Logo
ក្រសួង​ ស្ថាប័ន
10 days ago
តើសង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នាដូចម្តេច? ពីព្រោះអ្វី? ចូរលើកឧទាហរណ៍ក្នុងប្រវត្តិសាស្រ្តមកបញ្ជាក់។
○ សង្គមធម៌ និង វប្បធម៌មានទំនាក់ទំនងគ្នា។ សង្គមធម៌លូតលាស់រីកចម្រើនបាន អាស្រ័យនឹងវប្បធម៌សង្គមនោះឯង ដូចជា គ្រឿងប្រដាប់ប្រើប្រាស់អាចផលិតបាន ដោយសារមនុស្សមានចំណេះដឹងបំណិន និង កម្រិតជំនាញច្បាស់លាស់។ ឯវប្បធម៌វិញ ក៏ត្រូវពឹងពាក់លើសង្គមធម៌ សិល្បៈ អក្សរសិល្ប៍ ជំនឿសាសនារីកចម្រើនលូតលាស់ អភិវឌ្ឍអាស្រ័យនឹងរបបសង្គមគាំទ្រ ផ្តល់ឱកាសឲ្យសង្គមដំណើរការបានល្អ។ ដូចនេះ គេសង្កេតឃើញថា អរិយធម៌ដុះដាលចម្រើនលូតលាស់ទៅបាន អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលមានទំនាក់ទំនងគ្នា ពឹងផ្អែកគ្នាទៅវិញទៅមក ព្រោះសង្គមធម៌ស្វែងរកសុខៈតាមផ្លូវចិត្ត ឯវប្បធម៌វិញ ស្វែងរកសុខៈតាមផ្លូវកាយ និង សម្ភារៈ។ សង្គមធម៌ និង វប្បធម៌ចាំបាច់មានទំនាក់ទំនងគ្នាជិតស្និតប្រកបដោយវិទ្យាសាស្រ្ត ទើបអាចរៀបចំសង្គមឱ្យមានវឌ្ឍនភាពគ្រប់គ្រាន់ ប្រកបដោយថាមពល និង ប្រសិទ្ធភាព។
ក្រសួង​ ស្ថាប័ន
16 days ago
តើវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច?
○ ទោះបីវប្បធម៌ និង សង្គមធម៌ជាមែកធាងនៃអរិយធម៌ក៏ដោយ ក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នា អំពីការរីកចម្រើននៃអរិយធម៌ ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗ​ តាមការយល់ឃើញរបស់គេជាក់ស្តែង ដូចជាមតិខាងក្រោម៖
• មតិទី ១៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជា បុព្វហេតុនៃការជឿនលឿនរបស់មនុស្ស។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនា អក្សរ អក្សរសិល្ប៍ ការសិក្សាអប់រំ ជាដើម ជាកម្លាំងវប្បធម៌អាចកែប្រែសង្គមមនុស្សឱ្យមានកម្រិតជីវភាពខ្ពស់ មានចរិយាថ្លៃថ្នូរ មានច្បាប់ ទម្លាប់ត្រឹមត្រូវមានការគ្រប់គ្រងរៀបរយ។
• មតិទី ២៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើសង្គមធម៌វិញ ពោលគឺ សង្គមធម៌ ជា បុព្វហេតុនៃការជឿនលឿន ព្រោះសង្គមធម៌អាចកែប្រែ ផ្លាស់ប្តូរទាំងទស្សនៈ ទាំងចិត្តគំនិត ទាំងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗផង របស់សង្គមទាំងមូលផង។ យ៉ាងណាមិញ ប្រដាប់ប្រើប្រាស់ របៀបបង្កបង្កើនផល និង ចែកផល ច្បាប់សង្គម វិធីរៀបចំសង្គម ព្រមទាំងមនោសាស្រ្តបែបណា ក៏សង្គមបែបនោះដែរ។ ដូចនេះ ការផ្លាស់ប្តូរសង្គមកិច្ច នយោបាយ ទស្សនៈ ចិត្តគំនិត ចំណង់ចំណូលចិត្តក៏ផ្លាស់ប្តូរទៅតាមនោះដែរ។ ដូចជា​ វណ្ណៈមនុស្ស សាសនា ជំនឿ ក៏បាត់បង់ដោយសារការផ្លាស់ប្តូរសង្គមធម៌។
✅ រួមសេចក្តីមក ថ្វីត្បិតតែទស្សនៈទាំងពីរខាងលើនេះ មានលក្ខណៈខុសប្លែកពីគ្នាខ្លះក៏ដោយ ក៏វាជាកម្លាំងពីរសម្រាប់គាំទ្រ និង ធ្វើឱ្យអរិយធម៌រីកចម្រើន ឯសង្គមធម៌ក៏ដូចគ្នាដែរ។ ជាការពិត វប្បធម៌ និង សង្គមធម៌មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត មានឥទ្ធិពលលើគ្នាទៅវិញទៅមក បំពេញឱ្យគ្នាទៅវិញទៅមក ដូចកាយ និង ចិត្តនោះដែរ។
ក្រសួង​ ស្ថាប័ន
24 days ago
ដូចម្តេចដែលហៅថា សង្គមធម៌? អ្វីខ្លះជាមែកធាង? ចូររៀបរាប់។
○ ដែលហៅថាសង្គមធម៌ គឺជា ធម្មភាព ឬ វិធីដែលរៀបចំសង្គមឲ្យមានសភាពលក្ខណៈលូតលាស់ ប្រកបដោយសម្ភារៈគ្រប់គ្រាន់។
° មែកធាងរបស់សង្គមធម៌ គឺ៖
​☆​ គ្រឿងសង្គម
· ប្រដាប់រស់នៅ (លំនៅ ចំណីអាហារ)
· ប្រដាប់តិចនិច (ម៉ាស៊ីន គ្រឿងបង្កបង្កើនផល...)
· មុខរបរវិជ្ជាជីវៈ

☆ សង្គមវីធី
· សេដ្ឋកិច្ច (ពាណិជ្ជកម្ម ឧស្សាហកម្ម...)
· សង្គមកិច្ច(សុខាភិបា​ល សន្តិសុខ ការងារ...)
· នយោបាយ (របៀបរបប ច្បាប់គ្រប់គ្រង់រដ្ឋ)

☆ ទម្រង់សង្គម
· ស្នូលសង្គម (គ្រួសារនីមួយៗ)
· វ​ណ្ណៈសង្គម (វណ្ណៈការងារ វណ្ណៈចំណេះវិជ្ជា...)
ក្រសួង​ ស្ថាប័ន
1 month ago
អ្វីជាវប្បធម៌? សង្គមធម៌? អរិយធម៌?
○ ដែលហៅថាវប្បធម៌ សង្គមធម៌ និង អរិយធម៌ គឺជា៖
✽ វប្បធម៌ គឺជា ក្សោនៃចំណេះ​ដឹងដែលបានមកជាទ្រព្យ ហើយដឺកនាំឲ្យយើងមានគំនិតរីកដុះដាល អភិវឌ្ឍឆ្ពោះទៅរកការចេះប្រៀបធ្រៀប ពិចារណា វិនិច្ឆ័យ និង មានចំណូ​លចិត្តទៅអ្វីមួយ ដូចជា អំណា​ន រឺ វិចិត្រកម្មជាដើម ហើយវប្បធម៌នឹងមានទំនាក់ទំនងជាមួយ និង ចំណេះ​ដឹង អរិយធម៌ នឹងមានអន្ដរកម្មរវាងការអប់រំជាដើម។

✽ សង្គមធម៌ សំគាល់ធម៌ទាំងឡាយណា ដែលជាធាតុវិធី របៀបរៀបចំសង្គមមនុស្សឲ្យមានសភាពទំរង់ និង លក្ខណៈចំរើនលូតលាស់។ បានន័យថា រៀបចំសង្គមឲ្យរស់នៅបានស្រួល ប្រកបដោយគ្រឿងសម្ភារៈគ្រប់គ្រាន់ និង មានសភាពល្អប្រសើរ។ ម្យ៉ាងទៀត គេអាចនិយាយបានថា សង្គមធម៌សង្កត់ទៅលើទ្រឹស្តីរបស់សង្គម និង ការរៀបចំសង្គមឲ្យមានទំនាក់ទំនងទៅវិញទៅមក តាំងពីវិស័យសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ជីវភាពទូទៅ និង សន្តិសុខ ជាដើម។

✽ អរិយធម៌ គឺជា ផលរួមនៃវប្បធម៌សំដៅលើផល និង ធាតុខុសគ្នាដោយបរិមាណ ព្រោះវប្បធម៌មានថ្រើនមុខ ច្រើនមែកធាង ទើបកើតបានជាអរិយធម៌នីមួយៗ តាមសង្គមជាតិ និង ជាតិសាសន៏ផ្សេងៗគ្នា។ ម្យ៉ាងទៀត ពាក្យ អាចសំដៅលើចំណេះ​ដឹងសំរាប់សំគាល់ទៅលើការរស់នៅ ការរៀបចំជីវភាពនៃសង្គមអោយមានរបៀប និង បានសេចក្តីសុខចំរើនរុងរឿង។
ក្រសួង​ ស្ថាប័ន
1 month ago
ហេតុអ្វីបានជាគេតែងនិយាយថា វប្បធម៌ អរិយធម៌ មិនដែលនិយាយថាសង្គមធម៌ អរិយធម៌?
○ បានជាគេនិយាយថា វប្បធម៌ អរិយធម៌ ព្រោះពាក្យវប្បធម៌តែងតែនៅមុខពាក្យអរិយធម៌ជានិច្ច គឺ វប្បធម៌ សំដៅទៅលើមនុស្សម្នាក់ៗ ដែលធ្វើសកម្មភាពពលកម្ម និយាយស្តី ដេក ដើរ ឈរ អង្គុយ គេអាចវាយតម្លៃបានភ្លាមៗ ទៅលើអ្នកនោះថា មានកម្រិតវប្បធម៌ទាប ឬ អ្នកនេះមានកម្រិតវប្បធម៌ខ្ពស់។ ចំណែកឯសង្គមធម៌វិញ គេពុំសូវនិយាយជាប់នឹងពាក្យអរិយធម៌ទេ ពីព្រោះសង្គមធម៌តែងតែសិ្ថតនៅជាប់ក្នុងសង្គមមនុស្ស ហើយសង្គមធម៌ក៏មិនស្ថិតជាប់នៅនឹងមនុស្សម្នាក់ៗដែរ។ គេអាចស្គាល់សង្គមធម៌នៃប្រជាជននៅក្នុងសង្គមនីមួយៗ បានលុះត្រាតែឆ្លងកាត់ធ្វើការស្រាវជ្រាវលើឯកសារ និង ពិនិត្យជាក់ស្តែងទៅលើសម្ភារ សង្គម និង ទម្រង់សង្គម។ ពោល គឺ សំដៅទៅលើចង្កោមមនុស្ស ដែលមានទីលំនៅ មានមុខរបររកស៊ី​ មានជីវភាពទាក់ទងគ្នាទៅវិញទៅមក ដែលមានការស្រាវជ្រាវ ត្រួតពិនិត្យទៅលើឯកសារផ្សេងៗនៅតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋ ក្រុមហ៊ុននានា អង្គការផ្សេងៗ ទើបអាចវាយតម្លៃថា សង្គមនេះអន់ថយ ឬ សង្គមនោះជឿនលឿនបាន។ 
ក្រសួង​ ស្ថាប័ន
1 month ago
ចូរ​ពន្យល់​ពីទំនាក់ទំនងរវាង វប្បធម៌ និង​​ សង្គមធម៌។
○ វប្បធម៌ និង សង្គមធម៌ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ហើយមានឥទ្ធិពលលើគ្នាទៅវិញទៅមក ប្រៀបបាននឹងការ​អាស្រ័យគ្នាទៅវិញទៅមករវាងកាយ និង ​ចិត្តដូចនោះដែរ។

សង្គមធម៌រីកចម្រើនលូតលាស់ទៅបាន អាស្រ័យដោយវប្បធម៌ ដូចជា គ្រឿងប្រើប្រាស់ផ្សេងៗ (ផ្លូវកាយ) ផលិតឡើងដោយសារ​គំនិត ប្រាជ្ញា ចំណេះវិទ្យា (ផ្លូវចិត្ត) របស់មនុស្ស។ ចំណែកឯវប្បធម៌ ក៏ត្រូវពឹងពាក់លើសង្គមធម៌ដែរ​ ដូចជា សិល្បៈ អក្សរសិល្ប៍ សាសនា វិទ្យាសា្រស្រ្ត (ផ្លូវចិត្ត) ដែលលូតលាស់​សាយភាយ ក៏អាចអាស្រ័យលើគ្រឿងសម្ភារៈ គ្រឿងពិសោធន៍ អង្គការសង្គម (ផ្លូវកាយ)​ ជាដើម។

សរុបសេចក្តីមកឃើញថា អរិយធម៌ ដែលអាចដុះដាលចម្រើនលូតលាស់ទៅបាន ក៏អាស្រ័យទៅលើវប្បធម៌ និង សង្គមធម៌ ដែលទាក់ទងគ្នា ពឹងផ្អែកលើគ្នាទៅវិញទៅមកជាដាច់ខាត។ វប្បធម៌បានស្វែងរកសុខៈ ឱ្យមនុស្សតាមផ្លូវចិត្ត ឯសង្គមធម៌ស្វែងរកសុខៈឱ្យមនុស្ស​តាមផ្លូវកាយ ឬ ផ្លូវសម្ភារៈ។ ធម៌ទាំងពីរ មានគោលដៅតែមួយដូចគ្នា គឺ បម្រើសេចក្តីសុខស្រួលឱ្យមនុស្សនេះឯង។
ក្រសួង​ ស្ថាប័ន
2 months ago
ដើម្បីសម្របសម្រួល និង គាំទ្រដល់ដំណើរការនៃកំណែ​ទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ឲ្យមានប្រសិទ្ធិភាព តើរដ្ឋាភិបាលត្រូវមានវិធានការដូចម្តេចខ្លះ?
○ ដើម្បីសម្របសម្រួល និង គាំទ្រដល់ដំណើរការនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការឲ្យមានប្រសិទ្ធិភាព រដ្ឋាភិបាលត្រូវមានវិធានការ៖
• រៀបចំឡើងវិញនូវរចនាសម្ព័ន្ធនៃប្រព័ន្ធគ្រប់គ្រង នៅរដ្ឋបាលថ្នាក់មូលដ្ឋាន។
• បន្តពង្រឹងប្រព័ន្ធគ្រប់គ្រងនាបច្ចុប្បន្នរបស់ក្រុមនីមួយៗ។
• ត្រូវចូលរួមដោយឥតសំចៃ ពីគ្រប់ក្រសួងស្ថាប័ននៃរដ្ឋាភិបាល មន្រ្តីរាជការ ស៊ីវិល នគរបាលជាតិ កងយោធពលខេមរភូមិន្ទ។
• រៀបចំកម្ម​វិធីជាតិ ដើម្បីកំណែទម្រង់រដ្ឋបាលវិមជ្ឈការ និង វិសហមជ្ឈការ។
• ត្រូវពង្រឹងការគ្រប់គ្រង និង ការ​អនុវត្តច្បាប់។
• ត្រូវមាន​​គោលនយោបាយដឹកនាំ ប្រកបដោយភាពពិតប្រាកដ និង ច្បាស់លាស់។
ក្រសួង​ ស្ថាប័ន
2 months ago
ក្រោយកែសម្រួលរដ្ឋបាលថ្នាក់មូលដ្ឋាន តើរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ស្ថិតក្រោមលំដាប់រដ្ឋបាលណាខ្លះ?
○ ក្រោយកែសម្រួល រដ្ឋបាលថ្នាក់មូលដ្ឋាន៖
• រដ្ឋបាលសង្កាត់នៃរាជធានី ស្ថិតក្រោមលំដាប់រដ្ឋបាលខណ្ឌ ហើយរដ្ឋបាលខណ្ឌស្ថិតក្រោមរដ្ឋបាល​រាជធានី។
• រដ្ឋបាលសង្កាត់នៃខេត្ត ស្ថិតក្រោមលំដាប់រដ្ឋបាលក្រុងហើយរដ្ឋបាលក្រុងស្ថិតក្រោមលំដាប់រដ្ឋបាលខេត្ត។
• រដ្ឋបាលឃុំនៃខេត្ត ស្ថិតក្រោមរដ្ឋបាលស្រុក រដ្ឋបាលស្រុកស្ថិតក្រោមលំដាប់រដ្ឋបាលខេត្ត។
ក្រសួង​ ស្ថាប័ន
2 months ago
តើធ្វើដូចម្តេច ដើម្បីឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គម?
○ ដើម្បីធ្វើឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គម យើងត្រូវ៖
· ត្រូវតែមានភាពយុត្តិធម៌ក្នុងសង្គម
· ត្រូវលុបបំបាត់អំពើពុករលួយក្នុងសង្គម
· អ្នកប្រព្រឹត្តបទល្មើស ត្រូវទទួលទោសទណ្ឌ
· ពលរដ្ឋម្នាក់ៗ មានសិទ្ធិចូលរួមបោះឆ្នោត
· លុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គម
· អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន កុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃជាដើម។
ក្រសួង​ ស្ថាប័ន
2 months ago
តើសមាសភាពណាខ្លះ ដែលត្រូវហាមឃាត់មិនឲ្យចូលក្នុង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត?
○ សមាសភាពដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត៖​
• ព្រះមហាក្សត្រ
• ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
• ស្ថាប័ននីតិប្បញ្ញតិ្ត (រដ្ឋសភា និង ព្រឹទ្ធសភា)
• ស្ថាប័នរាជរដ្ឋាភិបាល
• ស្ថាប័នតុលាការ
• មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ
• បុព្វជិតខាងសាសនា (ព្រះសង្ឃ អាចារ្យ)
• ក្រុមប្រឹក្សាឃុំ សង្កាត់
• សមាជិកគ្រប់គណៈបក្ស
• អ្នកគ្មានសិទ្ធិបោះឆ្នោត
• ទណ្ឌិត (អ្នកជាប់ពន្ធធនាគារ)
• អនីតិជន (ជនក្រោមអាយុ ១៨ ឆ្នាំ)
• ពិរុទ្ធជន
• ជនមានសតិវិប្បល្លាស (ឆ្កួត លីលា...)
ក្រសួង​ ស្ថាប័ន
3 months ago
តើការបង្កើតគោលនយោបាយសាធារណៈរបស់រាជរដ្ឋាភិបាល នាំមកនូវផលប្រយោជន៍អ្វីខ្លះ ជូនដល់សង្គមជាតិ?
○ ការបង្កើតគោលនយោបាយសាធារណៈរបស់រាជរដ្ឋាភិបាល នាំមកនូវផលប្រយោជន៍៖
• ជំរុញការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន
• គោរពសិទ្ធិសេរីភាព ធានាយុត្តិធម៌ សមធម៌
• ពង្រឹង ពង្រីកនីតិរដ្ឋ
• ប្រយុទ្ធប្រឆាំងនឹងការរំលោភច្បាប់
• សង្គមប្រកបដោយតម្លាភាព ប្រសិទ្ធិភាព...
ក្រសួង​ ស្ថាប័ន
3 months ago
តើជនប្រភេទណាដែលគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោត?
○ ប្រភេទជនដែលគ្មានសិទ្ធិចុះឈ្មោះឆ្នោត គឺ៖
• អនីតិជន៖ ជនដែលមានអាយុស្ថិតក្រោម ១៨ ឆ្នាំ។
• វិកលជន៖ ជនដែលមានសតិបញ្ញាមិនល្អ មិនមានលក្ខណៈប្រក្រតី។
• ពនេចជន៖ ជនដែលមានទីលំនៅ អាសយដ្ឋានរស់នៅមិនពិតប្រាកដ។
• ទណ្ឌិត៖ ជនដែលតុលាការចេញសាលក្រម ឬ សាលដីកាឲ្យជាប់ពន្ធធនាការ។
• ពិរុទ្ធជន៖ ជនដែលស្ថិតក្រោម អាណាព្យាបាលដែលមានលិខិតបញ្ជាក់ ឬ ជនជាប់ចោទ។
• អនិកជន៖ ជនដែលមិនមានសញ្ជាតិខ្មែរ។
ក្រសួង​ ស្ថាប័ន
3 months ago
ចូរនិយាយពីគណបក្សនយោបាយសិទ្ធិ និង សេរីភាពនិង ការបោះឆ្នោត។
○ និយាយពីគណបក្សនយោបាយ សិទ្ធិ និង សេរីភាពនិង ការបោះឆ្នោត គឺ៖
• គណបក្សនយោបាយ ក្នងលទ្ធិប្រជាធិបតេយ្យ មានគណបក្សជាច្រើនដែលតំណាងឲ្យទស្សនៈប្លែកៗគ្នាចំណែកលទ្ធិកុំមុយនីស្ត គឺ មានតែគណបក្សតែមួយ​ប៉ុណ្ណោះ។
• សិទ្ធិ និង សេរីភាពសំខានៗដែលទ្រទ្រង់ការរស់នៅប្រកបដោយប្រជាធិបតេយ្យ។ សិទ្ធិទាំងនេះមានតុល្យភាពដោយការទទួលខុសត្រូវ ព្រោះសង្គមប្រជាធិបតេយ្យនឹងមានដំណើរការទៅបាន ល្គឹក​ណាតែពលរដ្ឋចូលរួមចំណែក។
• ការបោះឆ្នោត ពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកសភា ហើយក៏គ្មានច្បាប់បង្ខំឲ្យបោះឆ្នោតនោះដែរ។
ក្រសួង​ ស្ថាប័ន
3 months ago
ចូរអធិប្បាយពីនគរបាលនិងកម្លំាងប្រដាប់អាវុធ។
○ អធិប្បាយពីនគរបាល និង កម្លំាងប្រដាប់អាវុធ គឺ៖ នគរបាលទទួលខុសត្រូវចំពោះ​ សហគមន៍មូលដ្ឋានដែលខ្លួនបម្រើការងារ។ ភ្នាក់ងារនគរបាលធ្វើការ ២៤ ម៉ោង។ គេបង្កើតភ្នាក់ងារនគរបាលពិសេស ជាភ្នាក់ងារនគរបាលស្ម័គ្រចិត្ត។
ក្រសួង​ ស្ថាប័ន
3 months ago
ចូរពន្យល់ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍។
○ ពន្យល់ការផ្តន្ទាទោស ចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍ គឺ៖
• ត្រូវផ្តន្ទាទោសដូចគ្នាចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញ្ញាតក្នុងព្រះរាជាណាចក្រកម្ពុជា។
• មន្រ្តី ឬ ភ្នាក់ងាររាជការ មានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឬ ជួយសម្រួលក្នុងការប្រព្រឹត្តបទ​ល្មើស​ ត្រូវផ្តន្ទាទោសដាក់គុកពី ៦ ខែ ដល់ ១ ឆ្នាំ។
• ជនណាដែលធ្វើការកោសលុប សរសេរត្រួត ក្លែង ឬ ឲ្យគេខ្ចី ឬ មួយក៏សរសេរឈ្មោះក្លែងក្លាយនៅក្នុង​បណ្ណស្នាក់នៅ បណ្ណការងារ ជាដើម ត្រូវផ្តន្ទោទោសដាក់គុកពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ។
ក្រសួង​ ស្ថាប័ន
3 months ago
តើប្អូនត្រូវធ្វើអ្វីខ្លះ ដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍?
○ ដើម្បីចូលរួមអនុវត្ត ច្បាប់ន្តោប្រវេសន៍ខ្ញុំត្រូវធ្វើ ដូចតទៅ៖
• យល់ឲ្យកាន់តែច្បាស់អំពី ច្បាប់អន្តោប្រវេសន៍
• រួបរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន
• មិនត្រូវសមគំនិតជាមួយជនបរទេសខិលខូច
• មានស្មារតីភ្ញាក់រលឹក ក្នុងការជួយផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច
• ចេះជួយអប់រំ ណែនាំ ពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីច្បាប់អន្តោប្រវេសន៍
• សិក្សាឲ្យស៊ីជម្រៅអំពីក្រឹត្យច្បាប់នេះ
• ត្រូវជូនដំណឹង ដល់អាជ្ញាធរមានសមត្ថកិច្ច ស្តីពីការស្នាក់នៅរបស់ជនបរទេសក្នុងទីលំនៅ។
ក្រសួង​ ស្ថាប័ន
3 months ago
ចូរបង្ហាញពីប្រទេសចំនួនប្រាំ ដែលមានប្រជាជនច្រើនជាងគេ?​
○ ប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក មានដូចជា៖
• សាធារណៈរដ្ឋប្រជាមានិតចិន
• ប្រទេសឥណ្ឌា
• ប្រទេសឥណ្ឌូនេស៊ី
• ស​ហរដ្ឋអាមេរិច
• ប្រទេសប្រេហ្ស៊ីល
ក្រសួង​ ស្ថាប័ន
3 months ago
តើយើងត្រូវមានមធ្យោបាយអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមកពីកំណើនប្រជាជន?
○ យើងមានមធ្យោបាយ ដូចតទៅ៖
• យើងត្រូវផ្តោតការយកចិត្តទុកដាក់លើការអប់រំ អំពីផលវិបាកនៃ​កំណើននេះ​។
• អប់រំប្រជាជនឲ្យចេះធ្វើផែនការក្នុងគ្រួសារ។
• វិធីគ្រប់គ្រងកំណើត ដូចជា ការប្រើប្រាស់ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់​ កងដាក់ក្នុងស្បូន ការចងដៃស្បូន ការចងបំពង់មេ​ជីវិត និង វិធីផ្សេងៗទៀត សម្រាប់ពន្យាកំណើត។
• ត្រូវពង្រីកការអប់រំ ដើម្បីឲ្យការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព។
• ត្រូវចូលរួមការពារ កុំឲ្យមានការបំពុល ឬ ធ្វើឲ្យកខ្វក់ប​រិស្ថានជាដើម។
ក្រសួង​ ស្ថាប័ន
3 months ago
តើវិធានការ ៥ បង្ការ ២ បង្ក្រាបមានន័យយ៉ាងដូចម្តេច?
○ វិធានការ ៥ បង្ការ ២ បង្ក្រាប មានន័យថា៖
ក. ៥ បង្ការ
• គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ
• គ្រប់គ្រងមធ្យោបាយ
• គ្រប់គ្រងអាវុធជាតិផ្ទុះ
• ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន
• ល្បែងស៊ីសង
ខ. ២ បង្កាប
• ល្បាតពួនស្ទាក់ បង្ក្រាបជាក់ស្តែង
• បង្រ្កាបតាមការស្រាវជ្រាវករណី
ក្រសួង​ ស្ថាប័ន
4 months ago
តើឥស្សរជនររូបណាខ្លះ ដែលបានទទួលនូវគោរមងារសន្តិបណ្ឌិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា?
○ ឥស្សរជន ដែលទទួលបាននូវគោរមងារសន្តិបណ្ឌិតនៃបណ្ឌិតសភានគរបាលកម្ពុជា រួមមាន៖
• ឯកឧត្តមនាយឧត្តមសេនីយ៍ ឯម សំអាន
• ឯកឧត្តមនា​យឧត្តមសេនីយ៍ តេង សាវង្ស
• ឯកឧត្តមនាយឧត្តមសនីយ៍ អ៊ុក គឹមលេខ
• ឯកឧត្តមនាយឧត្តមសនីយ៍ ឌុល គឿន
• ឯកឧត្ត​មនាយឧត្តមសនីយ៍ នេត សាវឿន​
• ឯកឧត្តមនាយឧត្តមសនីយ៍ លូ រ៉ាមីន
• ឯកឧត្តមនាយឧត្តមសនីយ៍ ម៉ៅ ច័ន្ទតារា
• ឯកឧត្តមនាយឧត្តមសនីយ៍ ម៉ៅ ប៊ុនណារិន
• ឯកឧត្តមនាយឧត្តមសនីយ៍ សុខ ផល
• ឯកឧត្តម​ឧត្តមអគ្គានុរក្សថ្នាក់លេខ ១ ចាន់ គឹមសេង
• ឯកឧត្តម ហេង ហាក់
• ឯកឧត្តម ចាន់ អ៊ាន
• ឯកឧត្តម ខៀវ សុភ័គ
ក្រសួង​ ស្ថាប័ន
4 months ago
តើគោរមងារ ”សន្តិបណ្ឌិត” មានន័យយ៉ាងដូចម្តេច?
○ គោរមងារ ”សន្តិបណ្ឌិត” បង្កើតឡើងដោយបណ្ឌិតសភានគរបាលកម្ពុជា ដែលមានន័យថា សន្តិ (សន្តិភាព) + បណ្ឌិតពោល គឺ លោកអ្នកដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ច និង បេសកម្មបម្រើជាតិ និង មាតុភូមិ និង ប្រជាជន លើវិស័យសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈជាដើម។
ក្រសួង​ ស្ថាប័ន
4 months ago
ចូររៀបរាប់ឋានន្តរសក្តិនគរបាល ដែលប្អូនស្គាល់ឲ្យបានយ៉ាងតិច ១០។
○ រៀបរាប់ពីឋានន្តរស័កនគរបាល ដូចតទៅ៖​
+ នាយនគរបាលរង
• ពលបាលបាលត្រី
• ពលបាលទោ
• ពលបាលឯក
• ព្រិន្ទបាលទោ
• ព្រិន្ទបាលឯក
+ នាយនគរបាល
• អនុសេនីយ៍ត្រី
• អនុសេនីយ៍ទោ
• អនុសេនិយ៍ឯក
+ នាយនគរបាលជាន់ខ្ពស់
• វរសេនីយ៍ត្រី
• វរសេនីយ៍ទោ
• វរសេនីយ៍ឯក
+ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍
• ឧត្តមសេនីយ៍ត្រី
• ឧត្តមសេនីយ៍ទោ
• ឧត្តមសេនីយ៍ឯក
• នាយឧត្តមសេនីយ៍
ក្រសួង​ ស្ថាប័ន
4 months ago
តើសម្តេច ស ខេង មានគោរមងារយ៉ាងដូចម្តេច?
○ សម្តេច ស ខេ​ង មានគោរមងារថា ”សម្តេចក្រឡាហោម ស ខេង”។
ក្រសួង​ ស្ថាប័ន
4 months ago
តើនិមិត្តសញ្ញាក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់យ៉ាងដូចម្តេចខ្លះ?
○ និមិត្តសញ្ញាក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងព្រះរាជាណាក្រកម្ពុជា មានដូចតទៅ៖​
• ដាក់នៅកន្លែងធ្វើការ
• ធ្វើត្រា
• ធ្វើប្រទីប
• ពាក់នៅលើឯកសណ្ធានរបស់មន្រ្តីរាជការ ក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ។
• ដាក់នៅលើក្បាលលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃ។
• ប្រើប្រាស់ជាផ្លូវការសម្រាប់ក្រសួងមហាផ្ទៃ ក្នុងករណីផ្សេងៗទៀត។
ក្រសួង​ ស្ថាប័ន
4 months ago
តើនិមិត្តសញ្ញាក្រសួងមហាផ្ទៃមានអត្ថន័យដូចម្តេចខ្លះ? ចូរបង្ហាញ?
○ និមិត្តសញ្ញាក្រសួងមហាផ្ទៃ មានអត្ថន័យដូចតទៅ៖
• រូបព្រះនរាយណ៍មានដៃបួន ដៃស្តាំងខាងលើកាន់ខ្យង់សង្ខ ដៃស្តាំខាងក្រោមកាន់សៀវភៅ ដៃឆ្វេងខាងលើកាន់កងចក្រ ដៃឆ្វេងខាងក្រោមកាន់ព្រះ​ខន្ធ តំណាងឲ្យសភាវៈល្អ រក្សា ការពារកសាង។
• មានពណ៌ស។
• មានទទឹង ២ ភាគ ៣ នៃបណ្តោយ។
• ពន្លឺកាំរស្មី តំណាងឲ្យគំនិត ប្រាជ្ញា ស្មារតី។
• កងចក្រ ព្រះខន្ធ តំណាងឲ្យ សិទ្ធិ អំណាច តួនាទី។
• សៀវភៅ តំណាងឲ្យច្បាប់ លិខិត បទដ្ឋាន។
• ខ្យងសង្ខ តំណាងឲ្យភាពត្រជាក់ត្រជុំ សេចក្តីសុខ ក្សេមក្សាន្ត សុភមង្គល។
• ក្បាច់ភ្ញីភ្លើង តំណាងឲ្យធរណី អាជ្ញាធរ​ដែនដី នគរបាលជាតិ។
• ភ្ញីក្បាច់ចម្រុះ តំណាងឲ្យអរិយធម៌ វប្បធម៌ និង ភាពថ្កុំថ្កើងរុងរឿង។
ក្រសួង​ ស្ថាប័ន
4 months ago
តើអគ្គលេខាធិការដ្ឋាននៃក្រសួងមហាផ្ទៃមានរចនាសម្ព័ន្ធដូចម្តេច?
○ អគ្គលេខាធិការដ្ឋាននៃក្រសួងមហាផ្ទៃ​មានរចនាសម្ព័ន្ធ ដូចត​ទៅ៖
• ឧទុកាល័យរដ្ឋមន្រ្តី
• នាយកដ្ឋានកិច្ចការរដ្ឋបាល
• នាយកដ្ឋានសរុបស្ថិតិ
• នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
• នាយកដ្ឋានព័ត៌មានវិទ្យា
• លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និង ជំនួយការ
ក្រសួង​ ស្ថាប័ន
4 months ago
តើក្រសួងមហាផ្ទៃមានរចនាសម្ព័ន្ធដូចម្តេចខ្លះ?
○ ក្រសួងមហាផ្ទៃមានរចនាសម្ព័ន្ធការងារ ដូចជា៖
• អគ្គលេខាធិការដ្ឋាន
• អគ្គនាយកដ្ឋានរដ្ឋបាល
• អគ្គស្នងការនគរបាលជាតិ
• អគ្គធិការដ្ឋាន
• អគ្គនាយកដ្ឋានពន្ធធនាគារ
• អគ្គនាយកដ្ឋានអន្តោប្រវេសន៍
• អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
• អគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ
• បណ្ឌិត្យសភានរគបាលកម្ពុជា (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)
• អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
• ក្រុមប្រឹក្សានីតិកម្ម (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)។
ក្រសួង​ ស្ថាប័ន
4 months ago
តើក្រសួងមហាផ្ទៃបង្កើតឡើងនៅថ្ងៃខែឆ្នាំណា? នីតិកាលទីប៉ុន្មាននៃរដ្ឋសភាជាតិ?
○ ក្រសួងមហាផ្ទៃបង្កើតឡើងនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦។ នីតិកាល ទី ១ នៃរដ្ឋសភាជាតិ។
ក្រសួង​ ស្ថាប័ន
4 months ago
តើមន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ មានតួនាទីធ្វើអ្វីខ្លះ?
○ មន្រ្តីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ គឺ ស្មៀនឃុំ សង្កាត់ ដើម្បីជួយកិច្ចការឃុំ សង្កាត់ និង ធានានិរន្តភាពកិច្ចការរដ្ឋបាលឃុំ សង្កាត់។
ក្រសួង​ ស្ថាប័ន
4 months ago
ដូចម្តេចដែលហៅថា វិសហមជ្ឍការ? 
○ វិសហមជ្ឍការ មានន័យថា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ធ្វើប្រតិកម្ម មុខងារ សិទ្ធិអំណាច និង ធនធាន (ហរិញ្ញវត្ថុ ទ្រព្យសម្បត្តិ និង បុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬ ទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនេះក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬ ស្ថាប័ននោះ។ ក្នុងន័យនេះ ភាពជាម្ចាស់មិនបានផ្តល់ជូនអង្គភាពក្រោមបង្គាប់ ឬ ក្រុមប្រឹក្សាឡើយ។ រាជរដ្ឋាភិបាល ឬ ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល បានរក្សាភាពជាម្ចាស់នោះ។