Logo
វប្បធម៌​ ទូទៅ
ក្នុងករណីលើកកម្ពស់គុណភាពនៃការបង្រៀន និង ការអប់រំក្នុងមួយម៉ោងសិក្សា ទៅលើមុខវិជ្ជាឯកទេសណាមួយក្នុងន័យបង្រៀនល្អ រៀនល្អ តើសាស្រ្ដាចារ្យ ឬ គ្រូបង្រៀនត្រូវប្រើល្បិចល្អៗយ៉ាងណាខ្លះទៅ?
○ ក្នុងករណីលើកកម្ពស់គុណភាពនៃការបង្រៀន និង ការអប់រំក្នុងមួយម៉ោងសិក្សា ទៅលើមុខវិជ្ជាឯកទេសណាមួយក្នុងន័យបង្រៀនល្អ រៀនល្អ គ្រូបង្រៀន ឬ សាស្រ្ដាចារ្យត្រូវ៖
1. យល់ច្បាស់ និង ស៊ីជម្រៅទៅលើខ្លឹមសារមេរៀន និង សម្ភារៈឧបទេសស្របតាមខ្លឹមសារមេរៀន និង របៀបប្រើប្រាស់សម្ភារៈក្នុងម៉ោងសិក្សា។
2. កុំទាន់បង្ហាញចំណងជើងមេរៀន។
3. សរសេរអក្សរ លេខ ឬ គូររូបលើក្ដារខៀនឲ្យបានច្បាស់លាស់។
4. លើកជាសំណួរ ទៅតាមលំដាប់លំដោយនៃខ្លឹមសារមេរៀន។
5. កុំបណ្ដោយឲ្យសិស្ស និស្សិតឆ្លើយជាសមូហភាព (ទាំងអស់គ្នា)។
6. កុំហៅតែសិស្សដដែលៗ ឬ សិស្សពូកែ សិស្សមធ្យមឲ្យឆ្លើយ ដោយទុកចោលសិស្សខ្សោយឲ្យអសកម្មក្នុងម៉ោងបង្រៀន។
7. ត្រូវចេះសម្រួលសំណួរ (សំណួរពិបាកយល់) ដោយរក្សាសំណួរនៅដដែល។
8. ហៅសិស្សខ្សោយ ឲ្យឆ្លើយមុនសិស្សមធ្យម ហើយសិស្សមធ្យមមុនសិស្សពូកែ។
9. កែតម្រូវចម្លើយរបស់សិស្ស បើសិស្សឆ្លើយមិនទាន់បានត្រឹមត្រូវល្អ។
10. ប្រើសម្ដីសម្បូរដោយរូបារម្មណ៍ ដើម្បីទាញអារម្មណ៍របស់សិស្ស។
11. ប្រើឃ្លាខ្លីៗ ចំៗ ច្បាស់ៗ ឲ្យសិស្សងាយយល់ និង ងាយចាំបានយូរ។
12. ដាក់សំណួរ ឬ លំហាត់ឲ្យសមស្របទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស។
13. យកចិត្តកែកិច្ចការសិស្ស ឬ ដាក់ពិន្ទុលើកិច្ចការសិស្ស និង ចេះលើកទឹកចិត្តសិស្សឲ្យបានទាន់ពេលវេលា។
8 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from វប្បធម៌​ ទូទៅ, click on at the bottom under it