ដើម្បីបង្រៀនល្អ និង ឲ្យសិស្សល្អ តើគ្រូបង្រៀន ឬ សាស្រ្ដាចារ្យ ត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះជាមូលដ្ឋានគ្រឹះ?
○ ដើម្បីបង្រៀនល្អ និង ឲ្យសិស្សល្អ គ្រូបង្រៀន ឬ សាស្រ្ដាចារ្យ ត្រូវពឹងផ្អែកលើកត្តាជាមូលដ្ឋានគ្រឹះ មួយចំនួនដូចជា៖
1. ផ្សារភ្ជាប់ចំណេះដឹងថ្មីៗ ទៅនឹងចំណេះដឹងចាស់ ដែលសិស្សបានរៀនរួចហើយ។
2. សម្រួលខ្លឹមសារមេរៀន ទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស និស្សិត។
3. ក្នុងការកសាងខ្លឹមសារឯកសារ និង បកស្រាយពន្យល់មេរៀនឲ្យសិស្សងាយយល់ គ្រូ ឬ គរុ អាចប្រើវិធីសាស្រ្ដអនុមានញែក គឺ ដោយផ្ដើមពីនិយមន័យទៅឧបករណ៍ ឬ ក៏ប្រើវិធីអនុមានរួម ដោយផ្ដើមចេញពីឧទាហរណ៍ ដើម្បីកសាងបាននូវនិយមន័យមួយ។
4. យល់ស៊ីជម្រៅទៅលើខ្លឹមសារ ឯកសារដែលត្រូវបង្រៀន។
5. រៀបចំខ្លឹមសារឯកសារទៅតាមគំនិតច្នៃប្រឌិត និង ប្រើប្រាស់សម្ភារៈឧបទេស ទៅតាមមុខវិជ្ជាឯកទេសសំដៅឲ្យសិស្សងាយយល់។
6. យកចិត្តទុកដាក់សិស្សខ្សោយមុនសិស្សមធ្យម និង សិស្សមធ្យមមុនសិស្សពូកែ។

9 months ago