Logo
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
23 hours ago
តើមានកត្តាអ្វីខ្លះជុំរុញឲ្យមានការអភិវឌ្ឃន៏ ទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា?
○ កត្តាជុំរុញឲ្យមានការអភិឌ្ឃន៏ ទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជាមានដូចជា៖
• ប្រទេសជាតិមានសុខសន្តិភាព។
• សេដ្ឋកិច្ចប្រជាពលរដ្ឋមានភាពប្រសើរ។
• ការទំនាក់ទំនងមានភាពធំទូលាយ។
• ការឲ្យតម្លៃទេសចរណ៍របស់មនុស្សនាពេលបច្ចុប្បន្ន។
• ផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
3 days ago
តើកម្ពុជាចូលជាសមាជិកអាស៊ានទទួលបានគុណសម្បត្តិ និង គុណវិបត្តិអ្វីខ្លះ?
○ កម្ពុជាចូលជាសមាជិកអាស៊ាន:ទទួលបានគុណសម្បត្តិ និង គុណវិបត្តិ៖
ក. គុណសម្បត្តិផ្នែកនយោបាយ ក្រោយពេលកម្ពុជាចូលជាសមាជិកអាស៊ាន កម្ពុជាទទួលបាន៖
• កម្ពុជាលែងព្រួយបារម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្តិសុខ និង លែងនៅឯកការទៀត។
• កម្ពុជាមានសន្តិភាព សេរីភាពក្នុងតំបន់ ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែន និង បញ្ហានយោបាយប្រចាំតំបន់ដោយសន្តិវិធី។
• មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹង វប្បធម៍ ព្រមទាំងប្រពៃណី ទំនៀមទំលាប់រវាងសមាជិកអាស៊ានទាំង ១០។
• ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្ស វិទ្យាសាស្ត្រ និង បច្ចេកទេសថ្មីថែមទៀត។
• ផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
• កម្ពុជានឹងទទួលបាននូវភាពការប្រាក់ខ្លីថែមទៀត ពីធនាគាអភិវឌ្ឍន៍​អាស៊ី និង បណ្តាប្រទេសជាមិត្តទាំង ៩ ក្នុងអត្រាការប្រាក់ទាប និង រយៈពេលយូរ
• កម្ពុជាលេចមុខមាត់ក្នុងឆាកអន្តរជាតិនឹងប្រទេសក្នុងសមាគមអាស៊ាន និង មានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាព។
• កម្ពុជានឹងទទួលបានផលប្រយោជន៏យ៉ាងច្រើន ខាងផ្នែកកិច្ចការនយោបាយ ការបរទេស និង កិច្ចការសេដ្ឋកិច្ច។
• កម្ពុជានឹងទទួលបានការអភិវឌ្ឍន៍​លើវិស័យផ្សេងៗទៀត ដូចជា កសិកម្ម កសិឧស្សាហកម្ម ទេសចរណ៏។
• ក្រោយពេលចូលជាសមាជិកអាស៊ាន កម្ពុជាទទួលបាននូវបទពិសោធន៍​ពីរនៃតំបន់និយម និង សាកលលោកនិយម ព្រមទាំងយល់ដឹងពីទំនាក់ទំនងការរទូត។
• អាស៊ានបានឲ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ខាងនយោបាយក្នុងតំបន់ និង លើឆាកអន្តរជាតិ។
ខ. គុណសម្បត្តិផ្នែកសេដ្ឋកិច្ច
• អត្ថប្រយោជន៏ខាងផ្នែកសេដ្ឋកិច្ច រួមមាន៖ កម្ពុជាបានបញ្ចូលចរន្ត និង លំនាំនៃការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួន ទៅក្នុងលំនាំការអភិវឌ្ឍន៍​សេដ្ឋកិច្ចនៅក្នុងតំបន់ពិសេស កម្ពុជាបានទទួលបច្ចេកវិទ្យា និង បទពិសោធន៍​ថ្មី ពីប្រទេសសមាជិកចាស់ទាំងឡាយ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍​ និង ចំណេះ​ដឹង។
• កម្ពុជាអាចវាស់បាននូចកំរិតល្បឿនសេដ្ឋកិច្ច និង​ ការធ្វើកំនែទំរង់ផ្សេងៗ ដើម្បីឈានទៅរកទីផ្សារក្នុងតំបន់និង លើឆាកអន្តរជាតិនាសតវត្សទី ២១ នេះ។
• សមាហរណកម្មកម្ពុជានៅក្នុងអាស៊ាន បានបាននាំមកនូវការរួបរួមយ៉ាងសកម្ម ក្នុងទំនាក់ទំនងប្រទេសជាសមាជិក ដូចជា ការចរាចរទំនិញសេវាកម្មដើមទុន និង ពលកម្ម ដែលកើតចេញពីការទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃនយោបាយ ហិរញ្ញវត្ថុ និង សេដ្ឋកិច្ចក្នុងចំនោមប្រទេសជាសមាជិក។
• អាស៊ានទាំង ១០ ជាទីផ្សាដ៏ធំមួយនៅក្នុងតំបន់ ដែលមានប្រជាជនជាង ៥០០ លាននាក់ សំបូរដោយវត្ថុធាតុដើម ធនធានធម្មជាតិ និង ផ្ទៃដីដ៏ធំទូលាយ ព្រមទាំង ជាតំបន់មួយ កំពុងទាក់ទាញខាងទេសចរណ៏និង ផ្តល់ឪកាសយ៉ាងច្រើន ខាងផ្នែកសេដ្ឋកិច្ចជាតិ។
• កម្ពុជាទទួលបាននូវអត្ថប្រយោជន៏ពីវិស័យអភិវឌ្ឍន៍​ធនធានមនុស្ស អប់រំ និង កាត់បន្ថយភាពក្រីក្រ ពិសេស មន្ត្រីរាជការពីក្រសួងជំនាញនានា និស្សិតជាច្រើន បានទទួលអាហារូបករណ៏ ទៅបណ្តុះបណ្តាលនៅបណ្តាប្រទេសអាស៊ាន និង ដៃគូចរចាលើភាសាបច្ចេកទេសជំនាញ និង ទ្រឹស្តីជាដើម។
☆ ផ្នែកគុណវិបត្តិ​សំរាប់ប្រទេសកម្ពុជា គឺ៖
• ធនធានមនុស្ស និង សម្ភារៈបច្ចេកទេសនៅមានកំរិត​ទាប។
• ការនាំទំនិញចេញទាបជាងការនាំចូល។
• កម្ពុជាជាទីផ្សារបស់គេ។
• កម្ពុជាមិនអាចជាដៃគូរប្រគួតប្រជែងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន។
• កម្ពុជារស់ដោយសាជំនួយយ៉ាងច្រើន។
• កម្ពុជាត្រូវជំរុញឲ្យមានការប្រណាំងប្រជែង ដោយសេរី និង យុត្តិធម៍ក្នុងទីផ្សារ ដើម្បីពង្រីកគុណភាពទំនិញក្នុងស្រុកជាបឋមសិន ទើបអាចប្រកួតប្រជែងជាមួយទំនិញប្រទេសអាស៊ានដ៏ទៃទៀតបាន។
• កម្ពុជាគួរទាក់ទាញអ្នកវិនិយោគបរទេសដោយផ្ទាល់ ដែលជាបុព្វហេតុផ្តល់ការងារឲ្យប្រជាពលរដ្ឋធ្វើ។
• កម្ពុជាបាត់ចំណូ​លពន្ធគយយ៉ាងខ្លាំង ដោយសារការអនុវត្តតំបន់ពាណិជ្ជកម្មសេរី-អាស៊ាន នាពេលខាងមុខនេះ ដែលធ្វើឲ្យរដ្ឋាភិបាលខិតខំប្រមែប្រមូលចំណូ​លផ្សេងៗទៀត ដូចជា ពន្ធលើផលិតផលក្នុងស្រុក ពន្ធលើប្រាក់ចំណូ​ល ពន្ធលើរោងចក្រសហគ្រាស ពន្ធលើដីធ្លី ពន្ធលើការធ្វើអាជីវកម្មផ្សេងៗ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
5 days ago
តើនៅពេលដែលកម្ពុជាមានរដ្ឋធម្មនុញនៅឆ្នាំ១៩៩៣ តើកម្ពុជាបានផ្តួចផ្តើមបង្កើតការបោះឆ្នោតប៉ុន្មានប្រភេទ? អ្វីខ្លះ?
○ រដ្ឋធម្មនុញមួយដែលត្រូវបានសភាអនុម័តនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ បានផ្តួចផ្តើមឲ្យមានការបោះឆ្នោត ៤ ប្រភេទ គឺ៖
១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់
៣. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ
៤. ការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
6 days ago
នៅព្រះរាជាណាចក្រកម្ពុជា យើងតែងប្រទះឃើញខ្លែងមានជាច្រើន។ តើខ្លែងមានប៉ុន្មានប្រភេទ?
○ ខ្លែងមានច្រើប្រភេទ​ ដូចជា៖
• ខ្លែងព្នង
• ខ្លែងកន្តោង
• ខ្លែងកណ្តូង
• ខ្លែងកូនមាន់
• ខ្លែងប្រប៉ៅ
• ខ្លែងប្រមង់
• ខ្លែកចាក់
• ខ្លែងគោម
• ខ្លែងមេអំបៅ
• ខ្លែងស្វាប្រសាក់
• ខ្លែងយក្ស
• ខ្លែងហោប៉ៅ
• ខ្លែងព្រះខែ
• ខ្លែងបណ្តើកូន
• ខ្លែងផ្កាយ
• ខ្លែងផ្កា
• ខ្លែងពស់
• ខ្លែងនាគ
• ខ្លែងកង្កែប
• ខ្លែងប្រជៀវ
• ខ្លែងប្រយុទ្ធ
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
7 days ago
តើរដ្ឋធម្មនុញ្ញជាអ្វី? ច្បាប់ជាអ្វី? ចូររាប់ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានចំនួន​ ១០។
○ រដ្ឋធម្មនុញ្ញ គឺជាទ្រឹស្តីដែលពេញលេញគ្រប់គ្រាន់របស់រដ្ឋមួយ។
• ច្បាប់ គឺជាបទបញ្ញាត្តិដែលកំណត់ដោយរដ្ឋ ដែលមានភាពទៀងទាត់ត្រឹមត្រូវ សម្រាប់ឲ្យពលរដ្ឋក្នុងសង្គមនីមួយៗត្រូវតែគោរពតាម។
° រាប់ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៖
- ច្បាប់សាធារណៈ
- ច្បាប់ការងារ
- ច្បាប់ភូមិបាល
- ច្បាប់រដ្ឋបវេណី
- ច្បាប់ឯកជន
- ច្បាប់សារព័ត៍មាន
- ច្បាប់ព្រហ្មទណ្ឌ
- ច្បាប់ប្រឆាំងគ្រឿងញៀន
- ច្បាប់ប្រឆាំងអំពើពុករលួយ
- ច្បាប់ចរាចរណ៏
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
8 days ago
តើរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជាមានចំនុចសំខាន់ប៉ុន្មានយ៉ាង? តើចំនុចទាំងនោះរួមមានអ្វីខ្លះ? ហើយមានអត្ថន័យដូចម្តេច?
○ រូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា​ មានចំនុចសំខាន់ ៥ យ៉ាង ដួចជា៖
• ពន្លឺពណ្ណរង្សីនៅលើគេ តំណាងអោយអរិយធម៍ខ្មែរដ៏រុងរឿង ត្រចះត្រចង់។
• ស្វេត្រឆ្ឆត្រទាំងពីរ តំណាងឲ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី ជាអ្នកថែរក្សាអនុប្រជារាស្ត្រ។
• ព្រះខណ័្ឌនៅពីក្រោមម្កុដរាជ្យ ជានិមិត្តរួបនៃអំណាច និង ភាពយុត្តិធម៍សង្គម។
• រាជសីហ៏ទាំងពីរ តំណាងអោយកំលាំងទ័ពរបស់ប្រជានុរាស្ត្រខ្មែរ នៅជុំវិញព្រះរាជបល្ល័ង្ក។
• ពាក្យ “ព្រះចៅក្រុងកម្ពុជា” តំណាងអោយអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
9 days ago
ប្រទេសកម្ពុជាមានផ្ទៃដីប៉ុន្មានគីឡូម៉ែត្រក្រលា? មានព្រំប្រទល់ជាប់នឹងប្រទេសណាខ្លះ?
○ សព្វថ្ងៃប្រទេសកម្ពុជាមានផ្ទៃក្រលា ១៨៥ ០៣៥ ម៉ែត្រការេ ហើយមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ឡាវ និង វៀតណាម។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
11 days ago
បទចំរៀងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាអ្នកណាជាអ្នកនិពន្ធ? តើបទចំរៀងនេះមានប៉ុន្មានវគ្គ? ខ្លឹមសារនៃវគ្គនីមួយៗមានអត្ថន័យដូចម្តេច?
○ បទចំរៀងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជនិពន្ធរបស់សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួនណាត ជោតញ្ញាណោ។ បទចំរៀងនេះ ចែកចេញជាបីវគ្គ ដែលវគ្គនីមួយៗមានអត្ថន័យដូចខាងក្រោម៖
° ក. វគ្គទី ១៖ បណ្តុះនូវមនោគតិរាស្ត្រខ្មែរ អោយគោរពស្រលាញ់ ស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គតែងតែមានទឹកព្រះទ័យគ្រប់គ្រង ថែរក្សាប្រជារាស្ត្រ ការពារជាតិ ព្រមទាំងបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏ល្អប្រណិត មានដូចជា ប្រាសាទបុរាណ ជាច្រើនសន្ធឹកសន្ធាប់ និង តាមរយៈស្នាដៃឯកនេះ បានបញ្ជាក់អោយឃើញនូវវិរៈភាពដ៏អង់អាចក្លាហាន ពីសាវតាប្រវត្តិសាស្ត្រជាតិ ពីនយោបាយ​ដឹកនាំប្រទេស ប្រកបដោយទេពកោសល្យ គ្មានគូប្រៀបប្រដូចបាន។
° ខ. វគ្គទី ២៖ ឆ្លុះបញ្ចាំងអំពីភាពរីកចំរើន រុងរឿង នាសម័យបុរាណកាល តាមរយៈក្បាច់លំអររបស់ប្រាសាទទាំងឡាយ ដែលបង្កើតដោយការឯកភាពទឹកដី ប្រកបដោយទឹកចិត្តសាមគ្គីភាព និង ស្នេហាជាតិដ៏រឹងមាំ។ ទោះបីជា ត្រូវឆ្លងកាត់នៅការបំផ្លិតបំផ្លាញ ពីសំណាក់ពួកបរទេសឈ្លានពាន់ក្តី ក៏ខ្មែរមិនសាបសូន្យឡើយ។
° គ. វគ្គទី ៣៖ ការបង្ហាញពីភាពជឿជាក់ លើព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិ។ តាមគន្លងព្រះពុទ្ធសាសនាដ៏ថ្លៃថ្លានោះ បានធ្វើអោយប្រជាជាតិខ្មែរ មានទឹកចិត្តល្អបរិសុទ្ធ ប្រព្រឹត្តតែអំពើល្អ ប្រកបដោយគុណធម៍ ជាហេតុនាំអោយប្រទេសទទួលបាននូវសន្តិភាព និង ការអភិវឌ្ឍន៏។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
12 days ago
តើប្រទេសកម្ពុជាមានតំបន់ទេសចរណ៏សំខាន់ៗទទួលភ្ញៀវទេសចរអន្តរជាតិ ទូទាំងប្រទេសមានចំនួនប៉ុន្មានខេត្តក្រុង ត្រូវជាប៉ុន្មានរមណីយដ្ឋាន? ចូរបង្ហាញពីតំបន់រមណីយដ្ឋានក្នុងខេត្តក្រុងនីមួយៗ?
○ ប្រទេសកម្ពុជា មានតំបន់ទេសចរណ៏សំខាន់ៗ ទទួលភ្ញៀវទេសចរណ៏អន្តរជាតិទូទាំងប្រទេសមានចំនួន ១៥ ខេត្តក្រុង ត្រូវជា ៤៦ រមណីដ្ឋាន៖
១. ខេត្តសៀមរាប មាន ៧ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ តំបន់អង្គរ (អង្គរវត្ត បាយ័ន)
• រមណីយដ្ឋានប្រវត្តិសាស្ត្រ បន្ទាយស្រី
• រមណីយដ្ឋានប្រវត្តិសាស្ត្រ តំបន់បាគង (លលៃ បាគង)
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិវប្បធម៍គូលែន
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិភ្នំបូកគោ
• រមណីយដ្ឋានធម្មជាតិ ភូមិអណ្តែតទឹកបឹងទន្លេសាប
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិវប្បធម៍ភ្នំក្រោម
២. ខេត្តបាត់ដំបងមាន ៤ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទវត្តឯក
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបាសែត
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទបាណន
• រមណីយដ្ឋានតំបន់ធម្មជាតិនៃជំរកសត្វ ស្លាបព្រែកទ័ល
៣. ខេត្តព្រះវិហារ មាន ១ តំបន់សំខាន់៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ
៤. ខេត្តកំពង់ធំមាន ៣ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ក្រុមប្រាសាទសំបូរព្រៃគុប
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទគុហគរ
• រមណីយដ្ឋានប្រវត្តិសាស្ត្រ-ធម្មជាតិ និង វប្បធម៍ភ្នំសន្ទុក
៥. ខេត្តកំពង់ចាម មាន ៣ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ-វប្បធម៍ និង ធម្មជាតិក្រុមប្រាសាទព្រះធាតុទឹកឆា
• រមណីយដ្ឋានប្រវត្តិសាស្ត្រ-វប្បធម៍ និង ធម្មជាតិក្រុមប្រាសាទភ្នំហាន់ជ័យ
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង តំបន់វប្បធម៍ប្រាសាទវត្តនគរបាជ័យ
៦. ខេត្តតាកែវ មាន ៥ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិប្រាសាទភ្នំដា
• រមណីយដ្ឋានប្រវត្តិសាស្ត្រធម្មជាតិ និង វប្បធម៍ប្រាសាទភ្នំជីសូ
• រមណីយដ្ឋានប្រវត្តិសាស្ត្រធម្មជាតិ និង វប្បធម៍ភ្នំតាម៉ៅ
• រមណីយដ្ឋានប្រវត្តិសាស្ត្រធម្មជាតិ និង វប្បធម៍ប្រាសាទទន្លេបាទី
• រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទនាងខ្មៅ
៧. រាជធានីភ្នំពេញ មាន ៥ តំបន់សំខាន់ៗ៖
• ព្រះបរមរាជវាំង
• រមណីយដ្ឋានប្រវត្តិសាស្ត្រ និង វប្បធម៍វត្តភ្នំ
• សារៈមន្ទីរជាតិ
• សារៈមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង
• តំបន់ពាណិជ្ជកម្មផ្សារធំថ្មី
៨. ខេត្តកណ្តាលមាន ៣ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានប្រវត្តិសាស្ត្រ វប្បធម៍ និង ធម្មជាតិភ្នំអដ្ឋរស្ស
• រមណីយដ្ឋានកែច្នៃ និង ធម្មជាតិកោះដាច់
• រមណីយដ្ឋានធម្មជាតិកៀនស្វាយ
៩. ក្រុងព្រះសីហនុ មាន ៤ តំបន់សំខាន់ៗ៖
• ឆ្នេរអូតែលប្រាំពីរជាន់
• ឆ្នេរអូតែលសុខា
• ឆ្នេរអូរឈើទាល
• ឆ្នេរកោះពស់
១០. ខេត្តកំពត មាន ២ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានធម្មជាតិ និង កែច្នៃភ្នំបូកគោ
• រមណីយដ្ឋានធម្មជាតិទឹកឈូ
១១. ក្រុងកែប មាន ១ កន្លែងសំខាន់ៗ៖
• ឆ្នេរក្រុងកែបដែលមានប្រវែង ៥០០ ម៉ែត្រ
១២. ខេត្កកំពង់ស្ពឹមាន ១ កន្លែងសំខាន់ៗ៖
• រមណីយដ្ឋានធម្មជាតិនៃឧទ្យានជាតិ គីរីរម្យ
១៣. ខេត្តរតនគីរីមាន ៣ កន្លែងសំខាន់ៗ៖
• រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ចាអុង
• រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់អូរកាចាញ
• រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់បឹងយក្សឡោម
១៤. ខេត្តមណ្ឌលគីរី មាន ២ តំបន់សំខាន់ៗ៖
• រមណីយដ្ឋានធម្មជាតិ ព្រៃដើមស្រល់
• រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ប៊ូស្រា
១៥. ខេត្តកោះកុង មាន ២ កន្លែងសំខាន់ៗ៖
• រមណីយដ្ឋានចាំយាម
• ក្បាលឆាយ ឬ កោះប៉ោ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
14 days ago
តើរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានភារៈកិច្ចអ្វីខ្លះ?
○ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានភារៈកិច្ចដូចតទៅ៖
១. ដាក់ចេញ និង អនុវត្តន៏ខ្សែបន្ទាត់នយោបាយរបស់ជាតិ ដោយផ្អែកលើគោលការណ៏នានា ដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ស្តីអំពីរបបនយោបាយ និង រាជរដ្ឋាភិបាល។
២. ដឹកនាំកិច្ចការទូទៅរបស់រដ្ឋ តាមកម្មវិធីនយោបាយ និង ផែនការរដ្ឋដែលរដ្ឋសភាបានអនុម័ត។
៣. គ្រប់គ្រងបញ្ជា ប្រើប្រាស់យោធា នគបាល កំលាំងប្រដាប់អាវុធផ្សេងៗទៀត និង រដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពរបស់ខ្លួន។
៤.​ ធ្វើពង្រាងច្បាប់ ដើម្បីដាក់ជូនរដ្ឋសភា ព្រឹទ្ធសភាពិនិត្យ និង អនុម័ត។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
15 days ago
តើប្រទេសកម្ពុជាមានក្រសួងទាំងអស់ប៉ុន្មាន? រដ្ឋលេខាធិការដ្ឋានចំនួនប៉ុន្មាន? ចូរៀបរាប់។
○ នៅប្រទេសកម្ពុជាមានក្រសួងទាំងអស់ចំនួន ២៤ ក្រសួង និង មានរដ្ឋលេខាធិការដ្ឋានចំនួន ២ គឺ៖
១. ក្រសួងការពារជាតិ
២. ក្រសួងអប់រំយុវជន និង កីឡា
៣. ក្រសួងមហាផ្ទៃ
៤. ក្រសួងយុត្តិធម៍
៥. ក្រសួងបរិស្ថាន
៦. ក្រសួងផែនការ
៧. ក្រសួងសុខាភិបាល
៨. ក្រសួងពត៍មាន
៩. ក្រសួងទេសចរណ៏
១០. ក្រសួងពាណិជ្ជកម្ម
១១.ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល
១២. ក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ
១៣. ក្រសួងសារធារណការ និង ដឹកជញ្ជូន
១៤. ក្រសួងអភិវឌ្ឃន៍ជនបទ
១៥. ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
១៦. ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ
១៧. ក្រសួងធម្មការ និង សាសនា
១៨. ក្រសួងកិច្ចការនារី និង អតីតយុទ្ធជន
១៩. ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
២០. ក្រសួងធនធានទឹក និងឧតុនិយម
២១.​ ក្រសួងរៀបចំដែនដី នគរោបនីយកម្ម និង សំណង់
២២. ក្រសួងសង្គមកិច្ចការងារ បណ្តុះបណ្តាលវិជ្ជាជិវៈ និង យុវនិតិសប្បទា
២៣. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា និង ព្រឹទ្ធសភា និង អធិការកិច្ច
២៤. ក្រសួងព្រះបរមរាជវាំង
° រដ្ឋលេខាធិការដ្ឋានទាំងពីនោះ គឺ៖
១. រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
២. រដ្ឋលេខាធិការដ្ឋានអាកាសចរណ៏ស៊ីវិល។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
17 days ago
មុនឆ្នាំ ១៩៤៧ តើព្រះរាជាណាចក្រកម្ពុជាយើងមានរដ្ឋធម្មនុញ្ញរឺទេ?
○ មុនឆ្នាំ ១៩៤៧ ប្រទេសកម្ពុជាគ្មានរដ្ឋនុញ្ញទេ ពីព្រោះកាលនោះ ប្រទេសទាំងមូលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រនៃអាណាចក្រខ្មែរ។ បន្ទាប់មក អំណាចស្តេចត្រូវចុះខ្សោយ ហើយប្រទេសជាតិត្រូវធ្លាក់ក្រោមឥទ្ធិពលសៀម វៀតណាម និង អាណានិគមបារាំងអស់រយៈពេលជិត ១ សតវត្យ (ពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣)។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
18 days ago
ប្រទេសណាខ្លះ មានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា (បញ្ជាក់ទិស)?
○ ប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹង៖
• ប្រទេសថៃ៖ ខាងលិច និង ខាងជើង។
• ប្រទេសវៀតណាម៖ ខាងកើត និង ខាងត្បូង។
• ប្រទេសឡាវ៖ ខាងជើង។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
20 days ago
ឆ្នេរសមុទ្រកម្ពុជាស្ថិតនៅប៉ែកខាងណា? ប្រវែងប៉ុន្មានគីឡូម៉ែត?
○ ឆ្នេរសមុទ្រកម្ពុជាស្ថិតនៅប៉ែកនិរតីនៃប្រទេស មានប្រវែង ៤៤០​ គីឡូម៉ែត។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
20 days ago
ប្រទេសកម្ពុជាមានផ្ទៃដីធំជាងប្រទេសណាខ្លះក្នុងតំបន់អាស៊ីអាគ្នេយ៍?
○ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាមានផ្ទៃដីធំជាងប្រទេស ព្រុយណេ​ និង សិង្ហបុរី។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
21 days ago
នៅឆ្នាំ ១៩៩៨ តើប្រជាជនកម្ពុជាមានចំនួនប៉ុន្មានលាននាក់? មានដង់ស៊ីតេប៉ុន្មាន?
○ នៅឆ្នាំ ១៩៩៨ ប្រជាជនកម្ពុជាមានចំនួន ១១,៤២៦,២២៣ នាក់ មានដង់ស៊ីតេ ៦៣ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
22 days ago
ចូរអោយនិយមន័យនៃពាក្យ ”GDP”។ គេថានៅឆ្នាំ ១៩៩៨ ប្រជាជនកម្ពុជាមាន GDP៖ ២៨៧ ដុល្លា មានន័យយ៉ាងដូចម្តេច?
• និយមន័យ GDP (Gross Domestic Product) ជាផលិតផលក្នុងស្រុកសរុប។
• គេថានៅឆ្នាំ ១៩៩៨ ប្រជាជនកម្ពុជាមាន GDP៖ ២៨៧ ដុល្លា មានន័យថាក្នុងឆ្នាំ ១៩៩៨ ប្រជាជនកម្ពុជាម្នាក់មានចំនូលផ្ទាល់ខ្លួន ២៨៧ ដុល្លា។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
23 days ago
ចូរនិយាយអំពីលក្ខណៈទូទៅ និង សារៈសំខាន់នៃសណ្ឋានដីកម្ពុជា។
○ សណ្ឋានដីកម្ពុជារាងផតកណ្តាល ហ៊ុំព័ទស្ទើរជុំវិញដោយដំបន់ខ្ពស់។
• តំបន់ខ្ពស់ សំបូរព្រៃ សត្វព្រៃ រ៉ែ ប្រភពទឹក។
• តំបន់ទំនាបកណ្តាល មានសារៈសំខាន់ខាងកសិកម្ម។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
24 days ago
ទំនាបកណ្តាលកម្ពុជាមានលក្ខណៈទូទៅដូចម្តេច?
○ ទំនាបកណ្តាលកម្ពុជា ជាទំនាបបន្តពីទំនាបថៃ សណ្តូកតាមទិសពាយ័ព្យ អាគ្នេយ៍ មានបណ្តោយ ៥០០ គីឡូម៉ែតការ៉េ និង ទទឹងមធ្យម ១១០ គីឡូម៉ែតការ៉េ មានរាងវៀវកណ្តាល ហើយរីកកាន់តែធំឆ្ពោះទៅទិសខាងត្បូង។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
25 days ago
ចូរនិយាយពីរបបខ្យល់មូសុងនៅកម្ពុជា?
○ មូសុងប្រាំង (ខែ វិច្ឆិកា ដល់ មេសា) ខ្យល់ស្ងួតបក់ពី ឦសាន ទៅ និរតី និង មូសុងវស្សា (ឧសភា ដល់ តុលា) ខ្យល់សើមបក់ពីទិស និរតី ទៅ ឦសាន។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
26 days ago
អាកាសធាតុកម្ពុជាយើងមានលក្ខណៈដូចម្តេច?
○ អាកាសធាតុប្រទេសកម្ពុជា ជាអាកាសធាតុត្រូពិកមូសុង មានលក្ខណៈក្តៅហើយសើម។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
27 days ago
ហេតុអ្វីបានជាប្រទេសកម្ពុជាសំបូរសត្វព្រៃ និង​ មច្ឆា​ជាតិ?
○ បានជាប្រទេសកម្ពុជាសំបូរសត្វព្រៃ និង មច្ឆាជាតិព្រោះ៖
☆ ចំពោះសត្វព្រៃ
• ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិច មានលក្ខណៈក្តៅហើយសើម បង្កអោយមានព្រៃយ៉ាងច្រើនដែលជាជំរកសត្វព្រៃគ្រប់ប្រភេទ។
☆ ចំពោះមច្ឆាជាតិ
• បឹងទន្លេសាបជាអាងមួយយ៉ាងធំ និង មានទន្លេ ព្រែក ស្ទឹងជាច្រើន ហូរចាក់ទៅក្នុងបឹងនេះ ហើយនៅជុំវិញបឹងទន្លេសាបមានព្រៃរនាម ដែលជាជុំរកសំរាប់ត្រីពង និង ជាប្រភេទសត្វល្អិតដែលជាចំនីត្រីយ៉ាងសំខាន់។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
28 days ago
មណ្ឌលរ៉ែសំខាន់ៗក្នុងប្រទេសកម្ពុជាស្ថិតនៅត្រង់ណា?
○ មណ្ឌលរ៉ែសំខាន់ៗក្នុងប្រទេសកម្ពុជាមាន ៦ កន្លែង៖
• មណ្ឌលប៉ៃ​លិន៖ មានត្បូង
• មណ្ឌលបរកែវ៖ មានត្បូង និងមាស
• មណ្ឌលកំពង់ធំ៖ មានដែក និងមាស
• មណ្ឌលកំពត៖ មានថ្មកំបោរ និងផូស្វាត
• មណ្ឌលពោធិ៍សាត់៖ មានថ្មកែវ
• មណ្ឌលបាត់ដំបង៖ មានថ្មកំបោរ និង ផូស្វាត
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
29 days ago
តើប្អូនយល់យ៉ាងណាដែរចំពោះបញ្ហាបរិស្ថាន បរិស្ថានសង្គមនៅកម្ពុជា? ចូរបញ្ជាក់។
○ បើនិយាយពីបរិស្ថានធម្មជាតិកម្ពុជាយើង ព្រៃត្រូវបាត់បង់អស់ជាច្រើន ដែលនាំអោយប្រែប្រួលអាកាសធាតុ (ភ្លៀងមិនទៀងទាត់ ទឹកជំនន់ ភាពរាំងស្ងួត...)។ ឯសត្វព្រៃក៏វិនាសទៅតាមនោះដែរ (ត្រី សត្វចតុបាតធំៗ...)។ បើនិយាយពីបរិស្ថានសង្គម កម្ពុជាយើងរងភាពកខ្វក់ដ៏ធ្ងន់ធ្ងរ ពិសេសនៅទីក្រុងភ្នំពេញ ដូចជា បញ្ហាស្ទះចរាចរណ៍ ស្ទះលូ សំណង់អនាធិបតេយ្យ ផ្សែងយានយន្ត កំណរ លំញ័រ កាកសំណល់។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
30 days ago
តើរបបនយោបាយនៅកម្ពុជាមានការវិវត្តន៍ដូចម្តេច? ចូរពន្យល់?
○ ប្រទេសកម្ពុជាមានការផ្លាស់ប្តូររបបនយោបាយជាច្រើន ដូចជា៖
• ពីដើមដល់មុនឆ្នាំ ១៩៤៧ ជារបបរាជាធិបតេយ្យ
• ១៩៤៧-១៩៧០ របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ
• ១៩៧០-១៩៧៥ របបសាធារណរដ្ឋខ្មែរ
• ១៩៧៥-១៩៧៩ របបកម្ពុជាប្រជាធិបតេយ្យ
• ១៩៧៩-១៩៩៣ របបសាធារណរដ្ឋកម្ពុជា (រដ្ឋកម្ពុជា)
• ១៩៩៣-បច្ចុប្បន្ន របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
1 month ago
សព្វថ្ងៃប្រទេសកម្ពុជាប្រកាន់យករបបនយោបាយអ្វី?
○ សព្វថ្ងៃប្រទេសកម្ពុជាប្រកាន់យករបបនយោបាយ រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និង គោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
1 month ago
តើប្រទេសកម្ពុជាមានខេត្ត និង ក្រុងទាំងអស់ប៉ុន្មាន? អ្វីខ្លះ?
○ បច្ចុប្បន្ន​ (2020)​ កម្ពុជាមាន៖ រាជធានី-ខេត្ត ចំនួន ២៥ ក្រុងចំនួន ២៧ ស្រុកចំនួន ១៦២ ខណ្ឌចំនួន ១៤ ឃុំចំនួន ១,៤០៥ សង្កាត់ចំនួន ២៤១ និង ភូមិចំនួន ១៤,៣៩៤។
° បញ្ជីរាជធានី និង ខេត្ត៖
1. ខេត្តបាត់ដំបង
2. ខេត្តកំពង់ចាម
3. ខេត្តកំពង់ឆ្នាំង
4. ខេត្តព្រះសីហនុ (កំពង់សោម)
5. ខេត្តកំពង់ស្ពឺ
6. ខេត្តកំពង់ធំ
7. ខេត្តកំពត
8. ខេត្តកោះកុង
9. ខេត្តក្រចេះ
10. ខេត្តប៉ៃលិន
11. រាជធានីភ្នំពេញ
12. ខេត្តតាកែវ
13. ខេត្តព្រៃវែង
14. ខេត្តពោធិ៍សាត់
15. ខេត្តសៀមរាប
16. ខេត្តស្ទឹងត្រែង
17. ខេត្តស្វាយរៀង
18. ខេត្តឧត្ដរមានជ័យ
19. ខេត្តព្រះវិហារ
20. ខេត្តបន្ទាយមានជ័យ
21. ខេត្តកណ្តាល
22. ខេត្តរតនៈគិរី
23. ខេត្តមណ្ឌលគិរី
24. ខេត្តត្បូងឃ្មុំ
25. ខេត្តកែប
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
1 month ago
ហេតុអ្វីបានជាកម្ពុជាមានអត្រាកំណើនអវិជ្ជមានក្នុងចន្លោះឆ្នាំ ១៩៧៥-១៩៧៩?
○ ពីឆ្នាំ ១៩៧៥-១៩៧៩ ប្រជាជនកម្ពុជាមានអត្រាកំណើនអវិជ្ជមាន ដោយសារអត្រាមរណ:មានកំរិតខ្ពស់ ហើយអត្រាចាប់កំណើតមានការថយចុះខ្លាំង (សម័យកម្ពជាប្រជាធិបតេយ្យ)។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
1 month ago
តើជនជាតិអ្វីខ្លះរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃ?
○ ជនជាតិដែលរស់នៅលើទឹកដីកម្ពុជាសព្វថ្ងៃមាន ជនជាតិខ្មែរ ខ្មែរលើ (ខា ស្ទៀង ព្នង...) ខ្មែរចូលជាតិ (ចាម ជ្វា ឡាវ ភូមា... ) និង ជនបរទេស (ចិន វៀតណាម​..)។
ព្រះរាជា​ណា​ចក្រ​ កម្ពុជា
1 month ago
ជនជាតិខ្មែរមានប៉ុន្មានភាគរយក្នុងសង្គមកម្ពុជា? ប្រកបរបរអ្វី?
○ ជនជាតិខ្មែរមាន ៩០ ភាគរយ ច្រើនប្រកបរបរកសិកម្ម។