តើសេចក្តីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធសាសនាមានប៉ុន្មានប្រការ? គឺអ្វីខ្លះ?
○ សេចក្តីសុខរបស់មនុស្ស តាមទស្សនៈរបស់ព្រះពុទ្ធសាសនាមាន ៥ ប្រការ គឺ៖
• អត្ថិសុខ៖ សេចក្តីសុខ ព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់។
• ភោគសុខ៖ សេចក្តីសុខ ដែលកើតពីការបានប្រើប្រាស់ទ្រព្យសម្បត្តិដោយក្តីរីករាយសប្បាយចិត្ត គឺថា ខ្លួនបានប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួនបានមក ដោយសុចរិត ចិញ្ចឹមគ្រួសារខ្លួន ធ្វើបុណ្យ ធ្វើទាន និង ជួយអ្នកដទៃ។
• អនណសុខ៖ សេចក្តីសុខព្រោះគ្មានបំណុល (មិនជំពាក់គេ មិនមែនជាខ្ញុំដាច់ថ្លៃនរណាម្នាក់) ជាសេចក្តីសុខកើតពីទ្រព្យសម្បត្តិដែលខ្លួនឯងមានហើយ មិនប្រើប្រាស់ទ្រព្យនោះដោយខ្ចះខ្ជាយ។
• អនវជ្ជសុខ៖ សេចក្តីសុខកើតពីការប្រព្រឹត្តតាមគន្លងធម៌ មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់សំរាប់ធានារាបរង ទ្រព្យសម្បត្តិប្រាក់កាស មិនជំពាក់បំណុលកេ។
• សន្តិ៖ ប្រែថាស្ងប់ មិនមានភាពវឹកវរច្របូកច្របល់ មិនមានភាពក្តៅក្រហាយ គ្មានសង្គ្រាម គ្មានការលំបាក គ្មានសេចក្តីទុក្ខ។
🎯 វត្ថុជំនួយសំរាប់តម្រូវការរស់នៅគ្រប់គ្រាន់ មានទាំងអស់ ៤ គឺ៖
១. មានសំលៀកបំពាក់ សំពត់ខោអាវសំរាប់បិទបាំង និងតុបតែងខ្លួនឱ្យបានសមរម្យ និង សមគួរ។
២. មានម្ហូបអាហារ បាយទឹក ស្រូវអង្ករ មើមឈើ បង្អែម ចំអាបសំរាប់បំបាត់ការស្រេកឃា្លន និង ធ្វើឱ្យរាងកាយ ចំរើនលូតលាស់។
៣. មានគេហដ្ធានសមរម្យជារបស់ខ្លូន និង តំរូវការផ្សេងៗទៀត ដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និង យានជំនិះផ្សេងៗ។
៤. មានថ្នាំសង្កូវសំរាប់ព្យាបាល និង មានគ្រូពេទ្យព្យាបាលជំងឺ។ ពាក្យដែលថា “មាន” នេះមានន័យថា មានល្មមនឹងមត្រូវការរបស់មនុស្ស គ្មានព្រំដែន ដូចពាក្យគេពោលថា តម្រូវរបស់មនុស្សដូចថង់ធ្លុះបាត ដាក់ប៉ុនណាក៏មិនពេញដែរ។

4 months ago