមឲ្យមានសណ្ដាប់ធ្នាប់ឲ្យមានការរីកចម្រើន។
• ចំណេះដឹងពីអ្វីដែលខ្លួនមាន ដែលល្អ​ហើយត្រួវបានអ្នកផងទាំងពួង ស្រលាញ់ និង ទទួលស្គាល់តាំងពីបុរាណមក ពោលគឺស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ អត្តសញ្ញាណជាតិ។
• ចំណេះដឹងពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិ និង ច្បាប់ សិទ្ធិនិងករណីកិច្ច ការទទួលខុសត្រូវ វប្បធម៌សន្ដិភាព ចំណេះចេះរស់នៅក្នុងសង្គម ការកសាងនិតីរដ្ឋ លទ្ធិប្រជាធិតេយ្យ និង ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស​ សិទិ្ធកុមារ រដ្ឋធម្មនុញ្ញ អនាម័យ សុខភាព។
• ចំណេះដឹងស្ដីអំពីអំពើហិង្សានៅក្នុងគ្រួសារ ផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។
• ចំណេះដឹងស្ដីអំពើបរិស្ថាន (ការថែរក្សា និង ការពារបរិស្ថាន) ដើម្បីឲ្យយល់ច្បាស់ថា បរិស្ថានធម្មជាតិ​ គឺជា ប្រភពជីវិតនៅលើភពផែនដី។
• ចំណេះដឹងស្ដីពីជំងឺអេដស៍ និង កាមរោគដែលជាជំងឺឆ្លងពុំអាចព្យាបាលបាន យល់ពីវិធីផ្សាព្វផ្សាយ និង ការពារជំងឺនេះ។
• ចំណេះដឹងរឹងមាំលើព្រឹត្តិការណ៍ជាតិ អន្ដរជាតិ ពិសេស ការយល់ដឹងស្ដីអំពីការវិរដ្ដនៃបច្ចេកវិទ្យាទំនើបនៅលើសកលលោក ទាំងផ្នែក នយោបាយ សេដ្ឋកិច្ច និង សង្គមកិច្ច។
វប្បធម៌​ ទូទៅ
7 months ago
តើវប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើអ្វីខ្លះ?
○ វប្បធម៌អរិយធម៌ខ្មែរសិក្សាទៅលើប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ សាសនា ស្ថាបត្យកម្ម ចម្លាក់ សិល្បៈ ពិធីបុណ្យ ជំនឿ ការរស់នៅ​ក្នុង​សង្គមជាដើម។ ការសិក្សាទៅលើវប្បធម៌ និង អរិយធម៌មិនមែនគ្រាន់តែ​សិក្សាទៅលើសាសនា ប្រពៃណី ទំនៀមទម្លាប់នោះទេ គឺ យើងអាចសិក្សាទៅលើអ្វីបានទាំងអស់ ដែលកើតមាននៅក្នុងសង្គម។
វប្បធម៌​ ទូទៅ
8 months ago
ដូចម្តេចដែលហៅថា ទំនៀមទម្លាប់? វប្បធម៌? អរិយធម៌?
📍ដែលហៅថា ទំនៀមទម្លាប់ គឺជា ទង្វើដែលធ្វើក្នុងជីវភាពប្រចាំថ្ងៃ តៗគ្នានៅក្នុងសង្គម នាំឱ្យយើងហៅថាទម្លាប់។
📍វប្បធម៌ គឺជា ទំនៀមទម្លាប់ដែលយើងប្រតិបត្តិជាប្រចាំថ្ងៃ នៅក្នុងសង្គមតៗគ្នា ហើយវាកើតឡើងជាប់នៅក្នុងសង្គមមូយ នាំឱ្យកើតចេញជាវប្បធម៌។
📍អរិយធម៌ គឺជា ភាពទំនើប ភាពប្រសើរ ខ្ពង់ខ្ពស់របស់វប្បធម៌ ហៅថា អរិយធម៌។
✨​ឧទាហរណ៍៖​​ នៅក្នុងសង្គមខ្មែរ ព្រះមហាក្សត្រមានទម្លាប់កសាងប្រាសាទ ដើម្បីឧទ្ទិសដល់ព្រះអាទិទេពផ្សេងៗ។ ការកសាងប្រាសាទរបស់ព្រះមហាក្សត្រ ពីមួយអង្គទៅមួយអង្គ បានក្លាយទៅជាវប្បធម៌នៃការកសាងប្រាសាទ ដើម្បីឧទ្ទិសដល់ព្រះអទិទេព។ ដោយសារ ការកសាងប្រាសាទនេះ មានភាពល្អ ភាពខ្ពង់ខ្ពស់ប្រសើរនេះ ដែលស្តេចមួយអង្គមិនអាចធ្វើដូចស្ដេចមួយអង្គទៀតបាន ហៅថា អរិយធម៌នៃការកសាងប្រាសាទ។
✅ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង អរិយធម៌កើតនៅគ្រប់កន្លែង និង គ្រប់ពេលវេលា។ ទាំងអស់នេះមិនបានឈប់នៅមួយកន្លែងនោះទេ គឺ មានដំណើរវិវត្តន៍ជានិច្ច។
វប្បធម៌​ ទូទៅ
8 months ago
តើកត្តាអ្វីខ្លះដែលធ្វើឲ្យបុគ្គលិកសិក្សាក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបាន?
○ កត្តាដែលធ្វើឲ្យបុគ្គលិកសិក្សាក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបាន រួមមាន៖
1. ការខ្វែងគំនិតគ្នា
2. ការមិនចុះសម្រុងនឹងគ្នា
3. ការមិនទុកចិត្តរវាងគ្នានឹងគ្នា
4. ការច្រណែនឈ្នានីសគ្នា
5. ការនិយាយដើមអាក្រក់រវាងគ្នានឹងគ្នា
6. ការគុំគួន គំនុំព្យាបាទនឹងគ្នា
7. ការខ្វះនូវសេចក្ដីថ្លៃថ្នូរនៅក្នុងខ្លួន
8. ការបន្ដុះបង្អាប់ដាក់គ្នា
9. ការអួតអាងថាខ្លួនគ្រាន់បើជាងគេ
1​0. ការប្រមាថមើលងាយអ្នកទន់ខ្សោយ
1​1. ការប្រកាន់ចិត្តហិង្សា
1​2. ការប្រកាន់នូវចិត្តអស្មិមានៈក្នុងខ្លួន
13. ការប្រើសម្ដីគំរោះគំរើយ ឈ្លើយកោង
14. ការមិនប្រកាន់នូវអត្តចរិតសីលធម៌
15. ការរស់នៅផ្ដាច់ខ្លួនពីសមូហភាព
16. ការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
17. ការសាបព្រោះនូវភាពគ្មានសណ្ដាប់ធ្នាប់...។
វប្បធម៌​ ទូទៅ
8 months ago
តើគរុកោសល្យមានតួនាទីយ៉ាងណាខ្លះក្នុងការបង្រៀន និង ការអប់រំ?
○ ក្នុងការបង្រៀន និង ការអប់រំគរុកោសល្យ មានតួនាទីដូចតទៅ៖
• ស្រាយបំភ្លឺគោលការណ៍ និង ក្បួនច្បាប់ក្នុងការប្រតិបត្តិរបស់វិស័យអប់រំ។
• បន្សល់ទុកជាកេរ្ដិ៍មរត៌កនូវប្រពៃណី ដ៏ល្អរបស់សាលារៀនពីសម័យដើម។
• លើកឡើងជាគោលការណ៍ទិតៀនទៅលើចំណុចខ្វះខាត និង ធ្វើឲ្យលទ្ធកម្មថ្មីនៃចំណេះដឹងរបស់សិស្សឲ្យសម្បូរបែប។
• ប្រឆាំងជានិច្ចនូវភាពអន់ខ្សោយហួសសម័យ ក្នុងការផ្ដល់ចំណេះដឹងឲ្យដល់សិស្ស។
• ធ្វើតុល្យការ និង វាយតម្លៃ ទៅលើជោគជ័យដែលសម្រេចបានពីការបង្រៀនរបស់គ្រូ និង ការសិក្សារបស់សិស្ស។
• ធ្វើការវិភាគ ណែនាំ បង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេស ដល់គ្រូបង្រៀន និង សាស្រ្ដាចារ្យ។
វប្បធម៌​ ទូទៅ
8 months ago
ក្នុងករណីលើកកម្ពស់គុណភាពនៃការបង្រៀន និង ការអប់រំក្នុងមួយម៉ោងសិក្សា ទៅលើមុខវិជ្ជាឯកទេសណាមួយក្នុងន័យបង្រៀនល្អ រៀនល្អ តើសាស្រ្ដាចារ្យ ឬ គ្រូបង្រៀនត្រូវប្រើល្បិចល្អៗយ៉ាងណាខ្លះទៅ?
○ ក្នុងករណីលើកកម្ពស់គុណភាពនៃការបង្រៀន និង ការអប់រំក្នុងមួយម៉ោងសិក្សា ទៅលើមុខវិជ្ជាឯកទេសណាមួយក្នុងន័យបង្រៀនល្អ រៀនល្អ គ្រូបង្រៀន ឬ សាស្រ្ដាចារ្យត្រូវ៖
1. យល់ច្បាស់ និង ស៊ីជម្រៅទៅលើខ្លឹមសារមេរៀន និង សម្ភារៈឧបទេសស្របតាមខ្លឹមសារមេរៀន និង របៀបប្រើប្រាស់សម្ភារៈក្នុងម៉ោងសិក្សា។
2. កុំទាន់បង្ហាញចំណងជើងមេរៀន។
3. សរសេរអក្សរ លេខ ឬ គូររូបលើក្ដារខៀនឲ្យបានច្បាស់លាស់។
4. លើកជាសំណួរ ទៅតាមលំដាប់លំដោយនៃខ្លឹមសារមេរៀន។
5. កុំបណ្ដោយឲ្យសិស្ស និស្សិតឆ្លើយជាសមូហភាព (ទាំងអស់គ្នា)។
6. កុំហៅតែសិស្សដដែលៗ ឬ សិស្សពូកែ សិស្សមធ្យមឲ្យឆ្លើយ ដោយទុកចោលសិស្សខ្សោយឲ្យអសកម្មក្នុងម៉ោងបង្រៀន។
7. ត្រូវចេះសម្រួលសំណួរ (សំណួរពិបាកយល់) ដោយរក្សាសំណួរនៅដដែល។
8. ហៅសិស្សខ្សោយ ឲ្យឆ្លើយមុនសិស្សមធ្យម ហើយសិស្សមធ្យមមុនសិស្សពូកែ។
9. កែតម្រូវចម្លើយរបស់សិស្ស បើសិស្សឆ្លើយមិនទាន់បានត្រឹមត្រូវល្អ។
10. ប្រើសម្ដីសម្បូរដោយរូបារម្មណ៍ ដើម្បីទាញអារម្មណ៍របស់សិស្ស។
11. ប្រើឃ្លាខ្លីៗ ចំៗ ច្បាស់ៗ ឲ្យសិស្សងាយយល់ និង ងាយចាំបានយូរ។
12. ដាក់សំណួរ ឬ លំហាត់ឲ្យសមស្របទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស។
13. យកចិត្តកែកិច្ចការសិស្ស ឬ ដាក់ពិន្ទុលើកិច្ចការសិស្ស និង ចេះលើកទឹកចិត្តសិស្សឲ្យបានទាន់ពេលវេលា។
វប្បធម៌​ ទូទៅ
9 months ago
ដើម្បីបង្រៀនល្អ និង ឲ្យសិស្សល្អ តើគ្រូបង្រៀន ឬ សាស្រ្ដាចារ្យ ត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះជាមូលដ្ឋានគ្រឹះ?
○ ដើម្បីបង្រៀនល្អ និង ឲ្យសិស្សល្អ គ្រូបង្រៀន ឬ សាស្រ្ដាចារ្យ ត្រូវពឹងផ្អែកលើកត្តាជាមូលដ្ឋានគ្រឹះ មួយចំនួនដូចជា៖
1. ផ្សារភ្ជាប់ចំណេះដឹងថ្មីៗ ទៅនឹងចំណេះដឹងចាស់ ដែលសិស្សបានរៀនរួចហើយ។
2. សម្រួលខ្លឹមសារមេរៀន ទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស​ និស្សិត។
3. ក្នុងការកសាងខ្លឹមសារឯកសារ និង បកស្រាយពន្យល់មេរៀនឲ្យសិស្សងាយយល់​ គ្រូ ឬ គរុ អាចប្រើវិធីសាស្រ្ដអនុមានញែក គឺ ដោយផ្ដើមពីនិយមន័យទៅឧបករណ៍ ឬ ក៏ប្រើវិធីអនុមានរួម ដោយផ្ដើមចេញពីឧទាហរណ៍ ដើម្បីកសាងបាននូវនិយមន័យមួយ។
4. យល់ស៊ីជម្រៅទៅលើខ្លឹមសារ ឯកសារដែលត្រូវបង្រៀន។
5. រៀបចំខ្លឹមសារឯកសារទៅតាមគំនិតច្នៃប្រឌិត និង ប្រើប្រាស់សម្ភារៈឧបទេស ទៅតាមមុខវិជ្ជាឯកទេសសំដៅឲ្យសិស្សងាយយល់។
6. យកចិត្តទុកដាក់សិស្សខ្សោយមុន​សិស្សមធ្យម និង សិស្សមធ្យមមុនសិស្សពូកែ។
វប្បធម៌​ ទូទៅ
9 months ago
គ្រូបង្រៀនក៏ដោយ សាស្រ្ដាចារ្យក៏ដោយ ត្រូវប្រកាន់ឥរិយាបថយ៉ាងដូចម្ដេចខ្លះ ដើម្បីជៀសវាង​កុំឲ្យមានទំនាស់ក្នុងសាលារៀន និង ក្នុងមជ្ឈដ្ឋានសង្គម?
○ ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀន និង ក្នុងមជ្ឈដ្ឋានសង្គម បុគ្គលិកសិក្សាត្រូវ៖
1​. មានទំនាក់ទំនងល្អជាមួយសហសេវិក។
2. មានទំនាក់ទំនងយ៉ាងប្រសើរ ជាមួយថ្នាក់ដឹកនាំសាលាគណៈនាយក ដោយមិនប្រកាន់ឋានៈវណ្ណៈ ឬ តួនាទី។
3. ចេះជួយយកអាសាគ្នាទៅវិញទៅមក ស្រឡាញ់រាប់អានគ្នាជាភាតរភាព និង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ព្រមទាំងចេះអត់ធ្មត់ មានសន្ដានចិត្តល្អជានិច្ច។
4. ជៀស​វាងការអួតអាងថា ខ្លួនគ្រាន់បើជាងគេ (Fanfaronner) ការបន្ដុះបង្អាប់គ្នា ការនិយាយអាក្រក់ពីគ្នា ការមិនទុកចិត្តគ្នា ការប្រមាថមើលងាយអ្នកទន់ខ្សោយ ការប្រើប្រាស់សម្ដីគំរោះគំរើយ ការប្រមាថមើលងាយអ្នកទន់ខ្សោយ ​ការរស់នៅផ្ដាច់ខ្លួនអំពីសមូហភាព ការគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន... ជៀស​វាងការសាបព្រួសភាពឥតសណ្ដាប់ធ្នាប់ ភាពគ្មានវិន័យ ភាពអណា​ធិបតេយ្យក្នុងជួរសហសេវិក ឬ សមូហភាពសិស្ស និស្សិត។
វប្បធម៌​ ទូទៅ
9 months ago
តាមទស្សនៈគរុកោសល្យគុណសម្បត្តិរបស់គ្រូបង្រៀនឬសាស្រ្ដាចារ្យមានប៉ុន្មានយ៉ាង? យ៉ាងដូចម្ដេចខ្លះ?
○ តាមទស្សនៈគរុកោសល្យ គុណសម្បត្តិរបស់គ្រូបង្រៀន ឬ សាស្រ្ដាចារ្យមាន ៦ យ៉ាង គឺ៖
1. គុណសម្បត្តិ ខាងចិត្ត-គរុកោសល្យ
2. គុណសម្បត្តិ ខាងវិធីសាស្រ្ដបង្រៀន
3. គុណសម្បត្តិ ខាងផ្នែកកម្រិតវប្បធម៌
4. គុណសម្បត្តិ ខាងបទពិសោធន៍ក្នុងការបង្រៀន
5. គុណសម្បត្តិ ខាងសេចក្ដីព្យាយាម និង ការអត់ធ្មត់
6. គុណសម្បត្តិ ខាងផ្នែកសិល្បៈគរុកោសល្យក្នុងការបង្រៀន និង ការអប់រំសិស្ស និស្សិត។
វប្បធម៌​ ទូទៅ
9 months ago
តើសង្គមមានសំណូមពរ និង សេចក្ដីសង្ឃឹមបែបណាខ្លះ ដែលត្រូវពឹងផ្អែកមកលើគ្រូបង្រៀន និង សាស្រ្ដាចារ្យ?
○ ចំពោះគ្រូបង្រៀន និង សាស្រ្ដាចារ្យ សង្គមមានសំណូមពរ និង សេចក្ដីសង្ឃឹម ដូចតទៅ៖
1. គ្រូបង្រៀន និង សាស្រ្ដាចារ្យ ក្នុងសង្គមត្រូវមានទស្សនៈអប់រំ ដោយឈរលើមូលដ្ឋាននៃមាត្រារបស់រដ្ឋធម្មនុញ្ញ (Constitution) និង គោលមាគ៌ានយោបាយដឹកនាំដោយរាជរដ្ឋាភិបាល។ គ្រូបង្រៀន និង​ សាស្រ្ដាចារ្យ មិនត្រូវបង្កើតឲ្យមានទំនាស់ផ្នែកនយោបាយក្នុងការបង្ហាត់បង្រៀន និង អប់រំសិស្ស ឬ ក្នុងជួរបុគ្គលិកសិក្សា ដែលធ្វើឲ្យអសកម្មក្នុងការងាររបស់សាលារៀន។ ការងារក្នុងសាលារៀន ជាការងាររបស់ជាតិទាំងមូល។
2. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវឈរលើមូលដ្ឋាននៃឧត្តមគតិស្នេហាជាតិ ស្នេហាជំនាន់យុវវ័យ​ និង ធ្វើការដើម្បីជំនាន់យុវវ័យក្នុងន័យបង្ហាត់បង្រៀន អប់រំ និង បណ្ដុះបណ្ដាលគុណសម្បត្តិ សីលធម៌ល្អ និង កម្រិតវប្បធម៌ស្របទៅតាមកម្មវិធីសិក្សា។
3. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវមានសមត្ថភាព មានបទពិសោធន៍ និង មានកម្រិតវប្បធម៌គ្រប់គ្រាន់​ដើម្បីបង្ហាត់បង្រៀន និង អប់រំសិស្ស និស្សិត​ សិក្ខាកាមទៅតាមវិជ្ជាឯកទេសដែលខ្លួនបានបង្រៀន។
4. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវប្រកាន់គុណសម្បត្តិផ្ទាល់ខ្លួន និង អំណត់អត់ធ្មត់ ដើម្បីបម្រើសំណូមពររបស់សង្គម និង សិស្ស។
5. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវមានចំណេះដឹងដ៏រឹងមាំ តាមមុខវិជ្ជាឯកទេស​ ដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិត និង កម្រិតវប្បធម៌ដ៏ទូលំទូលាយ។
6. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវយល់ដឹងអំពីចិត្តវិទ្យាខាងផ្នែកបុគ្គលិកលក្ខណៈ​ ខាងវ័យសិក្សា ខាងការបង្រៀន ខាងការអប់រំ និង គរុកោសល្យជាដើម។
7. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវយល់ដឹងអំពីសមិទ្ធផលដ៏ទំនើបរបស់វិទ្យាសាស្រ្ដ និង បច្ចេកទេស ដោយព្យាយាម សិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើមុខវិជ្ជាឯកទេស ដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិត ​ដោយក្ដាប់បានច្បាស់លាស់ពីវិធីសាស្រ្ដបង្រៀន និង ល្បិចបង្រៀនល្អ សំដៅឲ្យសិស្ស និស្សិត ងាយយល់ និង ងាយចងចាំ។
8. គ្រូបង្រៀន និង សាស្រ្ដាចារ្យត្រូវមានសម្បទាគរុកោសល្យដ៏ត្រឹមត្រូវ តាមលក្ខណៈវិទ្យាសាស្រ្ដ ព្រមទាំងស្រឡាញ់ និង យកចិត្តទុកដាក់ដល់ជំនាន់យុវវ័យ។
🔆 ដូច្នេះ សេចក្ដីស្នេហារបស់គ្រូ និង សាស្រ្ដាចារ្យចំពោះជំនាន់យុវវ័យ ចាត់ទុកថា ជាលក្ខណៈដោយឡែករបស់អ្នកអប់រំ។ បើអ្នកអប់រំមិនចូលចិត្តសិស្ស និស្សិតទេ នោះគេពិបាកនឹងធ្វើឲ្យមុខរបររបស់គេ មានសុក្រឹតភាពណាស់។
វប្បធម៌​ ទូទៅ
9 months ago
ចូរឲ្យតម្លៃទៅលើភារកិច្ចរបស់គរុកោសល្យ។
○ តម្លៃទៅលើភារកិច្ចរបស់គរុកោសល្យ៖
1. វត្ថុបំណងនៃការអប់រំ៖ បណ្ដុះបណ្ដាលកូនចៅប្រជាពលរដ្ឋឲ្យក្លាយទៅជា បញ្ញវន្ដ ដែលមានសីលធម៌ល្អ និងកម្រិតវប្បធម៌ខ្ពស់តាមមុខជំនាញ ដើម្បីកសាងប្រទេសទៅថ្ងៃអនាគត។
2. តួនាទីរបស់គ្រូបង្រៀន សាស្រ្ដាចារ្យ៖ សកម្មភាពបង្ហាត់បង្រៀនសិស្ស តាមមុខវិជ្ជាឯកទេស និង សកម្មភាពសិក្សារបស់សិស្ស។ គុណភាពអប់រំដែលសម្រេចបាន ត្រូវឆ្លងកាត់ការវិភាគ និង វាយតម្លៃទៅតាមធាតុពិត។
3. មុខវិជ្ជាឯកទេសដែលគ្រូបង្រៀន ឬ សាស្រ្ដាចារ្យម្នាក់ត្រូវបាន និង កម្មវិធីសិក្សា។
4. ប្រព័ន្ធគ្រប់គ្រងសាលារៀនរបស់ប្រទេសជាតិនីមួយៗ។
5. ការអប់រំសីលធម៌វិជ្ជាពលរដ្ឋ។
6. ការអប់រំកាយ។
7. ការអប់រំបញ្ញា។
8. ការអប់រំសិល្ប៍វិជ្ជា។
9.ការអប់រំពលកម្ម។
10. សកម្មភាពក្រៅម៉ោងសិក្សា និង ក្រៅសាលារៀន (កីឡា សិល្បៈ កាយសម្ព័ន្ធ)។
11. ការរៀបចំ និង ការគ្រប់គ្រងសាលារៀន។
12. សមាគមយុវជន (តួនាទី និង សកម្មភាព)។
13. សមាគមមាតាបិតាសិស្ស (តួនាទី សកម្មភាពការជួយសាងសង់សាលារៀន)។
14. តួនាទីរបស់នាយក នាយករង ប្រធានក្រុមបច្ចេកទេសតាមមុខវិជ្ជា និង សាស្រ្ដាចារ្យទទួលបន្ទុកថ្នាក់នីមួយៗ។
វប្បធម៌​ ទូទៅ
10 months ago
តើគរុកោសល្យមានតួនាទីអ្វីខ្លះក្នុងការបង្រៀន?
○ គរុកោសល្យមានតួនាទី ដូចតទៅ៖
• ផ្ដើមចេញពីហេតុការណ៍ជាក់ស្ដែង (Faits Concrets) នៃការអប់រំ និង តម្រូវការរបស់សង្គម (Besons Sodaux) គរុកោសល្យស្រាយបំភ្លឺពីគោលការណ៍ និង ក្បួនច្បាប់នៅក្នុងប្រតិបត្តិរបស់ការអប់រំ។
• បន្សល់ទុកជាកេរ្ដិ៍មរត៌កនូវប្រពៃណីល្អរបស់សាលារៀនពីសម័យដើម ដោយលើកឡើងជាការទិតៀន ទៅលើចំណុចខ្វះខាត និង ធ្វើឲ្យសម្បូរបែបនូវលទ្ធផលកម្មថ្មី នៃចំណេះដឹងរបស់សិស្ស (Nouvelles Aoquisitions)។
• ប្រឆាំងជានិច្ចនឹងភាពអន់ខ្សោយ ហួសសម័យក្នុងការផ្ដល់ចំណេះដឹងឲ្យដល់សិស្ស។
• ធ្វើតុល្យការ និង វាយតម្លៃទៅលើជោគជ័យដែលសម្រេចបាន ពីការបង្រៀនរបស់គ្រូ ឬ សាស្រ្ដចារ្យ និង ការសិក្សារបស់សិស្ស។
• ធ្វើវិភាគ ណែនាំ បង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេស ដល់គ្រូ ឬ សាស្រ្ដចារ្យបង្រៀនដែលទើបចេញពីវិទ្យាស្ថានជាតិអប់រំ ឬ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលគរុកោសល្យ។
វប្បធម៌​ ទូទៅ
10 months ago
តើកម្មវត្ថុសិក្សារបស់គរុកោសល្យមានអ្វីខ្លះ?
○ កម្មវត្ថុសិក្សារបស់គរុកោសល្យ មាន៖
1. ហេតុការណ៍ (Faits) បាតុភូត (Phenomenes) លំនាំរបស់អប់រំទូទៅ និង ដោយឡែកស្នាដៃអប់រំសម្រាប់យុវវ័យ សម្រាប់សំដែងចេញបានជាក្រឹត្យក្រមសត្យានុម័ត (Los Objective)។
2. ឈរលើមូលដ្ឋាន នៃក្រឹត្យក្រមទាំងនេះ គេបានតម្រង់ទិសដំណើរការអភិវឌ្ឍរបស់វិស័យអប់រំ ដោយអនុលោមតាមសំណូមពររបស់សង្គម សម្រាប់សម័យកាលនីមួយៗនៃប្រវត្តិសាស្រ្ដ (La Historite)។
☆ ពិសេសណាស់ទៅទៀតនោះ គឺ ការអប់រំនេះហើយ ដែលជាវិទ្យាសាស្រ្ដសិក្សា និង ធ្វើឲ្យមានតុល្យភាពលើបទពិសោធក្នុងការបណ្ដុះបណ្ដាលមនុស្ស សម្រាប់ជីវភាពរស់នៅរបស់សង្គមការងារ ផលិតកម្ម និង វិស័យការពារប្រទេសជាតិ។
វប្បធម៌​ ទូទៅ
10 months ago
តើសិស្សមានតួនាទី គោរពប្រតិបត្តិគ្រូ ឬ សាស្រ្ដចារ្យប៉ុន្មានយ៉ាង? ដូចម្ដេចខ្លះទៅ?
○ សិស្សមានតួនាទីគោរពប្រតិបត្តិគ្រូ ឬ សាស្រ្ដចារ្យ ដូចតទៅ៖
• ឧដ្ឋានេន៖ សិស្សត្រូវក្រោកឈរទទួលក្នុងវេលាគ្រូបាអាចារ្យដើរមក លុះដល់គ្រូធ្វើដំណើរត្រឡប់ទៅវិញត្រូវជូនដំណើរឲ្យផុតរបងផ្ទះ ទើបគួរហើយចាំត្រឡប់មកវិញ។
• ឧបដ្ឋានេន៖ សិស្សត្រូវចូលទៅបម្រើលោក បានដល់ការរៀបចំគ្រឿងចង្ហាន់ ទឹកក្ដៅ ទឹកត្រជាក់ ប្រសិនបើមានការរវល់ មិនត្រូវព្រងើយកន្ដើយគេចវេស ដោះដៃឡើយ។
• សុស្សសោយ៖ សិស្សត្រូវជឿស្ដាប់ឱវាទគ្រូ ឬ សាស្រ្ដចារ្យ បើលោកទូន្មានប្រៀនប្រដៅដោយល្អ ហើយត្រូវត្រិះរិះមើលផង បើឃើញថាល្អ គួរប្រញាប់ប្រតិបត្តិធ្វើតាម។
• បារិចរិយា៖ សិស្សត្រូវឧបដ្ឋាក (បម្រើ) គ្រួ ឬ សាស្រ្ដចារ្យធ្វើវត្តប្រតិបត្តិ ដូចជា សិស្សមានបោសសម្អាត តប់ គក់ ច្របាច់ ជាដើម។
• សក្កច្ចំ សិប្បំបដិគ្គណេន៖ សិស្សត្រូវរៀន សិល្បិ៍​វិជ្ជា ដោយគោរព គឺថាកម្មវិធីដែលគ្រូ ឬ សាស្រ្ដចារ្យដាក់ឲ្យ គប្បីស្វាធ្យាយ ទន្ទេញឲ្យចាំស្ទាត់ តម្កល់ស្មារតីស្ដាប់ពាក្យពន្យល់ ការប្រៀនប្រដៅរបស់គ្រូ ឬ សាស្រ្ដចារ្យដោយគោរព។
វប្បធម៌​ ទូទៅ
10 months ago
តើគ្រូឬសាស្រ្ដចារ្យ ត្រូវសង្រ្គោះសិស្សដោយធម៌ប៉ុន្មានយ៉ាង? អ្វីខ្លះ?
○ គ្រូ ឬ សាស្រ្ដចារ្យ ត្រូវសង្រ្គោះសិស្សដោយធម៌ ៥ យ៉ាង៖
• សុវនីតំនេន្ដិ៖ គ្រូគប្បីទូន្មានសិស្សឲ្យបានល្អ។
• សុកហិតំគាហាបេន្ដិ៖ គ្រូញុំាងសិស្សឲ្យខំប្រឹងប្រែងរៀនសូត្រ។
• សព្វសប្បោសុតំសមក្ខាយិនោភវន្ដិ៖ គ្រូគប្បីបង្ហាត់សិល្ប៍វិជ្ជាឲ្យអស់មិនលាក់ទុក។
• បច្ចេសុបដិវេទេន្ដិ៖ គ្រូតែងលើកតម្កើងសិស្សណាដែលចេះ។
• ទិសាសុបរិត្តានំករោន្ដិ៖ គ្រូតែងតែពន្យល់ ណែនាំហេតុផល និង ប្រយោជន៍នៃវិជ្ជាប្រាប់ដល់សិស្ស។