Logo
ទេស ចរណ៍
ហេតុអ្វីបានជាគេតែងនិយាយថា វប្បធម៌ អរិយធម៌ មិនដែលនិយាយថាសង្គមធម៌ អរិយធម៌?
○ បានជាគេនិយាយថា វប្បធម៌ អរិយធម៌ ព្រោះពាក្យវប្បធម៌តែងតែនៅមុខពាក្យអរិយធម៌ជានិច្ច គឺ វប្បធម៌ សំដៅទៅលើមនុស្សម្នាក់ៗ ដែលធ្វើសកម្មភាពពលកម្ម និយាយស្តី ដេក ដើរ ឈរ អង្គុយ គេអាចវាយតម្លៃបានភ្លាមៗ ទៅលើអ្នកនោះថា មានកម្រិតវប្បធម៌ទាប ឬ អ្នកនេះមានកម្រិតវប្បធម៌ខ្ពស់។ ចំណែកឯសង្គមធម៌វិញ គេពុំសូវនិយាយជាប់នឹងពាក្យអរិយធម៌ទេ ពីព្រោះសង្គមធម៌តែងតែសិ្ថតនៅជាប់ក្នុងសង្គមមនុស្ស ហើយសង្គមធម៌ក៏មិនស្ថិតជាប់នៅនឹងមនុស្សម្នាក់ៗដែរ។ គេអាចស្គាល់សង្គមធម៌នៃប្រជាជននៅក្នុងសង្គមនីមួយៗ បានលុះត្រាតែឆ្លងកាត់ធ្វើការស្រាវជ្រាវលើឯកសារ និង ពិនិត្យជាក់ស្តែងទៅលើសម្ភារ សង្គម និង ទម្រង់សង្គម។ ពោល គឺ សំដៅទៅលើចង្កោមមនុស្ស ដែលមានទីលំនៅ មានមុខរបររកស៊ី​ មានជីវភាពទាក់ទងគ្នាទៅវិញទៅមក ដែលមានការស្រាវជ្រាវ ត្រួតពិនិត្យទៅលើឯកសារផ្សេងៗនៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ក្រុមហ៊ុននានា អង្គការផ្សេងៗ ទើបអាចវាយតម្លៃថា សង្គមនេះអន់ថយ ឬ សង្គមនោះជឿនលឿនបាន។ 
8 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ទេស ចរណ៍, click on at the bottom under it