Logo
ទេស ចរណ៍
ចូរ​ពន្យល់​ពីទំនាក់ទំនងរវាង វប្បធម៌ និង​​ សង្គមធម៌។
○ វប្បធម៌ និង សង្គមធម៌ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក ប្រៀបបាននឹងការ​អាស្រ័យគ្នាទៅវិញទៅមករវាងកាយ និង ​ចិត្តដូចនោះដែរ។

សង្គមធម៌រីកចម្រើនលូតលាស់ទៅបាន អាស្រ័យដោយវប្បធម៌ ដូចជា គ្រឿងប្រើប្រាស់ផ្សេងៗ (ផ្លូវកាយ) ផលិតឡើងដោយសារ​គំនិត ប្រាជ្ញា ចំណេះវិទ្យា (ផ្លូវចិត្ត) របស់មនុស្ស។ ចំណែកឯវប្បធម៌ ក៏ត្រូវពឹងពាក់លើសង្គមធម៌ដែរ​ ដូចជា សិល្បៈ អក្សរសិល្ប៍ សាសនា វិទ្យាសា្រស្រ្ត (ផ្លូវចិត្ត) ដែលលូតលាស់​សាយភាយ ក៏អាចអាស្រ័យលើគ្រឿងសម្ភារៈ គ្រឿងពិសោធន៍ អង្គការសង្គម (ផ្លូវកាយ)​ ជាដើម។

សរុបសេចក្តីមកឃើញថា អរិយធម៌ ដែលអាចដុះដាលចម្រើនលូតលាស់ទៅបាន ក៏អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលទាក់ទងគ្នា ពឹងផ្អែកលើគ្នាទៅវិញទៅមកជាដាច់ខាត។ វប្បធម៌បានស្វែងរកសុខៈ ឱ្យមនុស្សតាមផ្លូវចិត្ត ឯសង្គមធម៌ស្វែងរកសុខៈឱ្យមនុស្ស​តាមផ្លូវកាយ ឬ ផ្លូវសម្ភារៈ។ ធម៌ទាំងពីរ មានគោលដៅតែមួយដូចគ្នា គឺ បម្រើសេចក្តីសុខស្រួលឱ្យមនុស្សនេះឯង។
8 months ago

No replys yet!

It seems that this publication does not yet have any comments. In order to respond to this publication from ទេស ចរណ៍, click on at the bottom under it