តើវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច?
○ ទោះបីវប្បធម៌ និង សង្គមធម៌ជាមែកធាងនៃអរិយធម៌ក៏ដោយ ក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នា អំពីការរីកចម្រើននៃអរិយធម៌ ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗ តាមការយល់ឃើញរបស់គេជាក់ស្តែង ដូចជាមតិខាងក្រោម៖
• មតិទី ១៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជា បុព្វហេតុនៃការជឿនលឿនរបស់មនុស្ស។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនា អក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្សឱ្យមានកម្រិតជីវភាពខ្ពស់ មានចរិយាថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ។
• មតិទី ២៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញ ពោលគឺ សង្គមធម៌ ជា បុព្វហេតុនៃការជឿនលឿន ព្រោះសង្គមធម៌អាចកែប្រែ ផ្លាស់ប្តូរទាំងទស្សនៈ ទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗផង របស់សង្គមទាំងមូលផង។ យ៉ាងណាមិញ ប្រដាប់ប្រើប្រាស់ របៀបបង្កបង្កើនផល និង ចែកផល ច្បាប់សង្គម វិធីរៀបចំសង្គម ព្រមទាំងមនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ។ ដូចនេះ ការផ្លាស់ប្តូរសង្គមកិច្ច នយោបាយ ទស្សនៈ ចិត្តគំនិត ចំណង់ចំណូលចិត្តក៏ផ្លាស់ប្តូរទៅតាមនោះដែរ។ ដូចជា វណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌។
✅ រួមសេចក្តីមក ថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះ មានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និង ធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមធម៌ក៏ដូចគ្នាដែរ។ ជាការពិត វប្បធម៌ និង សង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមក បំពេញឱ្យគ្នាទៅវិញទៅមក ដូចកាយ និង ចិត្តនោះដែរ។

7 months ago