Logo
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
តើមហាសន្និបាតមានមុខងារ និង អំណាចដូចម្តេច?
○ តាមធម្មតា សហប្រជាជាតិមានមុខងារ និង អំណាចតាមរយៈនៃមហាសន្និបាតអង្គការសហប្រជាជាតិ រួមមាន៖​
• ពិចារណា និង ផ្តល់អនុសាសន៍លើគោលការណ៍ សហប្រតិបត្តិការ ក្នុងការថែរក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ រួមមាន គោលការណ៍គ្រប់គ្រងការដកអាវុធ និង បទបញ្ញត្តិនៃការដកអាវុធ។
• ពិភាក្សា និង ផ្តល់អនុសាសន៍លើរឿងរ៉ាវនានា ដែលទាក់ទងនឹងសន្តិភាព និង សន្តិសុខអន្តរជាតិ លើកលែងតែជម្លោះ ឬ នៅក្នុងក្របខណ្ឌនៃធម្មនុញ្ញ ឬ ដែលប៉ះពាល់លើអំណាច និង មុខងារនៃយន្តការណាមួយរបស់អង្គការសហប្រជាជាតិ។
• ផ្តួចផ្តើមគំនិតសិក្សា និង ផ្តល់អនុសាសន៍ ដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការណ៍នយោបាយអន្តរជាតិ អភិវឌ្ឍ និង ចងក្រងច្បាប់អន្តរជាតិ ការទទួលស្គាល់សិទ្ធិមនុស្ស និង សេរីភាពជាមូលដ្ឋានគ្រឹះសម្រាប់មនុស្សគ្រប់រូប និង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ និង សុខភាព។
• ផ្តល់អនុសាសន៍ឲ្យមានដំណោះស្រាយ តាមមធ្យោបាយសន្តិវិធី ចំពោះស្ថានភាពណាមួយ ដោយមិនគិតពីពូជសាសន៍ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងជាមិត្តភាពប្រជាជាតិ។
• ពិចារណា និង អនុម័តថវិកាប្រជាជាតិ និង ថវិកាវិភាគទានដល់សមាជិកនានា។
• បោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង សមាជិក្រុមប្រឹក្សា អាណាព្យាបាលដែលបានបោះឆ្នោតជ្រើសរើស ​ក្នុងការបោះឆ្នោតរួមគ្នា ជាមួយក្រុមប្រឹក្សាសន្តិសុខចៅក្រមនៃអង្គតុលាការយុត្តិធម៌ អន្តរជាតិ និង យកអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីជ្រើសតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
• តាមសេចក្តី ស្តីពីការរក្សាសន្តិភាពដែលបានអនុម័ត ដោយមហាសន្និបាត​អង្គការសហប្រជាជាតិនៅខែ វិច្ឆិកា ឆ្នាំ ១៩៥០ មហាសន្និបាតអាចធ្វើសកម្មភាពបាន ប្រសិនបើ ក្រុមប្រឹក្សាសន្តិសុខបរាជ័យក្នុងសកម្មភាពរបស់ខ្លួន ក្នុងករណីនេះមានជាអាទិ៍ ការគំរាមកំហែងដល់សន្តិភាពអន្តរជាតិ​ អំពើដែលនាំអោយប្រេះឆាដល់សន្តិភាព ឬ អំពើរាតត្បាត ព្រោះខ្វះការឯកភាពពីសមាជិកអចិន្ត្រៃយ៍។ មហាសន្និបាតត្រូវបានផ្តល់អំណាចឲ្យពិចារណាពីបញ្ហាទាំងនោះជាបន្ទាន់ ហើយមានទស្សនៈ ដើម្បីចាត់វិធានការរួម ដោយរាប់បញ្ចូលទាំងអំពើដែលនាំឲ្យមាន​ប្រភពដល់សន្តិភាព ឬ អំពើរាតត្បាតនៃការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ក្នុងករណីចាំបាច់ដើម្បីរៀបចំសន្តិភាព និង សន្តិសុខអន្តរជាតិ។
2 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ព្រះរាជា​ណា​ចក្រ​ កម្ពុជា, click on at the bottom under it