Logo
វប្បធម៌​ ទូទៅ
គេថា “សង្គមខ្មែរជាសង្គមមាតាធិបតេយ្យ”។ ចូរបំភ្លឺដោយលើកឧទាហរណ៍មកបញ្ជាក់។
○ គេថា “សង្គមខ្មែរ ជា សង្គមមាតាធិបតេយ្យ”
• ពាក្យថា សង្គមមាតាធិបតេយ្យ មានន័យថា បណ្តុំ ឬ ក្រុមមនុស្សដែលប្រកាន់យកមេ ឬ ម្តាយជាធំ។
• តាមរយៈន័យខាងលើនេះ សំដៅលើប្រទេសកម្ពុជា ដែលប្រកាន់យកស្ត្រីជាធំ។ គំនិតដែលយល់ដូច្នេះ គឺជាការ ត្រឹមត្រូវ ព្រោះថា តាំងពីអតីតកាលរៀងមកដល់បច្ចុប្បន្នយើងឃើញថា ឥទ្ធិពលរបស់ស្រ្តីពិតជាមានកម្លាំងខ្លាំងក្លា។
• យើងក្រលេមើលទៅក្នុងប្រវត្តិសាស្ត្រខ្មែរនាអតីតកាល ស្តេចទី ១ របស់ខ្មែរសម័យនគរភ្នំ ប្រទេសយើងមានស្តេច ស្រីមួយអង្គ គឺ ព្រះនាង លីវយី ជាមេដឹកនាំដ៏ឆ្នើម ហើយជាមេទ័ពដ៏អង់អាច​ក្លាហាន។
• សម័យមហានគរ ព្រះនាង ឥន្រ្ទ ទេវី ជា ឧត្តមមេហសីដែលបានជួយរាជកិច្ចរបស់ ព្រះបាទ ជ័យវរ្ម័ន ទី ៧ ធ្វើឱ្យនគរខ្មែរល្បីរន្ទឺ។
• ការនិយមមេ បុព្វបុរសខ្មែរប្រើប្រាស់ពាក្យមេដាក់មុខពាក្យផ្សេងៗ។ ក្នុងស្ថាបត្យកម្មសំណង់ប្រាសាទ ក៏គេយកពាក្យ មេដាក់ពីមុខដូចជា ប្រាសាទមេបុណ្យខាងកើត មេបុណ្យខាងលិច​។
• ជំនឿមេអារក្ស មេធ្មប់។ ទំនៀមទម្លាប់ប្រពៃណី ក្រមុំចូល​ម្លប់។
• ក្នុងសុភាសិតខ្មែរ​ ក៏បានលើកបង្ហាញឱ្យឃើញ ពីតម្លៃស្រ្តីដែរ ដូចជា ស៊ូស្លាប់បាកុំឱ្យស្លាប់មេ សំណាបយោង​ដីស្រីយោងបុរស ជាដើម។
• បច្ចុប្បន្ននេះទៀតសោត ស្ត្រីខ្មែរបានធ្វើមន្ត្រី រដ្ធមន្ត្រី ប្រធានក្រុមហ៊ុន តាមក្រសួងស្ថាប័ននានា ហើយស្ត្រីខ្លះ មានបញ្ញាឈ្លាសវៃ មិនចាញ់បុរសនោះឡើយ។
• បើនិយាយពីស្រ្តីដែលជាមេផ្ទះវិញ មានសមត្ថភាព ធ្វើការបានច្រើន ដែលច្រើនពោលពាក្យថា ស្រ្តីធ្វើការ ១០០ ជំពូក ដែលបុរសមិនអាចធ្វើបាន។ មួយចំណែកទៀត ការអាកាត់សេចក្តីលំបាកក្នុងគ្រួសារខ្មែរ​បច្ចុប្បន្ន គឺ ស្រ្តីនេះឯង ជា អ្នកចេញមុខ។ ឧបមាថាមានគេមកស្តីដណ្តឹងកូន បើប្តីថាឱ្យ ស្ត្រីថាមិនឱ្យ គឺ ប្តីពិតជាតាមប្រពន្ធ។ សេចក្តីដូចជា បានរៀបរាប់រួចមកអាចជាភស្តុតាងថា ស្រ្តីខ្មែរក្នុងសម័យណាមួយក៏ដោយ នៅតែដើរតួរសំខាន់ក្នុងសង្គមពិតមែន។
3 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from វប្បធម៌​ ទូទៅ, click on at the bottom under it